ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាល​ខេត្ត​កណ្ដាល​នាំយកអំណោយកុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹម នៃក្តីសង្ឃឹម

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ​ បានដឹកនាំសហការី ... Read More »

សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ​ និង​ គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ​-១៩​ ចំនួន៣ខែទៀត​ គឺ​ តុលា​ វិច្ឆិកា​ និង​ ធ្នូ​ ឆ្នាំ២០២១

ភ្នំពេញ ៖ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារផលប៉ះពាល់ដោយសារកូវីដ​លេីជីវភាពរស់នៅរបស់ប្រជាជន​ ជាពិសេសគ្រួសារក្រីក្រ​ មិនទាន់ថមថយ​។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែតុលា ... Read More »

លោក​ អ៊ុំ​ រាត្រី​ បន្តចុះផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់ ១២គ្រួសារ ក្នុងឃុំបត់ត្រង់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០២  ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគ បរិភោគ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន ... Read More »

មេដឹកនាំយោធាហ្គីណេ​ ក្រោយរដ្ឋប្រហារ,​ ពេលនេះ​ចូលស្បថកាន់តំណែងជាប្រធានាធិបតី

អន្តរជាតិ​៖​ លោកឧត្តមសេនីយ៍ Mamady Doumbouy បន្ទាប់ពីបានដឹកនាំធ្វើរដ្ឋប្រហារយោធាទម្លាក់លោក Alpha Conde ចេញពីតំណែង​ប្រធានាធិបតី​ហ្គីណេ​មក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ​បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ហ្គីណេ​​ហើយ។ លោកឧត្តមសេនីយ៍ Doumbouy ដែលមានវ័យ៤១ឆ្នាំ និងធ្លាប់ធ្វើជាទាហានបារាំង ... Read More »

រយៈពេលមួយសប្តាហ៍ មានពលករជាច្រើននាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិរងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករជាច្រើននាក់ រួមទាំងជនបរទេសមួយចំនួន បម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលឃាត់បានក្នុងភូមិសាស្ត្រ ស្រុកថ្មពួក និង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។  បើគិតក្នុងមួយសប្តាហ៍នេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនពលករ ... Read More »

អតីតប្រធានាធិបតីអាមេរិកលោក ត្រាំ ៖ ជំរុញឱ្យចៅក្រមរដ្ឋផ្ល័ររីដា បង្ខំក្រុមហ៊ុន Twitter ឱ្យ​ប្រគល់គណនីរបស់លោកមកវិញ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក​ ដែលត្រូវបានបិទខ្ទប់សំឡេងទាំងនៅក្នុង Facebook,YouTube និង ... Read More »

អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីឯកសារសំខាន់ៗឆ្ពោះទៅកាន់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់ ឆ្នាំ២០២២

ភ្នំពេញ​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីឯកសារសំខាន់ៗឆ្ពោះទៅកាន់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង ដល់ប្រធានក្រុមការងារយុវជនបក្ស និងសមាជិកបក្សទាំងអស់ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ហ្សូម ... Read More »

ព្យុះ​ទឹក​ភ្លៀង​បង្កឱ្យបាក់​ដី​​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៧នាក់បានស្លាប់(មានវីដេអូ)​​

​អន្តរជាតិ៖ បើតាមការបញ្ជាក់ពីអាជ្ញាធរ​ឥណ្ឌូនេស៊ី​​ បាន​និយាយ​​ថា មានករណីគ្រោះបាក់ដីនៅ​កោះ​ស៊ូ​ម៉ា​ត្រា​ របស់​ខ្លួនដែល​បង្កឡើង​ដោយ​ព្យុះភ្លៀង​ខ្លាំង​ កាលពីថ្ងៃសុក្រទី​០១​ ខែ​តុលា​ ឆ្នាំ២០២១ម្សិលមិញនេះ​ បណ្ដាល​ឱ្យ​មនុស្ស ៧​នាក់​បាន​ស្លាប់​។ មិនតែប៉ុណ្ណោះ​ អាជ្ញាធរ​​ឥណ្ឌូនេស៊ី​ បាន​ព្រមាន​ថា​៖​ ភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់ខ្លាំង​នៅ​តំបន់​នោះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍​​នេះ​ ហើយ​អាច​បណ្តាលឱ្យ​ដី​មាន​ចលនា​បំលាស់​ទី​បន្ថែមទៀត ... Read More »

លោក ហេង វុទ្ធី ចុះពិនិត្យ​បញ្ជីឈ្មោះ​ សមាជិកបក្ស​ប្រជាជនឃុំអារក្សត្នោត

ខេត្តកំពង់ចាម​ ៖​ ជាថ្មីម្តងទៀត​ នៅព្រឹក​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ​ ព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ... Read More »

នាំយកទេយ្យទានទៅប្រគេងព្រះសង្ឃគង់នៅវត្តទាំង២៤ក្នុងខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលទៅតាមវត្តមួយចំនួនគំរាមកំហែងដល់សុខភាពព្រះសង្ឃនិងគណៈកម្មការវត្ត បានធ្វើឱ្យពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រព្រឹត្តទៅមិនសមប្រកបទៅតាមការចង់បានរបស់ពុទ្ធបរិស័ទក៏ដូចជាព្រះចៅអធិការវត្តនិងគណៈកម្មការវត្តនោះឡើយ ពោលគឺពិធីកាន់បិណ្ឌធ្វើឡើងក្នុងភាពខ្លាចរអា ញញើតញញើមរៀងៗខ្លួន ។      ដើម្បីសម្រាលទុក្ខលំបាកក្នុងវត្តអារាមបង្ការខ្លាចខ្វះចង្ហាន់ នៅព្រឹកថ្ងៃទី០២  ខែតុលា ឆ្នាំ២០២១ ... Read More »

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅកំណាត់ផ្លូវជាតិ​លេខ​៤

ខេត្តកំពង់ស្ពឺ​ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថ​យន្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧២-៧៣ ​ស្ថិតនៅចំ​ណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ... Read More »

ក្បួនយន្តហោះចម្បាំងចិនធំបំផុត! ហោះចល័តមកក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់,​ នេះបេី​តាមការបញ្ជាក់ពី​តៃវ៉ាន់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP​ បានដកស្រង់ចេញផ្សាយពី​កោះតៃវ៉ាន់​ បានអះអាងនាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះថា ក្បួនយន្តហោះចម្បាំងចិនធំបំផុតមិនធ្លាប់មាន បានចល័តចូលមកក្នុង តំបន់ការពារដែនអាកាសរបស់ខ្លួន ស្ថិតនៅពីលើប្រជុំកោះ ប្រាតាស់ (Pratas) ដែលតៃវ៉ាន់ជាអ្នកគ្រប់គ្រង​ ... Read More »

ថ្ងៃនេះ​កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៧៤នាក់ (PCR) និង​​អ្នក​ជាសះស្បើយ​ ៥៣៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៤នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០២​ ខែតុលា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៧៤នាក់ (PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៣៥នាក់ និងករណីស្លាប់​២៤ នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០១ ... Read More »

ព្រះរាជអំណោយព្រះមហាក្សត្រប្រោសប្រទានជូនប្រជានុរាស្រ្តចាស់ជរាចំនួន៤៦៥នាក់នៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ ដោយមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ជាពិសេសប្រជានុរាស្រ្តចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គចំនួន៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាវេលាព្រឹកថ្ងៃទី១ ខែតុលា ... Read More »

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ ជួយស្វែរកបុរសម្នាក់ដែលបានបាត់ខ្លួនដោយសារលង់ទឹក

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកងកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយស្វែងរកបុរសម្នាក់ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ បុរសដែលបាត់ខ្លួនមានឈ្មោះ ... Read More »

អ្នកជំនួញ​ជនជាតិ​កូសូវ៉ូម្នាក់​ ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោយទទួលបានភាពយុត្តិធម៌ឡើងវិញ​ ខណៈ​រងភាពអយុត្តិធម៌អស់រយៈពេល ៤ឆ្នាំកន្លងមក

ភ្នំពេញ​៖​ អ្នកជំនួញ​ជនជាតិ​កូសូវ៉ូម្នាក់​ លោក COKOVIC DENIS បន្ទាប់​ពី​បានទទួលយុត្តិធម៌ឡើងវិញ​ ក្រោយពី​រងភាពអយុត្តិធម៌អស់រយៈពេល ៤ឆ្នាំកន្លងមក​ ហេីយនៅក្នុង​សន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃសុក្រទី០១​ ខែតុលា​ ឆ្នាំ​២០២១​ បានសម្តែងការដឹងគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ,សម្តេចតេជោ​ ... Read More »

នាយឧត្តមសេនីយ៍វង្ស ពិសេន ប្រគេនទេយ្យវត្ថុនិងបច្ច័យសម្រាប់ពិធីបុណ្យកាន់បិណ្ឌចំពោះព្រះសង្ឃគង់នៅវត្តចំនួន ៦ ក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងសហការី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនចំពោះព្រះសង្ឃដែលគង់នៅវត្តចំនួន៦ ... Read More »

ក្លិប Inter Milan របស់អុីតាលីខាតបង់ទ្វេដងក្នុងរដូវកាលឆ្នាំ២០២០-២០២១

ក្រុម Inter Milan របស់អុីតាលីបានខាតបង់ទ្វេដងផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០២០-២០២១ ដែលបញ្ចប់នៅខែមិថុនាដល់ទៅ២៤៦ លានអឺរ៉ូដោយសារក្លិបបាល់ទាត់មួយនេះរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រាក់ចំណូលបានធ្លាក់ចុះដល់ ៣៦៥លានអឺរ៉ូ (៤២២,៨២លានដុល្លារអាមេរិក) ពី៣៧២លានអឺរ៉ូកាលពីមុន។ ក្លិបបានប្រកាសកាលពីចុងសប្តាហ៍នេះថា ខ្លួនរំពឹងថានឹងកាត់បន្ថយការបាត់បង់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងឆ្នាំបច្ចុប្បន្នដោយសារការបើកកីឡដ្ឋានឡើងវិញផ្នែកលើផលប៉ះពាល់ជាវិជ្ជមាននៃសកម្មភាពជួញដូរកីឡាករ និងកិច្ចសន្យាឧបត្ថម្ភថ្មីសំខាន់ៗរបស់ពិភពលោក។ គ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ចិន Suning ... Read More »

ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉េកាំងអនុញ្ញាតឱ្យអ្នកទស្សនាដែលចាក់វ៉ាក់សាំងរួច អ្នកមកពីប្រទេសចិនដីគោកប៉ុណ្ណោះ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា​ សំបុត្រសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ២០២២ នឹងត្រូវបានលក់ទៅឱ្យអ្នកទស្សនាមកពីប្រទេសចិនដីគោកប៉ុណ្ណោះ ខណៈដែលអត្តពលិកដែលមិនបានចាក់វ៉ាក់សាំងត្រូវចំណាយពេល២១ថ្ងៃនៅដាច់ដោយឡែកពីគេមុនការប្រកួតកីឡានេះ។ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងបានជូនដំណឹងដល់ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC ២០២២ អំពីគោលការណ៍ដើម្បីផ្តល់“កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារប្រកបដោយសុវត្ថិភាព និងជោគជ័យតាមការគ្រោងទុក” ។ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ហើយរដ្ឋធានីរបស់ប្រទេសចិននឹងក្លាយជាការប្រកួតដំបូងនៅរដូវក្តៅ ... Read More »

សម្ដេច ហេង សំរិន ផ្ញើលិខិតជូនលោកលី ចាន់ស៊ូ ប្រធានសភាប្រជាជនចិនអបអរសាទរខួបលើកទី៧២នៃការ បង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើលិខិតជូនលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ សម្តេចបានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុនិស្តចិន ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានជម្នះឧបសគ្គជាច្រើន ... Read More »

ខ្សែបម្រើ Xhaka របស់ក្លិប Arsenal ត្រូវអវត្តមានរយៈពេល៣ខែដោយសាររបួសជង្គង់

ក្លិបកាំភ្លើងធំ Arsenal នៅក្របខ័ណ្ឌ Premier League បានប្រកាសថាខ្សែបម្រើ Granit Xhaka របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវអវត្តមានរយៈពេល៣ខែបន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារសរសៃជង្គង់របស់គាត់ពេលប្រកួតជាមួយក្រុម Tottenham Hotspur កាលពីចុងសប្តាហ៍។ Xhaka ... Read More »

ជនជាតិចិនបេីករថយន្តបុកម៉ូតូអូសជាច្រើនម៉ែត្របន្តទៅបុកហាងលក់ម៉ូតូមួយកន្លែងរងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តក្នុងល្បឿនលឿនហើយជ្រុលទៅបុកម៉ូតូម៉ាកBEAT បណ្តាលឱ្យបុរសអ្នកជិះម៉ូតូនេះរងរបួសធ្ងន់​ កាលពីវេលាម៉ោង៩និង៣០នាទី​យប់​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ​២០២១​ នៅចំណុចខាងត្បូងផ្សារអូឡាំពិក​ តាមបណ្តោយផ្លូវលេខ១៩៣​ ក្នុងសង្កាត់អូឡាំពិក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ហេីយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបេីករថយន្តគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តរហូតទៅដល់ខាងលិចវត្តមហាមន្ត្រីក៏របូតម៉ូតូ​ ចំណែករថយន្តបង្កហេតុនៅតែព្យាយាមបេីករត់រហូតទៅដល់ភ្លើងស្តុបវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ​ ... Read More »

ប្រជាជនអូស្រ្តាលី​អាចនឹងធ្វើដំណើរចាកចេញទៅក្រៅប្រទេស​បាន ចាប់ពីខែវិច្ឆិកាខាងមុខនេះ!

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ បានដកស្រង់ប្រសាសន៍នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១​ ដែលបានប្រកាសថា៖ ការហាមឃាត់លើការធ្វើដំណើរចាកចេញទៅក្រៅប្រទេសរយៈពេល១៨ខែមកនេះ ... Read More »

បិសាចក្រហម Manchester United និងស្ករគ្រាប់ Everton ប្រជែងគ្នាដណ្តើម៣ពិន្ទុឈរកំពូលតារាង

ក្រុមបិសាចក្រហម Manchester United និង Everton ដែលជាក្រុមដែលទទួលបានជោគជ័យបំផុតនៅដំណាក់កាលដំបូងនៃយុទ្ធនាការក្របខ័ណ្ឌ Premier League រដូវកាលនេះនឹងត្រូវជួបគ្នានៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍នេះ វេលាម៉ោង៦និង៣០នាទីល្ងាច។ ម្ចាស់ផ្ទះ បិសាចក្រហម ... Read More »

ទឹកជំនន់បន្តកើនឡើង អាជ្ញាធរស្រុកប្រកាសផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នផ្លូវ៥០សេក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

     ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្តីទី ស្រុកកំពង់លែង លោក ចេង ចាន់ដូណា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ បានប្រាប់តាមទូរស័ព្ទដោយបញ្ជាក់ថា ផ្លូវ៥០សេ ក្នុងភូមិសាស្រ្ត ... Read More »

សម្ដេចក្រឡាហោម ស ខេង ពន្យល់អំពីកំណែទម្រង់ផ្នែកអភិបាលកិច្ចនិងអ្វីទៅដែលហៅថាវិមជ្ឈការសហវិមជ្ឈការ

ភ្នំពេញ៖នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានពន្យល់ហៅថាវិមជ្ឈការនិងសហវិមជ្ឈការជាកំណែទម្រង់មួយយ៉ាងសំខាន់។ សម្ដេចក្រឡាហោមបានពន្យល់យ៉ាងនេះថា ខ្ញុំបានសន្យាថានឹងបន្តពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច? ពាក្យថា ... Read More »

បើកឡានដឹកបន្លែត្រកួនមកពីខេត្តព្រៃវែងយកមកដាក់ឲ្យម៉ូយនៅផ្សារដេីមគ ស្រាប់តែងោកមួយភាំងបុកខ្ទេច

     ភ្នំពេញ​ ៖​ រថយន្តហ៊ីយ៉ាន់ដាយដឹកបន្លែត្រកួនមកពីខេត្តព្រៃវែងយកទៅឲ្យម៉ូយនៅផ្សារដើមគ ខណៈជិតទៅដល់គោលដៅហើយក៏ស្រាប់តែងោកមួយភាំងធ្វើឱ្យជ្រុលទៅបុករថយន្តTACOMAដែលចតមុខផ្ទះចំពីក្រោយបណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ​    ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនសង្ស័យ២នាក់និងគ្រឿងញៀនជាង៣គីឡូក្រាម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យពីរនាក់ណាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្ដាលចាត់វិធានការតាមផ្លូវច្បាប់។ គួររំលឹកឡើងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញ(ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី ... Read More »

កម្ពុជាបញ្ជូនកម្លាំងទ័ពមួកខៀវប្រមាណ៣០០នាក់ទៅប្រទេសម៉ាលី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កម្ពុជាបញ្ជូនកងកម្លាំងទ័ពមួកខៀវ ចំនួន២កង គឺកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ៣០០នាក់ ក្នុងនោះនារី ២៦នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី ... Read More »

រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់​ អះអាង​ថា៖ ចិនមិនមានលក្ខណៈសមស្របចូលជាសមាជិក​​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ CPTPP

អន្តរជាតិ​៖​ លោកស្រី Wang Mei-hua រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់​បានអះអាងប្រាប់ទីភ្នាក់ងារ Reuters នៅថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះ​ថា៖​ ប្រព័ន្ធគ្រប់គ្រងប្រទេសរបស់ចិនមិនត្រូវជាមួយបទបញ្ញត្តិ​តឹងរ៉ឹង​ និងស្ដង់ដារខ្ពស់​របស់​កិច្ច​ព្រមព្រៀង​ CPTPP ឡើយ​ ហើយ​ប្រសិនបើចិនចូលជាសមាជិក​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ... Read More »