ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកល្មើសវិធានការសុខាភិបាល​និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៨ ខែសីហា មានចំនួន៨៩៣ករណី, ឃាត់ខ្លួន(អប់រំនិងពិន័យ)១,៨៦៧នាក់, (បញ្ជូនទៅតុលាការ)ម្នាក់,​ឃាត់យានយន្ត ៩៨៧គ្រឿង​ និងពិន័យជាប្រាក់ចំនួន ១៧,៥០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០២១​។ លោក​ ... Read More »

Harry Kane ខកខានការបង្ហាញខ្លួនឲ្យ Tottenham ក្នុងការប្រកួតEuropa Conference League រាត្រីនេះ

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane នឹងមិនលេងឱ្យក្រុម Tottenham ក្នុងការប្រកួតវគ្គជម្រុះ Europa Conference League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Pacos de Ferreira ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងគ្មានការអនុញ្ញាតទៅកាន់តុលាការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងជាប់ខ្លួន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស៊ើបសួរបន្ត។ គួររំលឹកផងដែរថា នៅវេលាម៉ោង២និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ... Read More »

បើករថយន្តបត់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូបុកពីចំហៀងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លេីវិថីក្រុង ត្រង់ចំណុចមុខគ្លីនិកពេទ្យធ្មេញ ចេវ សំអាន(ចំណោតរ៉ា) ក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានឱ្យដឹងជាបឋមថា ភាគីរថយន្ត ម៉ាក ... Read More »

ជប៉ុនព្រមានពីគ្រោះអាសន្នក្រោយពីមានករណីឆ្លងកូវីដ-១៩ជាង២៣ពាន់នាក់

កាលពីថ្ងៃទី១៨ខែសីហា ជប៉ុនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីរហូតដល់ទៅ ២៣.៩១៨នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ កន្លងមកជប៉ុនរកឃើញអ្នកឆ្លងកូវីដ-១៩ខ្ពស់ជាងគេនៅថ្ងៃទី១៣ខែសីហា ដោយមានអ្នកឆ្លងតែជាង២០ពាន់នាក់ប៉ុណ្ណោះ។ បច្ចុប្បន្នមានខេត្តក្រុងចំនួន២៥ ក្នុងចំណោម៤៧បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ សារព័ត៌ TTXVN បានផ្សាយថា នៅថ្ងៃទី១៩ខែសីហា ក្រុមអ្នកឯកទេសរបស់ក្រសួងសុខាភិបាលជប៉ុនបានព្រមានថា ស្ថានភាពនៃការឆ្លងរាលដាលកូវីដ -១៩នៅក្នុងប្រទេសនេះ ... Read More »

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់យកកាបូបស្ពាយពីជនរងគ្រោះមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាបនិងឃាត់ខ្លួនបានករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបស្ពាយមិនបានសម្រេច)ដែលប្រព្រិឹត្តកាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចមុខហាងស៊ុប សុភមង្គល ផ្លូវលេខ២០០២ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ២នាក់ មធ្យោបាយម៉ូតូ១គ្រឿង ... Read More »

ការប្រណាំងរថយន្ត Japanese Grand Prix ខែតុលាត្រូវបានលុបចោលចំពេលមានករណីឆ្លងជំងឺកូវីដ-១៩កើនឡើង

ការប្រណាំងរថយន្តនៅប្រទេសជប៉ុន Grand Prix នៅរដូវកាលនេះដែលគ្រោងធ្វើនៅថ្ងៃទី៨-១០ ខែតុលាត្រូវបានលុបចោលដោយសារតែករណីឆ្លងជំងឺកូវីដ-១៩កើនឡើងនៅក្នុងប្រទេស។ ស្ថាប័នប្រណាំងរថយន្តកំពូល Formula 1 បានឲ្យដឹងថា “ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលជប៉ុនក្នុងការលុបចោលការប្រណាំងនៅរដូវនេះ ដោយសារតែភាពស្មុគស្មាញនៃជំងឺរាតត្បាតកំពុងបន្ត។ ស្ថាប័នកំពុងធ្វើការលើព័ត៌មានលម្អិតនៃប្រតិទិនដែលបានកែប្រែ ហើយនឹងប្រកាសព័ត៌មានលម្អិតចុងក្រោយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។ ប្រទេសជប៉ុននឹងក្លាយជាការប្រកួតលើកទី១៧ ... Read More »

ហ្វេសប៊ុកបានបិទគណនីចំនួន៣០០០ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានជំងឺកូវីដមិនពិត, បិទគណនីចំនួនជាង ១៩០លាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ មានអ្នកប្រើប្រាស់មួយចំនួនបានប្រើបណ្ដាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងចំនួនអ្នកជំងឺ និងភាពប៉ះពាល់នៃការចាក់វ៉ាក់សាំង។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា,សម្រាប់ត្រីមាសទី២ ឆ្នាំ ២០២១ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា បានបិទគណនីចំនួន ... Read More »

ចិនអនុម័តឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់កុមារពីអាយុ៣ឆ្នាំ-១៧ឆ្នាំ

កាលពីថ្ងៃទី១៨ខែសីហា ចិនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី ៣ឆ្នាំ-១៧ឆ្នាំ ។ ការសម្រេចខាងលើក្រោយពេលដែលក្រុមហ៊ុនបានធ្វើតេស្ត ដំណាក់កាលទីមួយនិងទីពីររួចរាល់ ដោយមានប្រព័ន្ធសុំាការពារបានយ៉ាងខ្ពស់បំផុត សម្រាប់មនុស្សមានវ័យពីអាយុ៣-១៧ឆ្នាំ។ ប្រសិទ្ធភាពនៃវ៉ាក់សាំង មានដល់ទៅ៩៦,១% ក្រោយចាក់បានទាំងពីរដូស ដោយបានបង្កើតអង់បដិប្រាណខ្ពស់ ជួយទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ... Read More »

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតខ្លះធ្ងន់ខ្លះស្រាល

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តហ្វដរ៉េនជើរមួយគ្រឿងជ្រុលទៅបុកគូទរថយន្តព្រូសមួយគ្រឿង ហើយរុញទៅបុកគូទរថយន្តហាយឡេនឌ័រមួយគ្រឿងទៀតជាបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាតខ្លះធ្ងន់ខ្លះស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ្វដរ៉េនជើរមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-2191ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត។ ... Read More »

អ្នកចាំទី Thibaut Courtois បន្តកុងត្រាថ្មីនៅ Real Madrid ដល់ឆ្នាំ២០២៦

អ្នកចាំទីអន្តរជាតិបែលហ្ស៊ិក Thibaut Courtois បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំថ្មីនៅឯក្លិប Real Madrid ដោយបន្តស្នាក់នៅកីឡដ្ឋាន Bernabeu រហូតដល់ខែមិថុនា ឆ្នាំ២០២៦។ Courtois មានវ័យ២៩ឆ្នាំបាននៅជាមួយក្លិបអេស្ប៉ាញ Real Madrid តាំងពីឆ្នាំ២០១៨ ... Read More »

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូដែលបើកលឿនបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបុរសម្នាក់ដែលជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-0595 បើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ដល់ពាក់កណ្ដាលផ្លូវត្រង់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ... Read More »

ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​បំភ្លឺ​ជូនសាធារណជន​ករណីបេីកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសង

ខេត្តកំពង់ចាម​ ៖​ ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ នៅថ្ងៃទី១៨ ខែសីហានេះ​បា​នសរសេររៀបរាប់បំភ្លឺ​លេីករណីបេីក​សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងនៅ​ភូមិសាស្រ្តឃុំស្វាយពោធិ៍ ស្រុកស្រី​សន្ធរ ខេត្តកំពង់ចាម​ ហេីយ​បាន​ផ្សព្វផ្សាយ​នៅលេីបណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ជូ​ន​សាធារណជន​បានជ្រាប​ ដែលមានខ្លឹមសារទាំងស្រុង​ដូចខាងក្រោមនេះ​៖ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​សូមជម្រាបដល់អ្នកសាព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម​ជ្រាប​ថា​ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលា​ម៉ោង៩និង៣០នាទី ... Read More »

អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ចង់វិលត្រឡប់មកប្រទេសវិញ

កាលពីថ្ងៃទី១៨ខែសីហា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ដែលកំពុងរស់នៅក្នុងប្រទេសអារ៉ាប់រួម បានលើកឡើងថា លោកគាំទ្រដល់ការពិភាក្សារវាងក្រុមតាលីបង់នឹងអតីតមន្ត្រីរដ្ឋាភិបាល ។ លោក Ghani ក៏បានច្រានចោលការចោទប្រកាន់ថា លោកបានយកប្រាក់ជាច្រើនរត់ចេញទៅក្រៅប្រទេស។ លោក Ghani ... Read More »

លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបន្តចុះពិនិត្យបម្រាមគោចរ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ អនុវត្តតាមលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះស្តុបអីវ៉ាន់របស់ប្រជាពលរដ្ឋ នៅសង្កាត់ទំនប់ទឹក ទាំងព្រឹក !

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះស្តុបអីវ៉ាន់នៅផ្លូវ៤០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អគ្គិភ័យនេះបានឆាបឆេះឃើញផ្សែងយ៉ាងខ្មួញខ្មាញ់ខ្មៅ និងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ អាចនឹងបណ្ដាលឱ្យរាលដាលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅជាប់ទីនោះ ជាប្រភេទផ្ទះល្វែងជាច្រើនផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បើតាមប្រភពពីប្រជាពលរដ្ឋបឋម បានបញ្ជាក់ថា, ... Read More »

Roma ទិញខ្សែប្រយុទ្ធ Tammy Abraham ពី Chelsea ជាផ្លូវការក្នុងតម្លៃ៣៤លានផោន លើកិច្ចសន្យា៥ឆ្នាំ

ខ្សែប្រយុទ្ធ Tammy Abraham បានបញ្ចប់ការផ្ទេរ៤០លានអឺរ៉ូ (៣៤លានផោន) ពីក្រុមតោខៀវ Chelsea ពីទៅក្លិបអុីតាលី Roma។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៨ សីហា ២០២១។ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង !

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា, សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង។ សម្តេចបន្តថា, ជនរួមជាតិរាប់លាននាក់បានបាត់បង់ជីវិត មនុស្សជាច្រើនផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ... Read More »

ព្រឹកនេះ ! កម្ពុជានាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

កម្ពុជា​​!​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៣៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៦៣២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៧នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​១៩ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៣៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៣២នាក់ និងករណីស្លាប់​ ១៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៨ ខែសីហា​​​​ ... Read More »

ស្លាប់និងរបួសជិត១០០នាក់ដោយសារការវាយប្រហារនៅ ប្រទេសBurkina Faso ប្រធានាធិបតីប្រកាសកាន់ទុក្ខ៣ថ្ងៃទូទាំងប្រទេស

យ៉ាងហោចណាស់ក៏មានមនុស្ស ៤៧នាក់ស្លាប់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់៣០នាក់ និងទាហាន ១៧នាក់ ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសBurkina Faso កាលពីថ្ងៃទី១៨ខែសីហា ។ ខ្មាន់កាំភ្លើងក្រុមភេរវកម្មបានបើកការវាយប្រហារទៅលើក្បួនរថយន្ត ដែលមានការអមការពារពីកម្លាំងទាហាននៅក្នុងខេត្ត Seno ស្ថិតនៅភាគខាងជើង Burkina Faso ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីវឌ្ឍនភាពនៃការរៀបចំ និងកិច្ចដំណើរការនៃមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា (Bio-Technology Laboratory, BTL) នៃអគ្គនាយដ្ឋានកសិកម្ម, ក្រសួងកសិកម្ម !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ពីវឌ្ឍនភាពនៃការរៀបចំ និងកិច្ចដំណើរការនៃមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា (Bio-Technology Laboratory, BTL) នៃអគ្គនាយដ្ឋានកសិកម្ម, ... Read More »

មានផ្ទុះករណីរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលជីវិតថ្មីភ្នំបាក់(អ្នកបន្សាបគ្រឿងញៀន) ក្រុងសិរីសោភ័ណ រកឃើញអ្នកវិជ្ជមាន ចំនួន៦០១នាក់ !

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា, កិច្ចប្រតិបត្តិការជាមួយថ្នាក់ដឹកនាំកងកម្លាំង មន្ត្រីជំនាញគ្រូពេទ្យ សម្របសម្រួល ដោះស្រាយបន្ទាន់ ក្នុងថ្ងៃទី១៨ សីហានេះ ដោយមានផ្ទុះករណីរកឃើញវិជ្ជមានកូវីដ១៩ ... Read More »

អាណោចអាធ័មណាស់!! ២នាក់ពូនិងក្មួយជាងជួសជុលរថយន្តបានដេកស្លាប់ក្នុងបន្ទប់ដោយសារតែខ្វះអ៊ុកស៊ីហ្សែន គ្មានខ្យល់ចេញចូល

   ភ្នំពេញ ៖ ជាងជួសជុលរថយន្ត២នាក់ពូនិងក្មួយ បានដេកស្លាប់ក្នុងបន្ទប់ ហេីយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំនុចផ្លូវលំ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ... Read More »

ករណីប្រមូលផ្តុំគ្នាជាង៣០០នាក់នៅក្រុងដូនកែវ ខេត្តតាកែវ ,មេការក្រុមហ៊ុន Unicity ៦នាក់ត្រូវតុលាការចេញដីកាឃុំខ្លួន នៅពន្ធនាគារ, មេការស្ត្រីម្នាក់នៅក្រៅឃុំ ខណ:កូនខ្ចី !

      ខេត្តតាកែវ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនមេការ ក្រុមហ៊ុន Unicity ចំនួន៦នាក់ដាក់ពន្ធនាគារជា បណ្តោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំមនុស្ស ... Read More »

បុរសម្នាក់ដែលបើករថយន្តបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ហើយ

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ជាអ្នកនាំពាក្យអយ្យការ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រោយពីបានពិនិត្យលេីសំណុំរឿងខាងលេីចប់សព្វគ្រប់ តំណាងអយ្យការបានបេីកការស៊េីបសួរលេីជនសង្ស័យដែលជាអ្នកបេីកបរ ... Read More »

អាហារដ្ឋានលក់បាយ ដែលមានទីតាំងនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ មានអ្នកជំងឺបានចូលទៅទីតាំងខាងលើ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១ !

ភ្នំពេញ៖ អាហារដ្ឋានលក់បាយ ដែលមានទីតាំងនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ មានអ្នកជំងឺបានចូលទៅទីតាំងខាងលើ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១។  ... Read More »

អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរកឃេីញវិជ្ជមាន​កូវីដ-១៩​ ចំនួន១២៦ករណី លើអាជីវករ ផ្សារ​ទឹកថ្លា​​

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី: អង្គភាពមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃពុធ​ ១០កេីត​ ខែស្រាពណ៍​​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស​២៥៦៥​ ត្រូវនឹងថ្ងៃទី១៨ ខែសីហា​​ ឆ្នាំ​២០២១ អាជ្ញាធរ​ក្រុងសិរីសោភ័ណ​ បានយកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩​ ... Read More »

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ... Read More »

ពុទ្ធោច្រើនណាស់ ! រដ្ឋបាលខេត្តបន្តរកឃើញអ្នកវិជ្ជមានថ្មី រហូតដល់ចំនួន ៦៨៩នាក់ និងអ្នកជាសះស្បើយចំនួន១៩៤នាក់ នៅថ្ងៃទី ១៨ សីហា ឆ្នាំ២០២១ !

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យ បានជ្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៩៤នាក់ និង យោងតាមលទ្ធផលតេស្តរហ័ស (Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIH) នៅថ្ងៃទី១៧ ខែសីហា ... Read More »