ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមហ៊ុន ហ្គោលអេហ្វអិកស៏ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) បានខិតខំចំពោះដំណោះស្រាយជាសាច់ប្រាក់ជូនអតិថិជន ជាជនរងគ្រោះដូចគ្នានឹងក្រុមហ៊ុន ក្នុងសកម្មភាព(Trade) !

ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៏ អុិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) បានបង្ហាញពីឆន្ទះរបស់ខ្លួនខ្ពស់ លើការងារខិតខំចំពោះដំណោះស្រាយជាសាច់ប្រាក់ជូនអតិថិជនជាជនរងគ្រោះដូចគ្នានឹងក្រុមហ៊ុន ក្នុងសកម្មភាព(Trade) ! នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុន ដែលអង្គភាព”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១៩ ... Read More »

ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត អនុវត្តគោលការណ៌​ និងបែបបទនៃការជ្រើសរើស​មន្រ្តីកិច្ចសន្យា​ និងបុគ្គលិក​ស្ម័គ្រចិត្ត​បម្រេីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ បើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គឺបញ្ជាក់ថា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត កម្មវត្ថុ៖ ការអនុវត្តគោលការណ៍ និងបែបបទនៃការជ្រើសរើសមន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តបម្រើការងារ ... Read More »

ហួសចិត្ត កូនចិត្តខ្លាំងខឹងម្ដាយមិនព្រមទិញម៉ូតូនិងដណ្ដឹងប្រពន្ធឱ្យវាយបំផ្លាញទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាកូនប្រុសម្នាក់ខណ:ដែលខឹងម្ដាយមិនព្រមទិញម៉ូតូនិងដណ្ដឹងប្រពន្ធអោយបានប្រើហិង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។ ការឃាត់ខ្លួននេះបានធ្វើឡើង៨និង២០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២១ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គោយ សុីហា ហៅក្រៅប៉ោកភេទ អាយុ ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិកមានម្ដាយឈ្មោះ ម៉ម ... Read More »

ពលរដ្ឋអាហ្វហ្គានីស្ថានមិនខ្លាចស្លាប់នាំគ្នាធ្វើបាតុកម្មប្រឆាំងក្រុមតាលីបង់

នៅថ្ងៃរំលឹកខួបទិវាឯករាជ្យ ១៨ខែសីហា មានពលរដ្ឋប្រមាណ២០០នាក់មានទាំងប្រុសទាំងស្រីបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងក្រុមតាលីបង់។ ប៉ុន្តែក្រុមបាតុករទាំងនោះត្រូវបានក្រុមតាលីបង់បំបែកភ្លាមៗដែរ។ ពលរដ្ឋបានលើកទង់ជាតិមាន៣ពណ៌ដើម្បីប្រឆាំងការគ្រប់គ្រងរបស់ក្រុមតាលីបង់ ក្រោយពេលក្រុមនេះបានគ្រប់គ្រងទឹកដីទាំងមូលនៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២១។ ពលរដ្ឋក្នុងរដ្ឋធានីបានស្រែកនូវពាក្យស្លោកថា«ទង់ជាតិយើង អត្តសញ្ញាណយើង»។ ក្រុមតាលីបង់បានឡោមព័ទ្ធក្រុមបាតុករ ហើយបាញ់ទៅលើអាកាសដើម្បីបំបែកពួកគេ។ នៅទីលាន Abdul Haq បាតុករម្នាក់បានឡើងលើបង្គោលទង់ដើម្បីដាក់ទង់តាលីបង់ចុះ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីលទ្ធផលការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា ក្នុងនោះដោយបញ្ជាក់ថា, I.ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១: ១- ... Read More »

អតិថិជនមហាសំណាងបានឈ្នះរង្វាន់ $80,000 ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ $10,000​ ដុល្លាររៀងរាល់ថ្ងៃ» ពីសែលកាត!

ចុចភ្លាម ឈ្នះភ្លែត! អ្នកខេត្តកំពង់ឆ្នាំង ម្នាក់ទៀតហើយឈ្នះបានលុយសុទ្ធ $80,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000​ ដុល្លាររៀងរាល់ថ្ងៃ» ពីសែលកាត! លោកពូ ជា ញ៉េប ជាមន្រ្តីចូលនិវត្តន៍ រស់នៅក្នុងភូមិក្តីចាស់ ... Read More »

ក្រសួងកិច្ចការនារី ប្រកាសរើស រ៉េត សារីតា ទទួលតំណែង ជាទូតសុឆន្ទៈ

ភ្នំពេញ៖ នៅបណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកនៅសេចក្តីប្រកាសមួយសន្លឹក ដោយនៅក្នុងលិខិតនោះ ខ្លឹមសារត្រូវបានសរសេរថា ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង ក្រសួងកិច្ចការនារី នឹងកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ នឹងបង្កើនភាពអង់អាចដល់ស្រ្តីនឹងក្មេងស្រី ប្រកដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ... Read More »

បទល្មើសនេសាទបង្រ្កាបនោះបង្រ្កាបមិនចេះអស់សោះ នារដូវបិទនេសាទនេះ

ខេត្តពោធិ៍សាត់ ៖ មជ្ឈដ្ឋានសួរថា ហេតុអ្វី? បទល្មើសនេសាទចាប់ត្រីប្រភេទឧបករណ៍(របាំងស្បៃមុង និងរបាំងសាច់អួន)ដាក់កាត់ បឹង អូរ ព្រែក ពាសពេញបឹងទន្លេសាប បង្រ្កាបមិនចេះអស់សោះ ជាពិសេសមិនថារដូវបិទឬបើកនេសាទនោះទេ ឆ្នាំនេះគេសង្កេតឃើញទឹកទន្លេហក់ឡើងសមល្មមត្រីពងកូនបានលឿន ប៉ុន្តែបើបទល្មើសច្រើនម្លឹងៗធ្វើដូចម្ដេច ចំណែកស្ថាប័នជំនាញពាក់ព័ន្ធ ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​ ឃាត់រថយន្តតាក់ស៊ី​ និងរថយន្តធុនធំចំនួន ០៥គ្រឿង និងឡំប្រឺតាឥណ្ឌា ០១គ្រឿង

ភ្នំពេញ​៖​ កម្លាំង​ប្រជាការពារ​ខណ្ឌដូនពេញ​ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ។  ក្នុង​ការចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់​ខាងលេីនេះ​ មានដូចខាងក្រោម៖ ១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ... Read More »

ពលករខ្មែរ៤នាក់ក្នុងចំណោម៨នាក់បានបាត់បង់ជីវិតដោយរថយន្តបើកក្នុងល្បឿនលឿនធ្លាក់ចូលទឹកស្រះ

     ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា មានរថយន្តដឹកពលករខ្មែរចំនួន៨នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ចូលស្រះទឹកបណ្ដាលឲ្យពលករ៤នាក់ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ក្មេងអាយុ៣ខួបម្នាក់និងទារកម្នាក់ត្រូវបានស្លាប់ក្នុងរថយន្ត ចំណែក៤នាក់ទៀតរួចផុតជីវិត។ សមត្ថកិច្ចខាងលើបន្តថា រថយន្តដែលពលករជិះជួបគ្រោះថ្នាក់នោះបានធ្វើដំណើរចេញពីផ្សាររោងគ្លឿ ឆ្ពោះទៅស្រុកតាព្រះយ៉ា ខេត្តស្រះកែវកាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៩សីហា២០២១ ។សេចក្ដីរាយការណ៍ ថា ឧប្បត្តិហេតុនេះដោយសាររថយន្តធុនតូចធ្លាក់ក្នុងស្រះទឹក ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៤៤នាក់​ (ជាសះស្បើយចំនួន៦៣នាក់)នៅថ្ងៃទី១៩ ខែសីហា !

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៤៤នាក់​ (ជាសះស្បើយចំនួន៦៣នាក់) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តតាកែវ ដូចខាងក្រោម ៖ ១- ក្រុងព្រៃវែង ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៧នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១. ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ... Read More »

លោក ឃួង ស្រេង ៖ ចាប់ពីថ្ងៃទី២០ ខែសីហារដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រី ប៉ុន្តែវិធានការរដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល, សូមបងប្អូនមេត្តាជ្រាប !

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា , រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុងនូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ ... Read More »

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់រួចរាល់ ១០០% គ្រោងនឹងប្រគល់-ទទួល នាខែតុលា ឆ្នាំ២០២១ !

ភ្នំពេញ៖ បើយោងតាមផេក Cambodia SEA GAMES 2023 (CAMSOC) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ ... Read More »

Update ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ ! កម្លាំងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧) ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

     ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧)នៃអគ្គស្នងការ នគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។  ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតនៅសង្កាត់ព្រែកលាប ... Read More »

ថ្នាំញៀន​ជាង​២០០​គីឡូក្រាម​ ដែល​មានតម្លៃ​​២៥​លាន​ដុល្លារ​អាមេរិក​ ត្រូវ​ប៉ូលីស​ហុងកុង​បង្រ្កាប​ និង​រឹបអូស​

អន្តរជាតិ៖ បើតាម​ការបញ្ជាក់​​នៅក្នុង​សន្និសីទកាសែត​មួយ​របស់​​ប៉ូលីស​ហុងកុង​ នៅថ្ងៃ​ព្រហស្បតិ៍​ទី១៩​ ខែសីហា​ ឆ្នាំ​២០២១នេះ​បាន​និយាយថា កម្លាំង​ប៉ូលីស​ផ្នែក​គ្រឿង​ញៀន​ទីក្រុង​ហុងកុង​ បានឃាត់ខ្លួន​មនុស្ស​ និងរឹបអូសថ្នាំញៀន​ជាង​២០០​គីឡូក្រាម​ ដែលមាន​តម្លៃ​ ​១៩៥​លាន​ដុល្លារ​ហុងកុង​(២៥​លាន​ដុល្លារ​អាមេរិក​)​។ ហើយ​នេះគឺជាផ្នែក​នៃ​ការ​ស៊ើប​​អង្កេត​រាប់​ខែ និង​ជា​ការ​បង្រ្កាប​បាន​ថ្នាំញៀន​ច្រើន​បំផុត​ប្រចាំឆ្នាំ​។​ នៅក្នុង​សន្និសីទកាសែត​ដដែល បានបញ្ជាក់បន្ថែមថា​ ថ្នាំញៀន​ដែល​ប៉ូលីស​បង្រ្កាប​ខាងលេីនេះ​​រួមមាន៖ ... Read More »

រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និងបានធ្វើការណែនាំដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ... Read More »

ទីក្រុងរបស់ចិនអាចទប់ស្កាត់កូវីដ -១៩ បានយ៉ាងមានប្រសិទ្ធភាពដោយសារតែការធ្វើតេស្តទ្រង់ទ្រាយធំ

នៅក្នុងទីក្រុងនានារបស់ចិនដែលរកឃើញករណីឆ្លងកូវីដ-១៩ បានធ្វើតេស្តជាទ្រង់ទ្រាយធំដល់ទៅ១២លើក ដល់ពលរដ្ឋក្នុងរយៈពេលតែ៣សប្តាហ៍ប៉ុណ្ណោះទើបអាចទប់ស្កាត់ការឆ្លងរាលដាលវីរុសដែលតាបានយ៉ាងមានប្រសិទ្ធភាពបំផុត។ សារព័ត៌មាន SCMP បានផ្សាយថា ការធ្វើតេស្តជាទ្រង់ទ្រាយធំ គឺជាគ្រឹះជួយទប់ស្កាត់ការឆ្លងបានយ៉ាងមានប្រសិទ្ធភាពបំផុត ។ ក្នុងពេលនេះ ចិនក៏បានទប់ស្កាត់ដោយជោគជ័យវីរុសកូវីដ-១៩បំប្លែងថ្មីដែលតា នៅទីក្រុងណានជីង ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ... Read More »

បុរសម្នាក់ ក្រោយបង្ហោះជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម TikTok ត្រូវ តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនហើយ !

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ  បានចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ ក្រោយបុគ្គលរូបនេះត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ដោយសារតែបានបង្ហោះជេរ ប្រមាថទៅលើថ្នាក់ដឹកនាំប្រទេសតាមបណ្តាញសង្គម TikTok យ៉ាងធ្ងន់ធ្ងរ និងប្រកបដោយពាក្យអសុរោះបំផុត។  លោកឧត្តមសេនីយ៍ត្រី ហេង ... Read More »

បិទទៀតហើយ! បិទខ្ទប់ផ្លូវលេខ១៤៤ ចន្លោះផ្លូវលេខ១៣ និងផ្លូវលេខ៥ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រយៈពេល៣ថ្ងៃ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានបញ្ជាក់ឲ្យដឹងថា បិទខ្ទប់ផ្លូវលេខ១៤៤ ចន្លោះផ្លូវលេខ១៣ និងផ្លូវលេខ៥ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ។  ... Read More »

ឥណ្ឌូនេស៊ីកំណត់គោលដៅចាក់វ៉ាក់សាំង ៥០ លានដូសក្នុងរយៈពេល ៧សប្តាហ៍

អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ទទួលបន្ទុក ទប់ស្កាត់ការឆ្លងកូវីដ-១៩ លោកស្រី Reisa Broto Asmoro បានបញ្ជាក់ថា គោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងជាតិ គឺត្រូវសម្រេចឲ្យបាន ការចាក់ជូនពលរដ្ឋ៥០លានដូសក្នុងរយៈពេល ៧សប្តាហ៍។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អនឡាញ លោកស្រី Reisa ... Read More »

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៤នាក់ ករណីជាសះស្បើយចំនួន១១៨នាក់ និងករណីស្លាប់ចំនួន២នាក់

ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៤នាក់ ... Read More »

សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារនិងយុវជនដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលជាមាតា បិតា ឬអាណាព្យាបាល ជ្រាបថា យុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារ និងយុវវ័យអាយុ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្ដីពី លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោក ដាតូ លឹម ចុក ហយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ... Read More »

អាហ្វហ្គានីស្ថានស្នើប៉ូលិសអាំងទែរប៉ូលចាប់ខ្លួនអតីតប្រធានាធិបតី Ashraf Ghani

ជាមួយនឹងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិជាតិ ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅ Tajikistan បានស្នើដល់កម្លាំងប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនអតីតប្រធានាធិបតី Ashraf Ghani ព្រមទាំងអតីតទីប្រឹក្សាសន្តិសុខជាតិ Hamdullah Mohib និងអតីតប្រធានការិយាល័យប្រធានាធិបតី Fazl Mahmood Fazli ... Read More »

នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្ញើរសារថ្លែងអំណរគុណ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្ញើសារថ្លែងអំណរគុណ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

ប្រសាសន៍លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ពីគម្លាតមិនទាន់គ្រប់ពី៦ទៅ៨ខែ តើគាត់អាចចាក់ដូសទី៣ បានឬទេ【ខុសពីការណែនាំរបស់ក្រសួងសុខាភិបាលដែរទេ?】

ភ្នំពេញ៖ សារលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា, មានប្រជាពលរដ្ឋឆ្ងល់ថា ,ចុះបើមានដាក់គម្លាតចន្លោះពី ៦ខែ ទៅ ៨ខែ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​៖​ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន​ ៣១៤នាក់, ខណៈ​អ្នកជាសះស្បើយ​ ៥៣នាក់​ នៅថ្ងៃទី១៩ សីហា!

ខេត្ត​បន្ទាយមានជ័យ​​៖ បេី​យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃព្រហស្បតិ៍​ទី​១៩ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែសីហា​​ ... Read More »

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ២៨នាក់ ស្រី១៥នាក់និងរកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១៦នាក់ស្រី៦នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៩ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នក មានអ្នកជាសះស្បើយ២៨ស្រី១៥នាក់និងរកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១៦នាក់ស្រី៦នាក់និងមិនមានអ្នកស្លាប់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥.៤១៧នាក់ស្រី២៩៦៩នាក់, ជាសះស្បើយ ... Read More »

ពលរដ្ឋ​ហុងកុង​ ២នាក់៖​ សារភាពកំហុសមុខតុលាការ ក្រោយ​ចោទប្រកាន់ថា ជាបក្ខពួកនៃក្រុមដែលអំពាវនាវឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មចិន

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា៖​ ប្រជាជនហុងកុង​ចំនួន​២នាក់​ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា ជាបក្ខពួកនៃក្រុមដែលអំពាវនាឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងប្រទេសចិននោះ នៅពេលនេះបានសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខតុលាការទីក្រុងហុងកុងហើយ។ ជាក់ស្ដែង​ចំពោះ​ការចាប់ខ្លួនពួកគេទាំង២នាក់នេះ ... Read More »