ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តស្ទូចបុកម៉ូតូពីក្រោយបណ្តាលក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្រ្គោះ ខណ:ពេលបើកម៉ូតូឌុបគ្នាទៅសាលារៀនត្រូវរថយន្តស្ទូចបុកពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ មុខផ្សារហេងលី ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

កីឡាករបាល់ទាត់ប្រេស៊ីល Robinho ចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈ

កីឡាករបាល់ទាត់ប្រេស៊ីល Robinho បានចាញ់ក្តីក្នុងការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់គាត់ប្រឆាំងនឹងការផ្តន្ទាទោសសម្រាប់ការចូលរួមក្នុងការរំលោភបូកលើស្ត្រីនៅទីក្រុង Milan កាលពីឆ្នាំ២០១៣។ កាល​ពី​ថ្ងៃព្រសហ្បតិ៍ តុលាការ​កំពូល​ក្នុង​ទីក្រុង​រ៉ូម​បាន​តម្កល់​សាលក្រម​មុន​ដែល​កាត់​ទោស​កីឡាករ​វ័យ៣៧ឆ្នាំ​រូបនេះឲ្យ​ជាប់​ពន្ធនាគារ៩ឆ្នាំ។ ក្នុងឆ្នាំ២០១៧ Robinho និងជនជាតិប្រេស៊ីល៥នាក់ផ្សេងទៀតត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភលើស្ត្រីជនជាតិអាល់បានីអាយុ២២ឆ្នាំនៅក្នុងក្លិបរាត្រីមួយ។ ការកាត់ទោសនេះត្រូវបានតម្កល់កាលពីខែធ្នូ ឆ្នាំ២០២០បន្ទាប់ពីការប្តឹងឧទ្ធរណ៍។ Robinho ទំនង​ជា​មិន​ទទួល​ទោស​គាត់​ទេ ... Read More »

លោក ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ចូសិប បូររែល ហ្វុនតេលលេ អនុប្រធានគណៈកម្មការអឺរ៉ុប

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែមករា​ ឆ្នាំ​២០២២នេះ”​ ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូសិប ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៤៧នាក់ (យានយន្ត ៩០គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ក្រុមជនសង្ស័យ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនពីបទលួច ទទួលផលចោរកម្មនិងជួញដូរដោយខុសច្បាប់នូវសាធាតុញៀន

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យ៦នាក់ក្នុងចំណោមបក្ខពួក៧នាក់ពាក់ព័ន្ធនឹងករណីលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។     ប្រតិបត្តិការបង្ក្រាបនេះ​ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី​ ត្រង់ចំណុចភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។   ... Read More »

យល់ដឹងពី ” ទំនៀមទម្លាប់និងប្រពៃណីខ្មែរ” (តពីលេខមុន)

*កោរសក់កាន់ទុក្ខ ៖ ការកោរសក់ស្លៀកស ពាក់សនេះវាជាទម្លាប់ទំនៀមរបស់ជនជាតិខ្មែរជាន់ដើម ជាសញ្ញាសម្គាល់ថាអ្នកនោះឯងកាន់ទុក្ខដោយមានសាច់សាលោហិតជិតទទួលមរណភាព។ ប្រពន្ធត្រូវការកោរសក់កាន់ទុក្ខប្ដី។ ប្ដីមិនត្រូវកោរសក់កាន់ទុក្ខប្រពន្ធទេ។កូនត្រូវកោរសក់កាន់ទុក្ខមាតាបិតា។ចៅបង្កើតត្រូវកោរសក់កាន់ទុក្ខជីដូនជីតា។សិស្សានុសិស្សត្រូវកោរសក់កាន់ទុក្ខលោកគ្រូបាអាចារ្យឧបជ្ឈាយ៍។កូនក្មួយខ្លះដែលគេស្រឡាញ់ម្ដាយធំម្ដាយមីងឪពុកធំ ឪពុកមាក៏គេកោរសក់កាន់ទុក្ខដែរ។  ឯពួកមនុស្សបម្រើក្នុងផ្ទះដែលពុំមែនជាញាតិសន្តាន យើងជាម្ចាស់សពដែលមានទ្រព្យសម្បត្តិគ្រាន់បើ ចង់ឱ្យមនុស្សទាំងនោះចូលកាន់ទុក្ខជាមួយផង ក្នុងរវាងថ្ងៃបុណ្យនោះយើងអាចចែកសំពត់អាវសឱ្យស្លៀកពាក់ផងក៏មិនទាស់អ្វី ជួនកាលគេឲ្យកោរសក់ទៀតផង។ *រយ:ពេលកាន់ទុក្ខ  កំណត់ពេលកាន់ទុក្ខមិនជាទម្លាប់បង្ខំថាប៉ុន្មានឆ្នាំ ប៉ុន្មានខែឡើយ ... Read More »

រថយន្តស៊េរីទំនេីបRolls Royce ត្រូវរថយន្តសាំយ៉ុងបុកវៀចកង់ម្ខាងរងការខូចខាតជាខ្លាំង​ រួចរថយន្តបង្កហេតុបើករត់បាត់

​     ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាកRolls Royce ដែលមានតម្លៃរាប់មុឺនដុល្លារ​ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកចំកង់ម្ខាងផ្នែកខាងក្រោយ​ បណ្ដាលឲ្យវៀចកង់បើកទៅមុខលែងរួច​ រីឯរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់​ កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា​ ឆ្នាំ ... Read More »

លោក ប្រាក់ សុខុន ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោករដ្ឋមន្ត្រីការបរទេសវៀតណាម ប៊ូយ ថាញ់សឺន!

ភ្នំពេញ : ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោករដ្ឋមន្ត្រីការបរទេសវៀតណាម ប៊ូយ ថាញ់សឺន! នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លើផេកផ្លូវការរបស់លោកផ្ទាល់ ។ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៥៤%

ភ្នំពេញ ៖ នៅវេលាម៉ោង១១និង០១នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង ... Read More »

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវព្រះនរោត្ដម​ រងការខូចខាត

ភ្នំពេញ​ ៖​ រថយន្តចំនួន៣គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាត​ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ ថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម​ កែងផ្លូវ៣១០​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។  ... Read More »

វេទិកាទេសចរណ៍អាស៊ាននាំប្រតិភូ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដើរកម្សាន្តគោលដៅសំខាន់ៗនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាឱកាសរៀបចំវេទិកាទេសចរណ៍អាស៊ាន ម្ចាស់ផ្ទះកម្ពុជាបានរៀបចំដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗនៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដល់ភ្ញៀវទេសចរ និងដើម្បីបង្កើននូវកិច្ចសហប្រតិការរវាងដៃគូពាក់ព័ន្ធផងដែរ។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី២០ ខែមករា ... Read More »

ចិននិងកម្ពុជារៀបចំកិច្ចប្រជុំវាយតម្លៃតាមរយៈវីឌីអូលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាព្រឹកថ្ងៃទី២០ខែមករា រដ្ឋបាលគយប្រទេសចិននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីឌីអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, កិច្ចប្រជុំខាងលើនេះគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវាយប្រហារទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវេលាម៉ោង១០និង០០នាទី ... Read More »

ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមច្បាប់ !

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក ប៊ួយ ថាញ់ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ... Read More »

ប្រជាពលរដ្ឋជួបការលំបាកប្រមាណ៤០គ្រួសារ​ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខា​ខណ្ឌ លោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខា លោកញ៉ាត ... Read More »

ក្រសួងទេសចរណ៍ ៖ កម្ពុជាផ្ដល់ពានរង្វាន់ស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ ដល់សណ្ឋាគារចំនួន៥

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា,  ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងមួយរបស់កម្ពុជា ... Read More »

លោក រដ្ឋមន្រ្តី វេង សាខុន អញ្ជើញក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ ... Read More »

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌, នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២   លោក កើត ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តតាកែវ”នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២២

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបណ្ដាញសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តតាកែវ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ... Read More »

លោកប្រធានមន្ទីរផែនការខេត្តស្វាយរៀងដឹកនាំក្រុមការងារចុះកែលម្អបរិស្ថានតាមផ្លូវជាតិ៣១៤C អមសងខាងផ្លូវទៅរករមណីដ្ឋានប្រាសាទព្រៃបាសាក់ឱ្យមានភាពស្រស់បំព្រង

ខេត្តស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះកែលម្អបរិស្ថានតាមផ្លូវជាតិ៣១៤C អមសងខាងផ្លូវទៅរករមណីដ្ឋានប្រាសាទព្រៃបាសាក់អោយមានភាពស្រស់បំព្រងក៏ដូចជាដើមក្ងោកដែលដាំជាច្រើនឆ្នាំអោយមានភាពស្រស់បំព្រងបន្ថែមទៀតនាថ្ងៃទី២០ខែមករាឆ្នាំ២០២២។ លោក ថោង សាមាន បានមានប្រសាសន៍ថា លោកក៏ដូចជាក្រុមការងារតែងតែបោះសំអាតធ្វើអនាម័យចុះកែលម្អបរិស្ថានមួយសប្ដាហ៍ម្ដងគោលបំណងធ្វើសកម្មភាពនេះដើម្បីកែរលម្អបរិស្ថានអោយមានសោភណ្ឌ័ភាពក៏ដូចជាធ្វើអោយដើមក្ងោកដែលលោកនិងក្រុមការងារខិតខំដាំដុះជាច្រើនឆ្នាំតាមដងផ្លូវជាសួនមួយសម្រាប់អមទៅរករមណីដ្ឋានប្រាសាទ ព្រៃបាសាក់អោយមានភាពស្រស់បំព្រងបន្ថែមទៀត។ លោកបន្តថា ដោយមានការអនុញាត្តិនិងគាំទ្រពីសំណាក់លោក ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ទី៤) ជូនមន្ត្រីរាជការជួរមុខ ក្នុងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ នៅបរិវេណសាលាខេត្ត ... Read More »

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State) !

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២៩២២២ បានបញ្ជាក់ថា, សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State)។  អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ... Read More »

WHO ស្នើដល់បណ្តាប្រទេសលុបវិធានការរឹតត្បិតការធ្វើដំណើរ ដោយសារតែមិនមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានស្នើដល់បណ្តាប្រទេសលុបចោលច្បាប់រឹតត្បិតការធ្វើដំណើរអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅលើគេហទំព័ររបស់ WHO https://www.who.int បានប្រកាសថា វិធានការរឹតត្បិតការធ្វើដំណើរបានបង្ហាញពីប្រសិទ្ធភាពផងដែរសម្រាប់ទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចជាតិ។ នៅក្នុងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១៩ ខែមករា បានស្នើដល់បណ្តាប្រទេសលុបច្បាប់ហាមប្រាមការធ្វើដំណើរ ដោយសារតែការរឹតត្បិតនោះមិននាំមកនូវតម្លៃអ្វីបន្ថែមទៀតឡើយ ... Read More »

លោក ជា ច័ន្ទបរិបូរណ៍៖ បើ E-Sport មិនឡើង នៅស៊ីហ្គេមវៀតណាម អាចពិចារណាគ្នាថាតើគួររៀចំ E-Sport ក្នុងស៊ីហ្គេម ២០២៣ ឬអត់

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) លើកឡើងថា «ប្រសិនបើប្រភេកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២នេះ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នាថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូវនិក ក្នុងស៊ីហ្គេម លើកទី៣២ ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ... Read More »

កម្ពុជារៀបចំការប្រកួតកីឡាវាយកូនគោលនៅតារាសាគរ ខេត្តកោះកុង នាឱកាសវេទិកាទេសចរណ៍អាស៊ាន២០២២

ខេត្តកោះកុង ៖ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ម្ចាស់ផ្ទះកម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនគោលនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។ ការប្រកួតនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែមករា ... Read More »

ផ្ទុះភ្នំភ្លើងនៅតុងហ្គា«រាប់ពាន់ឆ្នាំមានម្តង» អាចបង្កឱ្យមានគ្រោះអាសន្នជាច្រើនទៀត

ប្រទេសកោះតុងហ្គាប្រឈមនឹងគ្រោះមហន្តរាយបរិស្ថានជាច្រើនដោយសារតែឥទ្ធិពលនៃការផ្ទុះភ្នំភ្លើង។ ក្រោយការស្រាវជ្រាវវាយតម្លៃតាមរូបភាពពីផ្កាយរណបបង្ហាញឱ្យឃើញថា តុងហ្គាអាចប្រឈមនឹងបញ្ហាជាច្រើនប៉ះពាល់ដល់ផ្កាថ្ម បំផ្លាញឆ្នេរសមុទ្រ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនោះ។ ក្រុមអ្នកស្រាវជ្រាវនាពេលថ្មីៗស្តីពីប្រវត្តិសាស្ត្រនៃការផ្ទុះភ្នំភ្លើង បង្ហាញឱ្យឃើញថា ការផ្ទុះភ្នំភ្លើងនៅតុងហ្គាគឺកម្រជួបប្រទះណាស់ គឺ រាប់ពាន់ឆ្នាំមានម្តង ។ ក្នុងពេលអនាគត តុងហ្គាអាចប្រឈមនឹងផលប៉ះពាល់យូរអង្វែង ពិសេសគឺភ្លៀងអាស៊ីដដែលអាចបំផ្លាញវិស័យកសិកម្ម ជីវៈចម្រុះ ... Read More »

នគរបាលបញ្ជូនជនសង្ស័យជាចោរឆក់កាបូបលុយទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យចំនួន០៣នាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះ។    លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានមានប្រសាសន៍ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆក់យកកាបូបលុយ ខ្សែក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ... Read More »

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិនិត្យពីការដឹកនាំមិនប្រក្រតីរបស់អភិបាលស្រុក បាទី ខេត្តតាកែវ !

ភ្នំពេញ ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រមួយពាក់ព័ន្ធពីការដឹកនាំ និងគ្រប់គ្រងរបស់លោកអភិបាលស្រុក។  ករណីនេះបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក ... Read More »