ព័ត៌មានទាន់ហេតុការណ៍៖
'

លោករដ្ឋមន្ត្រី វេង សាខុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែន តំបែរ”

ខេត្តកំពង់ចាម : ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង ... Read More »

មានពលរដ្ឋនៅជុំវិញពិភពលោកជាង៥,២លាននាក់ហើយស្លាប់ដោយកូវីដ-១៩

គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា អាមេរិកនៅតែជាប្រទេសមានករណីស្លាប់ដោយកូវីដ-១៩ ច្រើនជាងគេដដែល ដោយមានអ្នកស្លាប់សរុប៧៩៩.០៨៨នាក់ ក្នងចំណោមអ្នកឆ្លងសរុប៤៩.០៤៤.២១៩នាក់។ ចំណែកករណីឆ្លងនៅលើពិភពលោកវិញ បានកើនឡើងជាង២៦០,៩លាននាក់ និងស្លាប់ជាង ៥,២លាននាក់ហើយ។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ជាង២៣៥,៦លាននាក់ដែរបានជាសះស្បើយពីជំងឺនេះ ។ ចំណែកអ្នកជំងឺកំពុងតែព្យាបាលនៅលើពិភពលោកមានជិត២០លាននាក់ ... Read More »

គណៈកម្មាធិការចម្រុះបន្តចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ

ខេត្តកណ្ដាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការចម្រុះដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ថ្ម ក្រួស បានដឹកនាំកម្លាំងចម្រុះមន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរស្រុក ចុះពិនិត្យមើលទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ និងតម្រូវឱ្យស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីរណ្ដៅដីមួយនេះ។    ក្នុងឱកាសចុះពិនិត្យមើលទីតាំងរណ្ដៅដីក្នុងភូមិសាស្រ្តឃុំរលាំងកែន ... Read More »

លោក Mikel Arteta ចង់ឱ្យអតីតគ្រូបង្វឹកក្រុម Arsenal ត្រឡប់មកក្លិបវិញ

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta និយាយថា គាត់ចង់នាំយកអតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger ត្រឡប់ទៅក្លិបវិញក្នុងសមត្ថភាពខ្លះ ហើយបាននិយាយជាមួយគាត់រួចហើយអំពីការវិលត្រឡប់មកវិញនេះ។ លោក Wenger ... Read More »

ក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅតែរកចំណូលបាន៧១៧លានដុល្លារ ទោះបីមានផលប៉ះពាល់ពី COVID-19

ក្លិបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលរបស់ក្លិប Bayern Munich សម្រាប់ឆ្នាំ២០២០-២០២១ នៅតែមានភាពរឹងមាំគឺត្រឹមតែជាង៦៤០លានអឺរ៉ូ ៧១៧លានដុល្លារ) ដែលជាការថយចុះពីកម្រិតមុនស្ថានភាព Covid-19 ដែលមានជាង៧៥០លានអឺរ៉ូឯណោះ។ ម្ចាស់ជើងឯក Bundesliga របស់អាឡឺម៉ង់រយៈពេល៩រដូវកាលចុងក្រោយ Bayern Munich ... Read More »

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « ១១៧ » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « ១១៧ » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ... Read More »

អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​ ២៧​ ខែវិច្ឆកា​ ឆ្នាំ២០២១ នាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានរម្លឹកថា,  អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ ... Read More »

ស្អែកនេះ ! កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់រម្លឹកថា, កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រារព្ធនៅថ្ងៃអាទិត្យ ទិ២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង ... Read More »

គួរឱ្យរន្ធត់ណាស់! ​​រថយន្តតូយ៉ូតាព្រូសបុកគូទរថយន្តហ្វដរ៉េនជើររបស់លោកអភិបាលស្រុករំដួល និង​ម៉ូតូបើក​លឿន​​បុក​បន្ថែមពីក្រោយបណ្តាលឱ្យរបួស​ធ្ងន់​ស្រាល៣នាក់នៅផ្លូវបំបែកជាបួនផ្អើលទាំងយប់

ខេត្តស្វាយរៀង​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាកព្រូសទៅបុកគូទរថយន្តហ្វដ រ៉េនជើរ ដែលអ្នកបើកបរជាលោកអភិបាលស្រុករំដួល ហើយរំពេចនោះក៏មានម៉ូតូមួយគ្រឿងទៀតបើក​យ៉ាងលឿន​​បុក​បន្ថែមពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះទៀតបណ្តាលឱ្យរងរបួស​ធ្ងន់​ស្រាល៣នាក់នៅផ្លូវបំបែកជាបួន ផ្អើលដល់អ្នកភូមិទាំងយប់។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០​នាទីយប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ​នៃ​កំណាត់​ផ្លូវ​លេខ​១០៧ និង​ផ្លូវ​លេខ​២០៨ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ... Read More »

ឡាវ វៀតណាម មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសឡាវបានប្រែប្រួលយ៉ាងខ្លាំងដោយមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃទី២៦ខែវិច្ឆិកាថា មានករណីឆ្លងកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងដល់ទៅជាង ១៥០០នាក់ ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរក្រសួងសុខាភិបាលឡាវបានប្រកាសថា អ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសនេះគឺជាអ្នកមិនទាន់បានចាក់វ៉ាក់សាំងឡើយ។ ក្នុងពេលជាមួយគ្នានេះដែរវៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗរហូតដល់«១៣,១០៩ករណី» និងស្លាប់១៣៧នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាល បានបញ្ជូនក្រុមនិស្សិតពេទ្យជាង ... Read More »

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ «ការ ... Read More »

សម្ដេចក្រឡាហោម ស ខេង អរគុណជនរួមជាតិដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខក្នុងឱកាសប្រកបដោយសេចក្ដីក្រៀមក្រំដែលឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើតរបស់សម្ដេចបានទទួលមរណភាព

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរព្រះគុណនិងអរគុណ ប្រគេនព្រះសង្ឃ និងជូនសម្ដេច លោក  លោកស្រី ជនរួមជាតិដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខក្នុងឱកាសប្រកបដោយសេចក្ដីក្រៀមក្រំដែលឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើតរបស់សម្ដេចបានទទួលមរណភាព ពីលោកនេះទៅកាន់លោកខាងមុខ។ ... Read More »

រយៈពេល២ម៉ោង មនុស្សស្លាប់២ករណីដោយការចងកនិងលង់ទឹកស្រះនៅស្រុករំដួលនិងស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏ក្នុងរយៈពេលតែ២ម៉ោងប៉ុណ្ណោះមានមនុស្សប្រុសស្រី២នាក់ស្លាប់ក្នុងករណីផ្សេងគ្នាដោយក្នុងនោះម្នាក់ចងកសម្លាប់ខ្លួននិងម្នាក់ទៀតលង់ទឹកស្រះនៅក្នុងស្រុករំដួល និងស្រុកស្វាយជ្រំ។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានករណីចងកសម្លាប់ខ្លួនបានកើតឡើងដោយជនរងគ្រោះមានឈ្មោះជូ ឡូ ... Read More »

សម្តេចតេជោ ទទួលបានរូបថតពីអតីតកាល១សន្លឹកទៀត ពីអភិបាលខេត្តកែបដែលរូបថតនេះ សម្តេចមិនដែលបានឃើញសោះ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរូបថតពីអតីតកាល១សន្លឹកទៀតហើយ ប៉ុន្តែសម្តេចមិនដែលបានឃើញពីមុនមកទេ ។ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ... Read More »

សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូល មានរយៈពេលពីរថ្ងៃ កម្ពុជាធ្វើម្ចាស់ផ្ទះ ប្រទេសនៅអាស៊ី និងអឺរ៉ុប ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ៥១រូប . កម្ពុជាធ្វើបានជោគជ័យ !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទសាព័ត៌មានរួម ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)។ កិច្ចប្រជុំកំពូល មានរយៈពេលពីរថ្ងៃ កម្ពុជាធ្វើម្ចាស់ផ្ទះ ហើយដឹកនាំកិច្ចប្រជុំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលប្រទេសនៅអាស៊ី និងអឺរ៉ុប ... Read More »

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ​ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចយកស្លាកលេខរថយន្ត

ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួចយកស្លាកលេខរថយន្តកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​   ... Read More »

Wow….ក្តៅៗ​ បទ «វីរនារី»​ ឫ (Top of the Lady) ភ្លេងថ្មីចេញជាផ្លូវ ការលើ Pleng App តែមួយគត់ហើយ

បទ វីរនារី «Top of the Lady» ពី ទេព បូព្រឹក្ស ដែលហ្វេនៗ ទាំងអស់កំពុង ទន្ទឹងរង់ចាំមើល MV ពេញនោះ​ បានចេញនៅលើ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទសាព័ត៌មានរួម(JOINT PRESS CONFERENCE) ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(#ASEM13) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ បានបិទបញ្ចប់ហើយព្រលប់ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនភាព។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប រយៈពេលពីរថ្ងៃដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលប្រទេសនៅអាស៊ី និងអឹរ៉ុប ... Read More »

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺជោគជ័យ នៃសមិទ្ធផលដ៏សំខាន់ថ្មីមួយរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺជោគជ័យ នៃសមិទ្ធផលដ៏សំខាន់ថ្មីមួយរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ នេះជាការថ្លែងរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នាវេលាម៉ោង៨និង០០នាទីយប់ ... Read More »

អុីស្រាអែលជំរុញពលរដ្ឋរបស់ខ្លួនឱ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី៤

ពលរដ្ឋអុីស្រាអែលជាងពាក់កណ្តាលហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបីរួចរាល់ ប៉ុន្តែក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋត្រូវតែប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអុីស្រាអែល លោក Nitzan Horowitz បានឱ្យដឹងថា ពលរដ្ឋអុីស្រាអែលគួរតែចាក់វ៉ាក់សាំងដូសទី៤ ក្នុងពេលវេលាសមស្រប ។ លោក Nitzan Horowitz បានបញ្ជាក់ថា អុីស្រាអែលអាចប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិច្ចប្រជុំASEM-13 អំពាវនាវឱ្យអឺរ៉ុបជួយអាស៊ីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ីនិងអឺរ៉ុបមានសកម្មភាពពហុភាគី និង កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែទូលាយដើម្បីឆ្លើយ តបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែល កំពុងលេចធ្លោ ... Read More »

អារ៉ាប៊ីសាអ៊ូឌីតបន្ថយការរឹតត្បិតការធ្វើដំណើរចំពោះពលរដ្ឋមកពី ៦ប្រទេស

ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសថា នឹងអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងប្រទេសចំនួន៦អាចចូលមកកាន់ប្រទេសនេះបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ប្រទេសទាំង៦រួមមាន អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ប្រេស៊ីល វៀតណាម និងឥណ្ឌា។ កន្លងមកដោយសារតែស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ កើនឡើង ទើបប្រទេសអារ៉ាប៊ី ... Read More »

ទីបំផុត ! បញ្ជូនខ្លួនយុវជន ជាជើងខ្លាំង ជេរប្រមាថសមត្ថកិច្ច ទៅតុលាការហើយ កាលពីម៉ោង៤រសៀលនេះ !

ភ្នំពេញ ៖ យុវជនជាសន្តិសុខ បានប្រព្រឹត្ត ជេរ ប្រមាថ សមត្ថកិច្ច កាលពីម្សិលមុិញនោះ ត្រូវបានសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនខ្លួនទៅតុលាការហើយ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តនីតិវិធី ។ នេះបើតាមការបញ្ជាក់អោយដឹងពី ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ... Read More »

ផ្ទះមនុស្សធម៌ទី ៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រគល់ជូនគ្រួសារស្ត្រីមេម៉ាយងាយរងគ្រោះ នៅស្រុកស្វាយលើ

ខេត្តសៀមរាប៖ ផ្ទះមនុស្សធម៌ទី ៧៨ ដែលជាអំណោយរបស់លោក ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហោ សាយ័ន្ត សមាជិការសាខា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់គ្រួសារបងស្រី សារ ... Read More »

លោក ឃឹម ហ្វីណង់ ៖ សេវាប្រមូលសំរាមនៅតាមផ្ទះនឹងត្រូវបានពង្រីកទៅដល់គ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូល

ខេត្តសៀមរាប ៖ សេវាប្រមូលសំរាមនៅតាមផ្ទះនឹងត្រូវបានពង្រីកទៅដល់គ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូល ចាប់ពីខែមករាឆ្នាំ២០២២នេះតទៅ! នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោកអភិបាលបានបញ្ជាក់ថា, ក្រោយពីបានសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននៃភូមិនីមួយៗ និងបន្ទាប់ពីភាពជោគជ័យនៃគម្រោងសហគមន៍ស្វ័យគ្រប់គ្រងនៅក្នុងភូមិព្រះដាក់ ... Read More »

WHO កោះប្រជុំជាបន្ទាន់ស្តីពីកូវីដ-១៩ បំប្លែងថ្មី គួរឱ្យបារម្ភបំផុត

WHO៖ ក្រោយកិច្ចប្រជុំនៅថ្ងៃទី ២៦ខែវិច្ឆិកាក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ជាវីរុសដែលគួរឱ្យបារម្ភបំផុត ។ ទីក្រុងហុងកុងរបស់ចិនបានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ីដែលបានរកឃើញវត្តមានវីរុសថ្មីនេះលើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO លោកស្រី ... Read More »

រសៀលនេះ ! សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ដែលជេរប្រមាថ សមត្ថកិច្ច នគរបាលរាជធានីភ្នំពេញកាលពី ម្សិលមុិញ

ភ្នំពេញ៖ យុវជនម្នាក់ដែលជេរប្រមាថ និងដេញវាយ នគរបាលចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមុិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចជិត ចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកសួរនាំ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ... Read More »

មន្រ្តីជាន់ខ្ពស់​ក្រសួងបរិស្ថាន ចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាន​ និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅទីស្តីការក្រសួងបរិស្ថាន លោក សៅ សុភាព រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសហប្រតិបត្ការ ផែនការ និងថវិកា នៃក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ថ្នាំឬសដូងបាត ពូកែលេខ១ ជាដាច់ កំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ “ថ្នាំឬសដូងបាត” គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី៨ ... Read More »