ខេត្តកំពង់ធំ៖ គ្រោះធម្មជាតិរន្ទះបាញ់បានឆក់យកជីវិតមនុស្សម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងនាំគ្នាដើររកខ្យង នៅ ពេលមេឃកំពុងភ្លៀង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ១៩ និង៣០នាទី យប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចតាមប្រឡាយទឹកខាងកើតភូមិសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »
យាយម៉ាប់និងកូនៗដែលមានសិប្បកម្មក្បែរៗស្នាក់ការបរិស្ថាន, ឃុំមេម៉ង់កំពុងសម្រុកទទួលទិញឈើចូលតាមម៉ូតូ ១យប់យ៉ាងតិចប្រមាណជិត៣០ម៉ូតូ !
ខេត្តមណ្ឌលគិរី ៖ សកម្មភាពទទួលទិញឈើដែលប្រជាពលរដ្ឋកាប់អារដ៏អនាធិបតេយ្យចេញពីតំបន់ភ្នំព្រិចត្រូវបានក្រុមយាយម៉ាប់និងកូនៗរបស់គាត់ដែលមានទីតាំងសិប្បកម្មនៅឃុំមេម៉ង់ទទួលទិញ ក្លាយទៅជាមុខជំនួញល្មើសច្បាប់ជំនាញរបស់ពួកគាត់ទៅហើយ។ ដោយឡែកសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញភាគច្រើនដើរតួកន្ទេលធំបន្លំដេក ឬគិតផលប្រយោជន៍ពីសកម្មភាពទាំងនេះទៅវិញ ? សូមបញ្ជាក់ថា : ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យសម្រេចតែងតាំង ឧត្តមសេនីយ៍ឯក ហួត ឈាងអន ជា នាយក ទីចាត់ការចលនូប្បត្ថម្ភ បន្ថែមលើមុខងារបច្ចុប្បន្ន
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យសម្រេចតែងតាំង ជា នាយក ទីចាត់ការចលនូប្បត្ថម្ភ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាម ... Read More »
ការបើកល្បែងស៊ីសងដ៏ធំនៅភូមិ-ឃុំដារ ស្រុកមេមត់ លោក ស្រ៊ុន ម៉េងលឹម អ្នកគ្រប់គ្រងថា, ពិតជាបើកមែន ហើយទើបនឹងមានរឿងពីរថ្ងៃនេះ !
ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ ជាច្រើនលើគេហទំព័រ Online តាមបណ្ដាញទំនាក់ទំនងសង្គម facebook ជុំវិញទីតាំងបនល្បែងស៊ីសងដ៏ធំ នៅច្រកដូង ហៅដូង៧ដើម ស្ថិតក្នុងភូមិ-ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានប្រជាពលរដ្ឋខ្មែរចូលលេងក្នុងមួយថ្ងៃ មួយថ្ងៃរាប់រយនាក់ ... Read More »
អតីតខ្សែបម្រើហង្សក្រហម Alex Oxlade-Chamberlain កំពុងពិចារណាលើសំណើរបស់ក្លិប Besiktas
អតីតខ្សែបម្រើ Liverpool និង Arsenal កីឡាករ Alex Oxlade-Chamberlain កំពុងពិចារណាលើសំណើមួយដើម្បីចូលរួមជាមួយក្រុម Besiktas នៅលីកកំពូលទួរគី។ Oxlade-Chamberlain វ័យ២៩ឆ្នាំគឺជាកីឡាករមិនមានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់នៅ Anfield នៅរដូវក្តៅនេះ ហើយត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេល២ឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត។សារព័ត៌មាន ... Read More »
លោកស៊ូ ម៉ុល ៖ ការរៀបចំវេទិកានេះក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃលើការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាពិបតេយ្យតាមរយៈការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមក្នុងមូលដ្ឋាន
ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ថា ការរៀបចំវេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សាស្រុកនាពេលនេះក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមក្នុងមូលដ្ឋាន។ ការមានប្រសាសន៏បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២៣ ក្នុងវេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សាស្រុករមាសហែកដោយចូលរួមជាអធិបតីពីសំណាក់ លោកអ៊ិន សាបន ... Read More »
ទីក្រុងព្យុងយ៉ាង ថ្កោលទោសយ៉ាងខ្លាំង ដល់ការបង្កហេតុរបស់អាមេរិក នៅតំបន់អាស៊ី
កូរ៉េខាងជើង ថ្កោលទោសជំនួយអាវុធរបស់អាមេរិកសម្រាប់តៃវ៉ាន់ ជាការបង្កហេតុដ៏គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងូរ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានថ្កោលទោសការផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយរបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់ ដោយចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនថាកំពុងបង្កភាពតានតឹងនៅក្នុងតំបន់ ឆ្ពោះទៅកាន់មាត់ជ្រោះនៃសង្រ្គាម។ ... Read More »
Update ៖ មកដឹងលម្អិតពីនាយពែកមី រឿងប្រពន្ធចូលសង្គ្រោះបន្ទាន់៣ថ្ងៃហើយព្រោះតែមជ្ឈមណ្ឌលថែរក្សាសម្ផស្សS88 Beauty
ភ្នំពេញ៖ ក្លាយជាករណីផ្អើលកក្រើកខ្លាំងមុននេះបន្ទាប់ពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានចុះទៅបិទហាងកែសម្ផស្សយីហោ S88 Beauty នៅតំបន់ផ្សារធំថ្មីដែលរកឃើញថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសុខាភិបាល និងបានព្យាបាលអ្នកជំងឺឲ្យរងរបួសធ្ងន់ ហើយអ្នករងរបួសធ្ងន់ដល់ថ្នាក់សង្គ្រោះបន្ទាន់គឺជាប្រពន្ធតារាកំប្លែងល្បីឈ្មោះនាយពែកមីនោះតែម្តង។ នាយពែកមីបានបង្ហោះសារនៅលើបណ្តាញសង្គមមុននេះថា ប្រពន្ធរបស់លោកបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃហើយចាប់ពីថ្ងៃទី២ ខែសីហាឆ្នាំ ២០២៣មកដែលតាមសភាពនៃការបញ្ចេញវីដេអូគឺប្រពន្ធលោកមានសភាពធ្ងន់ធ្ងរមិនអាចក្រោកអង្គុយបាន គឺបានតែការបញ្ចេញសំឡេងខ្សាវៗបែបអស់កម្លាំងនោះ។ តារាកំប្លែងរូបនេះក៏បានទាំងស្នើឲ្យម្ចាស់គ្លីនិកខាងលើចេញមុខដោះស្រាយលើករណីនេះ ខណៈដែលលោកចោទសួររកម្ចាស់គ្លីនិកទាំង១៣សាខានៅភ្នំពេញនិងបណ្តាខេត្តផ្សេងៗផងដែរ។ ... Read More »
🔴រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតា បើកបុករថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់
ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតា បើកបរគ្មានការប្រុងប្រយ័ត្នក៏ទៅបុករថយន្តមួយគ្រឿងម៉ាកToyota RAIZE ក្នុងទិសដៅបញ្ច្រាសគ្នារុញប៉ើងធ្លាក់ផ្លូវ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណេីរ ៣នាក់ទៀត ក្នុងនោះមានប្រុស១នាក់ ស្ត្រីពោះធំ១នាក់ និងក្មេងស្រី អាយុ២ឆ្នាំ ១នាក់ បានរងរបួសធ្ងន់។ លោកវរសេនីយ៍ទោ ... Read More »
ព្យុះបានឆ្លងផុតបន្សល់ភ្លៀងធ្លាក់ខ្លាំងនៅភាគឦសាននិងតំបន់ Heilongjiang នៃប្រទេសចិន
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ចំហាយភ្លៀងដែលនៅសេសសល់ពីព្យុះទីហ្វុងបានរសាត់ឆ្ពោះទៅភាគឦសាននៃប្រទេសចិន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកទន្លេជន់ឡើងក្នុងតំបន់ហៃឡុងជាំង (Heilongjiang) នៅថ្ងៃសុក្រនេះ ចំពេលដែលបាតុភូតអាកាសធាតុដ៏អាក្រក់នេះបានវាយលុកទីក្រុងនានា រួមទាំងទីក្រុងហាប៊ីន (Harbin) ដែលជន់លិចដោយទឹកជំនន់រួចមកហើយនោះ។ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ... Read More »
នារីម្នាក់ចូលបន្ទប់ជួលហូបបាយមួយភ្លេតចេញមកវិញបាត់ម៉ូតូ រួចប្ដឹងសមត្ថកិច្ចឱ្យស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងយកម៉ូតូបានមកវិញ
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងជំនាញព្រហ្មខណ្ឌដង្កោ ចុះធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះធ្វេីសកម្មភាពលួចម៉ូតូហុងដាឌ្រីមរបស់នារីរងគ្រោះម្នាក់បានសម្រេច កាលពីវេលាម៉ោង១១ និង១១នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុច បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ... Read More »
សមត្ថកិច្ចជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញខូចគុណភាពនិងរំលោភសិទ្ធិផ្ដាច់មុខជាង ១០០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ក.ប.ប. អនុវត្តច្បាប់លើធុរកិច្ចជនដែលមិនសុច្ចរិតក្រោយរកឃើញទំនិញដែលខូចគុណភាព បំពានសិទ្ធិផ្ដាច់មុខ និងមិនមានអនុលោមភាពតាមបទប្បញ្ញតិ្តជាធរមានចំនួន ១១៩.៨៥គីឡូក្រាម។ ការរកឃើញទំនិញ និងឈានដល់ការអនុវត្តច្បាប់នេះ គឺធ្វើឡើងតាមរយៈសកម្មភាពត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើននាថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ២០២៣នេះ ... Read More »
ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ បន្តប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
ខេត្តបាត់ដំបង៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលកប់ក្នុងដីស្រែចម្ការ ក៏ដូចជានៅតាមតំបន់ជាយដែន ត្រូវបានប្រជាពលរដ្ឋតែងតែប្រទះឃើញ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។ ជាក់ស្ដែងមានប្រជាពលរដ្ឋឈ្មោះ ធីវ ចែម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ... Read More »
សាលាបឋមសិក្សាចំនួន ៣កន្លែងនៅស្រុកវើនសៃ ត្រូវបានទឹកអូរហូរចូលលិចផ្លូវធ្វើឱ្យសិស្សអាក់ខានចូលរៀន
ខេត្តរតនគិរី ៖ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានចេញសេចក្តីប្រកាសស្ដីពីសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៣កន្លែង មិនបានមកចូលរៀននៅស្រុកវើនសៃ ខេត្តរតនគិរី ខណៈជំនន់ទឹកភ្លៀងបានហូរចូលតាមអូរលិចផ្លូវ។ តបតាមកម្មវត្ថុខាងលើ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរីជម្រាបជូនបណ្ឌិតសភាចារ្យមេត្តាជ្រាបថា នៅថ្ងៃទី២-៣ ... Read More »
បុរសម្នាក់ស្លាប់នៅស្រុកសង្កែ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត
ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុមទី០៦ ភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ បេីយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ... Read More »
Ubdate ៖ ឃុំខ្លួនជនជាប់ចោទ៤នាក់ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើបា្រស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ឆ្នាំ២០២៣នេះថា ជនសង្ស័យចំនួន៤នាក់ក្នុងចំណោម៥នាក់ដែលសមត្ថកិច្ចនគរបាលបើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញានិងបង្រ្កាបកាលពីម្សិលម្ង៉ៃពាក់ព័ន្ធករណីប្លន់រួចនាំគ្នាគេចខ្លួនបាត់អស់នោះ ... Read More »
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បាន ចេញព្រះរាជក្រឹត្យតែងតាំង លោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ត្រី ។ ... Read More »
ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បញ្ជាក់ពី បដិវត្តន៍នៃសែលលុយឡា
ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា : បដិវត្តន៍សែលលុយឡា គឺច្បាស់ណាស់ នៅក្នុងការរីកធំធាត់នៃទីផ្សារទូរស័ព្ទចល័ត។ នៅក្នុងឆ្នាំ១៩៩០ ... Read More »
Lionel Messi រកបាន២គ្រាប់ជួយ Inter Miami យកឈ្នះ Orlando City ៣-១
ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបន្តការចាប់ផ្តើមដ៏ល្អរបស់គាត់សម្រាប់ក្រុមនៅអាមេរិក Inter Miami ខណៈដែលគាត់បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៣–១ លើក្រុម Orlando City ក្នុងក្របខ័ណ្ឌLeagues Cup កាលពីល្ងាចថ្ងៃពុធ។ គ្រាប់បាល់២គ្រាប់របស់កីឡាករវ័យ៣៦ឆ្នាំរូបនេះបានជួយក្រុមរបស់គាត់ឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត ... Read More »
នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ ដើម្បីទប់ស្កាត់បទល្មើផ្សេងៗ
ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្ត បានបន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅយប់ថ្ងៃទី០៣ ខែសីហា ... Read More »
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវទាំងព្រឹកផ្អើលសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា
ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ មានករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងព្រឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។ ប្រភពដដែលបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃសុក្រ ៣រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ... Read More »
នគរបាលស្រុកបវេលបន្តបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនជនសង័្សយចំនួន០២នាក់អនុវត្តតាមច្បាប់
ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មចំនួន២នាក់ត្រូវបានកម្លាំងនគរបាលជំនាញស្រុកចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ លោកអធិការស្រុកបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ លោកបានទទួលព័ត៌មានច្បាស់ការណ៍ថាមានករណីចែកចាយគ្រឿងញៀនខុសច្បាប់ ភ្លាមនោះលោកបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក ចុះធ្វើការបង្រ្កាបជាក់ស្ដែង កាលពីយប់មិញនេះនៅចំណុចភូមិសាមគ្គី ... Read More »
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបើករថយន្តបុកក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់
ខេត្តមណ្ឌលគិរី ៖ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានបើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលពេញខេត្ត។ ហេតុការណ៍លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបើករថយន្តបុកក្មេងនោះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣ខែសីហាឆ្នាំ២០២៣នៅត្រង់ចំណុចក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ តែអ្វីដែលគេចាប់អារម្មណ៍ហួសចិត្តនោះគឺលោកប្រធានមន្ទីររូបនោះមិននៅដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះទេបែរជាព្យាយាមគេចវេះខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ទោះយ៉ាងណាក៏ដោយ តាមរយៈភិនភាគរថយន្តនិងស្លាកលេខ ... Read More »
គ្រូបង្វឹក Barcelona ថា ខ្សែប្រយុទ្ធ Ousmane Dembele នឹងចូលរួមជាមួយ Paris St-Germain
លោក Xavi គ្រូបង្វឹកក្លិបអ្នកមានបុណ្យ Barcelona បាននិយាយថា ខ្សែប្រយុទ្ធ Ousmane Dembele នឹងចូលរួមជាមួយ Paris St-Germain។ កីឡាករជម្រើសជាតិបារាំងវ័យ២៦ឆ្នាំរូបនេះគឺជាកីឡាករបម្រុងដែលមិនប្រើក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Barcelona ១–០ លើក្រុម ... Read More »
ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីបាញ់ជនជាតិវៀតណាមម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅតុលាការ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
ភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជាបន្ដបន្ទាប់ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ក្នុងនោះជនជាតិវៀតណាម៩នាក់ ខ្មែរម្នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិ វៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។ ... Read More »
🔴បិទហាងកែសម្ផស្សយីហោ អេស88ប៊ីយូធី ក្រោយព្យួរសេរ៉ូមឱ្យស្បែក សបណ្តាលឱ្យប្រពន្ធពាក់មី សង្គ្រោះបន្ទាន់
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមុននេះលើបណ្តាញសង្គមក្រោយពីហាងកែសម្ផស្សយីហោ S88 Beauty នៅតំបន់ផ្សារធំថ្មីដែលរកឃើញថាមិនមានអជ្ញាប័ណ្ណត្រឹមត្រូវ និងបានព្យាបាលអ្នកជំងឺឲ្យរងរបួសធ្ងន់។ ប្រភពក្រៅផ្លូវការលើកឡើងថា ជនរងគ្រោះត្រូវបានគេស្គាល់ថាជាប្រពន្ធតារាកំប្លែងល្បីឈ្មោះ នាយពាក់មី នោះតែម្តង។ នៅមិនទាន់មានការបញ្ជាក់លម្អិតជុំវិញករណីបិទហាងកែសម្ផស្សមួយកន្លែងនេះនៅឡើយ។ ហាងកែសម្ផស្សនេះស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »
អាវុធហត្ថខណ្ឌដង្កោ ពួនស្ទាក់ចាក់ខ្លួនជនសង្ស័យបាន០៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងធាក់ផ្ដួលយកម៉ូតូពលរដ្ឋ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានធ្វេីការបង្ក្រាបបទល្មេីសជាក់ស្ដែងពាក់ព័ន្ធករណីចែកចាយប្រើប្រាស់នូវសារធាតុញៀន និងលួចមានស្ថានទម្ងន់ទោស(ធាក់ផ្តួលយកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវសណ្ដរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »
សង្ស័យតៃកុងស្រវឹងស្រាបើករថយន្តព្រូស បុកខឿនស្ពានអាកាសចោមចៅផ្លូវក្រោមដី ក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ រថយន្តម៉ាក toyota prius មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានរេចង្កូតជ្រុលទៅបុកខឿន ស្ពានអាកាសចោមចៅផ្លូវក្រោមដី បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១ និង ៣០ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច