ព័ត៌មានទាន់ហេតុការណ៍៖
'

ចិននិងកម្ពុជារៀបចំកិច្ចប្រជុំវាយតម្លៃតាមរយៈវីឌីអូលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាព្រឹកថ្ងៃទី២០ខែមករា រដ្ឋបាលគយប្រទេសចិននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីឌីអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, កិច្ចប្រជុំខាងលើនេះគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវាយប្រហារទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវេលាម៉ោង១០និង០០នាទី ... Read More »

ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមច្បាប់ !

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក ប៊ួយ ថាញ់ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ... Read More »

ប្រជាពលរដ្ឋជួបការលំបាកប្រមាណ៤០គ្រួសារ​ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខា​ខណ្ឌ លោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខា លោកញ៉ាត ... Read More »

ក្រសួងទេសចរណ៍ ៖ កម្ពុជាផ្ដល់ពានរង្វាន់ស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ ដល់សណ្ឋាគារចំនួន៥

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា,  ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងមួយរបស់កម្ពុជា ... Read More »

លោក រដ្ឋមន្រ្តី វេង សាខុន អញ្ជើញក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ ... Read More »

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌, នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២   លោក កើត ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តតាកែវ”នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២២

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបណ្ដាញសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តតាកែវ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ... Read More »

លោកប្រធានមន្ទីរផែនការខេត្តស្វាយរៀងដឹកនាំក្រុមការងារចុះកែលម្អបរិស្ថានតាមផ្លូវជាតិ៣១៤C អមសងខាងផ្លូវទៅរករមណីដ្ឋានប្រាសាទព្រៃបាសាក់ឱ្យមានភាពស្រស់បំព្រង

ខេត្តស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះកែលម្អបរិស្ថានតាមផ្លូវជាតិ៣១៤C អមសងខាងផ្លូវទៅរករមណីដ្ឋានប្រាសាទព្រៃបាសាក់អោយមានភាពស្រស់បំព្រងក៏ដូចជាដើមក្ងោកដែលដាំជាច្រើនឆ្នាំអោយមានភាពស្រស់បំព្រងបន្ថែមទៀតនាថ្ងៃទី២០ខែមករាឆ្នាំ២០២២។ លោក ថោង សាមាន បានមានប្រសាសន៍ថា លោកក៏ដូចជាក្រុមការងារតែងតែបោះសំអាតធ្វើអនាម័យចុះកែលម្អបរិស្ថានមួយសប្ដាហ៍ម្ដងគោលបំណងធ្វើសកម្មភាពនេះដើម្បីកែរលម្អបរិស្ថានអោយមានសោភណ្ឌ័ភាពក៏ដូចជាធ្វើអោយដើមក្ងោកដែលលោកនិងក្រុមការងារខិតខំដាំដុះជាច្រើនឆ្នាំតាមដងផ្លូវជាសួនមួយសម្រាប់អមទៅរករមណីដ្ឋានប្រាសាទ ព្រៃបាសាក់អោយមានភាពស្រស់បំព្រងបន្ថែមទៀត។ លោកបន្តថា ដោយមានការអនុញាត្តិនិងគាំទ្រពីសំណាក់លោក ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ទី៤) ជូនមន្ត្រីរាជការជួរមុខ ក្នុងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ នៅបរិវេណសាលាខេត្ត ... Read More »

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State) !

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២៩២២២ បានបញ្ជាក់ថា, សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប៉ះទង្គិចប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State)។  អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ... Read More »

WHO ស្នើដល់បណ្តាប្រទេសលុបវិធានការរឹតត្បិតការធ្វើដំណើរ ដោយសារតែមិនមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានស្នើដល់បណ្តាប្រទេសលុបចោលច្បាប់រឹតត្បិតការធ្វើដំណើរអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅលើគេហទំព័ររបស់ WHO https://www.who.int បានប្រកាសថា វិធានការរឹតត្បិតការធ្វើដំណើរបានបង្ហាញពីប្រសិទ្ធភាពផងដែរសម្រាប់ទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចជាតិ។ នៅក្នុងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១៩ ខែមករា បានស្នើដល់បណ្តាប្រទេសលុបច្បាប់ហាមប្រាមការធ្វើដំណើរ ដោយសារតែការរឹតត្បិតនោះមិននាំមកនូវតម្លៃអ្វីបន្ថែមទៀតឡើយ ... Read More »

លោក ជា ច័ន្ទបរិបូរណ៍៖ បើ E-Sport មិនឡើង នៅស៊ីហ្គេមវៀតណាម អាចពិចារណាគ្នាថាតើគួររៀចំ E-Sport ក្នុងស៊ីហ្គេម ២០២៣ ឬអត់

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) លើកឡើងថា «ប្រសិនបើប្រភេកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២នេះ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នាថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូវនិក ក្នុងស៊ីហ្គេម លើកទី៣២ ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ... Read More »

កម្ពុជារៀបចំការប្រកួតកីឡាវាយកូនគោលនៅតារាសាគរ ខេត្តកោះកុង នាឱកាសវេទិកាទេសចរណ៍អាស៊ាន២០២២

ខេត្តកោះកុង ៖ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ម្ចាស់ផ្ទះកម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនគោលនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។ ការប្រកួតនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែមករា ... Read More »

ផ្ទុះភ្នំភ្លើងនៅតុងហ្គា«រាប់ពាន់ឆ្នាំមានម្តង» អាចបង្កឱ្យមានគ្រោះអាសន្នជាច្រើនទៀត

ប្រទេសកោះតុងហ្គាប្រឈមនឹងគ្រោះមហន្តរាយបរិស្ថានជាច្រើនដោយសារតែឥទ្ធិពលនៃការផ្ទុះភ្នំភ្លើង។ ក្រោយការស្រាវជ្រាវវាយតម្លៃតាមរូបភាពពីផ្កាយរណបបង្ហាញឱ្យឃើញថា តុងហ្គាអាចប្រឈមនឹងបញ្ហាជាច្រើនប៉ះពាល់ដល់ផ្កាថ្ម បំផ្លាញឆ្នេរសមុទ្រ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនោះ។ ក្រុមអ្នកស្រាវជ្រាវនាពេលថ្មីៗស្តីពីប្រវត្តិសាស្ត្រនៃការផ្ទុះភ្នំភ្លើង បង្ហាញឱ្យឃើញថា ការផ្ទុះភ្នំភ្លើងនៅតុងហ្គាគឺកម្រជួបប្រទះណាស់ គឺ រាប់ពាន់ឆ្នាំមានម្តង ។ ក្នុងពេលអនាគត តុងហ្គាអាចប្រឈមនឹងផលប៉ះពាល់យូរអង្វែង ពិសេសគឺភ្លៀងអាស៊ីដដែលអាចបំផ្លាញវិស័យកសិកម្ម ជីវៈចម្រុះ ... Read More »

នគរបាលបញ្ជូនជនសង្ស័យជាចោរឆក់កាបូបលុយទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យចំនួន០៣នាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះ។    លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានមានប្រសាសន៍ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆក់យកកាបូបលុយ ខ្សែក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ... Read More »

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិនិត្យពីការដឹកនាំមិនប្រក្រតីរបស់អភិបាលស្រុក បាទី ខេត្តតាកែវ !

ភ្នំពេញ ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រមួយពាក់ព័ន្ធពីការដឹកនាំ និងគ្រប់គ្រងរបស់លោកអភិបាលស្រុក។  ករណីនេះបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ​ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ... Read More »

តុលាការបង្គាប់ឱ្យនាំខ្លួន លោក វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានបក្សខ្មែរក្រោក ពីពន្ធនាគារមកបើកការស៊ើបសួរ

ភ្នំពេញ ៖ លោក វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានបក្សខ្មែរក្រោក ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់អោយនាំខ្លួនមកកាន់សាលាដំបូង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ ដើម្បីសាកសួរនៅក្នុងនីតិវិធីបើកការស៊ើបសួររបស់តុលាការ ។ ... Read More »

ហុងកុងសម្លាប់សត្វកណ្តុរ Hamster ជាង ២.០០០ក្បាលដែលបានឆ្លងកូវីដ-១៩

ក្រោយរកឃើញសត្វកណ្តុរ Hamster ឆ្លងកូវីដ-១៩ នៅក្នុងហាងលក់សត្វចិញ្ចឹមមួយ ក្នុងទីក្រុងហុងកុង បានធ្វើឲ្យរដ្ឋាភិបាលកោះនេះសម្រេចសម្លាប់សត្វកណ្តុរនេះតែម្តងដើម្បីបញ្ចៀសការឆ្លងទៅកាន់មនុស្ស។ សត្វកណ្តុរទាំងនោះ បានឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ហើយបានឆ្លងទៅអតិថិជន ។ មន្ត្រីសុខាភិបាលបានធ្វើតេស្តទៅលើសត្វកណ្តុរHamster ដោយលទ្ធផល បានឆ្លងកូវីដ-១៩ ដែលតាចំនួន១១ក្បាល។ ... Read More »

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សារបស់លេខាធិការដ្ឋានចំណុះអនុគណៈកម្មការខ្លឹមសារ ដើម្បីជាជំនួយក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ... Read More »

អាជ្ញាធរខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា បានចុះប្រតិបត្តិការ ទ្រង់ទ្រាយធំនៅតំបន់ស្មុគស្មាញក្នុងភូមិចាម ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតំបន់ភូមិចាមសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ តាមប្រភពព័ត៌មានពីមន្រ្តីជំនាញចុះក្នុងរង្វង់ប្រតិបត្តិការនេះបានឱ្យដឹងថា មុនឈានដល់ការចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំបែបនេះ ព្រោះមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិបានរាយការណ៍និងសំណូមពរ សូមឱ្យអាជ្ញាធរខណ្ឌចុះធ្វើរដ្ឋបាលនិងចាត់វិធានការផង ដោយនៅក្នុងភូមិមានក្មេងៗទាំងប្រុសទាំងស្រីពពាក់ពពូនគ្នាប្រើប្រាស់សារធាតុញៀន ចេញចូលក្នុងភូមិទាំងយប់ទាំងថ្ងៃ ... Read More »

ជនជាតិអាមេរិកឈ្មោះ GENSER JARED ត្រូវ​បានក្រសួងមហាផ្ទៃ ដាក់បំរាមមិនឱ្យចូលកម្ពុជាជារៀងរហូត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចាត់វិធានការដាក់ ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ទៅក្នុងប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍ នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ ដោយហាមចូលប្រទេសកម្ពុជាជារៀងរហូត​ ក្រោយល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការ។​ នេះបើ​តាមការបញ្ជាក់ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ... Read More »

ក្រសួងអប់រំពង្រឹងវិធានការសុវត្ថិភាពសុខភាពនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាពនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស។ យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មេរោគបំប្លែងខ្លួនអូមីក្រុង បានរីករាលដាលដល់ខេត្តមួយចំនួន។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងគ្រឹះស្ថាន សិក្សាសាធារណៈ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១ មកពីស្រុកក្រុងចំនួន០៤ សរុបចំនួន ១.៥៦០នាក់ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ មេមត់ ... Read More »

ការពង្រឹងពាណិជ្ជកម្ម និងបញ្ហាសមុទ្រចិនខាងត្បូង ជាអ្វីដែលរដ្ឋមន្ត្រីការបរទេស វៀតណាមពិភាក្សាជាមួយសម្តេចតេជោ ហ៊ុនសែន !

ភ្នំពេញ ៖ ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ លោក ប៊ូយ ថាញ់សឺន ... Read More »

នោះ! អាជ្ញាធរ FBI បាន​បានចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ QR កូដ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ QR កូដ  (Quick Response) គឺជាបច្ចេកវិទ្យាដែលអាចឱ្យលោកអ្នកស្កេនរូបភាពកូដ ដើម្បីចូលទៅកាន់គេហទំព័រ ទាញយកកម្មវិធី បើកទីតាំង ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អនុញ្ញាតឱ្យលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី KAMEI Haruku ប្រធាន JICA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ លោក ... Read More »