ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំឆ្លងរបាយការណ៍ពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ លោក ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ... Read More »

រាជរដ្ឋាភិបាលប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងជំរុញឱ្យក្រសួង-ស្ថាប័ន ផ្នែកឯកជនចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) រួចមក រាជរដ្ឋាភិបាលកម្ពុជាដែលមាន គ.ដ.ផ.ម ជាសេនាធិការថ្មីនោះ បានប្រកាសដាក់ចេញប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី រួមទាំងកំណត់ចក្ខុវិស័យរយៈពេលវែង និងទិសដៅយុទ្ធសាស្រ្តអាទិភាព ដើម្បីរួមចំណែកអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូលផងដែរ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៤​ ... Read More »

ខេត្តស្វាយរៀង នឹងបើកព្រឹត្តិការណ៍ប្រណាំងទូកនៅខែតុលាខាងមុខនេះ ខណៈច្រាំងទន្លេវៃគោស្ថាបនាឡើង គួរឱ្យទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ

ខេត្តស្វាយរៀង៖ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ខេត្តស្វាយរៀង នឹងមានព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ ជាពិសេសអបសាទរសមិទ្ធផលថ្មីច្រាំងទន្លេ វៃគោ ដែលប្រសិទ្ធនាមថា «ច្រាំងតាបុល» ជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកដើរកម្សាន្ត និងបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណផងដែរ។ ... Read More »

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ៖​ ចុងសប្ដាហ៍ទី១ខែកក្កដា ភ្ញៀវសរុបមានចំនួន២៩៧,៤០២នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧,៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨,៦៨១នាក់​ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់

ភ្នំពេញ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក   តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

បេឡារូស ពិភាក្សាពីការដាក់ពង្រាយអាវុធបរមាណូជាមួយរុស្ស៊ី

តាមការលើកឡើងរបស់ ប្រធានាធិបតី បេឡារូស លោក Alexander Lukashenko ទស្សនៈស្តីពីការដាក់ពង្រាយអាវុធបរមាណូរបស់ប្រទេសនេះដូចទៅនឹងអ្វីដែលអាមេរិកចង់ដាក់អាវុធបរមាណូនៅក្នុងប្រទេសប៉ូឡូញនោះដែរ។ សារព័ត៌មាន RT បានដកស្រង់សម្តីលោក Alexander Lukashenko ដែលបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ថា គំនិតដាក់អាវុធបរមាណូនៅក្នុងទឹកដីបេឡារូស ... Read More »

កូនប្រុសញៀនថ្នាំវាយម្ដាយ១ញញួរស្លាប់ទាំងថ្ងៃក្នុងថ្លុកឈាមនៅស្រុកស៊ីធរកណ្ដាល

ខេត្តព្រៃវែង៖ ករណីឃាតកម្មមួយដោយសារកូនធ្លាប់ប្រើប្រាស់គ្រឿងញៀននិងមានជំងឺសរសៃប្រសាទបានវាយម្ដាយមួយញញួរពីក្រោយបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមកាលពី វេលាម៉ោង១១និង ១០ នាទីថ្ងៃ ទី៤ ខែកក្កដាឆ្នាំ២០២២នៅចំណុចផ្ទះឈ្មោះ ហែម ខែមរ៉ី (ជនរងគ្រោះ) ស្ថិតក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ មន្ត្រីនគរបាលស្រុកស៊ីធរកណ្តាលបានឱ្យដឹងថា ... Read More »

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យ ស្តីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យ ស្តីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មាត្រា១ …អនុក្រឹត្យនេះ កំណត់អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មាត្រា២ …អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចាក់វ៉ាក់សាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បី ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ មាត្រា៣ ... Read More »

Update ៖ អធិការរងខណ្ឌឫស្សីកែវ​បាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់គាត់ដោយសារតែលេងល្បែងភ្នាល់បាល់ចាញ់អស់ប្រាក់ពីខ្លួន

ខេត្តកណ្តាល ៖ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់ ដោយសារតែលេងល្បែងភ្នាល់បាល់ចាញ់អស់ប្រាក់ពីខ្លួន បានបាញ់សម្លាប់ខ្លួនស្លាប់គួរឲ្យរន្ធត់នៅលេីផ្ទះរបស់គាត់ផ្ទាល់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី នៅចំណុចភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ... Read More »

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​៖​ ចាត់ឱ្យ​មន្រ្តី​ជំនាញ​ ចុះត្រួតពិនិត្យ​ក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម ហេតុអីមិនពាក់ស្លាកលេខ ?

ខេត្តព្រះសីហនុ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង-ខេត្តព្រះសីហនុ កំពុងមានចម្ងល់យ៉ាងខ្លាំង តើមានអំណះអំណាងអ្វី អទិភាពបែបណា ទើប ក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម ហេតុអីមិនពាក់ស្លាកលេខ ... Read More »

លោក ហេង រតនា ទទួលដំណើរទស្សនកិច្ចគណៈប្រតិភូ អញ្ជើញទស្សនាការដាក់បង្ហាញសំណល់យុទ្ធភណ្ឌសង្គ្រាម នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ខេត្តសៀមរាប

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ០៤ ... Read More »

បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក

   ខេត្ត​ក្រចេះ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោ)។     ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ... Read More »

ថ្នាក់ដឹកនាំខេត្តកំពត ផ្សព្វផ្សាយសេចក្តីប្រកា​សកំណត់តំបន់ធ្វើការ​វិនិច្ឆ័យ​សម្រាប់ការចុះបញ្ជីដីធ្លីមាន​ល​ក្ខណៈ​ជាប្រព័ន្ធ ក្នុង​ឃុំបន្ទាយ​មាសខាងលិច

ខេត្ត​កំពត​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តកំពត​បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញ​ជា​អធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមាន​ល​ក្ខណៈ​ជាប្រព័ន្ធក្នុងភូមិហុងស៊ុយ ភូមិលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ឃុំបន្ទាយ​មាសខាងលិច ស្រុកបន្ទាយមាស ... Read More »

ទេព រិន្ទដារ៉ូ និងប្រុសខួច ត្រូវបានគេសរសើរក្នុងការសម្តែង រឿងបែបកំប្លែង “លោកប៉ាមហាកូរ”

ភ្នំពេញ៖ អាចចាត់ទុកបានថាជាចំណាប់អារម្មណ៍ថ្មីក្រោយពីផលិតលម្មLD មុននេះបានបញ្ចេញវីដេអូ Trailerថ្មី គឺរឿង“លោកប៉ាមហាកូរ” ដែលជាភាពយន្តបែបកំប្លែង ដែលតារាសម្តែងខុសជំនាន់ទេព រិន្ទដារ៉ូ និងប្រុសខួច បានចូលរួមសម្តែងរហូតទស្សនិកជនផ្ទុះសំណើចនិងលាន់មាត់សរសើរពីការសម្តែងរួមគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែងនេះ។ ជាក់ស្តែង កាលពីថ្ងៃទី០២ខែកក្កដា នេះដែរ ផលិតកម្មក៏បានធ្វើការប្រកាសសម្ពោធត្រៀមចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តខាងលើដោយមានការចូលរួមពីសំណាក់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិល្បករ ... Read More »

ចិនទទួលរងរលកកូវីដ-១៩ វាយប្រហារជាថ្មី

តំបន់ភាគខាងកើតប្រទេសចិន កំពុងតែធ្វើតេស្តកូវីដ-១៩ជាទ្រង់ទ្រាយធំ ក្រោយពេលប្រឈមរលកកូវីដ-១៩ ជាថ្មី។ សារព័ត៌មាន Channel News Asia នៅថ្ងៃទី៤ខែកក្កដា បានផ្សាយថា រដ្ឋាភិបាលចិនបានស្នើដល់មន្ត្រីក្នុងតំបន់បន្តយុទ្ធនាការទប់ស្កាត់កូវីដ-១៩ កាន់តែឆាប់កាន់តែល្អ ដើម្បីទប់ស្កាត់ការរាលដាលទ្រង់ទ្រាយធំ ។ ទន្ទឹមនឹងនោះទីក្រុងប៉េកាំងបានព្រមានថា ... Read More »

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំជីផាត អាណត្តិទី៥

ខេត្ត​កោះកុង​៖​ រដ្ឋបាលខេត្តកោះកុង នាថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២នេះ​ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំជីផាត អាណត្តិទី៥ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ ... Read More »

លោក សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន៥០១គ្រួសារនៅក្រុងបាត់ដំបង

   ខេត្ត​បាត់ដំបង​៖​ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី​ជាភរិយា ព្រមទាំងសហការី នៅព្រឹកថ្ងៃចន្ទទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ... Read More »

រដ្ឋបាលខេត្តតាកែវបេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៧

ខេត្ត​តាកែវ៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹងថា​ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ មានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវលើកទី៣៧ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ... Read More »

បាក់ព្រិលនៅជួរភ្នំ Alps ក្នុងប្រទេសអុីតាលី ស្លាប់និងរបួស១៤នាក់

មានហេតុការណ៍បាក់ព្រិល(ផ្ទាំងទឹកកក) បណ្តាលឱ្យមនុស្សនៅតំបន់ភ្នំ Marmolada មានកម្ពស់៣៣០០ម៉ែត្រ ស្លាប់និងរបួស១៤នាក់។ ភ្នំMarmoladaស្ថិតនៅក្នុងជួរភ្នំ អាល់(Alps)ស្ថិតនៅភាគខាងកើតប្រទេសអុីតាលី ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision)

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចពិភាក្សអំពីការរៀបចំ “ គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន ... Read More »

តោះនាំគ្នាស្វែងយល់បន្តិចថាតើអ្វីទៅជា «ទិន្នន័យឌីជីថល ឬហៅថា Digital Data»?

ភ្នំពេញ ៖ ទិន្នន័យឌីជីថល នៅក្នុងទ្រឹស្តីព័ត៌មានវិទ្យា និងប្រព័ន្ធព័ត៌មានវិទ្យា សំដៅដល់ព័ត៌មាន ដែលត្រូវបានតំណាងឲ្យឬតាងឲ្យ ជាខ្សែអក្សរនៃនិមិត្តសញ្ញាដាច់ៗពីគ្នា ដែលនិមិត្តសញ្ញានីមួយៗនោះ អាច​យក​តម្លៃ​មួយ​ក្នុង​ចំណោម​តម្លៃ​កំណត់​ពី​អក្ខរក្រម​មួយ​ចំនួន ដូចជាអក្សរ ឬជាលេខ។ ជាឧទាហរណ៍៖ អត្ថបទនៃឯកសារមួយ ដែលមានខ្សែអក្សរនៃតួអក្សរអក្ខរក្រម។ ភាគច្រើន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់សហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបមក លោកឧកញ៉ា លោក លោកស្រីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ស្នើសហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៏រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA ... Read More »

ការប្រកួតមុនបើករដូវកាលរបស់ក្រុមមួយចំនួននៅលីគកំពូលអង់គ្លេសPremier League

អ្នកចុះហត្ថលេខាថ្មី អ្នកចាត់ការថ្មី ឈុតថ្មីដែលអ្នកគាំទ្រនឹងបានឃើញពួកគេជាលើកដំបូងទាំងអស់នៅរដូវក្តៅនេះ ខណៈដែលក្រុមមួយចំនួនកំពុងរៀបចំការប្រកួតមុនបើករដូវកាលថ្មីរបស់ក្រុមនៅ Premier League ដែលរៀបចំឡើងជាសកលម្តងទៀត។ជាមួយនឹងការរឹតបន្តឹងលើការឆ្លងកូវីដ-១៩ត្រូវបានបន្ធូរបន្ថយ ក្រុមនានាត្រូវបានកំណត់ទៅលេងមុនរដូវកាលនៅបរទេសជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩។ ខ្សែប្រយុទ្ធ Erling Haaland នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជើងឯក Manchester City នៅពេលដែលពួកគេលេងនៅសហរដ្ឋអាមេរិក ... Read More »

តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល»

ភ្នំពេញ ៖ តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល» ដូចតទៅ៖ ១) អ្វីទៅជា «ឌីជីថលកម្ម ឬ Digitalization» ? ២) អ្វីទៅជា «ការផ្លាស់ប្តូរឌីជីថល ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានធ្វើឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ សរុបអស់ផ្ទះ៣ខ្នងទាំងស្រុង  ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៤៩៥ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    ... Read More »

អ្នកចាំទីដ៏អស្ចារ្យ Andy Goram របស់ស្កុតឡេន និងក្លិប Rangers បានទទួលមរណភាពក្នុងវ័យ៥៨ឆ្នាំ

លោក Andy Goram អតីតអ្នកចាំទីឲ្យជម្រើសជាតិស្កុតឡេន និងធ្លាប់លេងឲ្យក្លិប Rangers បានទទួលមរណភាពហើយ បន្ទាប់ពីការព្យាបាលរយៈពេលខ្លីជាមួយនឹងជំងឺមហារីកនៅអាយុ៥៨ឆ្នាំ។Goram ត្រូវ​បាន​គេ​ស៊ុត​បញ្ចូល​ទី​បាន៤៣ដង​សម្រាប់​ប្រទេស​របស់​គាត់​នៅ​ក្នុង​កីឡា​បាល់​ទាត់ និង៤ដង​នៅក្នុងប្រភេទកីឡា Cricket ដែល​ជា​កីឡាករ​ស្កុត​តែ​ម្នាក់​គត់​ដែល​បាន​លេង​នៅ​កម្រិត​កំពូល​ក្នុង​កីឡា​ទាំង​២។ គាត់បានជួយឲ្យក្រុម Rangers ឈ្នះពានរង្វាន់ ... Read More »

Breaking News៖ មុននេះបន្តិច ! អធិការរងខណ្ឌឫស្សីកែវ​ បាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួននៅលេីផ្ទះ​

ខេត្តកណ្តាល ៖ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។ ... Read More »

បាតុកម្មនៅអាមេរិក ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់

លោក Jayland Walker អាយុ២៥ឆ្នាំ ជានិស្សិតជនជាតិស្បែកខ្មៅ បានស្លាប់កាលពីថ្ងៃទី ២៧ខែមិថុនា ដោយសារតែការបាញ់ប្រហារពីប៉ូលិសក្រោយពីបុរសរូបនេះមិនព្រមឈប់រថយន្តក្នុងពេលដែលបើកល្មើសច្បាប់ចរាចរណ៍។ ពលរដ្ឋរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី៣ខែកក្កដា (ពេលវេលាអាមេរិក) ស្ថិតនៅក្នុងទីក្រុង Akron រដ្ឋ Ohio សហរដ្ឋអាមេរិក ... Read More »

រថយន្តសណ្ដោងរ៉ឺម៉កបើកមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូស្លាប់កម្មករម្នាក់

   ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តសណ្ដោងរ៉ឺម៉កដែលបើកមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ... Read More »

ក្រសួង​បរិស្ថាន ៖​ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត

ខេត្ត​រតនគីរី​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត។ យើងអាចមើលទេសភាព ៣៦០ដឺក្រេ មើលថ្ងៃលិច ថ្ងៃរះ  និងសម្រាកបោះតង់លំហែ  ... Read More »