ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខណ្ឌបឹងកេងកង ចេញល្បាត​តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រខណ្ឌ​ ជាពិសេសប្រចាំការតាមគោលដៅសំខាន់ៗ​ ទីកន្លែងកំសាន្ត​ និងវត្តអារាម​ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ​ ទី០៦​ ខែតុលា​ ឆ្នាំ២០២១​ លោកវរសេនីយ៍ឯក​ សុឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីចេញល្បាត​តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រខណ្ឌ​ ជាពិសេសប្រចាំការតាមគោលដៅសំខាន់ៗ​ ទីកន្លែងកំសាន្ត​ និងវត្តអារាម​ ដេីម្បីបង្ការ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈពេល ០៧ថ្ងៃទៀត !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ ... Read More »

ថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរកម្សាន្តប្រមាណជិត ១៥ម៉ឺននាក់ !

ភ្នំពេញ៖ បើយោងតាមផេកក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា, តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី- ខេត្ត បានឲ្យដឹងថា៖ នាថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សរុបចំនួន ១៤៩.០១៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ... Read More »

ការអនុវត្តវិធានការច្បាប់សម្រាប់ថ្ងៃទី ០៥ ខែតុលា មានចំនួន ១២ ករណី ពិន័យជាប្រាក់ ចំនួន ៧,២០០,០០០រៀល

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៥ ខែតុលា ... Read More »

ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៦ (SICW) ឆ្នាំ២០២១ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ផ្តោតលើប្រធានបទ «រៀនរស់ជាមួយកូវីដ-១៩»

ភ្នំពេញ៖ បើយោងតាមប្រភពពីអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផៃ្ទបានបញ្ជាក់អោយដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នាយប់ថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ... Read More »

ថ្ងៃ​នេះ​កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២២១នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៤៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៣នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធទី​០៦​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២១នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៤៣នាក់ និងករណីស្លាប់​ ១៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៥ ខែតុលា​​​​​​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា : ( អនុមោទនាបុណ្យភ្ជុំបិណ្ឌ)

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌឬភ្ជុំធំ ដែលជាថ្ងៃកាន់បិណ្ឌចុងក្រោយ នៃពិធីបុណ្យកាន់បិណ្ឌរយៈពេល ១៥ ថ្ងៃ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ... Read More »

អ្នកទេសចរណ៍ នាំគ្នាមកទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ ថ្ងៃដំបូងប្រមាណជា ២ពាន់នាក់!

ខេត្ត​សៀមរាប​៖​ បើទោះបីនៅតំបន់រមណីយដ្ឋានអង្គរ ខេត្ដសៀមរាប នៅមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលយ៉ាងក៏ដោយ ក៏ប៉ុន្ដែរមណីយដ្ឋានខេត្ដទេសចរណ៍មួយនេះ នៅតែមានអ្នកទេសចរណ៍ មានការចាប់អារម្មណ៍មកទស្សនា ជាហូរហែរមិនដាច់ដែរ ជាក់ស្ដែងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។​ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពីមន្ទីរព័ត៌មានខេត្តសៀមរាប​ នៅថ្ងៃអង្គារ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២១។  បេី​តាមលោក ... Read More »

ក្នុងឱកាសសម្រាកបុណ្យភ្ជុំបិណ្ឌនេះ​ ភ្ញៀវទេសចរណ៍​ជាច្រេីន​ បានសំរុកមកសម្រាក​ កំសាន្តនៅខេត្តកែប​​ ដែលជាខេត្តទេសចរណ៍​កំពុងពេញនិយម​ ដ៏តូចច្រឡឹង​មួយនេះ​ លេីសពីការរំពឹងទុក

ខេត្តកែប៖ យោងតាមរដ្ឋបាលខេត្តកែប បាន បញ្ជាក់អោយដឹងថា, ក្នុងកាលៈទេសៈនេះ​ សូមបងប្អូនទាំងអស់គ្នា​ មេត្តារក្សាគម្លាត ពាក់ម៉ាស់ការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេច​ក្តីណែ​នាំ​ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ... Read More »

ឪពុកតិរច្ឆានរំលោភកូនស្រីខ្លួនឯងរហូតមានផ្ទៃពោះ

ខេត្តកណ្ដាល៖ គួរឲ្យអាណិតណាស់ ក្មេងស្រីសិស្សសាលាម្នាក់ ត្រូវបានឪពុកបង្កើតចិត្តតិរច្ឆាន ចាប់រំលោភជាច្រើនលើក រហូតមានផ្ទៃពោះ ទីបំផុតដឹងដល់ម្ដាយ ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦នឹង២០ នាទី​ នៅចំណុច៖ភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ... Read More »

កម្លាំងនគរបាលខេត្តកែប ចាប់ឃាត់អប់រំក្រុមក្មេងទំនើង បង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតំបន់ទេសចរណ៍ ឆ្នេរកែប

ខេត្តកែប៖ ក្រុមក្មេងទំនើង១ក្រុម មានគ្នាចំនួន៩នាក់ មកពីភូមិជាវក្តីខាងលិច ឃុំតាអូរ ស្រុកជុំគីរី ខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចាប់អប់រំ ក្រោយក្រុមខាងលើបានបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរកែប ... Read More »

លោក ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល ០៩ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រលប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ថ្លែងក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ZOOm នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

ផ្នែកខ្លះនៃ«ផ្សារបន្ទាយស្រី»ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញ តែតម្រូវឱ្យគោរពគោលការណ៍សុវត្ថិភាពតឹងរុឹង ឆ្លាស់វេនគ្នាលក់ និងរក្សាគម្លាតតាមបែបគន្លងថ្មី

ខេត្តសៀមរាប៖ ផ្នែកខ្លះនៃ«ផ្សារបន្ទាយស្រី»ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញ តែតម្រូវឱ្យគោរពគោលការណ៍សុវត្ថិភាពតឹងរុឹង ឆ្លាស់វេនគ្នាលក់ និងរក្សាគម្លាតតាមបែបគន្លងថ្មី។ នេះជាថ្លែងរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ។  ... Read More »

ការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក​ ហេង​ រតនា​៖ កងកម្លាំង​តាលីបង់​ មិនមែនជាកងកម្លាំងបែបទ័ពព្រៃ(តាមស្រែចម្ការ)​ ទៀតទេ​!

ភ្នំពេញ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៥ ខែតុលា​​ ឆ្នាំ២០២១នេះថា៖ កងកម្លាំង​តាលីបង់មិនមែនជា​កងកម្លាំង​បែបទ័ពព្រៃ(តាមស្រែចម្ការ)​ទៀតទេ​!  ក្រោយសង្គ្រាមរយ:ពេល២០ឆ្នាំ​ សហរដ្ឋអាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន​ ដោយបានបន្សល់ទុកយុទ្ធោបករណ៍ដ៍ច្រេីនមហិមា ហេីយសម្ភារយុទ្ធោបករណ៍ទាំងនោះបានធ្លាក់ចូលក្នុងដៃពួកតាលីបង់។   ... Read More »

ជនជាតិចិន២នាក់ដើរតាមផ្លូវសុខៗត្រូវជនសង្ស័យជាច្រើននាក់ដេញវាយនិងកាប់ផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ ជនរងគ្រោះជាជនជាតិចិន២នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីដើរតាមផ្លូវសុខៗត្រូវជនមិនស្គាល់មុខជាច្រើននាក់ជិះម៉ូតូមកឈប់ក្បែររួចហើយដេញកាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់អធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២១នៅចំណុចភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនរងគ្រោះមាន ឈ្មោះវូ ហ្សុីនមីន អាយុ៥៤ឆ្នាំ ជនជាតិចិន បានរងរបួសក្បាលនិងចង្កេះ និងឈ្មោះ ចូវ កាង អាយុ៤៧ឆ្នាំ ... Read More »

អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១ ក្រោមប្រធានបទ “គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ”

ភ្នំពេញ៖ គ្រូបង្រៀន​គឺជា​ឆ្អឹង​ខ្នង​នៃ​គុណភាព​អប់រំ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ត្រូវ​ចាប់ផ្តើម​ពី​គ្រូបង្រៀន​​ ដែលមានតួនាទីក្នុងការរួមចំណែកកសាងសិស្សានុសិស្សឲ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករ នៃការអភិវឌ្ឍសង្គមជាតិមិនអាចខ្លះបាន។  ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្តី ក៏លោកគ្រូ អ្នកគ្រូ នៅតែរក្សាបាននូវតួនាទីសំខាន់ក្នុងការអប់រំ ... Read More »

សេចក្តីជូនដំណឹង​ស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ទាំងអស់​នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និង លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ឱ្យបានជ្រាបថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩. ក៏ដូចជាធានាភាពជាម្ចាស់ការក្នុងការ ទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ ជាពិសេស ... Read More »

បើករថយន្តមិនគោរពសិទ្ធិអាទិភាពបុកស្ត្រីចំណាស់ម្នាក់កំពុងជិះម៉ូតូបណ្តាលឱ្យរងរបួសផ្អើលអ្នកដំណើរទាំងក្បាលល្ងាច

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមិនគោរពសិទ្ធិអាទិភាពទៅបុកស្ត្រីចំណាស់ម្នាក់ដែលកំពុងជិះម៉ូតូស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលល្ងាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ៣១៤ ក្នុងភូមិមេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះសោម សាឃឿន ... Read More »

អូស្ត្រាលីសម្រេចបានគោលដៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានជាង៨០%ហើយសម្រាប់ដូសទីមួយ

នៅថ្ងៃទី៥ខែតុលា ចំនួនពលរដ្ឋអូស្ត្រាលីដែលបានចាក់វ៉ា់ក់សាំង ដូសទីមួយបានលើសពី៨០%ហើយ ដែលជាក្តីសង្ឃឹមនៅក្នុងការដំណើរការសេដ្ឋកិច្ចឡើងវិញក្នុងប្រទេសនេះក្រោយពេលអូស្ត្រាលី ចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសបាន៨០%។ ទន្ទឹមនឹងការទទួលបានជោគជ័យនេះ ក៏មានក្រុមមួយចំនួនប្រឆាំងនឹងការចាក់វ៉ាក់សាំងក្នុងប្រទេសអូស្ត្រាលី បានព្យាយាមបង្អាក់សកម្មភាពចាក់វ៉ាក់សាំងដោយនាំគ្នាចុះឈ្មោះ ប៉ុន្តែមិនបានទៅចាក់វ៉ាក់សាំងឡើយ គឺទុកឲ្យវ៉ាក់សាំង ឱ្យផុតកំណត់ប្រើប្រាស់។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៥ខែតុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក ... Read More »

នាវាផ្ទុកយន្តហោះរបស់អាមេរិក អង់គ្លេស និងជប៉ុនធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់

នាវាផ្ទុកយន្តហោះបីគ្រឿងរបស់អាមេរិក អង់គ្លេស និងនាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ជប៉ុន បានចូលរួមធ្វើសមយុទ្ធនៅតំបន់ភាគខាងជើងកោះតែវ៉ាន់ នៅចុងសប្តាហ៍នេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលកោះតៃវ៉ាន់ប្រកាសថាមានយន្តហោះចម្បាំងរបស់ចិនរហូតដល់ទៅ៩៣គ្រឿង បានហោះហើរ ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់។ កាលពីថ្ងៃទី១ខែតុលា ទីក្រុងប៉េកាំងបានប្រារព្ធទិវាបុណ្យឯករាជ្យ ហើយពេលនោះទាហានកោះតៃវ៉ាន់បានមើលឃើញថាមានយន្តហោះចម្បាំងចិនដល់ទៅ៣៨គ្រឿងចូលដែនអាកាសគ្រប់គ្រងរបស់តៃវ៉ាន់។ មួយថ្ងៃក្រោយមក ចិនក៏បានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ៣៩គ្រឿងបន្ថែមទៀតចូលដែនអាកាសកោះតៃវ៉ាន់ ។ ... Read More »

ពលករ១២នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន ១២នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣-៥១៤ សហការជាមួយកម្លាំងចម្រុះឃាត់ខ្លួននៅពីរគោលដៅផ្សេងគ្នា។ គោលដៅទី១ ពលករចំនួន៦នាក់ក្នុងនោះមានស្រី២នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង៣:៥០នាទីទាបភ្លឺ ពួកគាត់បានវង្វេងផ្លូវរួចក៏បានចូលមកសារភាពជាមួយកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ... Read More »

សម្ដេចចក្រី​ ហេង សំរិន​ អបអរសាទរទិវាគ្រូបង្រៀន

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃអង្គារទី​០៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​​ថា៖​ ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង​ បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ ... Read More »

ក្រសួងសុខាភិបាល​​កម្ពុជា ប្រកាស​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២២៨នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៨៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារ​ទី​០៥​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២៨នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៨៥នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៤ ខែតុលា​​​​​​ ... Read More »

FIFA ស្វាគមន៍ការបន្ធូរបន្ថយវិធានការការពារជំងឺកូវីដ-១៩សម្រាប់កីឡាករអន្តរជាតិដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស

FIFA បានស្វាគមន៍នូវការបន្ធូរបន្ថយបទបញ្ជានៃការដាក់ឲ្យនៅដាច់ដោយឡែកពីគេដែលនឹងអនុញ្ញាតឱ្យកីឡាករនៃក្របខ័ណ្ឌ Premier League ធ្វើដំណើរដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេនៅក្នុងប្រទេសនៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសសម្រាប់ការធ្វើដំណើរទៅប្រកួតក្រៅទឹកដីផ្សេងៗ។ កីឡាករមកពីតំបន់អាមេរិកខាងត្បូង និងអាហ្រ្វិកមួយចំនួនមិនត្រូវបានក្លិបរបស់ពួកគេអនុញ្ញាតទេសម្រាប់ការប្រកួតអន្តរជាតិខែកញ្ញាដោយសារតែពួកគេត្រូវចំណាយពេល១០ថ្ងៃនៅដាច់ដោយឡែកពីគេនៅក្នុងសណ្ឋាគារដែលតម្រូវដោយរដ្ឋាភិបាលនៅពេលពួកគេត្រឡប់ទៅប្រទេសអង់គ្លេសវិញ។ ការលើកលែងនេះអនុវត្តចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ–១៩ យ៉ាងពេញលេញ ហើយកីឡាករនឹងនៅតែត្រូវបង្ខំចិត្តស្នាក់នៅក្នុងសណ្ឋាគារ ឬកន្លែងស្នាក់នៅឯកជនដែលក្លិបផ្តល់ជូនដោយខ្លួនឯងរយៈពេល១០ថ្ងៃ។ ទោះយ៉ាងណាក៏ដោយកីឡាករនឹងត្រូវបានអនុញ្ញាតឱ្យចេញម្តងក្នុងមួយថ្ងៃដើម្បីលេង ឬហ្វឹកហាត់។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “FIFA ... Read More »

លោក Park Ji-sung ស្នើឱ្យអ្នកគាំទ្រ Manchester United ឈប់ច្រៀងចម្រៀងអំពីគាត់

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Park Ji-sung បានអំពាវនាវដល់អ្នកគាំទ្រក្លិបឱ្យឈប់ច្រៀងចម្រៀងអំពីគាត់ដែលមាននិន្នាការប្រកាន់ពូជសាសន៍អំពីប្រទេសកំណើតរបស់គាត់នៅកូរ៉េខាងត្បូង។ លោក Park Ji-sung មានវ័យ៤០ឆ្នាំបាននិយាយថា បទចម្រៀងនេះធ្វើឱ្យគាត់“មិនស្រួល” ពេលនៅ Manchester United ... Read More »

អ្នកនាំពាក្យក្រសួងមហាផ្ទៃ គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយបង្កើតក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។  ដោយផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ... Read More »

បុគ្គលិកកាសុីណូ៩៩៩សំរោងម្នាក់រអិលជើងធ្លាក់ពីលើដើមឈើស្លាប់គួរឱ្យអាសូរ

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលបម្រើការងារជាបុគ្គលិកកាសុីណូ៩៩៩សំរោងត្រូវបានអ្នកភូមិជួយសង្គ្រោះធ្វើចលនាដៃជើងរឹតទ្រូងនិងដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់ពីរអិលជើងធ្លាក់ពីលើដើមឈើដែលមានកម្ពស់ខ្ពស់នោះមក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាមមន្ត្រីនគរបាលបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ រាជ សុភាព អាយុ ៣៩ឆ្នាំ ... Read More »

សម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។តាមអនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន ... Read More »