ព័ត៌មានទាន់ហេតុការណ៍៖
'

ករណី​បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធា​ក្នុងរដ្ឋធានីកាប៊ុល​​​បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និង៤៣នាក់រងរបួស

អន្តរជាតិ​៖​ បេី​តាមការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងមហាផ្ទៃួលោក​ Qari Saeed Khosty បានថ្លែង​ថា៖​ មានហេតុការណ៍បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធាធំបំផុតមួយកន្លែង​ក្នុងរដ្ឋធានីកាប៊ុល​​ ​នៅថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិចណាស់ចំនួន១៩នាក់បានស្លាប់ និង៤៣នាក់ផ្សេងទៀតរងរបួស។ ក្រោយកើតហេតុសាខាក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វហ្កានីស្ថានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានថ្លែងបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់បានវាយប្រហារនៅច្រកចូលមន្ទីរពេទ្យយោធា ... Read More »

Aguero របស់ក្រុម Barcelona ត្រូវ​អវត្តមាន​រយៈពេល​៣ខែបន្ថែមទៀត

ក្លិបអេស្ប៉ាញបាននិយាយកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Sergio Aguero ត្រូវបានច្រានចោលរយៈពេល៣ខែបន្ទាប់ពីការវាយតម្លៃជំងឺបេះដូង។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានទទួលជំនួយផ្នែកវេជ្ជសាស្រ្តនៅលើទីលានបន្ទាប់ពីគាត់បានត្អូញត្អែរពីការឈឺទ្រូងអំឡុងពេលប្រកួតស្មើ ១-១ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Alaves នៅ La Liga ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ... Read More »

ពលករខ្មែរជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត២ត្រឡប់ រួចជ្រុលទៅបុកបង្គោលភ្លើងធ្វើឲ្យមនុស្សស្លាប់៥នាក់និងរងរបួស៨នាក់នៅ ខេត្តស្រះកែវ

ក្រុងប៉ោយប៉ែត ៖ តាមសេចក្ដីរាយការពីព័ត៌មានថៃកាលពីវេលាម៉ោង២៣៖០០នាទីយប់ ថ្ងៃទី០២ វិច្ឆិកា ២០២១ នៅមន្ទីរពេទ្យវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ អធិការនគបាលស្រុកវ៉ាំង សំបូរណ៍ ព្រមទាំងក្រុមការងារ បានធ្វើដំណើរចូលទៅស៊ើបសួររកការពិត ក្រោយពីមន្រ្តីក្រុមសង្រ្គោះខេត្តស្រះកែវនិងក្រុមគ្រូពេទ្រស្រុកវ៉ាំង សំបូរណ៍ ... Read More »

សម្តេចក្រឡាហោមស ខេង ៖ គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា នៅទូទាំងប្រទេសបានកើតឡើងចំនួន ២៤៣លើក គឺមានការកើនឡើងជាងខែកញ្ញាចំនួន២៣លើក

ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាទាំងអត្រាអ្នករងគ្រោះបាត់បង់ជីវិត អត្រាអ្នករងរបួស និងចំនួនគ្រោះថ្នាក់ចរាចរណ៍គឺមានការកើនឡើងច្រើនជាងខែកញ្ញា ដែលបញ្ហានេះយើងបានពិនិត្យឃើញថាដោយសារមានកំណើនច្រើនការធ្វើចរាចរណ៍ឡើងវិញបន្ទាប់ពីស្ថានភាពជម្ងឺកូវីដ-១៩បានធូរស្រាល ។ ប្រការគួរឱ្យសោកស្ដាយបំផុតនោះគឺនៅក្នុងខែតុលា ឆ្នាំ២០២១ នេះ របាយការណ៍បានបង្ហាញគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២៤៣លើក ... Read More »

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ របួសមនុស្សប្រុសស្រី៥នាក់នៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍។    យោងតាមមន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១ នៅលើផ្លូវលេខ១៣ ត្រង់គីឡូម៉ែត្រលេខ៤និងលេខ៥ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រវាងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០២ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៣០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២៥២នាក់(យានយន្ត ១៥៩គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៣ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០២ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា : «សូមស្វាគមន៍អ្នកជំនាញការ JICA ថ្មី»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, កាលពីថ្ងៃទី១  ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញការJICA ពីររូប គឺលោកស្រី ម៉ាត្សឹដា ណុរិកុ ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខសញ្ញាកែច្នៃ ជួញដូរគ្រឿងញៀន ២នាក់ និងគ្រឿងញៀនជិត ៥៩ គីឡូក្រាមមុននឹងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១ នេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យជាមុខសញ្ញាកែច្នៃនិងជួញដូរគ្រឿងញៀនពីរនាក់ព្រមទាំងគ្រឿងញៀនជិត៥៩គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញមុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធី។ គួររំលឹកឡើងថាកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី ... Read More »

លើកពេលប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ ខណៈគ្រោងប្រជុំថ្ងៃទី៥ ខែវិច្ឆិកា នោះ

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី សូមគោរពជូន សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូគ្រប់ក្រសួង ស្ថាប័ន កម្មវត្ថុ ៖ ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១កើត ... Read More »

កម្ពុជាយកខេត្តព្រះសីហនុធ្វើជាកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាចុងឆ្នាំ២០២១

ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីនាចុងឆ្នាំ២០២១ក្នុងក្រុងព្រះសីហនុដែល នឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជាដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកានេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។  មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី១និង២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ Charting a ... Read More »

សមត្ថកិច្ចនគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១  នៅចំណុចភូមិត្រពាំងប្រិយ ឃុំពោធអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ... Read More »

ពីមុនជាប់គុកដោយសារលួចចេញមកវិញដូរមុខរបរលក់គ្រឿងញៀនវិញម្តងត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះទៀត

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១៥និង​១៨នាទី ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់ចាក់អង្រែលេី

ភ្នំពេញ​ ៖​ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ​ អង្គារ ១២រោច ខែ​ អស្សជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន៖ រុស្ស៊ីគាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ... Read More »

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានី ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកា ករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:២៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត។ សូមបញ្ជាក់ថា, នគរបាលបានបញ្ជាក់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:២៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ... Read More »

រមាំងសត្វកម្រនៅលើពិភពលោកស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតពូជ

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, សត្វរមាំងត្រូវបានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលធ្លាប់មាន សត្វរមាំងប្រភេទ Cervus Siamensis ច្រើនកាលពីមុន តែប្រភេទសត្វនេះបានធ្លាក់ចុះចំនួនជាបន្តបន្ទាប់ដោយសារតែកត្តាគំរាមកំហែងផ្សេងៗដូចជាការបរបាញ់ ... Read More »

សមត្ថកិច្ចស្រុកកំរៀងចុះបង្ក្រាបល្បែងឆ្នោតដុះស្លែឃាត់ខ្លួនម្ចាស់ទីតាំងចំនួន០៧នាក់

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ខាងលើនេះជាការអនុវត្តតាមវិធានការទប់ស្កាត់បទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមការដឹកនាំបញ្ជាពី លោក សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ការអនុវត្តបង្ក្រាបធ្វើឡើងនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ឃាត់ខ្លួនបានស្ត្រីចំនួន ៧ ក្នុងចំណុចឃុំចំនួន ... Read More »

អាជ្ញាធរមីន អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តផ្សព្វផ្សាយអប់រំអំពីមីន និងសំណល់ជាតិផ្ទុះ

ខេត្តប៉ៃលិន ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ អំពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលសេសសល់ពីសង្រ្គាមឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំជូនដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត-ក្រុង ... Read More »

អភិបាលខេត្តពោធិ៍សាត់ជួបប្រជុំជាមួយម្ចាស់គម្រោងកែលម្អផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនឲ្យបានឆាប់រហ័ស

ខេត្តពោធិ៍សាត់ ៖ ដោយពិនិត្យឃើញការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់សព្វថ្ងៃ កន្លែងខ្លះដាក់លូរួចហើយមិនប្រញាប់ធ្វើផ្លូវ នាំឲ្យពេលភ្លៀងម្ដងៗដីហូរចូលក្នុងលូវិញ និងបង្កការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដូច្នេះលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយម្ចាស់គម្រោងកែលម្អផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស ។ ... Read More »

លោកយាយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ១០លាន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នូវថវិកាចំនួន ១០លានរៀល និងសម្ភារៈមួយចំនួនទៀត

ខេត្តសៀមរាប៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ១០លាន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

លោក ឃួង ស្រេង ហាមមិនឲ្យបើក ខារ៉ាអូខេ និងក្លឹបកម្សាន្ដ បើទោះបី អាហារដ្ឋាន និងបៀរហ្គាឌិនត្រូវបានបើកឲ្យដំណើរការយ៉ាងណាក្ដី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេនិងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន បៀរហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។ ... Read More »

អភិបាលស្រុកបន្ទាយស្រី សូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់ឈរដោះស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹង-ក នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានលើកឡើងថា, ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរដោះស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ ត្រូវគេសម្លាប់យកមកលាក់គ្របស្លឹកឈើជិត ទំនងជារឿងគំនុំ

ខេត្តស្ទឹងត្រែង: ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ នៅក្រោមស្លឹកឈើដែលគេគ្របជិត ប្រហែលជារឿងគំនុំក្រោយសម្លាប់រួច ត្រូវបានឃាតក យកមកលាក់ចេតនាបំបាត់ភ័ស្តុតាង។ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបគេរកឃើញនៅវេលាម៉ោង១២,០០នាទី ស្ថិតក្នុងចំណុចភ្នំរមៀត ភូមិសាស្ត្រកោះកេរ្ត៍ ... Read More »

នគរបាលវរសេនាតូចការពារព្រំដែនគោកឃាត់ខ្លួនពលករបម្រុងលួចឆ្លងដែនចំនួន៣១នាក់ ២គោលដៅ ក្នុងថ្ងៃតែមួយ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ០២គោលដៅក្នុងថ្ងៃតែមួយ សរុបចំនួន ៣១នាក់ ស្រី១៦នាក់ ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ដែលមានបំណងទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត។ នៅវេលាម៉ោង១០យប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកអនុសេនីយ៍ត្រី ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន បង្ហាញមុខជនសង្ស័យ៥នាក់ និងគ្រឿងញៀនជាង៥មុឺនគ្រាប់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនជាង៥មុឺនគ្រាប់។ គួររំលឹកឡើងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សឿង ... Read More »

Update ៖ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម ឥស្សរជនដែលមាន ”សញ្ជាតិខ្មែរតែមួយគត់”

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤នាថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២១។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ... Read More »

បែកកង់រថយន្ត​ក្រឡាប់ចូលក្នុងប្រឡាយទឹក​បណ្តាលឱ្យមនុស្ស៧នាក់​ស្លាប់​នៅស្រុកដងទង់ ខេត្តកំពត

ខេត្ត​កំពត៖ បេី​យោង​តាម​ប្រភពព័ត៌មាន​បឋម​ បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅលើផ្លូវជាតិលេខ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ចំនួន៧នាក់ បានស្លាប់។ ប្រភពដដែលបន្តថា​ មុនពេលកេីតហេតុ​គេឃើញ​រថយន្តរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ... Read More »

សង្ស័យរឿងលុយកាក់! សូដា នីតា ព្រមានទៅ សឿ សុធារ៉ា ថាដីកាកោះនឹងទៅដល់កន្លែងថត បើមិនចេញមុខដោះស្រាយ

ភ្នំពេញ៖ ទើបនឹងស្ងប់ស្ងាត់ករណីនៃការលេចចេញរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់ជាមួយ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុងមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះ តារាសម្តែងស្រី សឿ សុធារ៉ា លេចចេញករណីថ្មីមួយជាមួយអ្នកនាង សូដានីតា ដែលគេសង្ស័យថាជារឿងលុយកាក់។  ផ្តើមតឹងសរសៃកលើបណ្តាញសង្គមក្រោយពីតារាសម្ដែង សូដា នីតា ព្រមានទៅកាន់តារាស្រីអ្នកនាង ... Read More »

គ្រោះទឹកជំនន់ឆ្នាំនេះ ធ្វើឲ្យខូចខាតដំណាំកសិកម្មទាំងស្រុងជាង ៥៥,០០០ ហិកតា

ភ្នំពេញ៖ បញ្ហាគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេលថ្មីៗនេះ បានធ្វើឲ្យ ប៉ះពាល់ខូចខាតដំណាំកសិកម្ម ដំណាំសាកវប្បកម្ម នឹងដំណាំឧស្សាហ៍កម្ម អស់ទាំងស្រុងប្រមាណជាង ៥៥,០០០ហិកតា នេះមិនរាប់បញ្ចូលទាំងគ្រោះ រាំងស្ងួតនោះទេ។ យោងតាមរបាយករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា គិតត្រឹម ថ្ងៃទី២៨ ខែតុលា ... Read More »

ឃាត់ខ្លួន​ចោរឆក់​កាបូប​បាន​២​នាក់ ឯ ម្នាក់ទៀតរត់គេចខ្លួនពេលធ្វើសកម្មភាព

​ភ្នំពេញ​៖ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន នេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ នៅថ្ងៃអង្គារ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១។  សមត្ថកិច្ចបានឱ្យដឹងថា​ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បានដេញតាម​ចាប់ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្សពួក​៣​នាក់បាន​ភ្លាមៗ ខណ​:​ពួកគេជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​យកកាបូបពី​នារី​ម្នាក់​នៅ​ចំណុច​ភ្លើងស្តុ​ប​ដេ​អិន ។ ករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង​ជិត​៨យប់​ថ្ងៃទី​១ ខែវិច្ឆិកា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលេខ៥២៨​ក្នុង​សង្កាត់​បឹងកក់​ទី​១ ... Read More »