ព័ត៌មានទាន់ហេតុការណ៍៖
'

លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតេជោ ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី ... Read More »

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ សង្ឃឹមថាការបិទបញ្ចប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប​ នឹងកើនឡើងវិញ ក្នុងបរិមាណ៣០ម៉ឺនតោនក្នុង១ឆ្នាំ

.   ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះថា៖ “ការបិទបញ្ចប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប យើងសង្ឃឹមថា ស្ថានភាពនឹងវិលទៅរកបរិមាណ ដូចធ្លាប់នាំចេញចន្លោះពី២០១៦ ដល់២០១៨ ... Read More »

បុរសម្នាក់​ ជាអ្នក​គង្វាល​ពពែ​ សង្ស័យ​ទាញប៉ះចំគ្រាប់បែកបណ្ដាលឱ្យផ្ទុះរងរបួសដៃស្ដាំធ្ងន់ធ្ងរ

ខេត្ត​បន្ទាយមានជ័យ​ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរសម្នាក់​ ជាអ្នក​គង្វាល​ពពែ​ម្នាក់ សង្ស័យ​ទាញប៉ះចំគ្រាប់បែកបណ្ដាលឱ្យផ្ទុះរងរបួសដៃស្ដាំធ្ងន់ធ្ងរ។  ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង ០៩​ព្រឹកថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២​ ស្ថិត​នៅចំណុច​ព្រំដែន កម្ពុជា​-​ថៃ ។​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រំដែន​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី​ នៅរសៀល​ថ្ងៃ​នេះ!

ភ្នំពេញ​៖​ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ ... Read More »

នាវាផ្ទុកយន្តហោះអាមេរិកចូលរួមធ្វើសមយុទ្ធក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី

នាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូរបស់អាមេរិក USS Harry S. Truman បានចូលរួមធ្វើសមយុទ្ធជាមួយណាតូ នៅសប្តាហ៍ក្រោយក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ។ សមយុទ្ធមានឈ្មោះថា “Neptune Strike«22»នឹងចាប់ផ្តើមនៅថ្ងៃទី២៤ខែមករាហើយអូសបន្លាយរយៈពេល១២ថ្ងៃ ។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្ហាញពីសមត្ថភាព និងកិច្ចសហប្រតិបត្តិការវាយប្រហារនៅលើដែនសមុទ្រ ក៏ដូចជាបង្កើនសកម្មភាពការពារដល់ប្រទេសជាសម្ពន្ធមិត្ត។ ... Read More »

អ្នកលក់ដូរនៅម្តុំរង្វង់មូលគួរស្រូវជួបជុំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរ ខណៈម្ចាស់តូបប្រែប្រួលកិច្ចសន្យា

ភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរនៅម្តុំរង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានមកជួបជុំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ។    តំណាងក្រុមអាជីវករប្រាប់ឱ្យដឹងថា ... Read More »

ត្រឡប់មកពីវត្តស្រោចទឹកមកដល់ផ្ទះស្រាប់តែចងកសម្លាប់ខ្លួនផ្អើលគ្រួសារទាំងក្បាលល្ងាច

ខេត្តស្វាយរៀង ៖ បុរសម្នាក់បន្ទាប់ពីក្រុមគ្រួសារយកទៅវត្តឱ្យលោកស្រោចទឹកពេលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែទៅចងកសម្លាប់ខ្លួននៅនឹងដើមអាកាស្យានៅវាលស្រែខាងក្រោយផ្ទះរបស់ខ្លួនចម្ងាយប្រហែល១២០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២១ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិវាល  សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ សឹង សំអាត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ... Read More »

រថយន្តពីរគ្រឿងកៀរគ្នាខូចខាតបន្តិចបន្តួចម្ចាស់រថយន្តប្រកែកយកត្រូវរៀងៗខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ចំណែកម្ចាស់រថយន្តទាំងពីរបានចុះមកប្រកែកគ្នាយកត្រូវរៀងៗខ្លួន។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿង ... Read More »

អូស្ត្រាលីផ្តល់សិទ្ធិរស់នៅដល់ពលរដ្ឋអាហ្វហ្គានីស្ថាន១៥ពាន់នាក់

រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចផ្តល់សិទ្ធិរស់នៅដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន១៥ពាន់នាក់ តាមកម្មវិធីមនុស្សធម៌។ ជនជាតិអាហ្វហ្គានីស្ថានដែលទទួលបានសិទ្ធិរស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី គឺធ្លាប់បានធ្វើការឱ្យកម្លាំងទាហានអូស្ត្រាលី ក៏ដូចជាស្ថានទូត និងអង្គការនានារបស់អូស្ត្រាលីនៅអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ២១ខែមករា បានប្រកាសថា ការសម្រេចខាងលើគឺស្ថិតនៅក្នុងកម្មវិធី វីសាមនុស្សធម៌សម្រាប់គ្រួសារជនជាតិអាហ្វហ្គានីស្ថាន ។ តាមគម្រោងអូស្ត្រាលីនឹងផ្តល់សិទ្ធិរស់នៅដល់អតីតបុគ្គលិកបម្រើការទាហានអូស្ត្រាលីពេលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”នៅព្រឹកថ្ងៃទី២៥ !

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

អភិបាលខេត្ត​តាកែវ​ ជួបសំណេះសំណាលជាមួយ បេក្ខជនបម្រុង របស់ គណបក្សប្រជាជនកម្ពុជា តាមបណ្ដាឃុំទាំង១៥ របស់ស្រុកត្រាំកក់

ខេត្ត​តាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខបម្រុងរបស់គណបក្សប្រជាជនកម្ពុជា តាមបណ្ដាឃុំទាំង ... Read More »

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែខិតជិត អង់គ្លេសបញ្ជូនកម្លាំងទាហានពិសេសទៅហ្វឹកហាត់ប្រើប្រាស់អាវុធ

ការប្រឈមមុខតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែនជិតឈានដល់ចំណុចផ្ទុះសង្គ្រាមទប់លែងបានហើយ ដោយប្រទេសទាំងពីរបានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើសង្គ្រាម ។ ក្នុងពេលនេះដែរ អង់គ្លេសបានបញ្ជូនទាហានទៅហ្វឹកហាត់ទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធដែលអង់គ្លេសបានផ្តល់ជូននាពេលកន្លងមក។ តាមសារព័ត៌មាន Sky News បានផ្សាយនៅថ្ងៃទី២២ខែមករាថា កម្លាំងទាហានអង់គ្លេស៣០នាក់បានទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបង្វឹកហាត់កម្លាំងទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធប្រឆាំងរថក្រោះដែលប្រទេសអង់គ្លេសបានផ្តល់ជូនរដ្ឋាភិបាលទីក្រុង Kiev ។ កម្លាំងទាហានអង់គ្លេសក៏បានយកទៅជាមួយនូវជើងទម្របាញ់មីស៊ីលប្រឆាំងរថក្រោះចំនួន២០០០ដើមផងដែរ។ ចំណែកប្រទេសអាល្លឺម៉ង់វិញ ... Read More »

បន្លែចម្រុះរបស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ត្រូវ​បានដាក់លក់នៅលេីទីផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖​ បន្លែចម្រុះរបស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ត្រូវ​បានដាក់លក់ជាប្រចាំថ្ងៃ នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុក​ផ្លូវការ​របស់​បញ្ជាការដ្ឋានយោធភូមិភាគទី៥​ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។  ... Read More »

អាមេរិកព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីពូទីន និងបំពង់បង្ហូរប្រេង Nord Stream 2

នៅថ្ងៃទី២១ខែមករាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិក លោក Gregory Meeks បានស្នើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីរុស្ស៊ី លោកពូទីននិងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់រុស្ស៊ី។ សេចក្តីព្រាងច្បាប់ខាងលើកើតឡើងទន្ទឹមជាមួយច្បាប់ការពារដែនអធិបតេយ្យរបស់អ៊ុយក្រែនឆ្នាំ២០២២ របស់ព្រឹទ្ធសភាអាមេរិក ដែលតាក់តែងឡើងដោយប្រធានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Robert ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២១ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៦៣ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៦៦នាក់ (យានយន្ត ១២១គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅថ្ងៃ​សៅរ៍​ទី​២២ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២១ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

លោក អ៊ុន ចាន់ដា លើកពីគោលជំហរ ៧ចំណុច របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា សមាជិកគណកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានលើកពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷ ១ -ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្សដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។ ... Read More »

អនុប្រធានទី១នៃរដ្ឋសភាស្នើឱ្យមេឃុំបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា  អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង នៅថ្ងៃទី២២ខែមករាឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលរវាងក្រុមតំណាងរាស្រ្តខេត្តព្រៃវែង ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្រុកពាមរក៍២៧១នាក់រួមទាំងបេក្ខជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ... Read More »

ក្រោយបង្ហោះសារបែកគ្នាផ្អើលហ្វេសប៊ុក ពេលនេះ ស៊ុក សុភា និងសារីណា បង្ហាញសញ្ញាជួបជុំគ្នាវិញហើយ

កាលពីអំឡុងខែសីហាឆ្នាំ២០២១អ្នកនាង សារីណា ប្រកាសលែងលះនឹងអតីតសម្តែងលោក ស៊ុក សុភា ជាស្វាមី ប៉ុន្តែពេលនេះពួកគេបានបង្ហាញសញ្ញាក្នុងការវិលរកជួបជុំគ្នាវិញហើយ។    ករណីនេះបានធ្វើឲ្យទស្សនិកជនមិនតិចទេបង្ហាញការសាទរ និងអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីលេចចេញតម្រុយនៃការវិលរកគ្នាវិញ។ តំរុយ វិលវិញនេះគឺក្រោយពីអតីតតួឯកប្រុសរឿងទុំ ទាវ លោក ស៊ុក ... Read More »

ស្ត្រីវិកលចរិតម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តតាកែវ ៖ ស្ត្រីវិកលចរិតម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹម ខណៈដែលកំពុងតែដើរតាមផ្លូវត្រូវបានរថយន្តមួយគ្រឿងបើកបុកហើយគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៤-៤៥ ក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។    សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់ និងគ្រឿងញៀនជាង២៥គីឡូក្រាមដែលបង្រ្កាបបានមុននឹងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យម្នាក់ជាសាធារណៈជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង២៥គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញមុននឹងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធី។    គួររំលឹកថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ... Read More »

ប្រវត្តិ ជំនឿ និងត្រណម បុណ្យចូលឆ្នាំចិន-វៀតណាម

       * ថ្ងៃចូល​ឆ្នាំ​ចិន វៀតណាម កាន់តែខិតចូលមកដល់។ ដើម្បីស្វែងយល់នៃពិធីបុណ្យចូលឆ្នាំនិង វៀតណាមកាន់តែស៊ីជម្រៅ យើងសូមលើកពីប្រវត្តិនិងជំនឿផ្សេងៗនៃប្រពៃណីរបស់ជនជាតិនេះដូចខាងក្រោម÷ ពិធីចូលឆ្នាំចិន វៀតណាម ឬ​ហៅ​ម្យ៉ាងទៀត​ថា ពិធីបុណ្យ​នា​ទិ​ឃ​រដូវ​» គឺប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ម្ម្តងមាន​រយៈពេល​៣​ថ្ងៃ ... Read More »

មន្ទីរបញ្ចកោណអាមេរិកបង្ហាញពីដំណោះស្រាយល្អបំផុតសម្រាប់បញ្ហាកូរ៉េខាងជើង

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក John Kirby នៅថ្ងៃទី២១ខែមករា(ពេលវេលាអាមេរិក) បានប្រកាសថា អាមេរិកនឹងស្វែងរកដំណោះស្រាយរំសាយអាវុធបរមាណូទាំងស្រុងនៅឧបទ្វីបកូរ៉េ ដោយចាត់ទុកទំនាក់ទំនងការទូតជាវិធានការដ៏ល្អបំផុតសម្រាប់សម្រេចគោលដៅខាងលើ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យមន្ទីរបញ្ចកោណបានបញ្ជាក់យ៉ាងច្បាស់ថា « ជាការណ៍ពិតណាស់ យើងមិនចង់ឱ្យកម្មវិធីយោធារបស់កូរ៉េខាងជើងគំរាមកំហែងដល់សម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់នោះឡើយ។ ដូច្នេះយើងអំពាវនាវដល់មេដឹកនាំកូរ៉េខាងជើង គីម ... Read More »

Sevilla សម្លឹងមើល Moussa Dembele ជាជម្រើសទី២ ប៉ុន្តែ Anthony Martial នៅតែជាអាទិភាព

ខ្សែប្រយុទ្ធ Moussa Dembele អាចត្រឡប់ទៅក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga វិញ ខណៈដែលក្លិប Sevilla បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Lyon រូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ។ កីឡាករវ័យ២៥ឆ្នាំរូបនេះគឺជាជម្រើសដ៏សំខាន់របស់ក្លិប Sevillaប្រសិនបើពួកគេបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធ Anthony ... Read More »

ទីប្រឹក្សាក្រសួងអប់រំកោតសរសើរចំពោះសហព័ន្ធបាល់ឱប ដែលចាប់ដៃគូអភិវឌ្ឍជាមួយអង្គការ ChildFund Rugby

ភ្នំពេញ៖ បើយោងតាមផេក (Cambodia2023) CAMSOC និងប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣  #កីឡារស់ក្នុងសន្ដិភាព_SPORT:_LIVE_IN_PEACE នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោក ព្រុំ ប៊ុណ្ណយី ... Read More »

PSG កំពុងពិភាក្សាចុះហត្ថលេខាយកខ្សែបម្រើ Ndombele ពី Tottenham ក្នុងលក្ខខ័ណ្ឌខ្ចីជើង

កីឡាករសញ្ជាតិបារាំង Ndombele ត្រូវបានគេសរសើរសម្រាប់ការវិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់គាត់ចំពេលមានការតស៊ូបន្តរបស់គាត់សម្រាប់ទម្រង់លេងនៅក្លិបមាន់ខ្នាយមាស Spurs។ បច្ចុប្បន្នក្លិប PSG កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Tottenham រូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើង។ Ndombele បានចំណាយពេល២រដូវកាលកន្លះក្នុងក្លិប Spurs ដោយដំបូងត្រូវបានផ្ទេរពី Lyon ក្នុងតម្លៃកំណត់ត្រាក្លិប៥៤លានផោន (៧៤លានដុល្លារ) ... Read More »

ប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល មួយលើកដំបូង ត្រូវបានបើកជូនយោធិនពិការ យោធភូមិភាគទី៥

ខេត្ត​បាត់ដំបង​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​បញ្ជាការដ្ឋានយោធភូមិភាគទី៥​ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី ... Read More »

មីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតសមាជិកគណបក្សរបស់លោកស្រី អោងសានស៊ូជី

តុលាការមីយ៉ាន់ម៉ានៅថ្ងៃទី២១ខែមករា បានប្រកាសសាលក្រមប្រហារជីវិតសមាជិកគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ NLD មួយរូប ។ តុលាការមីយ៉ានម៉ា បានសម្រេចប្រហារជីវិត លោក Phyo Zayar Thaw សមាជិកគណបក្សរបស់លោកស្រីអោងសានស៊ូជី ដោយចោទប្រកាន់ពីបទភេរវកម្ម ។ ... Read More »

ម្ចាស់ជើងឯក២សម័យ Azarenka ផ្តួល Elina Svitolina ឡើងវគ្គ១៦ក្រុមចុងក្រោយ Australian Open

ម្ចាស់ជើងឯកកីឡាវាយតឺន្នីស២សម័យកាល កីឡាការិនី Victoria Azarenka បានយកឈ្នះកីឡាការិនី Elina Svitolina ដើម្បីឈានទៅដល់ជុំទី៤ វគ្គ១៦ក្រុមចុងក្រោយកម្មវិធី Australian Open ជាលើកដំបូងចាប់តាំងពីឆ្នាំ២ឥ២១៦។​ កីឡាការិនីលំដាប់លេខ២៥ពិភពលោកសញ្ជាតិបេឡារុស្ស ដែលជាម្ចាស់ជើងឯកនៅទីក្រុងមែលប៊នក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣បានឈ្នះ ... Read More »

លោក ឃឹម ហ្វីណង់ ៖ «តាង៉ែនបន្ទាយស្រី» ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!

ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរម្លឹកថា, «តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ... Read More »

មន្ទីរឃុំឃាំងរងការវាយប្រហារតាមដែនអាកាស ស្លាប់និងរបួសជាង២០០នាក់នៅយេម៉ែន

មានការវាយប្រហារតាមដែនអាកាសសំដៅទៅលើមន្ទីរឃុំឃាំងនៅតំបន់ភាគខាងជើងប្រទេសយេម៉ែន បណ្តាលឱ្យមនុស្ស ៧០នាក់ស្លាប់និងជាង១៣០នាក់រងរបួស ក្នុងពេលកម្លាំងទាហានដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតវាយបកតបតនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កម្លាំងហ៊ូធីទៅលើបណ្តាប្រទេសក្នុងតំបន់អារ៉ាប់។ សមាគមគ្រូពេទ្យគ្មានព្រំដែន MSF នៅថ្ងៃទី២១ខែមករា បានប្រកាសថា «កាលពីយប់មិញ មន្ទីរឃុំឃាំង Sa’ada City Remand រងការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។ មន្ទីរពេទ្យ ... Read More »