ព័ត៌មានទាន់ហេតុការណ៍៖
'

Manchester United បរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Liverpool នៅAnfield

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមបិសាចក្រហមManchester United ក្នុងលទ្ធផល ៤ទល់០ ដែលធ្វើឲ្យក្រុមបិសាចក្រហមអស់សង្ឃឹម និងអាម៉ាស់មុខនៅកីឡដ្ឋាន Anfield ដើម្បីប្រជែងក្រុមកំពូលទាំង៤នៅ Premier League ។ ជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២៧នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី​២០ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៧នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៤នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង នឹងមានភ្ញៀវអញ្ជើញចូលរួមប្រមាណ៤១ពាន់នាក់

នៅក្នុងពិធីឡើងកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវធ្វើឡើងនៅក្នុងទីលាន មុនអគាររដ្ឋសភា នាថ្ងៃទី១០ខែឧសភា ដោយត្រូវចំណាយប្រាក់យ៉ាងតិច ៣,៣ ពាន់លានវ៉ន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច របស់រដ្ឋាភិបាលថ្មី នៅថ្ងៃទី ... Read More »

Ashleigh Barty នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិព័រណ៍កីឡាវាយកូនហ្គោល

អតីតកីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ashleigh Barty បានជំរុញឱ្យមានការរំពឹងទុកថា នាងអាចនឹងព្យាយាមអាជីពកម្រិតកំពូលនៅក្នុងកីឡាទី៣របស់នាងដោយចុះឈ្មោះចូលរួមប្រកួតក្នុងពិព័រណ៍កីឡាវាយកូនហ្គោល។ កីឡាការិនី​វ័យ២៥ឆ្នាំ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​វាយ​តឺន្នីស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ខែ​មីនា នឹង​លេង​ក្នុង​កម្មវិធី Icon Series នៅ​ខែ​កក្កដា។ គ្រូបង្វឹក Manchester City លោក Pep ... Read More »

ផ្ទុះការរិះគន់មិនសំចៃមាត់ទៅកាន់បុរសម្នាក់ក្រោយហ៊ានប្រើពាក្យសម្តីមិនសមរម្យទៅលើព្រះនាងតូចជេនណា

ភ្នំពេញ៖ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាលាន់មាត់រិះគន់មិនសំចៃមាត់ក្រោយពីបុរសម្នាក់បានបញ្ចេញវីដេអូមួយដោយបានប្រើប្រាស់ពាក្យសម្តីហៅព្រះនាងតូចនរោត្តម ជេនណានូវភាសាសាមញ្ញៗបែបលេងសើច។ អ្នករិះគន់បានលើកឡើងថាព្រះនាងតូចជេនណាទ្រង់នៅព្រះជន្មក្មេងបន្តិចមែនតែក៏គួរប្រើប្រាស់ភាសាឱ្យបានសមរម្យដែរ បើទោះបីជាពេលដែលកំពុងបំពេញការងារនោះក៏ដោយ។    វីដេអូដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គម Tik Tok របស់បុរសម្នាក់ឈ្មោះNarong Thorn  មុននេះ បាន បានបង្ហាញពីសកម្មភាពរបស់ព្រះនាងតូច ដែលទ្រង់យាងបំពេញការងារ ... Read More »

សេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២ ដោយបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ... Read More »

ការប្រឡងអនុវត្តន៍ បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ វគ្គទី១

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ ២០២២ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងអនុវត្តន៍បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅ វគ្គទី១ ដែលចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ ម៉ោង ១២:៣០ ... Read More »

រុស្ស៊ីលើកឡើងពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងប្រទេសអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃទី១៩ខែមេសា បានច្រានចោលព័ត៌មានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមអ៊ុយក្រែន។ សារព័ត៌មាន RT បានដកស្រង់សម្តីលោក Sergey Lavrov ដែលបានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៩ខែមេសាថា «រុស្ស៊ីមិនដែលគិតប្រើប្រាស់អាវុធបរមាណូដល់ប្រទេសជិតខាងនោះឡើយ ហើយប្រធានាធិបតីអ៊ុយក្រែន ... Read More »

កូនប្រុសភ្លោះដែលទើបនឹងកើតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានស្លាប់

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងដៃគូស្នេហារបស់គាត់គឺនាង Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុនថា ពួកគេកំពុងរង់ចាំកូនភ្លោះនោះ ត្រូវបានគេដឹងថា ទារកម្នាក់ក្នុងចំណោមទារកទាំង២បានស្លាប់ហើយ។ Ronaldo និង Rodriguez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “វាគឺជាការសោកសៅយ៉ាងខ្លាំងដែលយើងត្រូវប្រកាសថា ... Read More »

សម្តេចតេជោ ៖ «បើបក្សប្រជាជនឈ្នះឆ្នោត បក្សណាក៏អាចរស់នៅជាមួយគណបក្សប្រជាជនបានដែរ»

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត អាណត្តិទី៥ខាងមុខនេះ សម្តេចមិនបានចូលរួមក្នុងយុទ្ធនាការឃោសនាឡើយ សម្តេចទុកឱ្យបេក្ខជន មេឃុំ-សង្កាត់ ធ្វើសកម្មភាពដោយខ្លួនឯង ... Read More »

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

(តពីលេខមុន)   ជាការពិតណាស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យអង្ការបានដាក់ចេញនូវក្រមសីលធម៌ស្អាតស្អំ ១២ចំណុចសម្រាប់កម្មាភិបាល និងប្រជាជនអនុវត្ត ដែលក្រមសីលធម៌ទាំងអស់សុទ្ធតែជាអំពើល្អមើលទៅគួរឲ្យគោរព ស្រលាញ់ ក្នុងនោះមានសីលធម៌ទី៧ បានហាមមិនឲ្យមានស្នេហាលួចលាក់ឬប្រព្រឹត្តកាមគុណជាមួយអ្នកផ្សេងក្រៅពីប្តីប្រពន្ធខ្លួនឯងដាច់ខាត។ ដូច្នេះការរៀបចំអាពាហ៍ពិពាហ៍មិនបានធ្វើឡើងតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរបុរាណនោះទេដោយអង្គការបានចាត់ទុកថាការគោរពទំនៀមទម្លាប់ខ្មែរបុរាណជារឿងឥតប្រយោជន៍ជាជំនឿប្រតិកិរិយាបន្សល់ពីសម័យសក្កិភូមិ។   យ៉ាងណា ការរស់នៅដែលមើលឃើញតែសេចក្តីស្លាប់នៅពីមុខ ... Read More »

លោកផ្កាយ១ ឈ្មោះ អ៊ុល ប៊ុណ្ណា ត្រូវបានតំណាងកោះហៅ ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត

ខេត្តកណ្តាល ៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបាន កោះហៅ លោកផ្កាយ១ ឈ្មោះ អ៊ុល ប៊ុណ្ណា ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ... Read More »

អបអរសាទរវិទ្យាល័យស្វាយរៀងទទួលបានជ័យលាភីលេខ១ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំសិក្សា២០២០-២០២១

ខេត្តស្វាយរៀង ៖ អបអរសាទរ វិទ្យាល័យស្វាយរៀងទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។     លោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២២នេះថាលទ្ធផលដែលវិទ្យាល័យទទួលបានពាន រង្វាន់ជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន ជាចំណែក មួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ជប៉ុន ជាចំណែក មួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ សម្តេចតេជោ បានថ្លែងបែបនេះ ... Read More »

ពេលប្រពន្ធមិននៅផ្ទះចាប់កូនស្រីអាយុ ១៤ ឆ្នាំរំលោភសេពសន្ថវៈបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ត​កោះកុង​ ៖​ នៅ​រសៀលថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុកស្រែ​អំបិល​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រីចុង​ជាអនិតិជន (កូនប្តីដើមរបស់ប្រពន្ធ)ដោយធ្វើតាមពាក្យបណ្តឹងរបស់ស្រ្តីម្នាក់។​ ​យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ​ គង់​ មុំ​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល​ជើង​ ឃុំ​ស្រែអំបិល​ ... Read More »

ជនជាតិបរទេសម្នាក់ដកកាំភ្លេីងខ្លីបាញ់អ្នករត់ឡំប្រឺតាម្នាក់ព្រោះតែលុយ២ម៉ឺនរៀល

ភ្នំពេញ៖ ខ្មាន់កាំភ្លើងជាជនជាតិបរទេសម្នាក់បានដកកាំភ្លើងខ្លីបាញ់ប្រហារ១គ្រាប់ទៅលើអ្នករត់ឡំប្រឺតាម្នាក់តែសំណាងល្អមិនត្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៤នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខការាសរថយន្តមួយកន្លែង តាមបណ្ដោយផ្លូវលេខ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។     តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា ... Read More »

រថយន្តLAND CRUISER ពាក់ស្លាកលេខរដ្ឋ19-2.0063 បើកបុកបង្គោលភ្លើងបាក់ដាច់ជាពីរកំណាត់ និងបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ៖ រថយន្ត LAND CRUISER មួយគ្រឿងបានបើកយ៉ាងលឿនហើយក៏រេចង្កូតមកខាងស្ដាំជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឱ្យបាក់ជាពីរកំណាត់ ចំណែករថយន្តវិលមួយជុំខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងធ្វើឱ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២០ ខែមេសា ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ,ឯកអគ្គរដ្ឋទូតអូស្រ្តាលី, និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ធ្វើដំណើរចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ នាថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ... Read More »

បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តព្រូស បុកខឿនពុះចែកទ្រូងផ្លូវជាតិលេខ១រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តToyota Prius មួយគ្រឿងទាំងខ្លួនស្រវឹងស្រា ហើយមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវជាតិលេខ១ បណ្ដាលឲ្យរថយន្តបែកកង់ និងយ៉ាន់ខូចខាតយ៉ាងដំណំ ដោយបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ... Read More »

បុរសម្នាក់រាយខ្សែភ្លើងទៅស្រះខាងក្រោយផ្ទះដើម្បីឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងអ្នកភូមិបន្ទាប់ពីបុរសម្នាក់បានរាយខ្សែភ្លើងហើយដើរទៅស្រះខាងក្រោយនៅផ្ទះដើម្បីឆក់ត្រី ប៉ុន្តែភ្លាត់ស្នៀតបណ្ដាលឲ្យឆក់ខ្លួនឯងហើយត្រូវបានជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ឡុង សារ៉ាយ អាយុ ៤៥ឆ្នាំ មុខរបរកសិករ ... Read More »

ហាមឃាត់​ការផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទ ឈ្មោះ Philter (Black​ Rose) ដែលគ្មាន លេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vall Shop កំពុង ផ្សព្វផ្សាយលក់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) ... Read More »

ទូតជប៉ុនប្រចាំកម្ពុជា ៖ ការមកដល់របស់អ្នកស្ម័គ្រចិត្ត JICA បន្ថែមទៀត

.  ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, កាលពីថ្ងៃទី១៨ ខែមេសា អ្នកស្ម័គ្រចិត្ត JICA ថ្មីចំនួន១០រូបបានចូលជួបសម្តែងការគួរសមជាមួយលោក ការីម៉ាតា ... Read More »

លោក ម៉ម ប៊ុននាង ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានជាតិ និងអន្តរជាតិ ... Read More »

នៅសប្តាហ៍ក្រោយសិង្ហបុរីនឹងលុបចោលការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

តាមការប្រកាសរបស់លោក Keith Tan ប្រធានគណៈកម្មការទេសចរជាតិសិង្ហបុរី នៅថ្ងៃទី១៩ខែមេសានេះបានបញ្ជាក់ថា សិង្ហបុរីនឹងលុបចោលរាល់ការធ្វើតេស្តរកកូវីដ-១៩ ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ការអនុវត្តនឹងអាចធ្វើឡើងចាប់ពីសប្តាហ៍ក្រោយទៅ។ កន្លងមក រដ្ឋាភិបាលសិង្ហបុរីបានលុបចោលរាល់បម្រាមនានាសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកក្នុងទឹកដីសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ ប៉ុន្តែអ្នកទេសចរចាំបាច់ត្រូវតែធ្វើតេស្តមុនពេលចូលមកសិង្ហបុរី។ តាមសារព័ត៌មាន Theo ... Read More »

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្តនិងអេឡិចត្រូនិក

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោក សុខ ចិន្ដាសោភា ... Read More »

ការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ក្រោយអាមេរិកចោទរុស្ស៊ីថាជាប្រទេសផ្តល់ជំនួយភេរវកម្ម

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី១៩ខែមេសា បានថ្កោលទោសអាមេរិកយ៉ាងខ្លាំង ដែលបានធ្វើសកម្មភាពផ្សព្វផ្សាយ ឃោសនាដោយមានគម្រោងដាក់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម។ លោកស្រី Maria Zakharova បានបញ្ជាក់ថា «សកម្មភាពរបស់អាមេរិកគឺក្នុងគោលដៅបញ្ចុះបញ្ជូលប្រទេសដែលមានជំហរកណ្តាល ។ នោះជាសកម្មភាពប្រឆាំងរុស្ស៊ី ... Read More »

អង្គការទស្សនៈពិភពលោក ផ្ដល់អំណោយជាច្រើនមុខដល់រដ្ឋបាលរាជធានី ដេីម្បី ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖  អំណោយសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក World Vision យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។      ពិធីប្រគល់និងទទួលសំភារៈខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី១៩ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅស្រុកទ្រាំង​ ខេត្តតាកែវផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ខេត្តតាកែវ ៖​ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក​ ថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២២​ នៅ​ ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ។  ម្ចាស់ផ្ទះ ឈ្មោះ ឡៅ ... Read More »

បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រជុំផ្សព្វផ្សាយ ផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី៣​ និងដូសទី៤​ ( ជំហានទី១​ )

ភ្នំពេញ ៖ បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រជុំផ្សព្វផ្សាយ ផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី៣​ និងដូសទី៤​ ( ជំហានទី១​ ) ជូនប្រជាពលរដ្ឋ​ និងកម្មករ​  កម្មការិនី និយោជិត មន្ត្រី ... Read More »

លោក ឯម ច័ន្ទមករា ៖ រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព»

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងលើ facebook ផ្ទាល់ខ្លួនថា, ... Read More »