ព័ត៌មានទាន់ហេតុការណ៍៖
'

ពលករ១២នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន ១២នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣-៥១៤ សហការជាមួយកម្លាំងចម្រុះឃាត់ខ្លួននៅពីរគោលដៅផ្សេងគ្នា។ គោលដៅទី១ ពលករចំនួន៦នាក់ក្នុងនោះមានស្រី២នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង៣:៥០នាទីទាបភ្លឺ ពួកគាត់បានវង្វេងផ្លូវរួចក៏បានចូលមកសារភាពជាមួយកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ... Read More »

សម្ដេចចក្រី​ ហេង សំរិន​ អបអរសាទរទិវាគ្រូបង្រៀន

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃអង្គារទី​០៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​​ថា៖​ ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង​ បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ ... Read More »

ក្រសួងសុខាភិបាល​​កម្ពុជា ប្រកាស​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២២៨នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៨៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារ​ទី​០៥​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២៨នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៨៥នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៤ ខែតុលា​​​​​​ ... Read More »

FIFA ស្វាគមន៍ការបន្ធូរបន្ថយវិធានការការពារជំងឺកូវីដ-១៩សម្រាប់កីឡាករអន្តរជាតិដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស

FIFA បានស្វាគមន៍នូវការបន្ធូរបន្ថយបទបញ្ជានៃការដាក់ឲ្យនៅដាច់ដោយឡែកពីគេដែលនឹងអនុញ្ញាតឱ្យកីឡាករនៃក្របខ័ណ្ឌ Premier League ធ្វើដំណើរដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេនៅក្នុងប្រទេសនៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសសម្រាប់ការធ្វើដំណើរទៅប្រកួតក្រៅទឹកដីផ្សេងៗ។ កីឡាករមកពីតំបន់អាមេរិកខាងត្បូង និងអាហ្រ្វិកមួយចំនួនមិនត្រូវបានក្លិបរបស់ពួកគេអនុញ្ញាតទេសម្រាប់ការប្រកួតអន្តរជាតិខែកញ្ញាដោយសារតែពួកគេត្រូវចំណាយពេល១០ថ្ងៃនៅដាច់ដោយឡែកពីគេនៅក្នុងសណ្ឋាគារដែលតម្រូវដោយរដ្ឋាភិបាលនៅពេលពួកគេត្រឡប់ទៅប្រទេសអង់គ្លេសវិញ។ ការលើកលែងនេះអនុវត្តចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ–១៩ យ៉ាងពេញលេញ ហើយកីឡាករនឹងនៅតែត្រូវបង្ខំចិត្តស្នាក់នៅក្នុងសណ្ឋាគារ ឬកន្លែងស្នាក់នៅឯកជនដែលក្លិបផ្តល់ជូនដោយខ្លួនឯងរយៈពេល១០ថ្ងៃ។ ទោះយ៉ាងណាក៏ដោយកីឡាករនឹងត្រូវបានអនុញ្ញាតឱ្យចេញម្តងក្នុងមួយថ្ងៃដើម្បីលេង ឬហ្វឹកហាត់។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “FIFA ... Read More »

លោក Park Ji-sung ស្នើឱ្យអ្នកគាំទ្រ Manchester United ឈប់ច្រៀងចម្រៀងអំពីគាត់

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Park Ji-sung បានអំពាវនាវដល់អ្នកគាំទ្រក្លិបឱ្យឈប់ច្រៀងចម្រៀងអំពីគាត់ដែលមាននិន្នាការប្រកាន់ពូជសាសន៍អំពីប្រទេសកំណើតរបស់គាត់នៅកូរ៉េខាងត្បូង។ លោក Park Ji-sung មានវ័យ៤០ឆ្នាំបាននិយាយថា បទចម្រៀងនេះធ្វើឱ្យគាត់“មិនស្រួល” ពេលនៅ Manchester United ... Read More »

អ្នកនាំពាក្យក្រសួងមហាផ្ទៃ គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយបង្កើតក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។  ដោយផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ... Read More »

បុគ្គលិកកាសុីណូ៩៩៩សំរោងម្នាក់រអិលជើងធ្លាក់ពីលើដើមឈើស្លាប់គួរឱ្យអាសូរ

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលបម្រើការងារជាបុគ្គលិកកាសុីណូ៩៩៩សំរោងត្រូវបានអ្នកភូមិជួយសង្គ្រោះធ្វើចលនាដៃជើងរឹតទ្រូងនិងដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់ពីរអិលជើងធ្លាក់ពីលើដើមឈើដែលមានកម្ពស់ខ្ពស់នោះមក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាមមន្ត្រីនគរបាលបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ រាជ សុភាព អាយុ ៣៩ឆ្នាំ ... Read More »

សម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។តាមអនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន ... Read More »

អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រ ភ្នំពេញនិង១៥ខេត្ត(ចាប់ពីថ្ងៃទី ៦-១២ ខែតុលា ឆ្នាំ២០២១) !

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៦-១២ ខែតុលា ឆ្នាំ២០២១ អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រ ភ្នំពេញនិង ១៥ខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ... Read More »

សឿ សុធារ៉ា ទម្លាយរឿងពិតនៅពីក្រោយខ្វះលុយតុងទីនឲ្យកូនៗគឺដោយសារនាងខ្ញុង និង ស្រីអយ ជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹក

ភ្នំពេញ៖ ក្រោយពីរងរឿងអាម៉ាសខ្មាសអស់មហាជនរឿងមិនសងប្រាក់តុងទីនត្រឡប់ទៅកូនៗវិញមិនបានប៉ុន្មានផងពេលនេះបែកធ្លាយរឿងពិតហើយគឺដោយសារកូនៗមួយចំនួនមិនព្រមបង់លុយតាមការកំណត់។ យប់ថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២១នេះអ្នកនាងបានទម្លាយរឿងតារាកំប្លែងនាងខ្ញុង និងអតីតតារាកំប្លែង ស្រីអយជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹកដែលម្នាក់ជាងមួយម៉ឺនដុល្លារម្នាក់ទៀតជិត១ម៉ឺនដុល្លារ និងជាហេតុដែលនាងមិនអាចបង្វិលប្រាក់ទៅឲ្យកូនៗបាន។    នាងបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖” ដូចបងប្អូនបានដឹងរួចមកហើយថា មានសារព័ត៌មានបានចុះផ្សាយជាហូរហែរអំពីនាងខ្ញុំ ពីរឿងដែលនាងបានជំពាក់លុយគេមិនសង ក្នុងរឿងការលេងតុងទីន”ដើម្បីបង្វិលលុយទៅអោយគ្នាទៅវិញ ... Read More »

នគរបាល​ខេត្ត​កំពង់ចាម​ឃាត់​ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់​ករណី​គ្រឿងញៀន​

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​  ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ។  ... Read More »

ពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នឹងការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១

ភ្នំពេញ៖ សេចក្តីណែនាំលេខ០១៦សណន ចុះថ្ងៃទី០៤ខែតុលា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នឹងការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១។ ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាលលេខ ០៧ សរ ... Read More »

លោក ប្រាក់ សុខុន ៖ ថ្ងៃនេះមានប្រជុំអាស៊ាន៣ជាប់គ្នា តែស្អែកយើងនឹងបានសម្រាកបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ!

ភ្នំពេញ៖ ថ្ងៃនេះមានប្រជុំអាស៊ាន៣ជាប់គ្នា តែស្អែកយើងនឹងបានសម្រាកបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ! នេះជាប្រសាសន៍ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ លោក ប្រាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនលោក Kishida Fumio ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនលោក Kishida Fumio ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន ! ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដាវកាប់លើជនរងគ្រោះបណ្តាលឱ្យរបួសដៃឆ្វេង)

ភ្នំពេញ៖  ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដាវកាប់លើជនរងគ្រោះបណ្តាលឱ្យរបួសដៃឆ្វេង) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី នៅចំណុចផ្លូវកំពង់ដ ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ជនរងគ្រោះឈ្មោះធុន វណ្ណា ភេទប្រុស ... Read More »

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមរៀបចំជាចង្ហាន់ និងពាំនាំមកជាទេយ្យទាន ដើម្បីចាប់មគ្គផល ឧទ្ទិសកុសលផលបុណ្យឆ្លងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរជាមួយបងប្អូនខ្មែរយើងនៅវត្តខ្មែរ-កូរ៉េ

សាធារណរដ្ឋកូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី៤ ខែតុលា លោកស្រី ជ្រឹង បុទុមរង្សី និងក្រុមគ្រួសារស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមរៀបចំជាចង្ហាន់ និងពាំនាំមកជាទេយ្យទាន ដើម្បីចាប់មគ្គផល ឧទ្ទិសកុសលផលបុណ្យឆ្លងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរជាមួយបងប្អូនខ្មែរយើងនៅវត្តខ្មែរ-កូរ៉េ ខេមរារាម ហៅវត្តគីមចង់។ ឆ្លៀតក្នុងឱកាសនេះ ... Read More »

ការពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ។ កម្មវត្ថុ៖ ការពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា ។ ... Read More »

សេចក្តីអំពាវនាវ ស្តីពីការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញចូល រាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក ០៣ថ្ងៃ សម្រាប់ ពីធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ០៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំ ... Read More »

ម៉ានី ប៉ាកគីអាវ នៅតែមានសង្ឃឹម ក្លាយជាប្រធានាធិបតីហ្វីលីពីន

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន នឹងត្រូវធ្វើឡើងនៅក្នុងខែឧសភាឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍បោះឆ្នោត ដែលគេចាប់អារម្មណ៍បំផុត ដោយសារតែ លោក ប៉ាកគីអាវ ជាបុគ្គលល្បីល្បាញនៅលើពិភពលោក។ អតីតកីឡាករប្រដាលសកល បានប្រកាសថា «អាទិភាពរបស់ខ្ញុំគឺដោះស្រាយវិបត្តិ កូវីដ-១៩ និងដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។ លោក ... Read More »

ក្រោយការបោះឆ្នោតអាល្លឺម៉ង់នៅជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលសម្ពន្ធមិត្ត

សកម្មភាពក្នុងការអូសទាញបណ្តាគណបក្សដើម្បីបង្កើតរដ្ឋាភិបាលរួមនៅក្នុងប្រទេសអាល្លឺម៉ង់កំពុងតែពន្លឿន ប៉ុន្តែមិនមានលទ្ធផលនោះឡើយ។ ក្រោយកិច្ចប្រជុំជាលើកដំបូងរបស់គណបក្ស បៃតងនិងគណបក្សប្រជាធិបតេយ្យ សេរី FDP ក្នុងថ្ងៃទី ២៨ខែកញ្ញា ពេលនេះគណបក្សធំទាំងពីរ នៅអាល្លឺម៉ង់ គឺគណបក្ស សង្គមប្រជាធិបតេយ្យ SPD និងគណបក្សCDU កំពុងតែពិភាក្សាជាមួយគណកប្សតូចៗ ... Read More »

ក្រសួង​សុខាភិបាល​វៀតណាម​ បន្តរកឃើញអ្នកជំងឺកូវីដ-១៩​ ជាង១០០នាក់ដដែល,ខណៈ​រកឃើញអ្នកឆ្លងថ្មីៗ​ជាង៥ពាន់នាក់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​​ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ រហូតដល់ ៥,៣៨៣ករណីបន្ថែមទៀត,ខណៈ​អ្នកជំងឺកូវីដ-១៩​ ចំនួន​១៣០នាក់​ ស្លាប់​បន្ថែម​ទៀត​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដូចគ្នា។ ... Read More »

មិនទាន់ទៅដល់ស្រុកផងរថយន្តឆ្លងចរន្តអគ្គិសនីឆេះអស់ស្ទើរទាំងស្រុងសល់តែគ្រោងឆ្អឹង

ភ្នំពេញ៖ បុរសម្នាក់និងប្រពន្ធបានបើករថយន្តវីស្តូមួយគ្រឿងគោលបំណងទៅលេងស្រុកកំណើតដើម្បីជួបជុំឪពុកម្ដាយញាតិមិត្តបងប្អូនមិនទាន់ដល់ផងស្រាប់តែរថយន្តឆ្លងចរន្តអគ្គិសនីឆាបឆេះអស់ស្ទើរតែទាំងស្រុងសល់តែឆ្អឹងខណៈកំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីថ្ងែត្រង់ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវីថីឈ្នះឈ្នះ ត្រង់ចំណុចនិងភូមិព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅមុនពេលហេតុរូបគាត់បានបើករថយន្តរបស់គាត់ម៉ាកវីស្តូពណ៌ទឹកមាសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2J-4917 បើកធ្វើដំណើរជាមួយនឹងប្រពន្ធតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងគោលបំណងទៅស្រុកកំណើតដើម្បីទៅជួបឪពុកម្ដាយបងប្អូននារដូវបុណ្យភ្ជុំបិណ្ឌ ... Read More »

អាជ្ញាធររាជធានីភ្នំពេញនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងវិធានសុខាភិបាល ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់រឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋសំរុកចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។ ​ក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃទី០៤តុលា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំ ពេញដែលចូលរួមដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ... Read More »

ប្រទេសតំបន់អាស៊ាននឹងបើកដំណើរការវិស័យទេសចរណ៍ឡើងវិញក្រោយមានករណីឆ្លងកូវីដ១៩ធ្លាក់ចុះ

ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ក្នុង នោះមានប្រទេសឥណ្ឌូនេស៊ី ថៃ សិង្ហបុរី …បានសម្រេចគោលដៅនៅក្នុងការបើកដំណើរការវិស័យទេសចរណ៍នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺកូវីដ-១៩ ។ កន្លងមក ថៃក៏បានកំណត់នៅខែតុលានេះនឹងបើកដំណើរការវិស័យទេសចរណ៍ ទទួលភ្ញៀវអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់។ ក្នុងពេលនេះដែរ ឥណ្ឌូនេស៊ី នឹងបើកកោះបាលីដើម្បីទទួលភ្ញៀវអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី១៤ ... Read More »

ជីវិតតារាសិចស៊ី ដេនីក្វាន់ និង សេង សូណា ខុសគ្នាឆ្ងាយដូចមេឃនិងដី ទោះធ្លាប់រងការពិន័យពីក្រសួងវប្បធម៌ដូចគ្នា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបិទបញ្ចប់ការងារសិល្បៈរបស់តារាសម្តែងសិចស៊ី ដេនីក្វាន់ និងសេង សូណា ១ឆ្នាំដូចគ្នា ប៉ុន្តែជិវិតរបស់ពួកគេហាក់ខុសឆ្ងាយគ្នាខ្លាំងដូចមេឃនិងដី។ ភាពខុសឆ្ងាយគ្នានេះបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងគឺក្រោយពីកញ្ញា សេង សូណា ដែលជាតារាសិចស៊ីធ្លាប់ធ្វើឲ្យកក្រើកក្នុងវិស័យសិល្បៈកាលពីប៉ុន្មានឆ្នាំមុនធ្លាក់ទាំងរូបសម្រស់ មានជំងឺប្រចាំកាយ និងជីវភាពធ្លាក់ដល់សភាពមួយដុនដាបរហូតស្នើសុំជំនួយតាមបណ្តាញសង្គមថែមទៀត។  ... Read More »

អភិបាល​ខេត្ត​កណ្ដាល​ ជួបសំណេះសំណាល​ជាមួយបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុបចំនួន២៤៥នាក់ នៅក្នុងក្រុងតាខ្មៅ

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ រសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ​ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន​ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានជាង១១ម៉ឺននាក់

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ... Read More »

សិស្សនិស្សិតត្រៀមខ្លួនដើម្បីរៀបចំគម្រោងក្នុងក្តីស្រម៉ៃរបស់ខ្លួនក្នុងវគ្គBootcamp ក្រោមការសហការរវាង សែលកាតនិងSabaiCode ឆ្នាំ ២០២១នេះ

ភ្នំពេញ៖ ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១សិស្សនិស្សិតរបស់កម្មវិធី Full Stack Developer ដំបូងគេក្រោមការសហការរវាងសែលកាតនិងSabaiCode បានបញ្ចប់ដោយជោគជ័យសំរាប់វគ្គ Module1 នៃកម្មវិធីសិក្សារយៈពេល ១២ ខែ ដោយផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏គេហទំព័រ ... Read More »

ថ្នាក់​ដឹកនាំ​ខេត្តកែប​ អញ្ចេីញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ខេត្ត​កែប ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​កែប​នៅរសៀល​ថ្ងៃចន្ទទី០៤ ខែតុលា ឆ្នាំ២០២១នេះថា៖​ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រី​ ... Read More »

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញចុះពិនិត្យស្ថានីយអង់តែនសេវាទូរស័ព្ទចល័ត តាមបណ្ដាក្រុងស្រុកនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូ ក្រុម ការងារបច្ចេកទេស  ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរប្រៃសណីយ៍ខេត្ត និង ... Read More »