ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាលចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ !

ភ្នំពេញ, យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចេញសេចក្តីជូនដំណឹងលេខ ៥៦០/២១ (គ.វ.ក-១៩) ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ... Read More »

កម្ពុជា​ថ្ងៃ​នេះ​!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤៨៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៧១៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធទី​១១ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤៨៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧១៧នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១០ ខែសីហា​​​​ ... Read More »

នៅព្រឹកនេះ ! លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ

ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការ អន្តរជាតិបានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ... Read More »

ស្ត្រី​ម្នាក់ ដែល​ប្រើ​រូបភាពក្លែងបន្លំ​ស្នាម​មេដៃ ឆបោក​ប្រាក់​​ជាង ៣លាន​ដុល្លារ​ ត្រូវ​ចៅក្រម​រាជធានីភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​

ភ្នំពេញ៖​ ​សំណុំរឿង​ស្ត្រី​ម្នាក់ ដែល​ប្រើ​រូបភាពក្លែងបន្លំ​ស្នាម​មេដៃ ឆបោក​ប្រាក់​​បងធម៌​ជាង ៣លាន​ដុល្លារ​ ត្រូវ​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​​ នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​សម្រេច​ឃុំ​ខ្លួន​ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពី បទ​ឆបោក​ទឹកប្រាក់ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក។​ យោង​តាម​របាយការណ៍​របស់​នគរបាល​ខណ្ឌដូនពេញ​ បានឱ្យដឹងថា​ ស្ត្រី​ជាប់ចោទឈ្មោះ ... Read More »

លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំប្លែងខ្លួនថ្មី (Delta)

ភ្នំពេញ៖ បើយោងតាមប្រភពពីTYDAក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំប្លែងខ្លួនថ្មី (Delta)។​ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបន្តដំណើរជាមួយក្រុមការងារទៅខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិន!

ខេត្តបន្ទាយមានជ័យ+ប៉ៃលិន ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបន្តដំណើរជាមួយក្រុមការងារទៅខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិន! នាព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យការរៀបចំទីតាំងបន្ថែមសម្រាប់ត្រៀមព្យាបាលបងប្អូនប្រជាពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីមានជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

តុលាការខេត្តស្ទឹងត្រែង​ សម្រេច​ដោះលែង​ជនសង្ស័យ ៣នាក់​ ឱ្យ​នៅក្រៅ​ឃុំ ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ជា​សាធារណៈ​ និង​កាប់​រាន​យក​ដី​រដ្ឋធ្វើជា​កម្មសិទ្ធិដោយខុសច្បាប់

ខេត្ត​ស្ទឹងត្រែង​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០២១​ បានសម្រេច​ដោះលែងជនសង្ស័យចំនួន​ ៣នាក់ឱ្យ​នៅក្រៅ​ឃុំជា​បណ្ដោះអាសន្ន​ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ ជា​សាធារណៈ​, ប្រើប្រាស់ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន និង​កាប់​រាន​យក​ដី​រដ្ឋធ្វើជា​កម្មសិទ្ធិដោយខុសច្បាប់ ហើយ​បាន​បញ្ជូន​សំណុំរឿងទៅ​តុលាការ ដេីម្បីចាត់ការតាមច្បាប់​។ បេី​យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ ... Read More »

លោកស្រីអភិបាលខណ្ឌ​ដង្កោ​ស្នើគ្រប់​គោលដៅ​បម្រាម​គោចរ ត្រូវអនុវត្ត​ឲ្យ​ម៉ឹងម៉ាត់​

ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ បាន​បន្ត​ចុះ​ល្បាត ការងារ​សន្តិសុខ និង​ដាក់​គោលដៅ​បម្រាម​គោចរ ទាំងអស់​ក្នុង ... Read More »

ក្រុមគ្រួសារ អគុណដល់ក្រុមគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលដែលជួយសម្រាលកូនដល់កូនគាត់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ

ខេត្តស្វាយរៀង៖ ក្រុមគ្រួសារមានចិត្តសប្បាយរីករាយនិង អគុណដល់ក្រុមគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល ដោយបានខិតខំជួយសម្រាលកូនដល់កូនស្រីគាត់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។ យោងតាមអាខោនហ្វេសបុករបស់មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ សូមធ្វើការ​អបអរសាទរ​ស្ត្រី​ផ្ទៃពោះ​គ្រប់​ខែ​ចំនួន​១នាក់​ឈ្មោះ​ សុិន​ សំណាង​  អាយុ​ ៣៣ ឆ្នាំអាស្រ័យដ្ឋាន ភូមិ អង្គ​តាមោក ឃុំ​ប្រសូតិ​ ស្រុក​ស្វាយ​ទាប​ ... Read More »

ក្រុមហ៊ុន Google បានប្រកាសឈប់លក់កូនសោសុវត្ថិភាព Titan (security keys) ដែលប្រើបច្ចេកវិទ្យា Bluetooth

ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុន Google បានដាក់លក់កូនសោសុវត្ថិភាព Titan ដើម្បីប្រើក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ជាមួយប្រព័ន្ធ two-factor authentications ឱ្យកាន់តែមានសុវត្ថិភាព ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ សម្រាប់ថ្ងៃទី១០ ខែសីហា! មាន​៩៤១ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ) ១,៦៨២នាក់,ឃាត់យានយន្ត​ ៨១១គ្រឿង​ និងពិន័យជាប្រាក់ ៤៦,១០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១១ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែសីហា​ ឆ្នាំ​២០២១​។ លោក​ ... Read More »

តើនឹងមានអ្វីកើតឡើងជាមួយអាវលេខ១០របស់ Messi នៅ Barcelona?

ការចាកចេញពី Barcelona របស់ Lionel Messi ទុកឱ្យអាវដែលនៅសេសសល់នៅមុនរដូវកាល២០២១–២០២២។ អាវលេខ១០ដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះពាក់ពីដើមមកតើនឹងមានកីឡាករណាមួយដែលពាក់ជំនួសនៅរដូវកាលនេះ? ដោយបានពាក់អាវអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ Messi ត្រូវបង្ខំចិត្តចាកចេញពីទឹកដី Camp Nou ដោយទុកអាវលេខ១០ដើម្បីដណ្តើមយក ខណៈដែលរូបគេផ្ទាល់ទំនងជាពាក់លេខថ្មី ប្រសិនបើគាត់ផ្លាស់ទៅក្លិប ... Read More »

Manny Pacquiao នឹងតតាំងជាមួយ Yordenis Ugas បន្ទាប់ពី Errol Spence Jr ដកខ្លួនចេញដោយមានរបួសភ្នែក

កីឡាករ Manny Pacquiao នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ YordenisUgas នៅចុងខែនេះបន្ទាប់ពីម្ចាស់ជើងឯក WBC និង IBF Welterweight កីឡាករ Errol Spence Jr ត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួតដោយមានរបួសភ្នែក។ ... Read More »

ទីបំផុត Lionel Messi បានចុះកុងត្រា២ឆ្នាំជាមួយ Paris St-Germainបន្ទាប់ពីចាកចេញពី Barcelona

ខ្សែប្រយុទ្ធ Lionel Messi បានចុះកិច្ចសន្យា២ឆ្នាំជាមួយក្លិប Paris St-Germain បន្ទាប់ពីចាកចេញពី Barcelona ។ កិច្ចព្រមព្រៀងរបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះក៏មានជម្រើសសម្រាប់ឆ្នាំទី៣ផងដែរ។ Messi បានចាកចេញពី Barcelona ដែលជាក្លិបតែមួយគត់ដែលគាត់បានលេង ព្រោះពួកគេមិនអាចមានលទ្ធភាពទិញយកកិច្ចសន្យាថ្មីមួយក្រោមច្បាប់លេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ ... Read More »

ខ្សែការពារ Robertson របស់ក្រុមហង្សក្រហម Liverpool ខកខានបង្ហាញខ្លួនថ្ងៃបើករដូវកាលថ្មីដោយសាររបួសកជើង

កីឡាករ Andy Robertson នឹងខកខានការចាប់ផ្តើមរដូវកាល Premier League របស់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីការស្កេនបានបង្ហាញពីការខូចខាតសរសៃកជើង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១០ ខែសីហាម្សិលមិញ។ ខ្សែការពារឆ្វេងសញ្ជាតិស្កុតឡេនវ័យ២៧ឆ្នាំរូបនេះបានជួយក្នុងការប្រកួតស្មើ ... Read More »

សមត្ថកិច្ចខណ្ឌមានជ័យចុះបង្រ្កាបភោជនីយដ្ឋានយីហោ«ផ្ទះឈើម្ហូបខ្មែរ-ថៃ» និងឃាត់មនុស្សប្រុសស្រី១៤នាក់ដែលល្មើសវិធានការសុខាភិបាល

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោកអធិការខណ្ឌ និងលោកអភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋានយីហោ«ផ្ទះឈើម្ហូបខ្មែរ-ថៃ» ដែលល្មើសវិធានការសុខាភិបាលលួចបើកខុសនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   បើតាមសម្តីលោក ... Read More »

ខេត្តស្វាយរៀង ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៣២នាក់ស្រី១៦នាក់ និងជាសះស្បើយ៣៤នាក់ស្រី១៨នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១០ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នក ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៣២នាក់ស្រី១៦នាក់ និងជាសះស្បើយ៣៤នាក់ស្រី១៨នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១០ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីត-១៩ ... Read More »

ក្រសួងទេសចរណ៍៖ ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា, នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ឬដូសទី ៣ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

កម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋ ម៉ាលី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បាបថ្លែងថា, “បើគ្មានការប្រែប្រួលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋ ម៉ាលី”។នាយឧត្តមសេនីយ៍ ... Read More »

ជំងឺវីរុសកូវីដត្រូវការស្វែងរកប្រភពដើម មេរោគនយោបាយក៏ត្រូវការស្វែងរកប្រភពដើមដែរ !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, ( ជំងឺវីរុសកូវីដត្រូវការស្វែងរកប្រភពដើម មេរោគនយោបាយក៏ត្រូវការស្វែងរកប្រភពដើមដែរ ! ) ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដដែលរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក(WHO) ជាពិសេសបានប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ជាមួយអង្គការWHO។ លោក Zhao ... Read More »

លោក ដួង តារា ៖ ហ្វេសប៊ុគក្លែងក្លាយ Jason Kaka ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា មានច្រើនណាស់ដែលចាញ់បោកគេ!

ភ្នំពេញ៖ នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១  លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, សូមបងប្អូនប្រុងប្រយ័ត្ន ហ្វេសប៊ុកក្លែងក្លាយដូចជាឈ្មោះនេះ ... Read More »

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ !

ភ្នំពេញ៖ កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។  លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting ... Read More »

លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិបានអញ្ជើញចាក់វ៉ាក់សាំងដួសជម្រុញ ឬដូសទី៣ នៅវិទ្យាស្ថានសុខាភិបាល ខ.ភ.ម

ភ្នំពេញ៖ អនុវត្តទៅតាមសេចក្តីសម្រេចស្តីពីរបស់ក្រសួងការពារជាតិស្តីពីការបង្កើតក្រុមការងារសម្របសម្រួលចាក់វាក់សាំងកូវីដ-១៩ ដួសជម្រុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា នេះនៅវិទ្យាស្ថា ន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នឹងបើកឲ្យដំណើរការលក់ដូរនៅផ្សារលើក្រុងព្រះសីហនុឡើងវិញ !

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នឹងបើកឲ្យដំណើរការលក់ដូរនៅផ្សារលើក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីការធ្វើតេស្តយកសំណាក រកមើលជំងឺកូវីដ១៩ ដល់អាជីវករលក់ដូរទាំងអស់ដែលមានចំនួនជាង១៦០០នាក់រួចរាល់ ហើយនៅរសៀលថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុបានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសណ្តាប់ធ្នាប់និងវិធានការសុវត្ថិភាពតាមកន្លែងលក់ដូរ ... Read More »

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ករណីជាសះស្បើយចំនួន៩៨នាក់ និងករណីស្លាប់ចំនួន ០៣នាក់ ខេត្តបាត់ដំបង !

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ... Read More »

លោក ដួង តារា : ដំណោះស្រាយតេជោឈ្នះ-ឈ្នះ គ្រប់គ្នាឈ្នះនិងមានឱកាសសារជាថ្មី

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃទី១០ ខែសីហា នេះ ... Read More »

សេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ដូចខាងក្រោម,  សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ០៥នាក់ខាងលើ ... Read More »

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អំពាវនាវ ដល់ពលករខ្មែរដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោគយល់ដល់កងកម្លំាង ដែលកំពុងអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ទោ សេងធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ ពលករខ្មែរ កំពុងសម្រាកនៅម្ខាងព្រំដែនក្នុងទឹកដីនៃប្រទេសថៃ។ សូមជម្រាប់ជូនថា ... Read More »

សម្តេចតេជោ ៖ លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ  រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ... Read More »