ព័ត៌មានទាន់ហេតុការណ៍៖
'

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដឹកនាំកម្លាំងចុះបង្ក្រាបរថយន្តដឹកឈើចំនួន៣គ្រឿងក្នុងនោះរថយន្តដែលចោរចូលលួចនៅសង្កាត់ព្រៃឈើរវៀងត្រូវបានចាប់យកមកវិញ

ខេត្តព្រះវិហារ ៖ ពាក្យចាស់លោកពោលថា កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុកនោះឡើយ រឿងពិតក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង នឹង កម្លាំងអាវុធហត្ថខេត្ត ស្រុក ... Read More »

លោក ហេង ប៊ុនលាប មន្ត្រីជលផលខេត្តតាកែវបើករថយន្តបុកគោយន្តកន្ត្រៃបណ្តាលឱ្យប្តីស្លាប់និងប្រពន្ធរងរបួសធ្ងន់

ខេត្តតាកែវ ៖ មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្តាលឱ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។     តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់បានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកឡិចស៊ីស ... Read More »

រថយន្តម៉ាស្ដាពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់នៅមុខបុរីវិមានភ្នំពេញឫស្សីកែវ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកម៉ាស្ដាមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តបែកកង់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ... Read More »

ស្ត្រីម្នាក់បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូជិះមកពីក្រោយបុកពីចំហៀងបណ្ដាលឱ្យរងការខូចខាត ហើយភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន

   ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរនឹងកូនស្រីម្នាក់ទៀតបើករថយន្តម៉ាកKIAមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុកពីចំហៀងរថយន្តបណ្ដាលឱ្យរងការខូចខាត ហើយភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រថយន្តហាយឡេនឌ័រ ម្ចាស់ស្រវឹងហោះឡើងខឿនទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមនៅផ្លូវលេខ២១៧

    ភ្នំពេញ ៖ បុរសម្នាក់មើលទៅស្រវឹងស្រាខ្លាំងណាស់បានបើករថយន្តម៉ាកហាយឡេនឌ័រក្នុងល្បឿនយ៉ាងលឿនឡើងលើខឿនទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ត្រង់ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យខាងលិច ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២១១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៣​ សីហា​នេះ!

 ​ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២​ បានឱ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៣០​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣.៣៩៥​គ្រឿង​ ម៉ូតូ​ ២.៨៧៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣​ ខែសីហា​ កើតឡើង​៩​លើក​ ស្លាប់​៣​នាក់​ របួស​ ១៤​នាក់​ !!!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​៣​នាក់​ របួសធ្ងន់​ ១២​នាក់​(​ស្រី​៣​នាក់​)​ របួសស្រាល​ ២​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ ... Read More »

សារលិខិតជូនពរ របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសពិធីចម្រើនជន្មាយុ លោកជំទាវកិត្តិសង្គហបណ្ឌិតគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ

ភ្នំពេញ ៖ សារលិខិតជូនពរ របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប  អនុប្រធានទី១ រដ្ឋសភា គោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥២​នាក់​ ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣​ ខែសីហា​!

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៥២​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​នេះ​ ។​ ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥២​នាក់​ រួម​មាន​៖​ ... Read More »

ឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ក្នុងដំណើរទស្សនកិច្ចរបស់ លោកទីប្រឹក្សារដ្ឋចិន មកកាន់ប្រទេសកម្ពុជា និងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាន បញ្ជាក់ពី លោកឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ ក្នុងដំណើរទស្សនកិច្ចរបស់ លោកទីប្រឹក្សារដ្ឋចិន មកកាន់ ប្រទេសកម្ពុជា និង ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នាទីក្រុងញូដេលី

ប្រទេសឥណ្ឌា ៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន(AIPA) ដឹកនាំដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣​ បានជួបសម្តែងការគួរសមជាមួយ​ លោក SHRI ... Read More »

កម្លាំងផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះក្នុងមូលដ្ឋានខណ្ឌសែនសុខ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ឣធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វេីដំណើរឆ្លងកាត់នៅតាមផ្លូវ​ កម្លាំងផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះ​ ក្នុងមូលដ្ឋានខណ្ឌសែនសុខ។  ប្រភពដដែលបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ជារៀង​រាល់​យប់​ ... Read More »

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖​ ណែនាំ​មន្រ្តីនគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋនៅតាមគោលដៅនានា

ភ្នំពេញ​៖​ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។ ជាក់ស្ដែង​យោងតាមរយៈសារសំឡេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា ... Read More »

ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​

ភ្នំពេញ ៖ ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​ ។ ជំងឺឡានយ៉ា​នេះបង្កឡេីងដោយវីរុស​ឈ្មោះ​ ហេនីប៉ា​ (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរ​ព្ព្រៃនិងប្រភេទសត្វកកេ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៣ ... Read More »

WHO ដាក់ឈ្មោះថ្មីឱ្យវីរុសបង្កជំងឺអុតស្វា

អង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះថ្មីទៅលើវីរុសបង្កជំងឺអុតស្វាដែលកំពុងរាលដាលដល់ប្រទេសជាច្រើន ជុំវិញពិភពលោក ។ អង្គការ WHO ប្រើប្រាស់អក្សរ រ៉ូម៉ាំង សម្រាប់ដាក់ឈ្មោះជំងឺអុតស្វា។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១២ខែសីហា អង្គការ WHO បានបញ្ជាក់ថា ការសម្រេចខាងលើក្នុងគោលដៅបញ្ចៀសការប៉ះពាល់ដល់វប្បធម៌ ... Read More »

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ធ្វើទស្សនកិច្ចផ្លូវការនៅចិន រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ... Read More »

តោះ! មកស្គាល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ “

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ “  ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោម តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន? ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ... Read More »

កូរ៉េខាងជើងបោះបង់ការពាក់ម៉ាស់ ក្រោយប្រកាសទទួលបានជ័យជម្នះលើកូវីដ-១៩

នៅថ្ងៃទី១៣ខែសីហា កូរ៉េខាងជើងបានសម្រេចលុបចោលច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ ក៏ដូចជាលុបរាល់ការរឹតត្បិតនានាសម្រាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសទទួលបានជ័យជម្នះលើកូវីដ-១៩ ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ លោក Ryu Yong Chol មន្ត្រីសុខាភិបាលដែលតំណាងឱ្យយុទ្ធនាការប្រឆាំងកូវីដ ... Read More »

កំពុងនាំគ្នាជិះម៉ូតូទៅរកកន្លែងសុខស្រួល​ មានអីប្រទះជួបសមត្ថកិច្ចស្រុកគិរីវង់ក្របួចជាប់

ខេត្ត​តាកែវ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាល​ស្រុក​គីរីវង់​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក​ បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ខណៈ​ពួកគេ​កំពុងនាំគ្នាជិះម៉ូតូទៅរកកន្លែងជក់ថ្នាំញៀន​ ប៉ុន្តែ​មិនទាន់​ដល់គោលដៅត្រូវជួបសមត្ថកិច្ចស្រុកគិរីវង់ក្របួចជាប់តែម្តង។  របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ដោយមានសម្របសម្រួលនិតិវិធីច្បាប់ ពីលោក ឯក ឆែងហួត ... Read More »

តំណាងរាស្ត្រអាល្លឺម៉ង់ ៖ ភាគច្រើនកាំភ្លើងធំផ្តល់ជូនអ៊ុយក្រែនមិនដំណើរការឡើយ

លោក Faber តំណាងរាស្ត្រអាល្លឺម៉ង់បានលើកឡើងថា មានតែ ៥ប៉ុណ្ណោះបានដំណើរការក្នុងចំណោម១៥នៃប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ PzH 2000 ដែលផ្តល់ជូនអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន NTV នាពេលថ្មីៗនេះ តំណាងរាស្ត្រ Marcus Faber ... Read More »

ក្រសួង​បរិស្ថាន​ ការផ្សព្វផ្សាយយេនឌ័រ​ និងការប្រែប្រួលអាកាសធាតុ

ខេត្ត​ព្រះសីហនុ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ  ជាប្រធានបទ ក្នុងការផ្សព្វផ្សាយ រៀបចំឡើងដោយមានការចូលរួម ពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

Benzema, Courtois និង De Bruyne ស្ថិតក្នុងបញ្ជីបេក្ខភាពពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA

ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និងអ្នកចាំទី ThibautCourtois រួមនឹងខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖​ ណែនាំដល់សិស្សានុសិស្សបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងអភិវឌ្ឍសង្គមជាតិ ស្របតាមពាក្យស្លោក «ទំពាំងស្នងឫស្សី»

ខេត្ត​កំពង់ធំ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រសរុប៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន៣វគ្គសរុប១១៥នាក់ និងបើកវគ្គសិក្សាថ្មី (វគ្គទី៣៥)។ កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ... Read More »

ជម្លោះគ្រួសារសោះ! ចេញទៅក្រៅបាញ់ប្រហារពាសវាលពាសកាលសម្លាប់មនុស្ស១១នាក់

នៅថ្ងៃទី១៣ខែសីហា មានករណីបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុង Cetinje ប្រទេស ម៉ុងតេណេហ្គ្រោ(Montenegro) មានចម្ងាយពីរដ្ឋធានី Podgorica ប្រមាណ៣៦គីឡូម៉ែត្រ ។ សារព័ត៌មាន Guardian បានផ្សាយថា ករណីបាញ់ប្រហារនេះបានសម្លាប់មនុស្ស១១នាក់ ក្នុងនោះមានកុមារជាច្រើន ។ ... Read More »

ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល Willian ​ចាក​ចេញ​ពីក្រុម Corinthians បន្ទាប់​ពី​ទទួល​បាន​ការ​គំរាម​សម្លាប់

អតីតខ្សែបម្រើស្លាបរបស់ Chelsea និង Arsenal កីឡាករ Willian បានចាកចេញពីក្រុម Corinthians បន្ទាប់ពីអះអាងថា គាត់ និងក្រុមគ្រួសារបានទទួលការគំរាមកំហែងសម្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីម្តងក្នុង៤៥ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុម Corinthians ពី Arsenal ... Read More »

គ្រូបង្វឹក Man Utd លោក Erik ten Hag រំពឹងថា Marcus Rashford នឹងបន្តនៅក្លិប

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag និយាយថាគាត់ស្រឡាញ់ Marcus Rashford ហើយរំពឹងថា ខ្សែប្រយុទ្ធអង់គ្លេសនឹងបន្តនៅជាមួយក្លិបនៅរដូវកាលនេះ។ អ្នកតំណាងរបស់ Rashford បានជួបជាមួយក្លិបបារាំង ... Read More »

ការឆេះអាងស្តុកប្រេងនៅគុយបាគ្រប់គ្រងបានហើយ

ប្រមុខដឹកនាំគុយបាបានប្រកាសថា ភ្លើងឆាបឆេះអាងស្តុកប្រេងនៅពេលនេះយើងគ្រប់គ្រងបានទាំងស្រុងហើយ ។ ក្រុមអ្នកជំនាញ និងក្រុមគ្រូពេទ្យបានចូលទៅទីតាំងឆាបឆេះដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន។ នៅថ្ងៃទី១២ខែសីហា រដ្ឋាភិបាលគុយបាបានប្រកាសពីការទទួលបានជោគជ័យក្នុងការពន្លត់អគ្គិភ័យ ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter ប្រមុខដឹកនាំគុយបាលោក Miguel Díaz-Canel បានប្រកាសថា ... Read More »

ស្រុកចំនួន២ក្នុងខេត្តរតនគិរីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋ ៤៧២គ្រួសារ

ខេត្តរតនគិរី ៖ ជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់រាល់យប់រាល់ថ្ងៃនៅក្នុងខេត្តរតនគិរីប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងនិងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពកនិងទន្លេសេសាន នៃខេត្តរតនគិរី។ កន្លងទៅនេះញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធាន គណ:កម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត បានចុះត្រួត ពិនិត្យនិងមើលស្ថានភាពនៃទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ ។ លោកបានចុះទៅមើលស្ថានភាពទឹកទន្លេ និងឲ្យអាជ្ញាធរស្រុកត្រៀមទូកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗនូវប្រការណាមួយនោះ។ ... Read More »

ក្រសួង​ទេសចរណ៍ ​៖​ សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី)

ខេត្ត​សៀមរាប ​៖​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សូមណែនាំកន្លែងមួយដែល អ្នកទៅលេងស្រុកបន្ទាយស្រីមិនគួរមើលរំលង បើនិយាយពីទេសភាពវិញស្អាតខ្លាំងតែម្ដង។ អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់ អង្គុយញាំ អាហារឆ្ងាញ់ៗនៅតាមកញ្ចុះក្បែរមាត់ទឹក ឬលើទឹកតែនៅជាប់នឹងច្រាំងនៃទឹក ឬមានស្ពានដើរទៅដល់កញ្ចុះលើទឹកតែម្ដង ត្រូវទេ? ... Read More »

លោកDmitry Medvedev ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានជម្រើសតែពីរប៉ុណ្ណោះ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃទី១២ខែសីហា បានប្រកាសថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានជម្រើសតែពីរប៉ុណ្ណោះ គឺទីមួយត្រូវប្រឈមនឹងតុលាការយោធា និងទីពីរ វិលត្រឡប់ទៅកាន់អាជីពដើមវិញជាតារាសម្តែង ។ នៅពេលមានសំណួរសួរពីដំណាក់កាលបញ្ចប់របស់ប្រធានាធិបតីអ៊ុយក្រែន ... Read More »