ព័ត៌មានទាន់ហេតុការណ៍៖
'

កិច្ចប្រជុំស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបឋមក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំលទ្ធផលនៃកិច្ចប្រតិបត្តិការ​បឋមក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ... Read More »

សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ បានជាង ១០ទ្រីលានរៀល កើនឡើង ២៥ភាគរយ…!

ខេត្តព្រះសីហនុ៖ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ ... Read More »

ស្លាប់១២នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៦ ខែធ្នូ ឆ្នំា២០២១

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ និងរបួសធ្ងន់ស្រាល២២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ... Read More »

លោកបណ្ឌិត អ៉ិត សំហេង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរបស់ក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ... Read More »

រថយន្តស៊េរីទំនើបបើកបុករ៉ឺម៉កដឹកតៅហ៊ូពីក្រោយក្រឡាប់កំពប់តៅហ៊ូអស់គ្មានសល់

ភ្នំពេញ ៖ យោងតាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុករ៉ឺម៉កដឹកតៅហ៊ូ ពីក្រោយបណ្តាលឲ្យចាក់តៅហ៊ូចោលពេញផ្លូវ។ សូមបញ្ជាក់ថា, ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ឈានចូលព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖ ចុងសប្ដាហ៍ទី១ខែធ្នូ ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១៨ម៉ឺននាក់

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ ... Read More »

អភិបាលខេត្តកំពង់ចាម វេរប្រគេនព្រះសង្ឃ និងប្រគល់ឈាបនដ្ឋានដល់គណៈកម្មការ អាចារ្យ វត្តជោតនារាមបឹងកុក ដើម្បីទុកប្រើប្រាស់តាមតម្រូវការ នៃព្រះពុទ្ធសាសនា

 ខេត្តកំពង់ចាម ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, បន្ទាប់ពីបានកសាង រួចរាល់ជាស្ថាពរហើយ ឈាបនដ្ឋានថ្មី ១កន្លែង ស្ថិតក្នុងវត្តជោតនារាមបឹងកុក នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបាន លោក ... Read More »

ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលស្តីពី “វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សា” មុនបើកដំណើរការឡើងវិញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលស្តីពី “វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា  (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សា” ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ... Read More »

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ... Read More »

កម្លាំងសមត្ថកិច្ចចាប់ឃាតកកាប់យុវជនម្នាក់ស្លាប់នៅ​ស្រុកបាធាយ ខេត្តកំពង់ចាម​បានហេីយ​ ក្រោយរត់គេចខ្លួនដល់ខេត្តស្វាយរៀង

    ខេត្ត​កំពង់ចាម​ ៖​ ឃាតកដែលប្រេីកាំបិត​ ខ្វែវកាប់ទៅលេីយុវជនរងគ្រោះម្នាក់បណ្តាលឱ្យស្លាប់កាលពី​ថ្ងៃ​ទី១៥​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ ប្រព្រឹត្តនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម​ ហេីយរត់គេចខ្លួនបាន​ប្រមាណជាង២០ថ្ងៃ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃខេត្ត​កំពង់ចាម​សហ​ការ​ជាមួយ​សមត្ថកិច្ច​នៃខេត្ត​ស្វាយរៀង​ចាប់ឃាត់ខ្លួនបាន​ហេីយ​ នៅថ្ងៃទី០៦ ខែធ្នូ ... Read More »

ករណីឆ្លងកូវីដ-១៩នៅវៀតណាមបានកើនឡើង ឯនៅថៃធ្លាក់ចុះ

កាលពីយប់ថ្ងៃទី៦ ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ចំនួន១៤,៥៩១ករណីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈដែលទីក្រុងហូជីមិញនៅតែជាទីក្រុងដែលមានចំនួនអ្នកឆ្លងច្រើនជាងគេដដែល។ ចំណែកនៅក្នុងប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ... Read More »

ស្ថាប័នបាល់ទាត់អង់គ្លេសចាប់ផ្តើមផែនការសកម្មភាពរួមគ្នាថ្មីស្តីពីសុខភាពខួរក្បាលរបស់កីឡាករ

សមាគមបាល់ទាត់អង់គ្លេស(FA), ក្របខ័ណ្ឌ Premier League និងស្ថាប័នគ្រប់គ្រងបាល់ទាត់ផ្សេងទៀតបានចាប់ផ្តើមផែនការសកម្មភាពរួមគ្នាថ្មីមួយដើម្បីស្វែងយល់ លើកកម្ពស់ និងការពារសុខភាពខួរក្បាលរបស់កីឡាករ ចំពេលមានហានិភ័យនៃការរងរបួសក្បាល។ បញ្ហានៃជំងឺវង្វេងវង្វាន់របស់កីឡាករនៅក្នុងបាល់ទាត់អាជីពត្រូវបានគូសបញ្ជាក់ដោយការស្លាប់កាលពីឆ្នាំមុនរបស់កីឡាករ Nobby Stiles របស់ប្រទេសអង់គ្លេស ដែលរួមជាមួយនឹងមិត្តរួមក្រុមដែលឈ្នះពានរង្វាន់ World Cup ... Read More »

ប្រជាពលរដ្ឋខ្វះខាតចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

Chelsea ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Chesterfield, Man Utd ប៉ះ Aston Villa, West Ham ប៉ះ Leeds ក្នុងការចាប់ឆ្នោតជុំទី៣ពានរង្វាន់ FA Cup

ក្រុម Chesterfield នឹងទៅប្រកួតជាមួយក្រុមជើងឯករង Chelsea កាលពីរដូវកាលមុនក្នុងជុំទី៣នៃពានរង្វាន់ FA Cup វគ្គជម្រុះជុំទី៣ដែលនឹងលេងនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ។ គូរផ្សេងទៀតគឺហង្សក្រហម Liverpool នឹងប្រកួតជាមួយក្រុមShrewsbury ដែលមកពីក្របខ័ណ្ឌអង់គ្លេស ... Read More »

ក្រុមហ៊ុនបង្កើតកម្មវិធី Life360 បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់រាប់លាននាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, Life360 គឺជាកម្មវិធីតាមដានដែលអាចដំឡើងបាននៅលើទូរសព្ទស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android  ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់ចូលចិត្តប្រើដើម្បីអាចឱ្យសមាជិកគ្រួសារដឹងពីទីតាំងរបស់ពួកគេទៅវិញទៅមក។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

លោក Jurgen Klopp មានសុទិដ្ឋិនិយមថាខ្សែប្រយុទ្ធ Mohamed Salah នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Liverpool

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp មានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្សែប្រយុទ្ធ Mohamed Salah នឹងចុះកិច្ចសន្យាថ្មីនៅក្លិប។ កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះកំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យមួយ ហើយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ដោយរកបាន១៣គ្រាប់នៅពេលបច្ចុប្បន្ន។ ... Read More »

អាកាសធាតុចុះត្រជាក់ខ្លាំងជាហេតុនាំឱ្យអ្នកលក់អាវរងាជជុះនៅក្រុងបានលុងលក់ដាច់ខ្លាំង

ខេត្តរតនគិរី៖ នៅពេលនេះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំងនៅតាមបណ្តាខេត្តភូមិភាគឦសានជាពិសេសខេត្តរតនគិរី ។ អាកាសធាតុត្រជាក់ត្រូវការអាវរងា ដូច្នេះគេសង្កេតឃើញនៅផ្សារក្រុងបានលុង ក៏ដូចជាផ្សារតាមបណ្តាស្រុកនានាមួយចំនួនក្នុងខេត្តរតនគិរីមានប្រជាពលរដ្ឋជាច្រើននាំគ្នាទិញខោអាវរងាជជុះពាក់បង្ការទប់ស្កាត់នឹងភាពត្រជាក់នេះ។ ប្រជាពលរដ្ឋប្រុស-ស្រីជាច្រើនរស់នៅក្នុងក្រុងបានលុង និយាយស្រដៀងគ្នាថា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់ លាយឡំជាមួយនឹងខ្យល់ខ្លាំងផងនោះ ចាំបាច់តម្រូវឱ្យពួកគាត់ប្រញាប់ប្រញាល់ស្វែងរកទិញ អាវរងាក្រាស់ៗសម្រាប់ពាក់ដើម្បី ទប់ស្កាត់អាកាសធាតុត្រជាក់។ ពួកគាត់ត្រូវការទិញមួកអំបោះ, ស្រោមដៃ, ... Read More »

«ក្រៅតឹង ក្នុងធូរ» អឺរ៉ុបប្រឈមការឆ្លងកូវីដ-១៩ទ្រង់ទ្រាយធំ

ក្នុងពេលវីរុសបំប្លែងថ្មីអូមីក្រុងបង្ហាញវត្តមាន ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានរឹតត្បិតការធ្វើដំណើរចេញចូលតំបន់អាហ្វ្រិក។ ប៉ុន្តែនៅក្នុងប្រទេសវិញបែរជាធូររលុង ដោយពលរដ្ឋអាចជួបជុំគ្នា បាន ដែលអាចប្រឈមនឹងការឆ្លងជាទ្រង់ទ្រាយធំ។ អង់គ្លេសនិងដាណឺម៉ាក នៅថ្ងៃទី៥ខែធ្នូ បានរកឃើញករណីឆ្លងកូវីដ-១៩ អូមីក្រុងជាទ្រង់ទ្រាយធំ។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកាន់តែច្រើនឡើងក្នុងប្រទេសនេះ។ នៅពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់ប្រទេសចំនួន៤៥ ។ ប៉ុន្មានថ្ងៃកន្លងមកនេះ អាមេរិកនិងអឺរ៉ុបបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះ។ ... Read More »

ឯកអគ្គរដ្ឋទូតវៀតណាមលើកឡើងថា៖​ ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាកសំាងកូវីដ-១៩ធ្វើឱ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈប្រតិភូចូលរួមរំលែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​

ភ្នំពេញ​៖ លោកស្រី​ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៧ ... Read More »

នារីវ័យក្មេងផឹកស្រាស្រវឹងខឹងសង្សារមិនលើកទូរស័ព្ទប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ផឹកស្រាស្រវឹងក៏នឹកសង្សារ ហើយក៏បានទូរស័ព្ទ​ទៅ​​រកសង្សារ តែខាងប្រុស​រវល់​មិន​បាន​លើក​ទូរស័ព្ទ​ ធ្វើឱ្យនាង​ខឹង​គិត​ថា​សង្សារ​​របស់នាង​​មានអ្នក​​ថ្មី និងនៅ​ក្បែរ​អ្នក​ថ្មីទើប​មិន​ហ៊ាន​លើក​ទូរស័ព្ទ​​របស់នាង។ គិតឃើញដូច្នេះ ទើបនាងតូចចិត្តគិតខ្លីឡើង​​ទៅ​លើ​ស្ពាន​ជ្រោយចង្វាចាស់ ស្រែកទ្រហោយំនិងប៉ងលោតទឹកសម្លាប់ខ្លួន​ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរកាត់ទីនោះស្ទុះទៅឃាត់​ទាន់​ ​។ ហេតុការណ៍នេះបង្កឱ្យមានការ​ភ្ញាក់ផ្អើលឡើង​កាលពី​ម៉ោង​ជាង១២​រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២១​ នៅចំណុច​​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ... Read More »

ដីបឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យ ជាង៥ពាន់ហិកតា ក្រុមការងារថ្នាក់ជាតិរកឃើញថា, រងការទន្ទ្រានយក !

  ខេត្តបន្ទាយមានជ័យ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បាន ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំជាមួយថា្នក់ដឹកនាំខេត្ត បន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការទន្ទ្រានដីដែន ព្រៃលិចទឹកតំបន់ទន្លេសាប ដើម្បីដកហូតមកាសម្បត្តិរដ្ឋ វិញនៅរសៀលថ្ងៃទី៦ ... Read More »

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧-៨ខែមករាឆ្នាំ២០២២

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

អ្នកគាំទ្រកញ្ញាឯកវៀតណាម ផ្ញើសារសុំទោសមកកាន់កញ្ញាឯកកម្ពុជារឿងយល់ច្រឡំមួយ

ភ្នំពេញ៖ មកដល់មាតុប្រទេសវិញទើបបានតែមួយថ្ងៃប៉ុណ្ណោះកញ្ញាប៉ូគីមថេង សុទ្ធធីតាអ្នកគាំទ្រវៀតណាមចោទប្រកាន់ថា បានយកវីដេអូសកម្មភាពហែកក្រដាសនិងដំណឹងនាងជំពាក់បំណុលគេដែលត្រូវបានសារព័ត៌មានវៀតណាមផ្សព្វផ្សាយនោះទៅឲ្យកញ្ញាឯករួមបន្ទប់ និងអ្នកគ្រប់គ្រងកម្មវិធីមើល ។ នៅក្នុងការLive បកស្រាយទាំងសំឡេងខ្សាវៗ និងបន្ទាន់នេះស្របតាមការចង់បានរបស់ភាគីក្រុមហ៊ុនដែលចង់ឲ្យនាងធ្វើការបកស្រាយជម្រះមន្ទិល។ កញ្ញាឯកពីកម្ពុជា បានច្រានចោលការចោទប្រកាន់ខាងលើព្រោះតែក្នុងអំឡុងពេលនៃការប្រកួតនាងស្ទើរតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់កាន់ទូរស័ព្ទសូម្បីតែការសម្រាកក៏នាងមិនសម្រាកមិនបានគ្រប់គ្រាន់ផង ។នាងថាសម្ព័ន្ធភាព ភាពស្និទ្ធស្នាលរវាងនាងនិងកញ្ញាឯកដទៃរួមទាំងម្ចាស់មកុដកញ្ញា ងុយថុកទុយទិញ ក៏ស្និទ្ធស្នាលហើយនាងក៏បានទាំងទៅអបអរសាទរ ... Read More »

ក្រសួងសុខាភិបាលកម្ពុជា​ នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រី​វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី​ វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​  នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ និងសាធារណជនមេតា្តជ្រាបថា ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល  និងលោកស្រី​វេជ្ជបណ្ឌិត ... Read More »

អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលជាអំណោយដ៏ថ្លៃថ្លាររបស់នាយឧត្តមសេនីយ៍ សៅសុខា ត្រូវបានធ្វើពិធីក្រុងពាលី

ខេត្តស្វាយរៀង៖ លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត តំណាង លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធខេត្តស្វាយរៀង និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានចូលរួមធ្វើពិធីក្រុងពាលី អគារ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មី ... Read More »

ក្រុម​មជំនាញគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម​ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ដែលមានទម្ងន់ជាង៣៤០គីឡូក្រាម ប្រកបដោយសុវត្ថិភាព

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៧ ខែធ្នូ​​​ ឆ្នាំ២០២១នេះថា៖​​ ក្រុមជំនាញគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម​ នៅថ្ងៃទី០៦​ ខែធ្នូ​ម្សិលមិញនេះ​ ​នៅភូមិបាត់កូដ​ ឃុំលាយបូ​ ... Read More »

លោកគិត ទ្រី អភិបាលរងខេត្តរតនគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយលោកស្រីឯកអគ្គរាជទូតអង់គ្លេស និង លោកអគ្គលេខាធិការអាជ្ញាធរកម្ចាត់មីន

ខេត្តរតនគិរី ៖ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងដៃគូពាក់ព័ន្ធក្នុងការបោសសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋត្រូវបានការកោតសរសើពីសំណាក់ឯកអគ្គរាជទូតអង់គ្លេស។ លោកស្រី Tina Redsaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងដៃគូពាក់ព័ន្ធក្នុងការបោសសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។  ... Read More »

រថយន្តឡិចស៊ីសបុករថយន្តនីស្សាន់ស្លាប់ម្នាក់នៅកន្លែងកើតហេតុ

  ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំ ឆ្លូវ  ត្រី សក័ ព. ស២៥៦៥  ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ... Read More »

ប្រតិភូក្រសួងបរិស្ថានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះនរោត្ដម រណឬទ្ធិ

ភ្នំពេញ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់ព្រះសព ... Read More »