ព័ត៌មានទាន់ហេតុការណ៍៖
'

គណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង បានរៀងចំវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក ខេត្តស្វាយរៀង ជូនដល់អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តស្វាយរៀង ចំនួន ២៧០នាក់ តាមប្រព័ន្ធ online zoom

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ  ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លោក ឌី វិជ្ជា ប្រធាន សសយក ... Read More »

សុខាភិបាល​វៀតណាម៖​ ប្រកាស​ស្ដីពី​អ្នកជំងឺកូវីដ​-១៩​ ជាង១០០នាក់ស្លាប់​ ,ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗចំនួនជាង៥ពាន់នាក់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលវៀតណាម​ បានប្រកាសនៅថ្ងៃអាទិត្យនេះដែរ​ បន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៥,៣៧៦ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺកូវីដ​ចំនួន១១៤នាក់បន្ថែមទៀត​ ... Read More »

ថ្ងៃនេះ ! ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៥៩,៨៤៤នាក់ និងលើកទី២ចំនួន ២,៧២៧,៧៧២នាក់

ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៩,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២៧,៧៧២នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ ។  ... Read More »

ប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ ប្រមូលផ្ដុំ​ធ្វើបាតុកម្មទាមទារឱ្យទម្លាក់លោកប្រធានាធិបតី​ ជែ បុលសូណារ៉ូ ចេញពីតំណែង

អន្តរជាតិ​៖​ ប្រធានាធិបតី ជែ បុលសូណារ៉ូ ក្រោយមានបញ្ហាទាក់ទិននឹងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត​ ត្រូវបានប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាថ្មីម្តងទៀតនៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍​ទី២ ខែតុលា ឆ្នាំ​២០២១​ ដើម្បីទាមទារឱ្យទម្លាក់ឱ្យចេញពីតំណែង។ ជាក់ស្ដែង​ក្រុមបាតុករ​ ដែលបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ បានធ្វើការបាតុកម្មនៅតាមបណ្តាទីក្រុងធំៗដូចជា៖ ... Read More »

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ នៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់អោយដឹងថា, លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ ... Read More »

កូរ៉េខាងជើង ចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខUNថា៖ប្រកាន់ឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្មភាពយោធា

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពី​កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះដោយបានចោទប្រកាន់ថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាន់ឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្មភាពយោធានៃបណ្ដារដ្ឋជាសមាជិក UN។ បេី​តាមប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង លោក Jo Chol ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនពលករខ្មែរដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩ ខ្មែរជួយខ្មែរ !

ប្រទេសថៃ ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជ​ទូត​កម្ពុជាប្រចាំប្រទេសថៃ បានចាត់ លោក ធុច ដាលីន អគ្គទីប្រឹក្សា និង ... Read More »

លោក សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសិរីមង្គលកែវមន្នី ហៅវត្តគ្រួស ស្ថិតក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែតុលា ឆ្នាំ២០២១ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំព្រៃព្នៅ ... Read More »

រាជរដ្ឋាភិបាល​ ចេញសរាចរណែនាំ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល​ និងក្រោយពេលឈប់សម្រាក​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩

ភ្នំពេញ៖ សារាចរណែនាំលេខ ០៧ ស.រ របស់​រាជរដ្ឋាភិបាល​ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល​ និងក្រោយពេលឈប់សម្រាក​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ ។ ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ កន្លងទៅនេះ ... Read More »

មិនគួរឲ្យជឿទេតារាសាច់ដុំនិងជាអ្នកនិពន្ធ លោក ហង្ស អច្ឆរិយា ទទួលមរណភាពព្រោះតែជំងឺកូវីដ-១៩

     ខេត្តបាត់ដំបង៖ ធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈជាច្រើនសោកស្តាយ និងភ្ញាក់ផ្អើលមិនគួរឱ្យជឿក្រោយពីគេទទួលបានដំណឹងថាលោក ហង្ស អច្ឆរិយាដែលជាតារាសម្តែង និងជាអ្នកនិពន្ធប្រលោមលោកម្នាក់ ដែលទទួលមរណភាពនៅថ្ងៃនេះ ព្រោះតែជំងឺកូវីដ-១៩។ នេះបើយោងគណនីហ្វេសប៊ុករបស់លោក ម៉ាចាន់បញ្ញា ដែលទើបនឹងបង្ហោះនៅព្រឹកមិញនេះ។ គេចាំបានដែរថា លោក ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online (Google Meet)

ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពេលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក ... Read More »

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់ស្ថាបត្យករ វិស្វករ មេការ និងកម្មករសំណង់ ចំនួន២២១នាក់

ខេត្តសៀមរាប៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់ស្ថាបត្យករ វិស្វករ  មេការ និងកម្មករសំណង់ ចំនួន២២១នាក់ ដែលកំពុងធ្វើការជួសជុលប្រាសាទចន្ទច្ឆាយា ប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យ ធ្វើរបងសួនច្បារនៅព្រះរាជដំណាក់ខេត្តសៀមរាប និងកម្មករជួសជុលថែទាំជាប្រចាំ ក្នុងព្រះបរមរាជវាំង។ ព្រះរាជអំណោយដ៏ឧដុង្គឧត្តមនេះត្រូវបានប្រគល់ជូនដោយ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ ... Read More »

រថយន្ត២គ្រឿងបុកគ្នាផ្អើលអ្នកភូមិទាំងក្បាលព្រលប់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត២ គ្រឿងបានបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង ទាំងមេឃកំពុងភ្លៀងរលឹមបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់សំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៤នាទីព្រលប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២១  លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១២៦និង១២៧ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារអតីតយុទ្ធជន ៣០០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យទី៣ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ... Read More »

កាន់តែហាម ! កាន់តែព្រហើន ! សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងខារ៉ាអូខេ (យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ក្នុងក្រុងក្រចេះ

ខេត្តក្រចេះ ៖ នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ អ៊ង​ រី​ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន ប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ... Read More »

លោកអភិបាលខេត្ត ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្តក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១

ខេត្តកំពត៖ នៅព្រឹកថ្ងៃអាទិត្យ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត ... Read More »

គួរឱ្យសង្វេគណាស់ ក្មេងប្រុសពិការម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារឈ្លក់មី

ខេត្តបន្ទាយមានជ័យ ៖ ពិតជានឹកស្មានមិនដល់ក្មេងប្រុសម្នាក់ហូបមីឈ្លក់ធ្វើឲ្យបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី០២ខែតុលា ឆ្នាំ ២០២១ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ។ ក្មេងរងគ្រោះឈ្មោះ ទុន ស៊ីម៉ានុត  ភេទប្រុសអាយុ០៦ឆ្នាំ នៅភូមិថ្មី ... Read More »

ត្រឹម​មួយប៉ប្រិចភ្នែក​ អគ្គិភ័យត្របាក់រោងគោដ៏ធំមួយអស់ប្រាក់រាប់ម៉ឺន​ដុល្លារ នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារោងគោដ៏ធំមួយកន្លែងត្រូវបានអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោរសន្ធៅតែមួយប៉ប្រិចភ្នែកគ្មានសល់អ្វីទាំងអស់។ ករណីនេះត្រូវបានគេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនីទើប បណ្ដាល​ឲ្យ​ឆាបឆេះ​រោង​គោ​ដ៏​ធំ​មួយនោះ ដែល​មាន​គំនរ​ចំបើង​នៅ​ក្នុង​រោង​ខាងលើ រួម​ទាំង តុ ទូ និង​សម្ភារៈ​ផ្សេងៗមាន​តំលៃ​ជា​ច្រើន​ទៀត ដែល​ម្ចាស់​បាន​រើ​ចេញពីផ្ទះ រួច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​រោង​នោះ ។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែតុលា ... Read More »

នគរបាលស្រុក​គិរីវង់ បង្ក្រាប​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ចំនួន​៤​ទីតាំងនៅស្រុកគិរីវង់

ខេត្តតាកែវ៖ ដើម្បីបង្ការ​ទប់ស្កាត់បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​ និង​ជា​ពិសេស​ដើម្បីអនុវត្តន៍​ឲ្យបាននូវគោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ១១​រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ឯក​ ... Read More »

អាជ្ញាធរ​សុខាភិបាល​ថៃ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩​ ជាង១ម៉ឺន​នាក់បន្ថែមទៀត​,ខណៈ​អ្នកជំងឺ ៧៧នាក់ស្លាប់

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរ​មូលដ្ឋាន​ បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៨២៨ករណីបន្ថែមទៀត ,ខណៈអ្នកជំងឺចំនួន ... Read More »

ដោយសារបារមីគ្រូ! ផ្ទះ១ខ្នងក្លាយជាចំណីព្រះអគ្គី

ខេត្តបន្ទាយមានជ័យ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០២១កន្លងទៅ នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ នគរបាលរដ្ឋបាលឃុំប៉ោយចារ បានឱ្យដឹងថា ផ្ទះដែលត្រូវបានព្រះអគ្គីឆាបឆេះនោះ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រ  មានម្ចាស់ឈ្មោះវី សាវ៉ៃ ... Read More »

ពលករខ្មែរចំនួន១៦នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ទោះកម្លាំងសមត្ថកិច្ចខិតខំការពារទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយជាក់ស្ដែងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍សិលាខ្មែរនៃវរសេនាតូចលេខ៩១១ សហការជាមួយ កម្លាំងយោធា និងកម្លាំងប្រជាការពារភូមិសិលាខ្មែរ បានធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើ នៅប្រទេសថៃ បានចំនួន១៦នាក់ ស្រីចំនួន០៥នាក់នៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី៣ខែតុលាឆ្នាំ២០២១ត្រង់ចំណុចព្រំទល់ភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ... Read More »

ហង្សក្រហម Liverpool ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯក មេឃខៀវ Manchester City ប្រជែងយកលេខ១កំពូលតារាង

ក្រុមហង្សក្រហម Liverpool នឹងត្រូវបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេនៅថ្ងៃអាទិត្យនេះនៅកីឡដ្ឋាន Anfieldនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមម្ចាស់ជើងឯក Manchester City ដែលជាក្រុមខ្លាំងដូចគ្នានៅដំណាក់កាលដំបូងនៃរដូវកាល Premier League ។ ក្រុមម្ចាស់ផ្ទះ Liverpool កំពុងឈរនៅលេខ២លើតារាងដោយមាន១៤ពិន្ទុដែលនាំមុខ១ពិន្ទុលើក្រុម Manchester City ... Read More »

បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀង !

ភ្នំពេញ៖ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀង ! នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកស្ទឹងសែន ... Read More »

ករណីផ្ទុះគ្រាប់នៅប្រទេសម៉ាលី​ បា​នសម្លាប់ទាហាន​ថែរក្សា​សន្តិភាព​(​អ​.​ស​.​ប​)​ ម្នាក់​ និងរបួស៣នាក់

អន្តរជាតិ​​​៖ បើ​តាម​ការប្រកាស​របស់អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) កាលពីថ្ងៃសៅរ៍ទី០២​ ខែតុលា​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​​ ទាហាន​ថែរក្សា​សន្តិភាព​ម្នាក់​​ស្លាប់​ ​និង​៣​នាក់​ទៀត​​រងរបួសក្នុងបេសកកម្ម​នៅពេល​ដែលគ្រឿងផ្ទុះ​មួយ​គ្រាប់បាន​ផ្ទះ​ឡើងនៅក្បែរ​ព្រំដែន​ម៉ាលី​ ជាប់​នឹង​ប្រទេស​អាល់​ហ្ស៊េរី​។​ ​បេី​តាមការបញ្ជាក់ពី​ ​អែល​-​ហ្កាស​ស៊ីម វ៉ាណេ ប្រមុខបេសកកម្ម​ថែរក្សា​សន្តិភាព​ នៅ​ប្រទេស​ម៉ាលី​ហៅថា​ MINUSMA​ ... Read More »

កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៩៩នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៩០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៣នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​០៣ ខែតុលា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៩៩នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩០នាក់ និងករណីស្លាប់​ ២៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០២ ខែតុលា​​​​​​ ... Read More »

សម្ព័ន្ធកីឡាបាល់ទាត់ស្ត្រីអាមេរិកពន្យារពេលការប្រកួតបន្ទាប់ពីគ្រូបង្វឹកត្រូវចោទប្រកាន់ពីបទរំលោភផ្លូវភេទ

សម្ព័ន្ធកីឡាបាល់ទាត់ស្ត្រីជាតិសហរដ្ឋអាមេរិក (NWSL) បានពន្យារពេលការប្រកួតនៅចុងសប្តាហ៍នេះបន្ទាប់ពីមានការចោទប្រកាន់ពីបទធ្វើអាជីវកម្មផ្លូវភេទប្រឆាំងនឹងគ្រូបង្វឹកក្រុម North Carolina Courage លោក Paul Riley ។ បុរសជនជាតិអង់គ្លេសរូបនេះត្រូវបានបណ្តេញចេញបន្ទាប់ពីការស៊ើបអង្កេតដោយ The Athletic ដែលបាននិយាយជាមួយកីឡាការិនីជាង១២នាក់ដែលគាត់បានដឹកនាំតាំងពីឆ្នាំ២០១០ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះ។ ... Read More »

ខ្សែបម្រើ Etebo របស់ក្លិប Watford ត្រូវអវត្តមានរហូតដល់៥ខែ

ក្លិបបាល់ទាត់ Watford នៅក្របខ័ណ្ឌ Premier League បានប្រកាសថាខ្សែបម្រើ Peter Etebo របស់នីហ្សេរីយ៉ារបស់ Watford ត្រូវបានអវត្តមានពី៤ទៅ៥ខែដោយសាររបួសសាច់ដុំភ្លៅ។ កីឡាករ Etebo មានវ័យ២៥ឆ្នាំបានខ្ចីជើងពីក្រុម Stoke ... Read More »

ម្ចាស់រីសត “លីលីសាន់រាយស៍រីសត”នៅខេត្តមណ្ឌលគិរីចាក់ដីលុបអូរបាំងផ្លូវមុខទឹក

ខេត្តមណ្ឌលគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្នើរសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្តមណ្ឌលគិរី ករណីម្ចាស់រីសត យីហោ « លីលីសាន់រាយស៍រីសត » ទីតាំងនៅតាមផ្លូវជាតិលេខ៧៦ បានចាក់ដីលុបអូរ បាំងមុខទឹក នៅចំណុចស្ពានមួយកន្លែង ស្ថិតនៅភូមិពូលូង សង្កាត់រមនា ... Read More »