ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ហើយគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC  សូមសម្តែងនូវសេចក្តីរំភើបរីករាយដែលរាជរដ្ឋាភិបាលអនុញ្ញាតជូនលោក ... Read More »

រយៈពេល៣ថ្ងៃ​ សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យចំនួន០៧នាក់ជាបន្តបន្ទាប់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការការរយៈពេល៣ថ្ងៃ​ ជនសង្ស័យចំនួន០៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ​ រុឹម​ មិច​ នាយការិយាល័យប្រឆាំងគ្រឿងញៀន​ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។  ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ពីការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្រើបច្ចេកទេសនុយក្លេអ៊ែរ (15N)

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ    គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការប្រើជីអាសូត ជួយបង្កើនទិន្នផល កាត់បន្ថយការបាត់បង់អាសូតទៅក្នុងប្រព័ន្ធបរិស្ថានដី ... Read More »

ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត​នៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ក្រុមការងារមុខព្រួញរាជធានី​ របស់ក្រសួងធនធានទឹក បានធ្វេីការពារច្រាំងស្ទឹងបណ្តោះអាសន្ន​ !

ភ្នំពេញ ៖ នៅថ្ងៃសុក្រ​​ ១៥កេីត​ ខែកត្ដិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត​នៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃទី១នៃបុណ្យអុំទូក មានភ្ញៀវទេសចរដើរកម្សាន្តជាង១៣ម៉ឺននាក់ ហើយនឹងបន្តកើនឡើងនៅទី២ និងទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ផេកផ្លូវការ របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា,  ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ... Read More »

ស្រវឹងស្រាទាស់សម្តីគ្នាកាប់ឪពុកក្មេកស្លាប់ រួចគេចខ្លួនបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ ៖ ជនសង្ស័យជាឃាតកកាប់ឪពុកក្មេករបស់ខ្លួនស្លាប់ហើយព្យាយាមរត់គេចខ្លួនបានមួយថ្ងៃត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបាទីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកមកសាកសួរនិងផ្តន្ទាទោសតាមច្បាប់។ គួរបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១៩:៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១មានករណីឃាតកម្មកាប់សម្លាប់ឪពុកក្មេកមួយបានកើតឡើងនៅក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះទួន ឡាច ហៅលិបភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

ក្រោយកិច្ចប្រជុំកំពូលអាមេរិក-ចិន, អូស្ត្រាលីក៏មានបំណងចង់ជួបពិភាក្សាជាមួយចិនផងដែរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាមេរិក-ចិន បានជួយបើកផ្លូវដើម្បីរដ្ឋាភិបាលទីក្រុង Canberra អាចពិភាក្សាជាន់ខ្ពស់ជាមួយចិន។ អូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន គឺជាជំហានថ្មីនិងសំខាន់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយចិន ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា នឹងបញ្ចៀសការប្រឈមមុខជាមួយចិន។ ... Read More »

រូបភាពនៃជនភៀសខ្លួន នៅព្រំដែន ប៉ូឡូញ-បេឡារូស ក្នុងអាកាសធាតុត្រជាក់ខ្លាំង

ក្រុមជនភៀខ្លួនរាប់ពាន់នាក់ ត្រូវដេកកណ្តាលវាលក្នុងអាកាសធាតុត្រជាក់ខ្លាំង ស្ថិតនៅព្រំដែនប្រទេស ប៉ូឡូញនិងបេឡារូសដោយសង្ឃឹមថាអាចនឹងឆ្លងដែលចូលទៅកាន់តំបន់អឺរ៉ុប។ ភាគច្រើនជនភៀសខ្លួនទាំងនោះមកពីប្រទេសអុីរ៉ាក់និងអាហ្វហ្គានីស្ថាន។ សារព័ត៌មាន Euro news បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ូឡូញបញ្ជាក់ថា កម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួនមនុស្សប្រមាណ១០០នាក់ ព្យាយាមឆ្លងដែនពីប្រទេសបេឡារូស ។ ក្រសួងការពារជាតិប៉ូឡូញបានចោទប្រកាន់បេឡារូស «ញុះញ៉ង់ឲ្យបាតុករគប់ដុំថ្មទៅលើទាហានប៉ូឡូញដើម្បីបង្វែរការចាប់អារម្មណ៍»។ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក !

ភ្នំពេញ ៖ ពិតណាស់ថា, ចាស់ៗតែងពោលពីទំហំទឹកចិត្តឪពុកម្តាយ គឺតែងមានការ (ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង) ខណៈចៅនៅតូចៗ ដោយឡែកកូនធំៗ ដឹងក្តី មានគូស្រករហើយ ។  ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រាម ឆ្លងកាត់៣ប្រទេស ពេលចូលមកកម្ពុជាត្រូវចាប់បាន

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពាក់ពន្ធនឹងករណី «ដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។  គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះបានដឹកជញ្ជូនគ្រឿងញៀនជិត២គីឡក្រាម ឆ្លងកាត់៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចហើយពេលចូលមកដល់ប្រទេសកម្ពុជាក៏ជាប់អន្ទាក់សមត្ថកិច្ចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គួររំលឹកថា ... Read More »

អង្គការសហប្រជាជាតិព្រមានពីការងើបឡើងវិញនៃក្រុមជ្រុលនិយម

ឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons នៅថ្ងៃទី១៧ខែវិច្ឆិកាបានព្រមានថាអាហ្វហ្គានីស្ថាននឹងធ្លាក់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច អាចធ្វើឲ្យក្រុមភេរវកម្ម កើនឡើងនៅក្នុងប្រទេសនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ លោកស្រី Deborah Lyons បញ្ជាក់ថា ស្ថានភាព សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាន់តែអាក្រក់ ... Read More »

ពិតជាសាហាវមែន! យុវជនម្នាក់ជិះម៉ូតូបុកមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលកំពុងអនុវត្តន៍ច្បាប់នៅគោលដៅបណ្ដាលឱ្យស្លាប់នៅមន្ទីពេទ្យ

   ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលកំពុងអនុវត្តន៍ច្បាប់នៅគោលដៅរបស់ខ្លួនត្រូវយុវជនម្នាក់សង្ស័យស្រវឹងស្រាបានបើកម៉ូតូបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាយុវជនបង្កហេតុមានឈ្មោះស្រី ភារិត អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ោង ឃុំសង្កែ ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនបុករថយន្តពីក្រោយរងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចជិតរង្វង់មូលវិមានឯករាជ្យ​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL8913 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ... Read More »

រថយន្តកាមរីបាឡែន​ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងជាស្រវឹងស្រា​ បានបេីករថយន្តកាមរីបាឡែនក្នុងល្បឿនលឿន​រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវព្រះសីហនុ​ កែងផ្លូវលេខ១៤៣​ ក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ ... Read More »

នារីជានិស្សិតឆ្នាំទី៤ម្នាក់រៀបរាប់ទាំងក្ដុកក្ដួលស្ដាយស្រណោះប៉ាស្ព័រឆ្លងដែន៥សន្លឹក​ ក្រោយពីក្រុមចោរឆក់កាបូបស្ពាយគាត់បានសម្រេចនៅស្ទឹងមានជ័យទី១

ភ្នំពេញ​ ៖​ ក្រុមចោរ៣នាក់​ បានជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់​កាបូបពីនារីម្នាក់​ជានិស្សិត​ឆ្នាំ​ទី​៤បានសម្រេច​ នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្បែរផ្សារស្ទឹងមានជ័យចាស់​ តាមនៅបណ្ដោយផ្លូវព្រះមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ​   ... Read More »

ពលករខ្មែរម្នាក់ស្លាប់ដោយសារម៉ាស៊ីនផ្លុំខ្យល់ រលត់ខណ:មុជទឹកសមុទ្ររាវរកគ្រុំនៅសមុទ្រថៃ

ប្រទេសថៃ ៖ ពលករខ្មែរម្នាក់បានដាច់ខ្យល់ស្លាប់ក្នុងពេលមុជទឹករកគ្រុំ នៅបាតសមុទ្រដែលមានជម្រៅជ្រៅ ស្រាប់តែម៉ាស៊ីនផ្លុំ ខ្យល់អុកស៊ីសែនដែលនៅលើទូករលត់ទៅ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ រសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចលើផ្ទៃ ទឹកសមុទ្រស្ថិតក្នុងក្រុងផាត់ ខេត្តឈុនបុរី ប្រទេសថៃ ដែលបណ្តាលឱ្យពលករខ្មែរម្នាក់ឈ្មោះ ... Read More »

គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៥% នៅកម្ពុជា !

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៥% នៅកម្ពុជា ! នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

លោក ស ថេត ៖ ភ្លៀងមិនមែនជាឧបសគ្គនោះទេ សំខាន់គឺត្រូវតែចេញល្បាតដេីម្បីការពារសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជេីញមកកំសាន្តនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ

ភ្នំពេញ ៖ ភ្លៀងមិនមែនជាឧបសគ្គនោះទេ សំខាន់គឺត្រូវតែចេញល្បាតដេីម្បីការពារសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជេីញមកកំសាន្តនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ។ ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ... Read More »

រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តរតនគិរីនៅតែស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធល្អ ជាពិសេសរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមមានភាពទាក់ទាញខ្លាំងណាស់

ខេត្តរតនគិរី ៖ បន្ទាប់ពីខកខានមកលេងកំសាន្តជិត២ឆ្នាំ ភ្ញៀវទេសចរសរសើរពីសម្រស់ធម្មជាតិ តាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី នៅតែរក្សាភាពស្រស់ស្អាតប្រកបដោយការទាក់ទាញ។ នេះបើយោងតាមរបាយការណ៍ពីអង្គភាព-មន្ទីរព័ត៌មានខេត្តរតនគិរី-ជម្រាបជូនលោម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។ អង្គភាព-មន្ទីរព័ត៌មានខេត្តរតនគិរី បានបន្តថា, ក្នុងដំណើរមកកំសាន្តក្នុងទឹកដី ... Read More »

ទោះឆ្នាំនេះ មិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក៏ប្រជាពលរដ្ឋដ៏ច្រើនបានទៅកម្សាន្ត ខណៈអាជ្ញាធរ និងសមត្ថកិច្ចបានពង្រឹងកិច្ចការពារយ៉ាងហ្មត់ចត់ !

ភ្នំពេញ៖ សូមជម្រាបជូនថា, សន្តិសុខ និងសណ្តាប់ធ្នាប់ថ្ងៃទី១ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង មានភាពល្អប្រសើរ, ខណៈអាជ្ញាធរ និងសមត្ថកិច្ចបានពង្រឹងកិច្ចការពារយ៉ាងហ្មត់ចត់បំផុត។  សូមបញ្ជាក់ថា:  សម្រាប់ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ថ្ងៃទី១ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង មានភាពល្អប្រសើរ, ... Read More »

ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ មានភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុច្រើន

ខេត្តព្រះសីហនុ ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ មានភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុច្រើន ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។  ... Read More »

ការសន្ទនាតាមទូរស័ព្ទរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសន្ទនាតាមទូរស័ព្ទក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយ លោក HAYASHI Yoshimasa ... Read More »

លោក ហ៊ុន ម៉ានី បានចូលរួមជាអធិបតីក្នុង«ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» ដែលជាការដាំបណ្តុះកូនឈើ ចំនួន៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាអធិបតីក្នុង«ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» ដែលជាការដាំបណ្តុះកូនឈើ ចំនួន៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ក្នុងពិធីនេះផងដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក សាយ ... Read More »

កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំងឃាត់មនុស្ស៣នាក់ពាក់ព័ន្ធ ករណីលួចកាច់កម៉ូតូ និង អ្នកទទួលផលចោរកម្ម

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូនៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ។   វរសេនីយ៍ត្រីព្រំ ស៊ីណេ ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ... Read More »

លោក ខៀវ កាញារីទ្ធ ប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២

ខេត្តកំពង់ចាម៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ សម្រាប់ថ្នាក់ ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរដី គ្រប់លំដាប់ថ្នាក់ ក្នុងស្រុកកោះសូទិន ... Read More »

អាល្លឺម៉ង់ប្រឈមនឹងការប្រកាសអាសន្នជាថ្មីក្រោយមានករណីឆ្លងកូវីដ-១៩ ជាង៦៥ពាន់នាក់ក្នុងមួយថ្ងៃ

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកអាល្លឺម៉ង់ មានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅជាង ៦៥ពាន់នាក់ ។ មន្ត្រីសុខាភិបាលប្រទេសនេះបានព្រមានថា ចំនួនអ្នកឆ្លងពិតប្រាកដនៅក្នុងប្រទេសនេះគឺខ្ពស់ជាង តួលេខដល់ទៅ២-៣ដង។ កាលពីថ្ងៃទី១៧ខែវិច្ឆិកា អាល្លឺម៉ង់បានបំបែកកំណត់ត្រាពីការឆ្លងកូវីដ-១៩ ដោយមានករណីឆ្លងជាង ៦៥ពាន់នាក់ក្នុងមួយថ្ងៃ ។ នេះជាលើកដំបូងដែលអាល្លឺម៉ង់មានករណីឆ្លងកើនឡើងខ្ពស់ជាង ... Read More »

ចិនពង្រីកឃ្លាំងអាវុធបរមាណូ អាមេរិកស្វះស្វែងរកកិច្ចពិភាក្សា

សកម្មភាពពង្រីកឃ្លាំងអាវុធបរមាណូរបស់ចិនបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោននៅមិនស្ងៀមឡើយ ដោយខិតខំស្វែងរកកិច្ចពិភាក្សាដើម្បីស្ថិរភាពយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំង។ តាមការលើកឡើងរបស់មន្ត្រីសេតវិមានបានឱ្យដឹងថា អាមេរិកកំពុងតែស្វែងរកកិច្ចពិភាក្សាស្តីពីយុទ្ធសាស្ត្រជាមួយចិន ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា រយៈពេលកន្លងមក ហើយចិនបានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី១៦ខែវិច្ឆិកា ប្រធានាធិបតីបៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជីនពីងបានព្រមព្រៀងគ្នា ... Read More »

ខ្មែរអ៊ិស្លាមពីរនាក់បងប្អូនបង្កើតទាស់ពាក្យសម្តីគ្នា ធ្វើឱ្យបងវ៉ៃប្អូនរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីហិង្សាមួយបានកើតឡើងរវាងបងប្អូនបង្កើតពីរនាក់នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបុរសជាប្អូនរងរបួសបែកក្បាលផ្នែកខាងក្រោយ របួសថ្ងាស និងថ្ពាល់ខាងឆ្វេងដេរ៨ថ្នេរ។   បុរសជាប្អូនឈ្មោះ ឡោះ ... Read More »

អាជ្ញាធរខណ្ឌដង្កោ ជូនដំណឹងពីការត្រៀមទប់ស្កាត់ជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ ខណៈទឹកស្ទឹងបានហក់ឡើងជាបន្តបន្ទាប់

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ ... Read More »

លោក​ ស​ សុខា​ អញ្ជើញ​ចូល​រួម​ពិធីសម្ពោធសមិទ្ធផលនានាក្នុងសាកលវិទ្យាល័យជាតិមានជ័យ

ខេត្ត​បន្ទាយមានជ័យ៖ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅព្រឹកមិញនេះ​ លោករួមជាមួយភរិយា និងលោក ខេង ស៊ុម ... Read More »