ព័ត៌មានទាន់ហេតុការណ៍៖
'

បើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តម៉ាកPAJEROបណ្តាលឲ្យរងការខូតខាចយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកPAJEROពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2J 3688បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាកKIAពណ៌សពាក់ស្លាកលេខភ្នំពេញ2AK 2840បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបានបើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែជ្រុលទៅកៀររថយន្តPAJEROបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន៖ ATF បង្ហាញថាអាស៊ានពិតជាត្រូវការគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងការផ្សាភ្ជាប់គ្នា

ខេត្តព្រះសីហនុ ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបង្ហោះលើកផេកផ្លូវការថា, ក្រោមការវាយតម្លៃរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានបង្ហាញថា តាមរយៈវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ ប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី អាស៊ាន-ឥណ្ឌា អាស៊ាន-រុស្ស៉ី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ពិតជាត្រូវការគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី៣១របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តអាណត្តិទី៣

ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២២នេះ  បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត អាណត្តិទី៣  ដើមី្បពិនិត្យ និង ... Read More »

សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរទសស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីជំរុញការទម្លាយភាពទាល់ច្រកត្រូវបានប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី កោតសរសើរការខិតខំប្រឹងប្រែងនេះ

ភ្នំពេញ ៖ លោក យូកូ វីដូដូ បានគូសបញ្ជាក់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ លោកក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ ... Read More »

ចាប់ពីឆ្នាំ២០២៤ទៅ ​ការចុះហត្ថលេខាខ្ចីជើងកីឡាករមានត្រឹម៦នាក់ប៉ុណ្ណោះដើម្បី​អភិវឌ្ឍសមត្ថភាព និងទេពកោសល្យកីឡាករក្នុងស្រុក

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ស្ថាប័ននេះគ្រោងនឹងអនុវត្តច្បាប់ដែលក្លិបនឹងត្រូវកំណត់ក្នុងការចុះហត្ថលេខា និងបញ្ជូនកីឡាករត្រឹម៦នាក់ឱ្យខ្ចីជើងជាអន្តរជាតិចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីឱ្យមានការផ្តោតអារម្មណ៍បន្ថែមទៀតចំពោះការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យរបស់ពួកគាត់។ នេះបើយោងតាមការប្រកាសរបស់ FIFAឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ដដែល FIFA បានប្រកាសថា ... Read More »

លោក ឡូយ សុផាត និងលោកស្រី កែកុល សោភា អភិបាល ក្រុមហ៊ុនលីនវតី ឯ.ក បានសម្ពោធកាត់ខ្សែបូ ប្រគល់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដាក់អោយប្រើប្រាស់ជាផ្លូវការ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកស្រី កែកុល សោភា អភិបាល ក្រុមហ៊ុនលីនវតី ឯ.ក បានប្រគល់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់ពីកសាងរួចរាល់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយ លោក ប្រធានាធិបតីឥណ្ឌូនេស៊ី ... Read More »

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយ សជណ ៧៨៦ ស្តីពីការស្នើសុំការអនុញ្ញាតលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខ “នគរបាល”

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង​ អគ្គស្នងការរងនគរបាលជាតិ​ នាឱកាស​ទទួលដឹកនាំនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តាមប្រព័ន្ធ Zoom នារសៀលថ្ងៃទី២០​ ខែមករា ម្សិលមិញនេះ​ ស្តីពីការស្នើសុំការអនុញ្ញាតលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខ “នគរបាល”។  លោកឧត្តមសេនីយ៍ឯក ឡោ ... Read More »

បារាំងនឹងកាត់បន្ថយការរឹតត្បិត ប្រឆាំងកូវីដ-១៩ ចាប់ពីខែកុម្ភៈ

នៅថ្ងៃទី ២០ខែមករា នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានប្រកាសថា នឹងកាត់បន្ថយការរឹតត្បិតប្រឆាំងកូវីដ -១៩ ចាប់ពីខែកុម្ភៈឆ្នាំ២០២២តទៅ។ ជាមួយគ្នានេះដែរ ច្បាប់ស្តីពីការចាក់វ៉ាក់សាំង ឬ កាតវ៉ាក់សាំងនឹងចូលជាធរមាននៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃទី ... Read More »

ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម៖ ក្នុងនាមម្ចាស់ផ្ទះ បើមានកីឡាករ-កីឡាការិនីមានសក្ដានុពល តែខ្វះធនធានអាជ្ញាកណ្ដាល-ចៅក្រម ក៏ជួបការលំបាកដែរ

ភ្នំពេញ៖ នេះបើយោងតាមផេកផ្លូវការ របស់ (Cambodia2023)  CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣  #កីឡារស់ក្នុងសន្ដិភាព sport:live in peace នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ គឺលោក ... Read More »

កម្លាំង​ប៉ុស្តិ៍នគរបាលច្បារអំពៅ​២​ ឃាត់ខ្លួន​មនុស្ស​ ២នាក់​ តាមដីការបស់តុលាការ

ភ្នំពេញ​៖​ កម្លាំង​ប៉ុស្តិ៍នគរបាលច្បារអំពៅ​២ បានអនុវត្តតាមដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ ដោយ​ចាប់​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ពីរ​នាក់ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​បទល្មើសផ្សេងគ្នា។​ ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាលប៉ុស្តិ៍​ច្បារអំពៅ​ទី​២ នៃ​អធិការដ្ឋាន​នគរបាលខណ្ឌ​ច្បារអំពៅ​ បានឱ្យដឹងថា​ ដំបូង​ឡើយ កាលពី​វេលា​ម៉ោង ១០​ព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ម្សិលមិញនេះ​ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ​២ ... Read More »

កូរ៉េខាងជើងព្រមានបន្តសាកល្បងបរមាណូ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២០ខែមករាបានផ្សាយថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនសកម្មភាពការពារ ហើយអាចបន្តសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានផ្អាកជាយូរមកហើយនោះ។ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សពលករកាន់អំណាច ដើម្បីពិភាក្សាលើគោលនយោបាយសំខាន់ៗ ក្នុងនោះក៏មានវិធានការទប់ទល់ជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកផងដែរ។ នៅក្នុងរបាយការណ៍នៃកិច្ចប្រជុំបានបញ្ជាក់ថា ការគំរាមកំហែងដោយយោធារបស់ទីក្រុងវ៉ាស៊ីនតោនបានឈានដល់កម្រិតគ្រោះថ្នាក់។ ទាំងនោះហើយបានជាទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមលក្ខណៈ យ៉ាងល្អិតល្អន់បំផុតដើម្បីប្រឈមមុខជាមួយអាមេរិកយូរអង្វែង។ ... Read More »

លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន និងលោក ចូសេព បូរ៉េល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

.   ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ... Read More »

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា៖ “ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត”

ភ្នំពេញ៖ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងនាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ជាមួយលោក ចូកូ ... Read More »

បុរសម្នាក់ជិះម៉ូតូសុខៗ ងងឹតមុខដួលបាក់កស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវបំណងទៅធ្វេីការស្រាប់តែងងឹតមុខក៏ដួលម៉ូតូបោកទៅនឹងខឿនផ្លូវបាក់កស្លាប់យ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សុី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យ៉ុន ... Read More »

យុវជនៗត្រូវជ្រាបអោយហើយ ! អ្នកមានស្នាមសាក់លើ ខ្លួន ដៃ ជើង មិនត្រូវបាន អនុញ្ញាត ឲ្យចូលរួម ប្រឡងក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិនោះឡើយ

ភ្នំពេញ ៖ យុវជនៗត្រូវជ្រាបអោយហើយ !  អ្នកមានស្នាមសាក់លើ ខ្លួន ដៃ ជើង មិនត្រូវបាន អនុញ្ញាត ឲ្យចូលរួម ប្រឡងក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិនោះឡើយ។ នេះបើយោងតាម បណ្ឌិត្យសភា ... Read More »

និស្សិតច្បាប់ម្នាក់បានយកកាំភ្លើងរបស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកបាញ់សម្លាប់ខ្លួនឯងនៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ ហេតុការណ៍ធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ និស្សិតច្បាប់ម្នាក់នោះបានយកកាំភ្លើងរបស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត( បាញ់សម្លាប់ខ្លួនឯង)នៅត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា។  ... Read More »

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បេី​កវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ

ខេត្តកំពង់ចាម៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ អគ្គនាយកដ្ឋាន​ ក.ប.ប.​ សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) និងអង្គការALIVE ... Read More »

មានជិត៣០ក្រុមហ៊ុននឹងផលិតឱសថសម្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck

មានក្រុមហ៊ុនផលិតឱសថចំនួន២៧ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផលិតឱសថ molnupiravir ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck សម្រាប់ចែកចាយដល់ប្រទេសក្រីក្រ ក្នុងតម្លៃទាប។ ឱសថព្យាបាលកូវីដ-១៩ molnupiravir នឹងចាប់ចែកចាយដល់ប្រទេសក្រីក្រក្រោយពីមានក្រុមហ៊ុនផលិតជាច្រើនអាចបំពេញតម្រូវការប្រើប្រាស់បានទាន់ពេលវេលា ។ ក្នុងចំណោម២៧ក្រុមហ៊ុនដែលបានព្រមព្រៀងផលិតឱសថព្យាបាលកូវីដ-១៩ នោះមានក្រុមហ៊ុនមកពីប្រទេសចិន ឥណ្ឌា ប្រទេសតំបន់អាហ្វ្រិក ... Read More »

រឿងអប់រំខ្លី ប៉ុន្តែភ្ជាប់ដោយឈុតឆាកស្រើបស្រាលផ្ទុះការរិះគន់ខ្លាំងៗពេញបណ្តាញសង្គម

    ភ្នំពេញ៖ វីដេអូនេះត្រូវបានបញ្ចេញកាលពីព្រលប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នៅលើគណនីហ្វេសប៊ុក ឈ្មោះMean Gaming។ វីដេអូភាគបែបខ្លីៗនេះមានចំណងជើងថា «ប្រពន្ធមិនបានការ» ដែលនៅក្នុងភាគបញ្ចប់នេះតួឯកស្រីដែលត្រូវសម្តែងជាតួអង្គផិតក្បត់ប្តីទៅយកមនុស្សប្រុសថ្មីក្នុងផ្ទះមករួមមេត្រី។ អ្វីដែលធ្វើឱ្យទស្សនិកជនហួសចិត្តមិននឹកស្មានដល់នោះគឺឈុតឱបថើបស្រើបស្រាលលូកស្ទាបនៅលើគ្រែ និងនៅពីមុខប្តីដែលធ្វើពុតជាពិការភ្នែកនោះតែម្តង។   ... Read More »

ឆក់យកទូរស័ព្ទបានហេីយរត់មិនរួចពីសមត្ថកិច្ច និងបន្តឃាត់ខ្លួនបាន៥នាក់

   ភ្នំពេញ​៖​ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានជាបន្តបន្ទាប់​ក្រោយពីពួកគេធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រី២នាក់បានសម្រេច​ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២២​ នៅភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។     ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖ ទី១-ឈ្មោះថេត​ ប៉ុនថេង​ ភេទប្រុស ... Read More »

ម្ហូបអាហារ និងទំនិញប្រើប្រាស់ពុំមានអនុលោមភាព ប្រមាណ ៦៤គីឡូក្រាម និង៥០០យួរ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញ និងដកហូត

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​។ ជាក់ស្ដែង​មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ​ បានធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ... Read More »

ហ្គាណា៖ ម៉ូតូបើកបុករថយន្តដឹករំសេវបណ្តាលឱ្យផ្ទុះឆេះផ្ទះអស់៥០០ខ្នងនិងស្លាប់១០នាក់

មានករណីផ្ទុះរំសេវយ៉ាងខ្លាំង ក្នុងតំបន់ជនបទមួយស្ថិតនៅភាគខាងលិចប្រទេសហ្គាណា កាលពីថ្ងៃទី២០ខែមករា បានបង្កជាគ្រោះអគ្គិភ័យទ្រង់ទ្រាយធំបំផ្លាញផ្ទះសម្បែងអស់រាប់រយខ្នង។ ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលម៉ូតូមួយគ្រឿងបានបើកបុករថយន្តដឹករំសេវទៅកាន់អណ្តូងរ៉ែមាស។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ភ្លើងកំពុងឆាបឆេះទ្រង់ទ្រាយធំទៅលើផ្ទះពលរដ្ឋនៅជុំវិញនោះយ៉ាងសន្ធោសន្ធៅ។ ក្រោយការផ្ទុះបង្កើតជារណ្តៅមួយយ៉ាងធំ។ លោក Seji Saji Amedonu អគ្គនាយករងគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មានផ្ទះ៥០០ខ្នងរងការបំផ្លាញ។ ... Read More »

Diogo Jota រកបាន២គ្រាប់ជួយឲ្យ Liverpool ​ឈ្នះ Arsenal ឡើង​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ League Cup

គ្រាប់បាល់២គ្រាប់របស់ Diogo Jota បានជួយឱ្យក្រុមហង្សក្រហមLiverpool ទទួលជ័យជម្នះក្នុងលទ្ធផល​២ទល់០ យ៉ាងងាយស្រួលនៅលើទឹកដីក្រុមកាំភ្លើងធំ Arsenal ក្នុងជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup កាលពីថ្ងៃព្រហស្បតិ៍ដោយត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ទល់នឹងក្រុមតោខៀវ Chelsea ។ ... Read More »

ថ្ងៃ​នេះ​កម្ពុជា​! ករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​ គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​សុក្រ​ទី​២១​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៨នាក់ និងករណីស្លាប់​ គ្មាន​។   សូមជម្រាបថា​ ... Read More »

មូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសថា នៅឆ្នាំ២០២១ មូលនិធិបានទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦.៣១៨.៤៦៥ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល (ជាង១៣លានដុល្លារ)

ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ថវិកាបរិច្ចាគដលមូលនិធិគន្ឋបុប្ផាកម្ពុជាបានទទួល និងផ្ទេរជូនបន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២១ ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦.៣១៨.៤៦៥ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ ... Read More »

ជនសង្ស័យលួចរថយន្តនៅស្រុកស្នួល ខេត្តក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តក្រចេះ ៖  ជនសង្ស័យក្នុងអំពើលួច(រថយន្ត)ត្រូវបាននគរបាលស្រុកស្នួលតាមស្វែងរកឃាត់ខ្លួនបានហើយ ទោះជាព្យាយាមគេចខ្លួនដល់ក្រហែងមេឃណាក៏ដោយ។  សូមបញ្ជាក់ថា, សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ បានតាមស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ ... Read More »

Barcelona បាត់បង់ឱកាសប្រជែង Copa del Rey ខណៈ Real Madrid ឡើងវគ្គ៨ក្រុម

កីឡាករ Iker Muniain ស៊ុតបញ្ចូលទីបាន២គ្រាប់ រួមទាំងការស៊ុតបាល់ប៉េណាល់ទីក្នុងបន្ថែមម៉ោងបន្ថែមធ្វើឲ្យក្រុមAthletic Bilbao ទម្លាក់ Barcelona ចេញពីពានរង្វាន់ Copa del Rey ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករានេះ។ Muniain ... Read More »

ឆក់កាបូបស្រីស្អាតបានសម្រេច​ តែគេចមិនផុតពីកម្លាំងនគរបាលខេត្តព្រះសីហនុ​ តាមក្របួចជាប់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់​បានធ្វេី​សកម្មភាព​ឆក់យកកាបូបស្រីស្អាតម្នាក់​ ដែលកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានសម្រេច​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ប៉ុន្តែ​បន្តិចក្រោយមកត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីហនុ​ ស្រាវជ្រាវបង្ក្រាប​បានវិញ។  យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ... Read More »

ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ទាក់ទង Arsenal ជុំវិញការដេញថ្លៃខ្ចីជើងខ្សែប្រយុទ្ធ Aubameyang

ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតបានដាក់សំណើនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុម បន្ទាប់ពីបំពានវិន័យនៅសប្តាហ៍បន្ទាប់។ គាត់​បាន​ត្រឡប់​ទៅ​ទីក្រុង​ឡុង​វិញ​ហើយ ​ដោយ​ត្រូវ​បញ្ជូន​មក​ផ្ទះនៅដាច់ដោយឡែក​មុន​ពេល​ប្រកួត​ពាន​រង្វាន់ ... Read More »