ព័ត៌មានទាន់ហេតុការណ៍៖
'

បាតុកម្មផ្ទុះឡើងក្រោយការបោះឆ្នោតនៅហ្វីលីពីន

បាតុកម្មបានបន្តផ្ទុះឡើងនៅមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្វីលីពីននាថ្ងៃទី១០ ខែឧសភា ក្រោយលទ្ធផលបណ្តោះអាសន្ន គឺលោក Ferdinand Marcos Jr ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី។ មានពលរដ្ឋប្រមាណ៤០០នាក់ ភាគច្រើនជាក្រុមនិស្សិតបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងមុខគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត ហើយជ័យជម្នះបានទៅលើលោក Ferdinand Marcos Jr ... Read More »

ប្រទេសជាច្រើនមិនយល់ព្រម ដាក់ទណ្ឌកម្មវិស័យថាមពលរុស្ស៊ី ធ្វើឱ្យអឺរ៉ុបត្រូវផ្លាស់ប្តូរគម្រោង

សហគមន៍អឺរ៉ុប EU មានគម្រោងកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី ក្នុងការដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសនេះ។ ប្រទេសក្នុងតំបន់អឺរ៉ុបបានខ្វែងគំនិតគ្នាក្នុងការដាក់ទណ្ឌកម្មលើវិស័យថាមពលរុស្ស៊ី។ ភាគច្រើនវិស័យប្រេងរបស់រុស្ស៊ី ត្រូវបានដឹកជញ្ជូនតាមរយៈនាវាដឹកប្រេងរបស់ក្រុមហ៊ុនអឺរ៉ុបនិងក្រុមហ៊ុនធានារ៉ាប់រងរបស់អឺរ៉ុប នឹងត្រូវបានលើកលែងការដាក់ទណ្ឌកម្ម។ តាមសារព័ត៌ Bloomberg បានផ្សាយថា ក្នុងការដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ី សហគមន៍អឺរ៉ុបមានគម្រោងហាមប្រាមនាវាដឹកប្រេង របស់អឺរ៉ុបដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោក និងហាមប្រាមក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឱ្យរុស្ស៊ី។ ... Read More »

នគរបាលខណ្ឌសែនសុខកោរសក់អប់រំយុវជនទំនើង៦៦នាក់និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៥នាក់

ភ្នំពេញ៖ យុវជនទំនើងដែលសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួននោះត្រូវបានសមត្ថកិច្ចកោរសក់និងធ្វើការអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៦៦នាក់ នៅសល់តែ៥នាក់ដែលជាអ្នកកាន់ដាវ និងកាំបិត ចម្ពាមកៅស៊ូត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់ពីបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។   ជនសង្ស័យទាំង៥នាក់នោះត្រូវបានសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះកៅ សុវណ្ណារិទ្ធ ហៅម៉ី ភេទប្រុស ... Read More »

អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំង ប្រទេស អេក្វាឌ័រ ស្លាប់ ៤៣នាក់

នៅថ្ងៃទី ៩ខែឧសភា មន្ត្រីអេក្វាឌ័រ បានប្រកាសថា មានអំពើហិង្សាកើតឡើងនៅក្នុងមន្ទីរឃុំឃាំង CRS Bellavista ស្ថិតនៅទីក្រុងSanto Domingoបណ្តាលឲ្យមានមនុស្ស៤៣នាក់ស្លាប់។ មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំង បានឲ្យដឹងថា អំពើហិង្សាផ្ទុះឡើង ដោយសារតែវិវាទរវាង ក្រុមបងធំ ពីរផ្សេងគ្នានៅក្នុងមន្ទីរឃុំឃាំង ... Read More »

តុលាការបានសម្រេចបើកសវនាការលើជនជាតិចិន២នាក់ ដោយម្នាក់ត្រូវឃុំខ្លួននៅពន្ធនាគារ និងម្នាក់ទៀតឱ្យនៅក្រៅឃុំ ពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម

ភ្នំពេញ ៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ បានសម្រេចបើកសវនាការលើជនជាតិចិន២នាក់ ដោយម្នាក់ត្រូវឃុំខ្លួន និងម្នាក់ទៀតឱ្យនៅក្រៅឃុំ ក្នុងករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម។     ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តអញ្ជើញចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.៥៣៤នាក់ មកពីភូមិទាំង ៧ នៃឃុំអូរស្វាយ ស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ... Read More »

ក្រសួងបរិស្ថាន បានបន្តបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីនគរបាលយុត្តិធម៌ មន្រ្តីអនុវត្តច្បាប់ចំនួន ៤៥ នាក់

ខេត្តកំពត ៖ ក្រសួងបរិស្ថាន បានបន្តបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីនគរបាលយុត្តិធម៌ មន្រ្តីអនុវត្តច្បាប់ចំនួន ៤៥ នាក់ នៃមន្ទីរបរិស្ថានខេត្តកំពតនិងខេត្តកែប លើគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន។  សូមបញ្ជាក់ថា, វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ... Read More »

ចៃដន្យម្ល៉េះ! កំពុងធ្វើដំណើរតាមផ្លូវខ្សែភ្លើងដាច់ធ្លាក់ទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យដួលរងរបួសមនុស្ស៣នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅម្នាក់និងមនុស្សប្រុសស្រី២នាក់ទៀតបានរងរបួសដោយសារតែខ្សែភ្លើងដាច់ធ្លាក់តាមផ្លូវបណ្ដាលឱ្យទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូដួលច្រងាប់ច្រងិល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នៅត្រង់ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅស្រុករមាសហែក ខេត្តស្វាយរៀង។     យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសទី១-មានឈ្មោះវង្ស ពេទ្យ អាយុ៥៧ឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុនសែន បានផ្ញើសារ ជំរុញដល់ពលរដ្ឋរួមគ្នាបន្ត ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យត្រឡប់មកវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចូលរួមជាមួយពលរដ្ឋអបអរចំពោះលទ្ធផលដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ សូម្បីតែមួយករណីនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ សម្ដេចបានចាត់ទុកភាពជោគជ័យនេះបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្នុងសារពិសេសមុនឡើងយន្តហោះចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្ដេចតេជោបានលើកឡើងថា ថ្វីដ្បិតតែសម្ដេចមានអារម្មណ៍ថា ការចេញដំណើរទៅអាមេរិកលើកនេះសម្ដេចមានអារម្មណ៍ថា ... Read More »

FIFA ច្រានចោលបណ្តឹងឧទ្ធរណ៍ដោយបញ្ជាឱ្យប្រេស៊ីលនិងអាហ្សង់ទីនលេងវគ្គជម្រុះ World Cup ឡើងវិញ

គណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ FIFA បានសម្រេចកាលពីថ្ងៃចន្ទ ទី៩ ឧសភាថា ការប្រកួតជម្រុះ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីនត្រូវតែលេងឡើងវិញ បន្ទាប់ពីបានពិចារណាលើបណ្តឹងឧទ្ធរណ៍ដែលប្តឹងដោយសមាគមបាល់ទាត់របស់ប្រទេសទាំង២។ ការប្រកួតជម្រុះក្នុងខែកញ្ញាត្រូវបានផ្អាកត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីការចាប់ផ្តើមនៅពេលដែលមន្ត្រីសុខាភិបាលប្រេស៊ីលបានចូលមកទីលានដើម្បីបញ្ឈប់កីឡាកររបស់ប្រទេសអាហ្សង់ទីនពីការលេងដោយនិយាយថា ពួកគេបានបំពានច្បាប់នៃការដាក់ឱ្យនៅដាច់ដោយឡែកពីគេដោយសារពាក់ព័ន្ធជំងឺ COVID-19 របស់ប្រទេស។ ... Read More »

កម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ ៤-១ ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋាន Thien Truong ទីក្រុង Nam Dinh ប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ ខែឧសភា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។ ក្រុម​យុវជនគោព្រៃកម្ពុជា​ U23 ... Read More »

ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា”

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មាន លើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា”។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។  ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន បណ្តាញសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល ... Read More »

ធុងប៉េត្រូ បញ្ចេញលិខិតចំហរមួយថាដាច់ខាត មិនសុំទោសឧកញ៉ា អ៊ុច សម្បត្តិ

ភ្នំពេញ៖ មិនទាន់ស្ងាត់បាត់ពីការជជែកគ្នានៅឡើយទេបន្ទាប់ពីតារាកំប្លែងធុង ប៉េត្រូ បានបញ្ចេញលិខិតដោយបើកចំហរមួយ និងរូបថតជាមួយមេធាវីមួយក្រុម ស្របពេលដែលនេះគឺជាថ្ងៃទី១០ ខែឧសភាដែលជាថ្ងៃចុងក្រោយនៃការកំណត់របស់លោកឧកញ៉ា អ៊ុច សម្បត្តិ បានប្រកាសឲ្យតារាកំប្លែង ធុងប៉េត្រូ ធ្វើការសុំទោសលោកឧកញ៉ាជាសាធារណៈ។  ដូចការអះអាងរបស់ធុងប៉េត្រូកន្លងទៅដដែលថាខ្លួនមិនក្បត់ឧត្តមគតិរបស់ខ្លួនឡើយពោលគឺមិនចេញសារ ឬវីដេអូសុំទោសទៅកាន់ឧកញ៉ា អ៊ុច ... Read More »

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងបញ្ជាក់ថា ទ្វារនៃកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងនៅតែបន្តបើកជានិច្ច

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា កម្មវិធីបរមាណូរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងសន្តិសុខជាតិ ប៉ុន្តែលោកបញ្ជាក់ថា ទ្វារនៃកិច្ចពិភាក្សានៅតែបន្តបើកជានិច្ច ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែឧសភា បានផ្សាយថា នៅក្នុងសុន្ទរកថាក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីលោកយូនបញ្ជាក់ថា កម្មវិធីបរមាណូរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ... Read More »

លោក ហ៊ុនម៉ានី ៖ ពុកក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden ពុកក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន ... Read More »

បែកធ្លាយថា លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជម្រិតទារលុយពីម្ចាស់ឡានដឹកដី ២.៥០០ដុល្លារ ទាំងបំពានលើចំណាររបស់តំណាងអយ្យការ !

ខេត្តស្ទឹងត្រែង ៖ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានកំហុសដ៏ធ្ងន់ធ្ងរ ដែលត្រូវថ្នាក់ដឹកនាំស្ថាប័ន កងរាជអាវុធហត្ថលើផ្ទៃប្រទេស គួរបើកការស៊ើបអង្កេត ស្រាវជ្រាវ រកឱ្យឃើញពីកំហុស ការប្រព្រឹត្តអំពើពុករលួយ ជម្រិតទារប្រាក់ពីអ្នកបើកឡានដឹកដី ... Read More »

បារាំងនិយាយថា អ៊ុយក្រែនអាចនឹងចំណាយពេលជាច្រើនទសវត្សរ៍ទៀតទើបចូលជាសមាជិកអឺរ៉ុបបាន

ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានប្រកាសថា អ៊ុយក្រែននឹងត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាចចូលជាសមាជិកអឺរ៉ុបបាន។ សារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីម៉ាក្រុង ដែលបានបញ្ជាក់ថា «យើងបានដឹងច្បាស់ហើយថា ដំណើរការចូលជាសមាជិករបស់ណាតូ នឹងត្រូវចំណាយពេលជាច្រើនឆ្នាំឬច្រើនទសវត្សរ៍ទៀត» ។ ប្រធានាធិបតីបារាំងក៏បានស្នើឱ្យបង្កើត«សហគមន៍នយោបាយនៅអឺរ៉ុប» ដើម្បីផ្តល់ជូនអ៊ុយក្រែន និងប្រទេសក្រៅសហគមន៍អឺរ៉ុប ... Read More »

ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងព្រឹក

ខេត្តតាកែវ ៖ មានហេតុការណ៍ទុស្សេខ្សែភ្លើងបណ្តាលឱ្យក្លាយជាអគ្គិភ័យលេបត្របាក់ផ្ទះឈើប្រក់ក្បឿង១ខ្នងទាំងព្រឹកតែមិនបង្កឱ្យមាននរណាម្នាក់រងរបួសនិងប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិខ្នារោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។     សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះញឹម វុទ្ធី ... Read More »

បោះឆ្នោតប្រធានាធិបតីហ្វីលីពីន បេក្ខភាព Marcos Jr នាំមុខដាច់លើបេក្ខភាពនានា

លទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅព្រឹកថ្ងៃទី១០ខែឧសភា បានប្រកាសឱ្យដឹងថា បេក្ខភាពប្រធានាធិបតី Ferdinand Marcos Jr ទទួលបានការគាំទ្រ ខ្ពស់ក្នុងការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៩ ខែឧសភា ។ លោក Ferdinand Marcos Jr ... Read More »

ម៉ូតូហុងដាស្គូពីសាកកម្លាំងជាមួយស៊ុយហ្ស៊ុយគីAddressស្លាប់ម្នាក់របួសស្រាល២នាក់

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា។     ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីរសៀល  ស្ថិតនៅលើផ្លូវជាតិលេខ៣ ... Read More »

ព្រះមហាក្សត្រផ្ញើព្រះរាជសារ ជូនជនរួមជាតិ បងប្អូន កូនក្មួយ ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នហាដ៏ជ្រាលជ្រៅបំផុត។ នេះបើយោងតាមព្រះរាជសារ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី១០ ... Read More »

លោក Yoon Suk-yeol ចាប់ផ្តើមកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ

ចាប់ពីវេលាម៉ោង០និង០០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីទី២០ របស់កូរ៉េខាងត្បូង បានចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ ដឹកនាំកូរ៉េខាងត្បូងជំនួសលោកមូន ជេអុីន។ លោក Yoon Suk-yeol គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ នៅវេលាម៉ោង ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ... Read More »

ស្អែកនេះ ! ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី សម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៥។  អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានកិត្តិយសសូមជម្រាបជូនដល់អង្គចៅក្រម និង សាធារណជនមេត្តាជ្រាបថា ... Read More »

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យជាប់ចោទពីបទរំលោភសេពសន្ថវៈ

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការបង្ក្រាបករណីរំលោភសេពសន្ថវ:នេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងឈ្មោះ អួន សឿត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក បួកែវ ភុំវង្សសាយ  (Buakeo PHUMVONGSAY) ឯក អគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ... Read More »

ដំណឹង​ល្អ​! ថ្ងៃ​នេះករណីឆ្លងកូវីដ-១៩ ៖​ ​គ្មានអ្នកឆ្លង​ និង​​អ្នក​ជាសះស្បើយ​ ០២នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី​១០ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង ខណៈ​ឣ្នកជាសះស្បើយចំនួន​ ០២នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩ ... Read More »

Beckham សង្ឃឹមថា Ronaldo នឹងបន្តនៅក្លិប Man Utd

ក្លិបបិសាចក្រហម Manchester United គ្រោងនឹងទទួលការផ្លាស់ប្តូរដ៏សំខាន់បន្ទាប់ពីរដូវកាលដ៏ខកចិត្ត ប៉ុន្តែអតីតខ្សែបម្រើ David Beckham សង្ឃឹមថា Cristiano Ronaldo នឹងបន្តយ៉ាងហោចណាស់មួយឆ្នាំទៀតនៅក្លិបនេះ។ ការបរាជ័យ ៤-០ របស់ Man ... Read More »

រឿងទំនាស់ដីធ្លីឈានដល់ប្រើហិង្សា ប្អូនកាប់បងស្រីនិងបងថ្លៃផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើបងស្រីបង្កើតនិងបងថ្លៃជាជនជាតិបារាំងដោយសារតែរឿងទំនាស់ពាក្យសម្តីគ្នារឿងដីធ្លី។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។     សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង មរ័ ... Read More »

ការផ្ទេររបស់ខ្សែប្រយុទ្ធ Haaland ពី Dortmund ទៅ Man City នឹងត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ

ការផ្ទេររបស់ខ្សែប្រយុទ្ធដែលក្លិប Manchester City បានទិញពីក្លិបBorussia Dortmund Erling Haaland នឹងត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ។ នេះ​បើ​តាម​លោក Sebastian Kehl នាយកក្លិប Dortmund ដែល​រំពឹង​ថា Haaland ... Read More »