ព័ត៌មានទាន់ហេតុការណ៍៖
'

Manchester United ចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិដាណឺម៉ាកChristian Eriksen

ក្លិបបិសាចក្រហម Manchester United សង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែបម្រើកណ្តាលជនជាតិដាណឺម៉ាក Christian Eriksen ឱ្យចូលរួមជាមួយពួកគេមុនរដូវកាលថ្មី។ កីឡាករវ័យ៣០ឆ្នាំរូបនេះចង់បន្តនៅទីក្រុងឡុងបន្ទាប់ពីបានត្រឡប់មកវិញដោយជោគជ័យជាមួយក្រុម Brentfordក្នុងពាក់កណ្តាលទីពីរនៃរដូវកាលមុន។ ក្លិប Brentford សង្ឃឹមថា Eriksen នឹងបន្ត ខណៈដែលវាត្រូវបានគេគិតថា ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)  វារៈដំបូង: អ្នកមហាត្រូវជម្រាបមេបាឲ្យត្រួតត្រាមើលបណ្តាការ បើខ្វះខាតនឹងបន្ថែមជូន។ មេបាត្រូវត្រួតត្រាមើល កាលបើឃើញត្រឹមត្រូវស្ពានគ្រប់ដូចការបង្គាប់ខាងដើមហើយ ត្រូវទទួលយកពីអ្នកមហាហើយចាត់ការទៅតាមរឿង គឺគ្រឿងបណ្តាការធំត្រូវប្រគល់ឱ្យ មាតាបិតា ឬអ្នកអាណាព្យាបាលកូនស្រីយកទៅសម្រាប់ទទួលភ្ញៀវ ស្លាព្រះពរត្រូវទុកយកទៅថ្វាយព្រះរតនត្រ័យក្នុងវេលាដែលព្រះសង្ឃមកចម្រើនព្រះបរិត្តក្នុងវេលាតទៅ។ គ្រឿងស្លាជ័យលោកថា ត្រូវបានមេបាធំដែលនិយាយការគ្រប់ជំពូក តែយកទុកថា មេបាដែលត្រូវបានស្លាជ័យនោះត្រូវឱ្យមានប្រាក់ដួងមួយដើម្បីនឹងបញ្ចប់ព្រលឹងអ្នកសាមីខ្លួនវិញកុំខាន ... Read More »

មជ្ឈដ្ឋានទូទៅគាំទ្រចំពោះចំណាត់ការ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយអាជ្ញាធរទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette)

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយអាជ្ញាធរទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលកម្រើកឡើងវិញនៅក្នុងសង្គម។ ចំណាត់ការនេះ ទទួលបានការគាំទ្រពីមម្ឈដ្ឋាទូទៅរបស់ប្រជាពលរដ្ឋ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,២០%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

ប្លែកៗ ! មានក្រុមទេសចរមួយក្រុមទៅទស្សនាបឹងក្រពើ ហើយពួកគេបានឈរនៅលើក្យូសកណា្តលទឹកជុំវិញដោយក្រពើធំៗ

ភ្នំពេញ ៖ មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់១លានដុល្លារ”។ ឮហើយ គ្មាននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។  មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសក្លាហាន។  ... Read More »

អ្វីទៅជា «អ៉ីនធឺណិតនៃវត្ថុ ឬ Internet of Things / IoT»?

ភ្នំពេញ ៖ «អ៉ីនធឺណិតនៃវត្ថុ» ពិពណ៌នាអំពីបណ្តាញនៃវត្ថុរូបសាស្រ្ត ឬហៅថា «វត្ថុ ឬ Things» ដែលជាការបង្កប់នូវ ឧបករណ៍ចាប់ស៊ីញ៉ាល់ (Sensors) សុហ្វវ៉ែរ និងបច្ចេកវិទ្យាដទៃទៀត សម្រាប់គោលបំណងតភ្ជាប់ និងផ្លាស់ប្តូរទិន្នន័យ ... Read More »

លោក នេត្រ ភក្ត្រា ៖ ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃគឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់! បើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់!

ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើងត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងកាំភ្លើងកែច្នៃសម្លាប់ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។ នេះជាការថ្លែង របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២ ។  លោកករដ្ឋលេខាធិការ លើកឡើងថា, ... Read More »

យានយន្ត​ល្មើស​ចំនួន​ ៣៦០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២១​មិថុនា​!

​​ភ្នំពេញ​៖​ បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២២​ បានឱ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៣៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៤៣៦​គ្រឿង​ ម៉ូតូ​ ២.០៧៨​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

រថយន្តធុនធំសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្មបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្ម ជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងស៊ីទែនដឹកផេះធ្យូងថ្មមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3E 3428បើកបរដោយបុរសម្នាក់នឹងរួមដំណើរដោយបុរសម្នាក់ទៀត ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ... Read More »

ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦៦​នាក់​ មានចំនួន​២៥​ករណី​​នាថ្ងៃ​ទី​២១​ ខែមិថុនា!

 ​ភ្នំពេញ​៖​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៦៦​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ឆ្នាំ២០២២​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦៦​នាក់​ រួម​មាន​៖​ ជួញដូរ​ ១១​ករណី​ ឃាត់មនុស្ស​ ... Read More »

លោក ឃឹម ហ្វីណង់ ៖ អ្នកភូមិពើងឆ័ត្រប្តូរហើយ ! ប្តូរពីទម្លាប់រស់នៅដាច់ដោយឡែកៗពីគ្នា មកជារបៀបរស់នៅបែបជាសហគមន៍

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុក បន្ទាយស្រី ខេត្តសៀមរាប បានថ្លែងនៅ ព្រលប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ថា, «អ្នកភូមិពើងឆ័ត្រប្តូរហើយ»! ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ក្រោយឆក់កាបូបពីជនរងគ្រោះបានសម្រេច

   ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នាតាមដងផ្លូវបានសម្រេចហេីយព្យាយាមគេចខ្លួនត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក២នាក់ទៀតយកកាបូបជិះម៉ូតូគេចខ្លួនបាត់។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២១​ខែមិថុនា​ ឆ្នាំ២០២២​ នៅលេីដងមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិចាក់ជ្រូក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ។     ជនសង្ស័យឈ្មោះ ម៉ា​ ... Read More »

បុរសម្នាក់ទៅឆក់ត្រីបាត់ខ្លួនមួយថ្ងៃ រកឃើញសពក្នុងបឹង

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បាត់ខ្លួនអស់រយៈពេល១ថ្ងៃ ត្រូវបានអ្នកស្រុកប្រទះឃើញសពក្នុងបឹងរហាលសន្តូក ចំងាយប្រហែល២,៥០០ម៉ែត្រ ពីភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ  ។ លោក មាស ឬទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ... Read More »

កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ភាគរយ​​នៅឆ្នាំ២០២៣

ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ខាងមុខនេះត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុង រង្វង់៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាក់ស្រាន្ត។ ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាហាក់ ដូចជាកំពុងមានភាពប្រសើរជាងការរំពឹងទុក។ យោងតាមសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥របស់រាជរដ្ឋា ភិបាល​ដែលបានចេញ​ផ្សាយនៅថ្ងៃទី២១ខែមិថុនាឆ្នាំ ២០២២បានឱ្យដឹងថា ... Read More »

អនុវត្តដីការបស់តុលាការខេត្តកំពង់ធំ កាលឆ្នាំ២០១២ ពាក់ព័ន្ធបទល្មើសប្លន់ចាប់បានបេក្ខជនក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោត

ខេត្តកំពង់ធំ ៖ បេក្ខជនក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោងមកពីគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលខេត្ត កំពង់ធំចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន កាលពីឆ្នាំ២០០២។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនល្មើសម្នាក់ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៨០ ដ.ច.ន ចុះថ្ងៃទី ... Read More »

បណ្តាខេត្តនៅភាគខាងត្បូងប្រទេសចិន រងគ្រោះដោយជំនន់ទឹកភ្លៀងដែលធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា

ខេត្តក្រុងជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិនកំពុងប្រឈមនឹងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យទីក្រុងលិចលង់ក្នុងទឹកជំនន់។ ចំណែកតំបន់ជនបទវិញ ដំណាំនានាបានរងនូវការបំផ្លាញ ។ អាជ្ញាធរក្នុងខេត្តចំនួន២ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានសម្រេចដំឡើងកម្រិតប្រកាសអាសន្ននាថ្ងៃទី២១ ខែមិថុនានេះ ជាមួយនឹងការព្រមានថា ទឹកជំនន់បានឈានដល់កម្រិតយ៉ាងអាក្រក់ ហើយទឹកទន្លេច្រាលឡើងមកហៀរច្រាំង ដែលជាហេតុនាំឱ្យមានការផ្លាស់ទីប្រជាជន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ទីក្រុង Shaoguan ... Read More »

តុលាការសម្រេចផ្តន្ទាទោសលើជនជាតិចិន២នាក់ដាក់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ ៖ នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សាតំណាងអយ្យការលោក ហេង ផេង បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ១-ឈ្មោះ JIA ZHIYANG  ភេទប្រុស ... Read More »

មន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងចុះត្រួតពិនិត្យនិងផ្អាកលើការសាងសង់របងនៅក្នុងតំបន់អភិរក្សប្រាសាទបាសាក់ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ មន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង និងសមត្ថកិច្ចដែលពាក់ព័ន្ធបានចុះត្រួតពិនិត្យនិងផ្អាកលើការសាងសង់របង(ជាសំណង់រឹង)នៅក្នុងតំបន់អភិរក្សប្រាសាទបាសាក់ស្រុកស្វាយជ្រំ។    ការចុះផ្អាកនេះធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយលោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដោយមានការចូលរួមសហការពីលោកមេឃុំបាសាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិបាសាក់និងភូមិពោធិ៍រស់ ស្ថិតក្នុងឃុំបាសាក់ ... Read More »

សមត្ថកិច្ចជំនាញ​​បង្ក្រាប​ករណី​រថយន្ត​ដឹកឈើ នាំទៅ​ប្រទេស​វៀតណាម​

ខេត្ត​មណ្ឌលគិរី​៖ រថយន្ត​​ដឹកឈើប្រណិតមួយគ្រឿង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​៧៦១ សហការ​ជាមួយ សង្កាត់រដ្ឋបាល​ព្រៃឈើ ចុង​ផ្លាស់ និងស្រែ​ព្រះ បាន​បង្ក្រាប​ជាក់ស្ដែង​ដកហូត​និងរឹបអូសបាន​ឈេីមួយចំនួន។  ករណី​បង្រ្កាប​ការដឹកឈេីខុសច្បាប់​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ចំការ​ស្វាយ មួយកន្លែង ស្ថិតក្នុង​ភូមិ​ឆ្នែង ... Read More »

ជនសង្ស័យ០២នាក់ ប្រើដែកទីបជ្រុងគាស់ជញ្ជាំងផ្ទះស័ង្កសីលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ

     ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ជើងឯក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ កាលពីវេលាម៉ោង០៧និង៣០នាទីពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២  ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ... Read More »

កូរ៉េខាងត្បូងបាញ់មីស៊ីលអវកាស Nuri ផលិតក្នុងស្រុកជាលើកទីពីរ

នៅថ្ងៃទី២១ខែមិថុនា កូរ៉េខាងត្បូងបានបាញ់សាកល្បងមី ស៊ីលអវកាស Nuri ជាលើកទីពីរ ក្រោយរយៈពេល៨ខែបាញ់សាកល្បងលើកទីមួយ។ ការបាញ់សាកល្បងនេះគឺទទួលបានជោគជ័យ ។ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

Inter Milan កំពុងពិភាក្សារកខ្សែប្រយុទ្ធ Romelu Lukaku និង Paulo Dybala មកចូលរួមក្រុមនៅរដូវកាលក្រោយ​

នាយកប្រតិបត្តិក្លិប Inter Milan លោក Giuseppe Marotta បាននិយាយថា ក្លិបកំពុងពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Romelu Lukaku និងខ្សែប្រយុទ្ធ Paulo Dybala របស់ ... Read More »

ប្តីត្រូវជាប់ពន្ធនាគារ ចំណែកប្រពន្ធត្រូវដោះលែងទុកឱ្យនៅមើលកូន ករណីបើកល្បែងស៊ីសងកត់កន្ទុយលេខ ឆ្នោតវៀតណាម អត់ច្បាប់

ភ្នំពេញ ៖ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ បានសម្រេចឃុំខ្លួនមេកន្ទុយ លេខ(ឆ្នោតវៀតណាម)ម្នាក់(ប្តី) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទបើកល្បែងស៊ីសងដោយខុសច្បាប់ ចំណែ កប្រពន្ធត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ... Read More »

ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាមួយលោករដ្ឋលេខាធិការ សូរ វ៉ិចទ័រ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀល​ថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០២២នេះថា៖ នៅទីស្តីការក្រសួង លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ... Read More »

សន ពិសិដ្ឋ ចេញមុខបញ្ជាក់រឿងស្ត្រីអាណិកជនម្នាក់ចាញ់បោកប្រាក់គេ១៥.០០០ដុល្លារហើយភ្ជាប់នឹងរូបលោក

  ភ្នំពេញ៖ ទីបំផុតតារាសាច់ដុំ លោកសន ពិសិដ្ឋ បានចេញមុខបញ្ជាក់លម្អិតការពិតហើយ បន្ទាប់ពីស្ត្រីជាអាណិកជនម្នាក់ឈ្មោះជីជី ចាន់ធីតាចាន់ បានធ្វើការបង្ហោះសារអមដោយរូបថតមួយចំនួនលើកឡើងអំពីការចាញ់បោកប្រាក់ទៅតារាប្រុសរូបនេះអស់ប្រាក់១៥.០០០ដុល្លារអាមេរិកក្រោយពីការស្គាល់គ្នាតាមរយៈហ្វេសប៊ុក។ នេះមិនមែនជាករណីថ្មីឡើយសម្រាប់អ្នកលេងបណ្តាញសង្គមដែលបានចាញ់បោកជនខិលខូច តាមរយៈការយករូបថតបុរសនារីស្អាតៗទាំងក្នុងនិងក្រៅចង្កោមសិល្បៈទៅប្រើប្រាស់ក្នុងន័យបោកប្រាស់យករបស់ទ្រព្យមានតម្លៃពីអ្នកលេងបណ្តាញសង្គម បើទោះបីជាកន្លងទៅមានការផ្សព្វផ្សាយមួយចំនួនក្តីក៏ករណីនៃការចាញ់បោកនេះនៅតែកើតមានដដែល។យោងតាមការទម្លាយបញ្ជាក់ប្រាប់ពីសំណាក់ស្ត្រីជាអាណិកជនខាងលើបានបញ្ចេញគឺជាវិក័យបត្រនៃការផ្ញើប្រាក់ទៅកាន់បុគ្គលឈ្មោះ ហាង ផានិត មានលេខទូរស័ព្ទ ... Read More »

West Ham បញ្ចប់កិច្ចព្រមព្រៀង៣០លានផោនដើម្បីចុះហត្ថលេខាលើខ្សែការពារ Nayef Aguerd ពីក្លិប Rennes

ក្លិប West Ham បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិម៉ារ៉ុកNayef Aguerd ពីក្រុម Rennes នៃលីគកំពូលបារាំង Ligue 1 ក្នុងតម្លៃ៣០លានផោន។ ក្លិប Premier League បានបញ្ជាក់ថាកីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្រុម ... Read More »

រដ្ឋមន្ត្រីការបរទេស G20 ជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី

បណ្តារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងហិរញ្ញវត្ថុ នៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 បានជួបប្រជុំគ្នានៅថ្ងៃទី២១ខែមិថុនា ក្នុងទីក្រុង Yogyakarta ភាគកណ្តាលកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពេលអនាគតនិងបញ្ចៀសវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ។ នៅក្នុងថ្ងៃទី២០ខែមិថុនា ... Read More »

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា

 ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ... Read More »

បញ្ជូនខ្លួនកូនធម៌លួចប្រាក់ម៉ែធម៌ជិត៤មុឺនដុល្លារទៅកាន់តុលាការ

ភ្នំពេញ ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបំពាក់ខ្នោះដៃជូនដំណើរទៅកាន់តុលាការនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដោយជាប់ពាក់ព័ន្ធនឹងករណីលួចលុយម៉ែធម៌ជាង៣មុឺនដុល្លារដែលទើបបើកចេញពីធនាគារ។      ជនសង្ស័យទី១-ឈ្មោះ រៀម សុខា រស់នៅវត្តស្ទឹងមានជ័យ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់ចំនួន២១ .០០០ដុល្លារជារបស់ជនរងគ្រោះ ។ ... Read More »