ព័ត៌មានទាន់ហេតុការណ៍៖
'

Man City សងសឹក PSG បានសម្រេចនៅ Champions League និងបន្តឡើងវគ្គ១៦ក្រុមទាំង២

ក្រុមមេឃខៀវ Manchester City បាន​​យក​ឈ្នះ Paris St-Germain វិញ ក្រោយពីធ្លាប់ចាញ់ក្នុងការប្រកួតក្រៅទឹកដី និង​ធានា​បាន​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ក្នុង​ពូល A។ ចំណែកក្រុម PSG ... Read More »

គ្រាន់តែខឹងឪពុកម្ដាយស្តីបន្ទោសបន្តិចបន្តួចក្មេងស្រីម្នាក់រត់ទៅលោតទឹកនៅលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន

ភ្នំពេញ ៖ ពិតជារឿងគួរឱ្យហួសចិត្តមែនចំពោះក្មេងខ្លះនៅសម័យនេះ ដោយគ្រាន់តែខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ តូចចិត្តដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋឃើញជួយសង្គ្រោះទាន់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាកម្ពុជា-ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ... Read More »

ម៉ូតូនិងម៉ូតូពន្លះគ្នាពេញទំហឹងធ្វើឱ្យអ្នកបើកបរម៉ូតូពីរនាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅនឹងកន្លែងកើតហេតុ

ខេត្តស្ទឹងត្រែង៖ ម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹងធ្វើឱ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅនឹងកន្លែងកើតហេតុ ខណ:បើកបរបញ្ច្រាសទិសគ្នាខ្វះការប្រុងប្រយ័ត្ន ដែលហេតុការណ៍នេះធ្វើឱ្យភ្នាក់ផ្អើលទាំងយប់ដល់អ្នករស់នៅម្តុំនោះមកមើលឃើញជនរងគ្រោះដេកស្តូកស្តឹងអស់ទៅហើយ។ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២២៖០០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមរបាយការណ៍របស់អធិការដ្ឋានស្រុកសេសានបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

Real Madrid ឡើងវគ្គ១៦ក្រុមលើកទី២៥ជាប់ៗគ្នា ក្រោយបំបាក់ Sheriff ៣ទល់០

ក្រុមអធិរាជស Real Madrid បាន​ឈាន​ដល់​វគ្គ១៦ក្រុមក្របខ័ណ្ឌChampions League ជា​លើក​ទី២៥ជាប់ៗ​គ្នា​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស្រួល​ទៅលើក្រុមម្ចាស់ផ្ទះ Sheriff Tiraspol ក្នុងកីឡដ្ឋានMoldova។ ការប្រកួតរវាងគូទាំង២នេះក្រុមភ្ញៀវ Real Madrid មានប្រៀបជាងក្រុមម្ចាស់ផ្ទះ ដោយបានគ្រប់គ្រងបាល់បានច្រើនជាង។ ក្នុងការប្រកួតតង់ទី១ ... Read More »

ទីបំផុត ! លោក ជាម យៀប ត្រូវសភាជ្រើសតាំងជា អនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការហើយ

ភ្នំពេញ៖ រដ្ឋសភាបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ឡើងធ្វើជាអនុប្រធានទី១នៃរដ្ឋសភា ក្នុង សម័យប្រជុំពេញអង្គសភាលើកទី៦ នីតិកាលទី៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកត្រូវបានជ្រើសតាំងមកជំនួសតំណែងលោក ងួន ញិល ដែលបានទទួលមរណភាពកាលពីថ្ងៃ៥ ... Read More »

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋខ្វះខាត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ ... Read More »

ជនភៀសខ្លួន៣១នាក់ស្លាប់ពេលព្យាយាមភៀសខ្លួនពីប្រទេសបារាំងទៅកាន់អង់គ្លេស

ប្រទេសបារាំង ៖ មន្ត្រីបារាំងបានឱ្យដឹងនៅថ្ងៃទី២៤ខែវិច្ឆិកាថា មានជនភៀសខ្លួន៣១នាក់ស្លាប់ ពេលទូករបស់ពួកគេលិចនៅតំបន់សមុទ្រជិតកំពង់ផែ Calais ក្នុងពេលព្យាយាមភៀសខ្លួនចេញពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេស។ មន្ត្រីបារាំងបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ហើយបានជួយស្រង់មនុស្សជាច្រើនពីក្នុងទឹក ក៏ដូចជាសាកសព។ ប៉ូលិសបារាំងបានបញ្ជាក់ថា មានមនុស្ស ៥០នាក់ជិះទូកភៀសខ្លួនពីតំបន់ ... Read More »

Man Utd ទាក់ទងលោក Ernesto Valverde ជុំវិញតួនាទីជាអ្នកចាត់ការបណ្តោះអាសន្ន

ក្លិបបិសាក្រហម Manchester United បានទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde អំពីតួនាទីជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិបនេះ ក្រោយពីក្លិបនេះបានបញ្ចប់តួនាទីគ្រូបង្វឹកចាស់លោក Ole Gunnar Solskjaer ។ លោក ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន : មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន

ប្រទេសជប៉ុន : ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ... Read More »

បង្រ្កាបចាប់គ្រឿងញៀនជិត ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង ឈ្មួញលួចដឹកតាមទន្លេពីឡាវ

ខេត្តស្ទឹងត្រែង ៖ ច្រើនណាស់ ! គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ប៉ុន្តែជនល្មើសបានរត់គេចខ្លួនអស់។ សូមបញ្ជាក់ថា, គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានជនសង្ស័យមួយក្រុមលួចដឹកតាមទន្លេមេគង្គពីប្រទេសឡាវចូលមកកម្ពុជា។ នៅវេលាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ... Read More »

ក្រសួងសុខាភិបាល​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៣២នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៣០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៤នាក់​(០៣នាក់ មិនបានចាក់វ៉ាក់សាំង)

​​​​​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣២នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣០នាក់ និងករណីស្លាប់​ ០៤នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

WHO ៖ មានពលរដ្ឋអឺរ៉ុបតែ ៥៤%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួនពីរដូស

WHO៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា អឺរ៉ុបកំពុងតែដើរថយក្រោយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងនោះហើយអាចធ្វើឱ្យអ្នកស្លាប់នៅក្នុងតំបន់នេះកើនឡើងខ្ពស់។ អគ្គនាយក WHO ប្រចាំនៅតំបន់អឺរ៉ុបលោក Robb Butler បានលើកឡើងថា មានពលរដ្ឋទើបតែ៥៤%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ១ពាន់លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ ទាំងនោះបានបង្កផលលំបាកយ៉ាងខ្លាំងដល់រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុបក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩»។ ... Read More »

អគ្គនាយកស៊ីម៉ាក់​ ប្រតិភូដៃគូផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌសង្គ្រាម

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែវិច្ឆិកា​​ ឆ្នាំ២០២១នេះថា៖​ ប្រតិភូដៃគូផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ បានអញ្ជេីញទស្សនកិច្ចត្រួតពិនិត្យសកម្មភាពរំដោះដីស្រែចំការដែលមានគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​។  ជាក់ស្តែង​ ព្រមទាំងបានចុចកំទេចគ្រាប់មីនចំនួន២សំឡេង​ ដេីម្បីរំលឹកនិងស្តាប់លឺនូវសូរសំឡេងផ្ទុះដ៍រន្ធត់និងសោកវិនាសកម្មស្លាប់ពិការប្រជាជនកម្ពុជា​ ... Read More »

Update ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបន្ថែមរបៀបវារៈសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៥វិច្ឆិកានេះ

ភ្នំពេញ ៖ មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តបន្ថែមរបៀបវារៈសម័យប្រជុំរដ្ឋសភានាព្រឹកនេះ។  របៀបវារៈ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា<<សារជូនពរទៅកាន់មន្រ្តីវ័យក្មេងកម្ពុជា>>

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសំណេរលើផេកផ្លូវការ របស់ខ្លួនថា, ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំមន្រ្តីវ័យក្មេងកម្ពុជា ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេង សម្រាប់ឆ្នាំសិក្សា ២០២១។ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, វគ្គសិក្សានីមួយៗនៃកម្មវិធី គឺត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីវ័យក្មេងផ្នែករដ្ឋបាលសាធារណៈ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យមានការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីគុណតម្លៃនៃសារព័ត៌មាន ភាពទាន់ហេតុការណ៍ និងបញ្ហានៃព័ត៌មានក្លែងក្លាយ។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចំរើននៃ បច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយសហសម័យដែលបង្ក ... Read More »

រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ... Read More »

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព យុវតី ឌឹម អេងជូ ដែលស្លាប់ដោយសារឃាតក​រំលោភ​សេពសន្ថវៈ​សម្លាប់

ខេត្តកំពង់ចាម​ ៖​ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃ​យ៍សាខា​ តំណាងលោក អ៊ុន ចាន់ដា ប្រធាន​កាកបាទកក្រហមខេត្តកំពង់ចាម​ បានដឹកនាំក្រុមប្រតិបត្តិសាខា នាំយកសម្ភារ និងបច្ច័យ មួយចំនួន ចូលរួមបុណ្យសពយុវតី ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៦៥ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២១នាក់(យានយន្ត ៨០គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

នៅព្រឹកនេះ​ រដ្ឋសភាបោះឆ្នោតជ្រើសតំាងអនុប្រធានទី១

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ឆ្នាំ២០២១ រដ្ឋសភា នឹងបេីកប្រជុំ​ពេញអង្គ​ ពិភាក្សា​លេីរបៀបវារៈចំនួន៦​ ដូចខាងក្រោម៖ ១-​ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់​លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោកបណ្ឌិត ងួន ញ៉ិល ... Read More »

គួរឱ្យអាសូរខ្លាំងណាស់! ទេីបចូលធ្វេីកម្មករបាន៣ថ្ងៃត្រូវខ្សែភ្លេីងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖  ក្មេងប្រុសអាយុទេីបតែ១៤ឆ្នាំម្នាក់បានបោះបង់ការសិក្សាមកធ្វេីការសំណង់ជាមួយបងប្រុសដេីម្បីរកលុយផ្គត់ផ្គង់គ្រួសារទេីបតែបានបីថ្ងៃប៉ុណ្ណោះស្រាប់តែពេលរាយខ្សែភ្លេីងតដាក់អំពូលមិនប្រយ័ត្នក៏ត្រូវខ្សែភ្លើងដែលដាច់រលាត់សំបកឆក់ស្លាប់យ៉ាងអាណោចអាធ័ម​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤០នាទីយប់​ ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចរបងដីឡូត៍មួយកន្លែង​ក្រោយវត្តអង្គតាមិញ​ តាមផ្លូវបេតុង​ ក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។      ជនរងគ្រោះឈ្មោះរតនា ... Read More »

នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,២២% ហើយ !

ភ្នំពេញ: កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៧៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ... Read More »

សេចក្តីប្រកាសព័ត៌មាន (គ.ជ.ប) ដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ «NEC KH»

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ (គ.ជ.ប)ដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដ “NEC KH គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ... Read More »

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា

ភ្នំពេញ ៖ នាព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, នៅទីស្តីការក្រសួងយុត្តិធម៌ លោក ... Read More »

បិទចរាចរយានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ លេខ ៧០A ពីចំណុចផ្សារកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ស្ថិតនៅភូមិពាយ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា, រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋរស់ នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល មេត្តាជ្រាបថា គិតត្រឹមថ្ងៃទី២៣ ... Read More »

ការសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ ... Read More »

ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សអនាគតជាតិ

ភ្នំពេញ ៖ បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា , ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សអនាគតជាតិ» ... Read More »

ក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពីការចុះផ្សាយរបស់សារព័ត៌មានចំនួនពីរ និយាយគ្មានការពិត !

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា , ថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មានចំនួនពីរ ដែលបានលើកឡើងថា “មច្ឆជាតិទាំងតូចទាំងធំត្រូវ រលាយហិនហោចដោយសារមន្ត្រីដៃដប់” ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១​ …!!

ភ្នំពេញ ៖ នៅថ្ងៃពុធ ៥រោច​ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

បាត់ទ្រព្យរបស់ញឹកញាប់ពេកប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់មានទាំងគ្រឿងញៀនផង

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀន ឧបករណ៍ឆ្កឹះសោ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »