ព័ត៌មានទាន់ហេតុការណ៍៖
'

លោក វ៉ាត់ ចំរើន ៖ NOCC សោកស្ដាយ ក្រោយ ខាន់ ចេសា មិនបានប្រកួតស៊ីហ្គេម ដោយសារបញ្ហាទម្ងន់

ប្រទេសវៀតណាម ៖ វីរកីឡាការិនីជឺជីតស៊ូតដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ ២ក្រាម ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង លោក វ៉ាត់ ... Read More »

សម្តេចតេជោ ហ៊ុនសែន សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះវរោកាស បុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៩ យាងចូល៧០ព្រះវស្សា

ភ្នំពេញ ៖ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះវរោកាស បុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៩ ... Read More »

លោក លឹម សៀងហេង ចុះពិនិត្យការជួសជុលពង្រីកផ្លូវលំមួយខ្សែប្រវែងជាង១.៥០០ម៉ែត្រ

ខេត្តស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ... Read More »

ផឹកសុីស្រវឹងទាស់សម្តីកាប់បងប្រុសបង្កើតខ្លួនឯងរងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈប្អូនប្រុសបង្កើតយកកាំបិតផ្គាក់កាប់ក្នុងពេលផឹកស៊ីដោយសារតែទំនាស់ពាក្យសម្ដី។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២នៅចំណុចភូមិក្រាំងសោម ឃុំជម្ពូរព្រឹក្ស ស្រុឧដុង្គ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឧដុង្គបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ៣១ឆ្នាំ(ជាប្អូនបង្កើត) ចំណែកជនរងគ្រោះមានឈ្មោះ សឿន វុត្ថា ... Read More »

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ បើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅមុខដីឡូត៌គ្មានលេខ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ប្រគេនទៀនព្រះវស្សានៅខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបដោយចៃដន្យប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ដែលបានមូលមតិគ្នាធ្វើបុណ្យប្រគេនទៀនព្រះវស្សាចំនួន ៥០វត្ត ក្នុងខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ក្នុងអំឡុងពេលដែលលោកស្រីអញ្ជើញបំពេញបេសកកម្មនៅខេត្តសៀមរាប ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងអាហារថ្ងៃត្រង់ការងារជាមួយ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងអាហារថ្ងៃត្រង់ការងារជាមួយ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក​ កិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយលោក ... Read More »

លោករស់ ផារិទ្ធ៖ លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញ ដោយសមត្ថភាពនិងចំណេះដឹង

ខេត្តស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកបានថ្លែងថា លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញដោយសមត្ថភាព ចំណេះដឹង ... Read More »

អបអរសាទរពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី និងពិធីបុណ្យផ្កាប្រាក់មហាសាមគី្គ នៅវត្តសន្តិភាព

ខេត្តស្វាយរៀង ៖ ព្រះគ្រូធម្មវិបស្សនា មុន សាយ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាយកវិទ្យុសំឡេងព្រះធម៌ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ... Read More »

តំណាងអយ្យការខេត្តព្រះវិហារ​ ដឹកនាំកម្លាំងចម្រុះ​ ចុះអនុវត្តសាលក្រម នឹងបង្ក្រាបទីតាំងស្តុកឈើដោយខុសច្បាប់

    ខេត្តព្រះវិហារ ៖ តំណាង​អយ្យការ​អមសាលាដំបូងខេត្តព្រះវិហារ​ លោក គឹម សំឡេង បានដឹកនាំកម្លាំងចម្រុះ​  ចុះអនុវត្តសាលក្រមប្រគល់ដីចំនួន២៣,៤ហិតាចតា ទៅអោយក្រុមហ៊ុនចំការកៅស៊ូមេគង្គ ខូអិលធីឌី ដែលបុគ្គលឈ្មោះ ជា ឆេងគន រំលោភចូលកាន់កាប់ដោយខុសច្បាប់ដីរបស់ក្រុមហ៊ុន ... Read More »

ជនសង្ស័យ៣នាក់ត្រូវនគរបាលក្រុងក្រចេះឃាត់ខ្លួនខណៈរកឃើញថ្នាំញៀន១៦កញ្ចប់

    ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាលក្រុងក្រចេះបានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់និងថ្នាំញៀនចំនួន១៦កញ្ចប់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់។      ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ។   ... Read More »

មោទនភាពជាតិខ្មែរ ! កម្ពុជាដណ្ដើមមេដាយមាសស៊ីហ្គេមដំបូង ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ក្រោយយកឈ្នះកីឡាករថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ

ប្រទេសវៀតណាម ៖ មោទនភាពជាតិបំផុត ! ខណៈកីឡាករកម្ពុជាបានដណ្ដើមមេដាយមាសលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់ លើវិញ្ញាសារទម្ងន់ ... Read More »

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រឿងជំពាក់លុយគេ​ជិត​២០​ម៉ឺន​ដុល្លារ​មិនព្រមសង​ នៅខេត្តកោះកុង

ខេត្តកោះកុង ៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅថ្ងៃសុក្រទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ស្រ្តី​ម្នាក់​ ពាក់ព័ន្ធ​ករណី​​រំលោភ​លើ​សេចក្ដី​ទុកចិត្ត(រឿងជំពាក់លុយជិត២០ម៉ឺន​ដុល្លារ​)​ ត្រូវ​កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចាប់ឃាត់ខ្លួន​បញ្ជូន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។  ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី ​ថ្ងៃ​ទី​១២ ខែឧសភា ... Read More »

ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈ ប្រតិភូធុរកិច្ចប្រទេសអូទ្រីស

ភ្នំពេញ​៖​ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចប្រទេសអូទ្រីស ដឹកនាំ ដោយលោក Gunther Sucher ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតអូទ្រីសប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ... Read More »

Update ៖ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលឆាបឆេះឃ្លាំងស្តុកកំណាត់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ បន្ទាប់ពីមានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ យ៉ាងសន្ធោសន្ធៅ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នាវេលាម៉ោង៤ជាងរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។     បន្ទាប់មានករណីនេះរួចមកលោកឧត្តមសេនីយ៍ទោ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិស្លែង ភូមិតាឡឹក ភូមិព្រៃទទឹង ... Read More »

កម្លាំងកងពលតូចលេខ៧០ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ-កម្មករិនី

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សៅ ខាន់ មេបញ្ជការរងកងពលតូចលេខ៧០ នៃកងទ័ពជើងគោក ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ខែឧសភានេះ បន្តដឹកនាំក្រុមគ្រូពេទ្យកងពលតូចលេខ៧០ ចុះចាក់វ៉ាក់សាំងកូវីដ ជូនកម្មករ-កម្មករិនី ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាម ... Read More »

ព័ត៌មានបឋម ៖ ក្មេងសិស្សសាលា២នាក់បាត់ខ្លួនដោយសារបាក់ស្រុតច្រាំងទន្លេខណៈនេះសមត្ដកិច្ចកំពុងរាវរក

ខេត្តកណ្ដាល ៖ ខណៈនេះ​ សមត្ថកិច្ចកំពុងស្វែងរាវរកក្មេងសិស្សសាលា២នាក់បាត់ខ្លួនដោយសារបាក់ស្រុតច្រាំងទន្លេ​ ដែលជាទីតាំងបូបខ្សាច់​ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែក​ដាច់​ ស្រុកលើកដែក​ ខេត្តកណ្ដាល។     មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា​ ក្មេងរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ វណ្ណៈ ... Read More »

CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤បន្ថែម ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ

ភ្នំពេញ ៖ CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤បន្ថែម ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគក្នុងទំហំ ទឹកប្រាក់១៤លានដុល្លារ ដល់ក្រុមហ៊ុនឯកជនចំនួនបួនទីតាំងបន្ថែម ... Read More »

ក្រសួងសេដ្ឋកិច្ចអនុវត្តពន្ធលើប្រាក់ចំណូលចំពោះចំណេញមូលធនសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

ភ្នំពេញ ៖ បើយោងតាម អង្គភាព ទទួលបាន លិខិត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា,  ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តពន្ធលើប្រាក់ចំណូលចំពោះចំណេញមូលធនសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។  ... Read More »

ព័ត៌មានបឋម ! ខណៈនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ នៅមុនបន្តិច ! នាវេលាម៉ោង៤ជាងរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកកំណាត់ យ៉ាងសន្ធោសន្ធៅ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

ឆេះផ្ទះ២ល្វែងនៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលថ្ងៃ

ភ្នំពេញ ៖ អគ្គិភ័យ​បានឆាបឆេះផ្ទះ២ល្វែង​នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៣៥ និងផ្ទះលេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។   ... Read More »

លោកបៃឌិនប្រកាសថានឹងទៅកាន់តំបន់គ្មានយោធានៅព្រំដែនកូរ៉េទាំងពីរ

លេខាព័ត៌មាននៅសេតវិមានបានប្រកាសថា ប្រធានាធិបតី ចូ បៃឌិន បានប្រកាសពីគោលបំណងទៅកាន់តំបន់គ្មានយោធា ស្ថិតនៅព្រំដែនកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅចុងខែឧសភានេះ។ សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីសេតវិមានបានប្រកាសថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងជើងនិងជប៉ុន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រសិទ្ធនាមផ្លូវបេតុងចំនួន ០១ ខ្សែរ ថា«ផ្លូវអំពេងសន្តិភាព»

ខេត្តកែប ៖ នៅក្នុងឱកាសសម្ពោធផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៣ ខែឧសភា ... Read More »

ក្រុមធុរកិច្ចអូទ្រីសកោតសរសេីរ​ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ នា​ព្រឹកថ្ងៃ​សុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ ២០២២ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ​ ម៉ម​ ... Read More »

អាណាព្យាបាលសិស្សជាច្រើនរិះគន់ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាអូរគគី និងអនុវិទ្យាល័យអូរគគី មិនសូវយកចិត្តទុកដាក់បង្រៀនកូនរបស់ពួកគាត់

ខេត្តកំពង់ស្ពឺ ៖ សាលាគឺជាថ្នាលបណ្តុះបណ្តាល ឱ្យសិស្សានុសិស្សរៀនសូត្រមានចំណេះដឹង ដើម្បីមានមុខរបរ និងការងាររកសុីផ្សេងៗ ប៉ុន្តែគួបផ្សំជាមួយការបង្ហាត់ បង្រៀនពីលោកគ្រូអ្នកគ្រូ ដែលជាអាណាព្យាបាលទី២ បន្ទាប់ពីឪពុកម្ដាយផងដែរ។ ដោយឡែកលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអូរគគី និងអនុវិទ្យាល័យអូរគគី វិញត្រូវបានអាណាព្យាបាលនិងឪពុកម្តាយ ... Read More »

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!បុរសម្នាក់ស្លាប់ភ្លាមៗនិង០២នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង០២នាក់ម៉ែកូនរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយនិងរថយន្តធុនធំមិនស្គាល់ម៉ាក។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការរងស្រុកសង្កែ ទទួលបន្ទុកផ្នែកចរាចរណ៍បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវហាយវ៉េ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ គ្មានអ្វីធំជាងផលប្រយោជន៍ជាតិនោះទេ ហើយមន្ដ្រីរាជការទាំងអស់ ត្រូវមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាធំ

ខេត្តកំពត ៖ បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី មានប្រសាសន៍ថា គ្មានអ្វីធំជាងផលប្រយោជន៍ជាតិនោះទេ ... Read More »

សម្តេចតេជោជំរុញប្រព័ន្ធផ្សព្វផ្សាយអាមេរិកឱ្យមកមើលពីការណ៍ពិតនៅកម្ពុជា ជាជាងពិនិត្យតែលើប្រព័ន្ធផ្សព្វផ្សាយប្រឆាំងហើយវាយតម្លៃលើប្រទេសកម្ពុជាទាំងមូល

សហរដ្ឋអាមេរិក ៖ ក្នុងពេលទទួលជួបនិងពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) លោក ម៉ៃឃើល ភីទ្រុសហ្សិលឡូ (Michael Petruzzello) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ... Read More »

UNICEF ៖ មានកុមារនីហ្សេរីយ៉ាជិត១៩លាននាក់មិនបានទៅសាលារៀន

ការវាយប្រហារទៅលើសាលារៀនពីសំណាក់ក្រុមភេរវកម្ម បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សាលារៀននានា ធ្វើឱ្យឪពុកម្តាយមិនអនុញ្ញាតឱ្យកូនទៅសាលារៀននោះឡើយ។ តាមការប្រកាសរបស់មូលនិធិកុមារអន្តរជាតិ (UNICEF) បានឱ្យដឹងថា មានកុមារនីហ្សេរីយ៉ា ដល់ទៅ១៨,៥លាននាក់មិនបានទៅសាលារៀនឡើយ ដែលភាគច្រើនជាកុមារី។ ចំនួនកុមារដែលមិនបានទៅសាលាបានកើនឡើងខ្ពស់ជាងកាលពីឆ្នាំ២០២១ ដែលមានកុមារជាង១០,៥លាននាក់មិនបានទៅសាលារៀន។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានការិយាល័យរបស់(UNICEF) លោក Kano ... Read More »