ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមប្រឆាំងថៃនឹងស្នើបោះឆ្នោតផ្តល់ទំនុកចិត្តដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

មេដឹកនាំក្រុមប្រឆាំង លោក Sutin Klungsang បានស្នើបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្នុងក្រសួងសំខាន់ៗទាំង៥ ។ សំណើបោះឆ្នោតនឹងបញ្ជូនទៅកាន់រដ្ឋសភានៅថ្ងៃទី១៥ ខែមិថុនា។ មានប្រសាសន៍ក្រោយកិច្ចប្រជុំរបស់គណបក្សប្រឆាំងកាលពីថ្ងៃទី ៦ខែមិថុនា មេដឹកនាំគណបក្សប្រឆាំងលោក Sutin Klungsang ... Read More »

គ្រួសារសពជនរងគ្រោះ ២នាក់ ដែលទទួលមរណភាពដោយគ្រោះធម្មជាតិរន្ទះបាញ់​ ទទួល​អំណោយ​ពីអាជ្ញាធរខេត្ត​ពោធិ៍សាត់

​ខេត្ត​ពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តពោធិ៍សាត់​ បានឱ្យដឹងថា​ ដោយមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ ... Read More »

លោក អ៊ុន ចាន់ដា ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥រួច​

ខេត្ត​កំពង់​ចាម ​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ... Read More »

ប្រទះឃើញសត្វខ្ទីងដែលជាសត្វព្រៃមានតម្លៃជាសកលចំនួន៥ក្បាល​ តាមរយៈម៉ាស៊ីនថតរូប

ខេត្ត​ក្រចេះ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ សត្វខ្ទីងដែលជាសត្វព្រៃមានតម្លៃជាសកលចំនួន៥ក្បាល ត្រូវបានប្រទះឃើញតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅសហគមន៍វាលកន្សែង ក្នុងខេត្តក្រចេះ។  ក្រៅពីការឃើញវត្តមានសត្វខ្ទីង សហគមន៍ក៏បានបញ្ជាក់ថា​ឃើញមានវត្តមាន សត្វទន្សោង ឈ្លូស ជ្រូកព្រៃ និងពពួកពានររស់នៅក្នុងព្រៃសហគមន៍ផងដែរ។  កំណត់ត្រារូបភាពសត្វខ្ទីងនេះ ... Read More »

នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្ត​ព្រះសីហនុ ៖ បុរសម្នាក់​ ជាកម្មកររោងចក្រ​ ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួន​នៅចំណុចផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ពាក់ពន្ធ័ករណីគ្រឿងញៀន។  យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ស្មាន ម៉ាត់ ... Read More »

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក ... Read More »

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ៖ ចាត់កម្លាំងការពារសុវត្ថិភាពសន្តិសុខ ក្នុងការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ខេត្ត​ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ដព្រះវិហារ នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២នេះ​ កម្លាំងការពារសន្តិសុខបោះឆ្នោត បានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ការដឹកជញ្ជូនសន្លឹកឆ្នោត ... Read More »

ឃាត់ខ្លួន​ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ខេត្ត​កណ្តាល ៖ ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ យកទៅប្រគល់ឱ្យកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាលបានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២២។      តាមរបាយការណ៍ដដែល​បានបន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី០៦ ... Read More »

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris St-Germain ជាប់ចំណាត់ថ្នាក់ជាកីឡាករមានគុណតម្លៃបំផុតរបស់ពិភពលោក

យោងតាមក្រុមស្រាវជ្រាវ CIES Football Observatory បានឱ្យដឹងថាកីឡាករ Kylian Mbappe, Vinicius Jr និង Erling Haaland គឺជាកីឡាករដែលមានគុណតម្លៃបំផុតនៅក្នុងពិភពលោក។ Mbappeវ័យ២៣ឆ្នាំ ដែលបានច្រានចោលការផ្លាស់ទៅ ... Read More »

រថយន្តក្រឡុកស៉ីម៉ងត៍បើកបរខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ តែមិនបង្កឱ្យមានមនុស្សរងរបួសឡើយ

    ភ្នំពេញ៖ រថយន្តធុនធំប្រភេទក្រឡុកស៉ីម៉ងត៍បើកបរដោយខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវហើយអូសទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យខូចខាតផ្នែកខាងក្រោយនិងចំហៀង តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង កែងផ្លូវលេខលេខ២០១១ ខាងលិចផ្សារបឹងបៃតង ក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់  ... Read More »

ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ដឹកនាំក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ ... Read More »

ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ច្រានចោលសំណើរបស់ក្លិបLiverpool សម្រាប់ការស្កេនរបួសមុនការប្រកួត

កីឡាករ Mohamed Salah បានច្រានចោលសំណើរបស់ក្លិប Liverpool ក្នុងការស្កែនមុនការប្រកួតលើរបួសដែលមិនបានបង្ហាញមុនពេលខ្សែប្រយុទ្ធបានលេង៩០នាទីសម្រាប់ប្រទេសរបស់គាត់កាលពីថ្ងៃអាទិត្យ។ ប្រធានក្រុមវ័យ២៩ឆ្នាំរូបនេះបានឈ្នះក្រុមហ្គីណេ ១-០ ក្នុងទីក្រុង Cairo ខណៈដែលអេហ្ស៊ីបបានចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ពួកគេសម្រាប់ការប្រកួត Africa Cup of Nations ... Read More »

(គ.ជ.ប)ចេញសេចក្តីបំភ្លឺ ជនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា, លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបាន អបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង ... Read More »

លទ្ធកម្មនៃរដ្ឋបាលសាលាខេត្តតាកែវចងមុងដេញថ្លៃក្នុងគម្រោងសាងសង់សាលាឃុំនិងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុងដូនកែវ

ខេត្តតាកែវ ៖ កម្មវិធីបើកសំណើគម្រោងដេញថ្លៃសាងសង់អគារសាលាឃុំ និង សាងសង់កែលំអរសួនច្បារតាមដងផ្លូវ របស់អង្គភាពលទ្ធកម្មនៃរដ្ឋបាលសាលាខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលទៅក្នុងបន្ទប់ដេញថ្លៃផ្តិតយករូបថតនិងព័ត៌មាននោះទេ ដែលនេះផ្ទុយទៅនិងអ្វីដែលជាការដេញថ្លៃជាសាធារណៈ។បែបនេះជាទូទៅគេហៅថា”ចងមុងដេញថ្លៃ”ដែលបន្ទប់ត្រូវចងមុងនោះបានចាក់សោរសុវត្ថិភាពទាំងត្រឹមត្រូវមិនឲ្យអ្នកកាសែតដើរក្បែរឡើយ។ លោក ឡាច ចាន់ថន មន្ត្រីការិយាល័យលទ្ធកម្ម ... Read More »

ជិះកង់បត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ម្នាក់យ៉ាងអាណោចអធ័ម ចំណែករថយន្តបើកគេចបាត់

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តបុកអ្នកជិះកង់បណ្តាលឲ្យបុរសមា្នក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។   ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង ៨និង២០ នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ... Read More »

មិត្តភក្ដិ ចេញមុខបញ្ជាក់លម្អិតមូលហេតុពិតនៅពីក្រោយការស្លាប់របស់តារាសម្តែងគង់ ម៉ូនីកា

ភ្នំពេញ៖ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងបានផ្ញើសាររំលែកទុក្ខនិងសោកស្តាយទៅកាន់ក្រុមគ្រួសារសពតារាសម្តែងគង់ ម៉ូនីកា បន្ទាប់ពីគេទទួលបានដំណឹងថានាងបាន ទទួលមរណភាពនោះ ។បើទោះបីជាមានការបញ្ជាក់ច្បាស់ៗពីមិត្តរួមអាជីពក៏ដោយថានាងស្លាប់ដោយសារការគាំងបេះដូងក្តីក៏ក្នុងនោះគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញយោបល់គ្មានមូលដ្ឋាន មិនគោរពសិទ្ធិអ្នកដទៃ និងចោទប្រកាន់គ្មានការពិតនោះ ពិសេសទៅលើការចោទប្រកាន់ទៅសពថាមូលហេតុមកពីការប្រើប្រាស់សារធាតុញៀន។    ពេលនេះនារីម្នាក់ដែលជាមិត្តជិតដិតរបស់នាងក៏បានចេញមុខ លើកឡើងពីមូលហេតុនៅពីក្រោយការស្លាប់របស់នាងហើយ។ មិត្តជិតដិតនាងម្នាក់មានឈ្មោះលើគណនីយហ្វេសប៊ុកឈ្មោះLeak News បានបញ្ចេញសារច្បាស់ៗថាក្នុងនាមខ្ញុំជាមិត្តរបស់ ... Read More »

លោកឃួង ស្រេង ៖ គិតត្រឹមដើមឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញមាន សំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង និងអគារខ្ពស់ៗ ជាង១.៦០០អគារ

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ យោងតាមលិខិតសរសើរ និងថ្លែងអំណរគុណ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០០ បានបញ្ជាក់យ៉ាងដូច្នេះថា, ក្នុងនាម ... Read More »

ព្រះមហាក្សត្រ ថ្វាយព្រះពរដល់ម្ចាស់ ក្សត្រីយ៍អេលីហ្សាប៊ែតក្នុងពិធីបុណ្យជូប៊ីលី

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានថ្វាយព្រះពរសព្វសាធុការដល់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតនៃចក្រភពអង់គ្លេសក្នុងឱកាសដែលព្រះមហាក្សត្រីក្នុងអំណាច៧០ឆ្នាំ។ សូមបញ្ជាក់ថា, បើយោងតាម ក្នុងព្រះរាជរាជសារលិខិតថ្វាយព្រះពរឡាយព្រហស្ថលេខាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺព្រះបាទបរមនាថ នរោត្តមសីហមុនី ... Read More »

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ នាំយកបង្គោលភ្លេីង៨ដេីម​ទៅបំពាក់នៅទីលានបាល់ទាត់សាលាតម្រង់ទិស​វិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​

ខេត្តបន្ទាយមានជ័យ ៖​ នៅព្រឹកថ្ងៃអង្គារ ទី០៧​ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​ និងមានការចូលរួមពីលោក​ ឈូ​ ប៊ុនរឿង​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ ... Read More »

ម៉ូតូ៣គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់៤នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូ៣គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២១និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ ចេក ក្រុងស្វាយរៀង ។    ... Read More »

រុស្ស៊ីប្រកាសដាក់ទណ្ឌកម្មពលរដ្ឋអាមេរិក៦១នាក់បន្ថែមទៀត

ពលរដ្ឋអាមេរិកជាង៦០នាក់ រួមមានទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Janet Yellen និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Jennifer Granholm ត្រូវបានរុស្ស៊ីហាមប្រាមចូលទឹកដីរបស់ខ្លួន។ សកម្មភាពខាងលើគឺដើម្បីតបតនឹងអាមេរិកដែលដាក់ទណ្ឌកម្មមកលើមន្ត្រីរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា នេះជាការឆ្លើយតបទៅនឹងការពង្រីកទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ី ពិសេសគឺមន្ត្រី និងអ្នករកស៊ីសំខាន់ៗរបស់រុស្ស៊ី។ ក្នុងពេលនេះ ... Read More »

គ.ជ.ប ប្រកាសពីបេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីបេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) និងបទបញ្ជា ... Read More »

អាមេរិក អង់គ្លេសបន្តផ្តល់អាវុធដល់អ៊ុយក្រែន រុស្ស៊ីព្រមានជាថ្មី

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ខែមិថុនាថា អាមេរិកបានប្រកាសថានឹងបន្តផ្តល់ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែនទៀត ។ លោកស្រី Karine Jean-Pierre បញ្ជាក់ទៀតថា «រុស្ស៊ី នឹងបន្តទទួលបានលទ្ធផលល្អនៅក្នុងប្រទេសអ៊ុយក្រែន ទាំងនោះហើយទើបយើងសម្រេច ផ្តល់អាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ដើម្បីរារាំងសកម្មភាពរបស់រុស្ស៊ី»។ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,អ្នក​ជាសះស្បើយ​ ០១នាក់​និងគ្មាន​អ្នកជំងឺស្លាប់​​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​០៧ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងឣ្នកជាសះស្បើយ​​ ០១នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៦ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជួបសំណេះសំណាល ជាមួយក្រុមកីឡាករ និងគ្រូបង្វឹក ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករនិងគ្រូបង្វឹក ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប ដែលមានលោកឧត្តមសេនីយ៍ទោ សម្បត្តិ ... Read More »

គ្រាន់តែតេចូលទូរស័ព្ទម្ដង ជនខិលខូចអាចលួចយកគណនី WhatsApp ទៅគ្រប់គ្រងបាន

ភ្នំពេញ ៖ កាលពីសប្តាហ៍មុនក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញពីល្បិចកលថ្មីដែលជនខិលខូចបានតេទៅអ្នកប្រើប្រាស់ហើយបញ្ចុះបញ្ចូលពួកគេឱ្យចុចបញ្ចូលលេខមួយចំនួនដើម្បីប្រើមុខងារ call forwarding ដែលមានជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ។ ប្រសិនបើជនរងគ្រោះបានលង់ជាមួយនឹងការបោកបញ្ឆោតនេះ វាអាចឱ្យជនខិលខូចស្នើសុំលេខកូដ OTP ដើម្បីចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គម WhatsApp។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាពនាយកដ្ឋាននគរបាលបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ។  ... Read More »

អាមេរិក ៖ ក្មេងប្រុសអាយុ២ឆ្នាំយកកាំភ្លើងលេងបាញ់ចំឪពុកស្លាប់ តើជាកំហុសអ្នកណា?

សេរីភាពនៅក្នុងការប្រើប្រាស់កាំភ្លើងនៅអាមេរិក គឺជាដើមហេតុបង្កឱ្យមានសោកនាដកម្មជាច្រើន ដោយក្មេងៗក៏ហ៊ានយកកាំភ្លើងទៅសាលារៀនបាញ់ប្រហារមិត្តភក្តិពេលខឹងដែរ…។ ក្នុងពេលនេះ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ក៏បានយកកាំភ្លើងឪពុកលេង ហើយចៃដន្យបានបាញ់សម្លាប់ឪពុកខ្លួនឯងតែម្តង។ នៅថ្ងៃទី៦ ខែមិថុនា ក្មេងប្រុសអាយុ២ឆ្នាំឈ្មោះ Reggie Mabry បានឃើញកាំភ្លើងរបស់ឪពុក នៅក្នុងចង្កេះក៏ទាញយកមកលេង ហើយបាញ់សម្លាប់ឪពុកតែម្តង។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងស្រុក ... Read More »

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៖ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។  ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ ... Read More »

ក្លិប Cardiff City ចង់បានប្រធានក្រុមវែល Gareth Bale បន្ទាប់ពីចាកចេញពី Real Madrid

ក្លិប Cardiff City កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើប្រធានក្រុមជម្រើសជាតិវែល កីឡាករ Gareth Bale ដែលមិនគួរឱ្យជឿ។ ប្រធានក្លិបលោក Mehmet Dalman បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីដឹកនាំការចរចា។ Bale មានវ័យ៣២ឆ្នាំអាចរកបានលើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពី Real ... Read More »