ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខណ្ឌឬស្សីកែវធ្វើការស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្តីពីករណីលួចមានស្ថានទម្ងន់ទោស( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង )

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណី ( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង ) នៅថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីយប់ នៅចំណុចផ្លូវរថភើ្លងក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ... Read More »

រថយន្តស៊េរីទំនេីបបោះពួយយ៉ាងលឿនទៅបុករថយន្តសុីទែនដឹកហ្គាសពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បេីករថយន្តស៊េរីទំនេីបមួយគ្រឿងបោះពួយយ៉ាងលឿន ហេីយជ្រុលចង្កូតទៅបុករថយន្តសុីទែនដឹកហ្គាស ធុនធំ ពីក្រោយពេញទំហឹង បណ្ដាលឲ្យគាបជាប់ និងផ្ទុះពោង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ  រីឯតៃកុងរថយន្តរងរបួសស្រាល ។ ​     ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ... Read More »

រថយន្តសាំយ៉ុងដឹកបន្លែបើកលឿនបែកកង់ជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយ​ និងរេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖​ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តដឹកបន្លែមួយគ្រឿងក្នុងល្បឿនលឿន​ ស្រាប់តែបែកកង់ក៏រេចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក​ Range roverមួយគ្រឿងពីក្រោយពេញទំហឹង​ និងធ្វេីឲ្យរថយន្តសាំយ៉ុងរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀតគាបជាប់ប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់ស្រាល​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ​ កាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃ ព្រហស្បត្តិ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១​ ... Read More »

រថយន្តធុនត្រា​ បុករថយន្តព្រូសនិងម៉ូតូមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវ៦០ម៉ែត្រ​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្ត​តូយ៉ូតាព្រូសមួយគ្រឿង​ និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងបត់ឆ្វេងឆ្លងផ្លូវ​ ស្រាប់តែត្រូវរថយន្តធុនត្រា បុក​ពីចំហៀងពេញទំហឹង​ និងខ្ទាតទៅបុកម៉ូតូ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​  ។  ​      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧​ និង៥០នាទីយប់​ ថ្ងៃទី២៥ ... Read More »

អំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការរង​ នាយសេនា ធិការ​ យោធភូមិភាគទី​៥​ អញ្ជើញ​ចុះសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​បរិភោគដែលជាអំណោយ ដ៏ថ្លៃថ្លារបស់​​ ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេនិងនៅតាមដងផ្លូវសាធារណៈ ពិសេសនៅរាជធានីភ្នំពេញទាំងមូល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឱ្យប្រក្រតីឡើងវិញ។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់និងរៀបចំឱ្យបានល្អប្រសើរផងដែរ។ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Conference ) ... Read More »

មេបញ្ជាការ​វរសេនាតូចថ្មើរជើងលេខ៥១៣​ ខិតខំអនុវត្ត​ និងព​ង្រឹងអង្គភាពចំណុះលើការងារបង្កបង្កើនផល-ចិញ្ចឹម​សត្វ​

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៦រោច​ ខែកក្តិក ឆ្នាំ​ឆ្លូវ​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​​ ឆ្នាំ​២០២១​ វរសេនីយ៍ត្រី​ គង់​ សារ៉ុម​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣ បានខិតខំអនុវត្តបន្ត និង​ ... Read More »

ប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក

ភ្នំពេញ៖សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម័យប្រឡងថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ... Read More »

កងពលធំអន្តរាគមន៍លេខ២ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងភេរវកម្ម ឆ្នាំ២០២១

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់កងពលធំអន្តរាគមន៍លេខ២ ក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។ តាមរបាយការណ៍បានឲ្យដឹងថា៖ ... Read More »

មិនធម្មតា!! ដេញវាយនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ ខណៈដែលបុរសម្នាក់បានដេញវាយប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកផ្អេីលពេញផ្លូវ​ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧​ កែងនឹងផ្លូវលេខ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។យោងតាមសម្ដីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ​ ... Read More »

អភិបាលខេត្តព្រៃវែងអញ្ជើញចែកបន្តោងខ្សែកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សសាលាទូទាំងខេត្ត

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១លោក ជា សុមេធី អភិបាលខេត្ត ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានសារសំខាន់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM-13) លើកទី១៣ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” ។ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោកស្រី ស ស៊ន់

ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ឆ្នាំឆ្លូវ ខែកត្តិក ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ... Read More »

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងរាយការណ៍អំពីលទ្ធផលនៃវេទិកាស្រ្តីខាងលើ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13 Summit) តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី ដែលជាស្ថាប័នដឹកនាំការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល  បានថ្លែងរាយការណ៍អំពីលទ្ធផលនៃវេទិកាស្រ្តីខាងលើ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13 Summit) ... Read More »

រុស្ស៊ីនិងចិនកំពុងឆ្ពោះទៅការបង្កើតសម្ពន្ធមិត្តយោធាជាផ្លូវការដើម្បីទប់ទល់អាមេរិក

ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងការពារជាតិរុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាជាទ្រង់ទ្រាយធំ ដោយបង្កើនការធ្វើសមយុទ្ធរួម និងយាមល្បាតរួមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការបង្កើនសម្ពន្ធមិត្តយោធាគឺដើម្បីទប់ទលការដាក់គំនាបពីអាមេរិក ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយទៅកាន់សមភាគីចិនថា សកម្មភាពរបស់អាមេរិកក្នុងការបញ្ជូនយន្តហោះមកកាន់ព្រំដែន កាន់តែកើនឡើង គំរាមកំហែងដល់សន្តិសុខជាតិ។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិចិន ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកជាផ្លូវការកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ (ASEM13) តាមរយៈប្រព័ន្ធវីដេអូ នៅវិមាន​សនិ្តភាព រាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្ពុជា ក្នុង​នាម​ជាម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ (ASEM13) បានរៀប​ចំព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅវិមាន​សនិ្តភាព រាជធានីភ្នំពេញ។ ​​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានអញ្ជើញថ្លៃងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​ លើកទី១៣ ... Read More »

គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មនៅរុស្ស៊ីស្លាប់និងរបួសជាង៥០នាក់

ប្រទេសរុស្សុី៖ យុទ្ធនាការជួយសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងសកម្ម ក្រោយហេតុការណ៍គ្រោះថ្នាក់កើតឡើងបណ្តាលឲ្យកម្មករ១១នាក់ស្លាប់និងជាង ៤០នាក់រងរបួស ស្ថិតនៅអណ្តូងរ៉ែក្នុងតំបន់ Kuzbass ។ សារព័ត៌មានRT បានផ្សាយថា គ្រោះថ្នាក់កើតឡើងនៅអណ្តូងរ៉ែ Listvyazhnaya ស្ថិតនៅក្នុងស្រុក Belovo ។ មិនមានព័ត៌មានស្តីពីការផ្ទុះនោះឡើយ ... Read More »

ចឹងបានចេះតែដាច់​ភ្លេីង​! ខណៈ​ជនសង្ស័យមួយក្រុម​បានធ្វេីសកម្មភាព​លួច​ខ្សែភ្លើង​ ត្រូវ​នគរបាលស្រុកព្រៃនប់ឃាត់​ខ្លួន​បានម្នាក់

ខេត្តព្រះសីហនុ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ស៊ុក សុភា ពោលពាក្យរំជួលចិត្តទាំងនេះក្នុងថ្ងៃខួបកំណើតកូនប្រុសបណ្តូលចិត្ត

ភ្នំពេញ៖ អស់រយៈពេល៣ខែហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងអតីតារាសម្តែង លោក ស៊ុក សុភា និងអ្នកនាង សារីណា ត្រូវបានបែកខ្ចរខ្ចាយពេញបណ្តាញសង្គម និងបង្កើតឲ្យមានការភ្ញាក់ផ្អើល។ មានការចាប់អារម្មណ៍ថ្មីទៀតហើយទៅលើអតីតតារាសម្តែង លោកស៊ុក សុភា គឺក្រោយពីលោក បានបញ្ចេញរូបថត និងពាក្យក្នុងចិត្តប៉ុន្មានឃ្លានៅលើបណ្តាញសង្គមហ្វេស៊ុកនៅថ្ងៃខួបកំណើតកូនប្រុសគម្រប់វ័យ៧ឆ្នាំ។ ... Read More »

លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ផ្តល់ រង្វាន់​លេីកទឹកចិត្ត​ជូនសមត្ថកិច្ច​ដែលរកឃើញមុខឃាត​ក​រំលោភ​សេពសន្ថវៈ​ហេីយសម្លាប់យុវតី​សិស្សសាលា

ខេត្តកំពង់ចាម​ ៖​ ដេីម្បី​លេីកទឹកចិត្ត​ដល់​ កម្លាំង​សមត្ថកិច្ច​ថ្នាក់​ក្រោម​ដែលខិតខំ​ ស្រាវជ្រាវ​រកឃេីញអត្ត​សញ្ញាណឃាតកដែលចាប់ក្មេងស្រីសិស្សសាលា​ រំលោភ​សេពសន្ថវៈ​ក្នុង​ចម្ការពោតហេីយ​សម្លាប់ចោល​ យក​មកផ្តន្ទាទោសតាម​ច្បាប់​ ។ នៅព្រឹក​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ... Read More »

ប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកដំបូងត្រូវបានបើកផ្តល់ជូនយោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពលតូចថ្មេីរជេីងលេខ៥១

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិនពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១  លោក លឹម គានហោ ... Read More »

អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ «បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» លើអ្នករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ

ខេត្តកំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលគេចែករំលែកព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក។  នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

ពិតជាធ្វើបុណ្យបានទោសមែន! ឃើញគេអស់សាំងម៉ូតូបណ្តើរតាមផ្លូវខំនាំគ្នាសួរនាំបម្រុងជួយបែរជាត្រូវគេដេញកាប់ទៅវិញ

ភ្នំពេញ ៖ ដោយ​មានចិត្ត​អាណិតចង់​ជួយ​ខណៈឃើញគេមានទុក្ខនៅពេលរាត្រីដ៏សែនស្ងាត់ដោយឃើញបុរស​ពី​រនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​អស់​សាំង​តាម​ផ្លូវ​នោះ យុវជន​យុវតី​មួយ​ក្រុម​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​សួរនាំក្នុងបំណងល្អចង់ជួយយកអាសាបែរជា​ត្រូវ​បុរស​ពីរ​នាក់​នោះរួម​ទាំង​បក្ខពួក​បន្ថែម​ទៀត​បាន​ធ្វើការ​វាយ ​ប្រហារនិង​យក​កាំបិត​ផ្កា​ក់​ដេញ​កាប់ទៅវិញ ។    ​ហេតុការណ៍​​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្បែរ​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី តាមបណ្ដោយ​ផ្លូវ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ... Read More »

មន្ត្រីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១២០ គីឡូក្រាម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប និងខេត្តតាកែវ តាមរយៈការប្រើប្រាស់នូវរថយន្តមន្ទីរពិសោធន៍ចល័ត នៅថ្ងៃទី២៤ ខែវិច្ឆិកា ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ​ ទទួល​អំណោយ​មនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត

ខេត្តកំពត៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ លោកស្រី គាត សារឹម មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត តំណាងឱ្យ លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

មានក្រុមហ៊ុនចិនចំនួន១២ទៀតហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក

សហរដ្ឋអាមេរិក៖ ក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី២៤ខែវិច្ឆិកា បានប្រកាសថា បានដាក់បញ្ជូលក្រុមហ៊ុនចិនចំនួន១២ទៀតនៅក្នុងបញ្ជីខ្មៅ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្ទុយពីផលប្រយោជន៍ និងសន្តិសុខជាតិអាមេរិក ។ ក្នុងចំណោមក្រុមហ៊ុនដែលអាមេរិកដាក់ក្នុងបញ្ជីខ្មៅគឺមានក្រុមហ៊ុនដែលជួយដល់កម្មវិធីបរមាណូរបស់ប្រទេសប៉ាគីស្ថាន ។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបានបញ្ជាក់ថា ក្រុមហ៊ុនចិនបានផ្គត់ផ្គង់កម្មវិធីប្រឆាំងការបំបាំងកាយប្រឆាំងនឹងនាវាមុជទឹក ក៏ដូចជាថាមពលបំបែកកូដនិងបង្កើតកូដដែលមិនអាចបំបែកបានរបស់កម្លាំងទាហានចិន។ ដោយសារតែមានឈ្មោះនៅក្នុងបញ្ជី Entity List ... Read More »

អគ្គនាយកដ្ឋាន «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

ភ្នំពេញ៖​ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ... Read More »

នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ស៊ុយអែត លាលែងចេញពីតំណែងក្រោយរយៈពេល១២ម៉ោងឡើងកាន់តំណែង

ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ប្រទេសស៊ុយអែតបានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃទី២៤ខែវិច្ឆិកាក្រោយរយៈពេលតែ១២ម៉ោងប៉ុណ្ណោះដែលបានឡើងកាន់តំណែងដឹកនាំប្រទេស។ ប៉ុន្តែលោកស្រី Magdalena Andersson បាននិយាយទៅកាន់ប្រធានរដ្ឋសភាថា លោកស្រីសង្ឃឹមថានឹងទទួលបានការបោះឆ្នោតគាំទ្រជាថ្មីម្តងទៀត។ ជាមួយគ្នានេះដែរ បណ្តាគណបក្សផ្សេងទៀតក៏បានគាំទ្រដល់សកម្មភាពរបស់លោកស្រី។ លោកស្រី Magdalena Andersson មកពីគណបក្សសង្គមប្រជាធិបតេយ្យ បានលាលែងចេញពីតំណែងក្រោយពេលគណបក្សបៃតងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាមិនបោះឆ្នោតគាំទ្រដល់មូលនិធិចំណាយសម្រាប់រដ្ឋាភិបាលរបស់លោកស្រី ... Read More »