ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ៖ «ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ»

ភ្នំពេញ ៖ ក្នុងការផ្សាយរបស់កម្មវិធី ចម្រៀងគ្រួសារខ្មែរនៅរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលសរសេរថា៖ «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនឹងមកដល់នៅ ថ្ងៃទី១២ ខែមិថុនា ... Read More »

Google នឹងធ្វើការកែទម្រង់របៀបគ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្មបន្ទាប់ពីរងការផាកពិន័យចំនួនប្រមាណ ២៦៨លាន

ភ្នំពេញ៖ នៅមុននេះបន្តិច ! នាវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំងបន្ទាប់ពីត្រូវបានរងការចោទប្រកាន់ថា បានប្រើសក្ដានុពលរបស់ខ្លួនដើម្បីគាបសង្កត់ក្រុមហ៊ុនតូចៗទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា, ការឯកភាពនេះគឺដើម្បីបញ្ចប់នូវការស៊ើបអង្កេត ហើយក្រុមហ៊ុន ... Read More »

ក្រសួងធនធានទឹក ៖ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ (ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១)

ភ្នំពេញ៖ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុអាកាស (ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១)។ – ... Read More »

Ben White ត្រូវបានហៅក្នុងក្រុមជម្រើសជាតិអង់គ្លេសជំនួសតំណែងTrent Alexander-Arnold

ខ្សែការពារក្រុម Brighton កីឡាករ Ben White ត្រូវបានកោះហៅឱ្យមកជំនួសកីឡាករ Trent Alexander-Arnold ក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៧ មិថុនា។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតមិត្តភាពជាមួយក្រុមអូទ្រីស ... Read More »

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងសម្រេច ៖ ប្រការ ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ ខ្នង ស្ថិតនៅភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចសារជាថ្មី ។ ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ... Read More »

កម្លាំងចម្រុះសហការបង្រ្កាបចាប់ឧបករណ៍នេសាទត្រីទំនើបនារដូវបិទនេសាទ

       ខេត្តពោធិ៍សាត់ ៖ មន្ត្រីផ្នែករដ្ឋបាលជលផលរាំងទិល រួមសហការជាមួយក្រុមប្រឹក្សាឃុំមេទឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលមេទឹក បរិស្ថាន និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបឧបករណ៍ចាប់ត្រីប្រភេទរួមផ្សំទំនើប របាំងសាច់អួន និងរបាំងស្បៃមុង ដោយកាប់កម្ទេច និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទជាច្រើន ... Read More »

បង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង៣នាក់វាយយុវជន២នាក់បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស

      ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង៣នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្ក្រាបនិងឃាត់ខ្លួន​បាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយនិងយកដុំថ្មគប់ទៅលើយុវជន២នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០២១​ វេលាម៉ោង២៣និង១០នាទី នៅចំណុចលេីកំណាត់ផ្លូវជាតិលេខ៤​  ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ... Read More »

ឆ្លង​ចរនចរន្តអគ្គិសនីឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ នៅ​ ស្រុក​ឱ​រ៉ា​ល់​

ខេត្ត​កំពង់ស្ពឺ​ ៖​ ផ្ទះ​ឈើរបស់ប្រជាពលរដ្ឋ​១​ខ្នង​ រួម​នឹង​ទ្រព្យសម្បត្តិ​ សម្ភារប្រើប្រាស់មួយ​ចំនួន​ធំបានរងការ​ឆាប​ឆេះ​បំផ្លាញ​គ្មានសល់ដោយសារឆ្លង​ចរន្តអគ្គិសនី​។ ​ឧបទ្ទវហេតុនេះ​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​ ១២​រោច​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ... Read More »

វ៉ាក់សាំងSinopharm បានចាក់ជូនប្រជាការពារក្នុងស្រុករមាសហែកនូវដូសទី២ ជំហានទី១ហើយ

ខេត្តស្វាយរៀង៖ វ៉ាក់សាំងSinopharm ត្រូវចាក់ជូនប្រជាការពារចំនួន១.២២៤នាក់ទូទាំង១៦ឃុំ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដូសលើកទី២ ជំហានទី១ បានដំណើរការហើយ។   លោកវេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែកបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថា អំណោយរបស់ ... Read More »

លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញពិនិត្យដំណេីរការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងបី

ខេត្ត​កំពង់ចាម​ ៖​ ទោះបីកម្ពុជាកំពុងជួប​ វិបត្តិ​កូវីដ-១៩ឆ្លងក្នុងសហគមន៍យ៉ាងណា​ក្តី​ តែការអភិវឌ្ឍន៍បន្តកេីតមានជានិច្ច​ នោះគឺការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន​ ។ យ៉ាងនេះក៏ដោយ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ក្នុង​នាមលោកជាស្នងការនគរបាលខេត្ត​កំពង់ចាមបានខិតខំពុះពារគៀងគរស្វែង​ រក​ថវិកា​ពីសប្បុរសជន​នានា​ ក៏ដូចជាស្នេីសុំពីថ្នាក់លេីនិងថវិកាផ្ទាល់ខ្លួនខ្លះ ​ដេីម្បី​កសាងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

ខេត្តព្រៃវែង៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ ដូចខាងក្រោម ៖ ... Read More »

នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ករណីយកកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះបណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។    លោក ... Read More »

ប្រទេសក្នុងតំបន់អាស៊ានបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

នៅក្នុងការខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ានដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនោះ ប្រទេសក្នុងតំបន់បានបង្កើនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួនដើម្បីអាចគ្រប់គ្រងការឆ្លងបានល្អបំផុត ។ ក្នុងពេលនេះដែរ ប្រទេសហ្វុីលីពីន បានពង្រីកការចាក់វ៉ាក់សាំងដល់ពលករ មន្ត្រីរាជការប្រមាណ៣៥លាននាក់ ក្នុងនោះមានប៉ូលិសចរាចរណ៍ជាដើម។ តាំងពីខែមីនា ហ្វុីលីពីនបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនក្រុមគ្រូពេទ្យ មនុស្សចាស់ …។ ចាប់ពីថ្ងៃទី៩ ខែមិថុនាទៅ ហ្វុីលីពីននឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ... Read More »

លោកស្នងការខេត្តកំពង់ចាមបញ្ជាកម្លាំងបង្រ្កាប ករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលេងល្បែងស៊ីសងខុសច្បាប់

ខេត្តកំពង់ចាម ៖​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងនៅព្រលប់ថ្ងៃទី០៧ខែមិថុនា២០២១នេះថា បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋល្អភ្លាម រូបលោកបានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន៤៣នាក់ និងអ្នកស្លាប់ម្នាក់ដោយសារកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន៤៣នាក់ និងអ្នកស្លាប់ម្នាក់ដោយសារកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃនេះក្នុងខេត្តស្វាយរៀងគឺមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១០៨៧នាក់ អ្នកជាសះស្បើយចំនួន៦០៣ អ្នកស្លាប់មានចំនួន៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៤៧៦នាក់ផងដែរ។ រដ្ឋបាលខេត្តស្វាយរៀងសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ... Read More »

សេចក្តីសម្រេចលេខ ៦៤សសរ ស្តីពីការបន្ថែម​សមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ (COVID-19)

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីការ ការបន្ថែមសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។ សម្រេច: ប្រការ១..ត្រូវបានតែងតាំងបន្ថែមលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។ ... Read More »

មីយ៉ាន់ម៉ា ៖ ទាហានប្រជាជនប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឱ្យពលរដ្ឋ២០នាក់ស្លាប់

យ៉ាងហោចណាស់ក៏មានពលរដ្ឋ២០នាក់ដែរបានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ ជាមួយកម្លាំងសន្តិសុខក្នុងតំបន់ខ្ពស់រាបដងទន្លេ Ayeyarwady កាលពីថ្ងៃទី៥ ខែមិថុនា។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារគ្នាកើតឡើង នៅក្នុងភូមិ Hlayswe ស្ថិតនៅក្នុងស្រុក Kyonpyaw មានចម្ងាយពីទីក្រុង Yangon ១៥០គីឡូម៉ែត្រ ។ ... Read More »

ស្លាប់ជាង១៣០នាក់ដោយការវាយប្រហារភេរវកម្មនៅ Burkina Faso

សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមិថុនាបានផ្សាយថា រដ្ឋាភិបាល Burkina Faso បានប្រកាសថា ការវាយប្រហាររបស់ក្រុមភេរវកម្មជ្រុលនិយមទៅលើភូមិមួយស្ថិតនៅភាគខាងជើងប្រទេសនេះសម្លាប់មនុស្ស១៣២នាក់ និងរបួសជាង ៤០នាក់។ ការវាយប្រហារខាងលើកើតឡើងតាំងពីយប់ថ្ងៃទី៤ខែមិថុនា ស្ថិតនៅក្នុងភូមិ Solhan ក្នុងខេត្ត ... Read More »

ប្រទេសទីមួយនៅលើពិភពលោកបានប្រកាសបញ្ចប់ការឆ្លងកូវីដ-១៩

ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសន័រវេស ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ក្នុងប្រទេសនេះបានថយចុះខ្លាំង ហើយការចាក់វ៉ាក់សាំងទទួលបានជោគជ័យទាំងស្រុង ។ លោកវេជ្ជបណ្ឌិត Preben Aavitsland ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា កូវីដ-១៩ មិនមែនជាបញ្ហាប្រឈមក្នុងប្រទេសនេះឡើយ។ សារព័ត៌មាន Financial Times នៅថ្ងៃទី៧ខែមិថុនាបានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត ... Read More »

ដំណឹងល្អអ្នកខេត្តស្វាយរៀង! រដ្ឋបាលខេត្តស្វាយរៀង ប្រកាសអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់

ខេត្តស្វាយរៀង៖ ដំណឹងល្អអ្នកខេត្តស្វាយរៀង! រដ្ឋបាលខេត្តស្វាយរៀង ប្រកាសអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា ... Read More »

បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, កុំធ្វេសប្រហែស ពីជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, កុំធ្វេសប្រហែស ​និង🙏 ... Read More »

កងកម្លាំងនៃកងការពារព្រំដែនលេខ៦០១ ទទួលបានអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកណ្តាល៖ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២១ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

សែលកាត ធ្វើការប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS ស៊េរីឆ្នាំ 2021 និងរង្វាន់ម៉ូតូ Yamaha X-ride ជូនដល់អតិថិជនដែលឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ!

 នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន សែលកាត(Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS ស៊េរីឆ្នាំ 2021 ថ្មីស្រឡាង​ ១ គ្រឿង ... Read More »

រដ្ឋបាលក្រុងបាវិត ទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ពីនាយកក្រុមហ៊ុនហាយប្រ៊ីដហ្គាប៊ែឆ

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិត ទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ពីនាយកក្រុមហ៊ុនហាយប្រ៊ីដហ្គាប៊ែឆ ។ ជាក់ស្ដែងនារសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានទទួលអំណោយគ្រឿងឧបភោគបរិភោគពីលោក គឹម ឡេង  នាយកក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ ដែលសម្រាប់ចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងក្រុងបាវិត។ ... Read More »

បើករថយន្តជាន់ហ្គែរច្រឡំថាហ្វ្រ័ង ទៅបុកចូលផ្ទះពលរដ្ឋពេញទំហឹង បណ្ដាលឱ្យខូចខាតយ៉ាងដំណំ​ រួចបញ្ចប់រឿង២.២០០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិវៀមណាម បានបើករថយន្តមួយគ្រឿងបត់ត្រឡប់ក្រោយជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួស​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

ឡំប្រឺតាបេីកវ៉ាជែងយានយន្តខាងមុខពេលជួបឧបសគ្គចាប់ហ្វ្រ័ងបង្ខំបោកក្រឡាប់អូសទៅបុកគូទរថយន្តមួយគ្រឿងទៀតរបួស៥នាក់

ភ្នំពេញ៖ មនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីជិះនៅលេីឡំប្រឺតាមួយគ្រឿងដែលបេីកបរក្នុងល្បឿនលឿនខំប្រឹងវ៉ាជែងគេឯង តែដោយសារមានឧបសគ្គខាងមុខក៏ចាប់ហ្វ្រ័ងបង្ខំធ្វើឱ្យបោកក្រឡាប់អូសទៅបុកគូទរថយន្តមួយគ្រឿងខាងមុខទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញឡំប្រឺតាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ(ត) ... Read More »

លោក ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញពិនិត្យទីតាំងសម្រាប់ សង់អគាររដ្ឋបាលក្រុងបូកគោខេត្តកំពត

ខេត្តកំពត៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ... Read More »

រថយន្តម៉ាកព្រូសបើកបុកម៉ូតូដែលឈប់ចតខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់

      ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងដេាយសារតែរថយន្តបានជ្រុលទៅបុកជាមួយនឹងម៉ូតូដែលឈប់ចតខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៨នាទីយប់ថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២១នៅលើផ្លូវលំ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុង ស្វាយរៀង ។   សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ... Read More »

ក្រុមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តបន្ទាយមានជ័យ ចុះអនុវត្តវិធានការរដ្ឋបាល លើក្រុមហ៊ុនStar Complex,PARAMAX ស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ និងសង្ស័យផ្ទុកមេរោគកូវីដ-១៩

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការសុខាភិបាលលើក្រុមហ៊ុន ... Read More »

មុខរបរដំណាំពោតធ្វើឲ្យកសិករមានជីវភាពល្អប្រសើរ

ខេត្តបន្ទាយមានជ័យ៖ មុខរបរដំណាំពោតប្រភេទពូជ88 ជាប្រភេទពោតគ្រាប់ស ស្ងោរលក់សំរាប់មនុស្សបរិភោគធ្វើឲ្យប្រជាកសិករមានជីវភាពល្អប្រសើរឡើង ក្នុង01ហិកតា កសិករអាចទទួលបានប្រាក់ចំណូលចាប់ពី(ដប់លានរៀល)10.000.000ទៅ(ដប់មួយលានរៀល)11.000.000រៀល។ លោក ហ៊ុត លី ជាកសិកររស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់រវ៉ារី ស្រុកព្រះនេត្រព្រះបានរៀបរាប់ថាៈ កាលដើមឡើយលោកជាប្រជាកសិករដាំដំណាំស្រូវ និងដំឡូងមី តែមិនសូវកាក់កបនោះទេ ... Read More »