ព័ត៌មានទាន់ហេតុការណ៍៖
'

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ នាក់ ដើម្បីបំពេញក្របខណ្ឌឲ្យកងឯកភាព មួយចំនួន !

.   ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ នាក់ ដើម្បីបំពេញក្របខណ្ឌឲ្យកងឯកភាពដូចខាងក្រោម ៖ ១-មូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកគោ ចំណុះកងរាជអាវុធហត្ថខេត្តកំពត ចំនួន ៣១នាក់ ... Read More »

វិលវិញលើកនេះ Miss Cambodia នឹងរើសម្ចាស់ជ័យលាភីត្រៀមចេញប្រកួតកញ្ញាឯកអន្តរជាតិ៣ផ្សេងគ្នា

  ភ្នំពេញ៖យោងតាមការប្រកាសរបស់គណនីហ្វេសប៊ុកផ្លូវការរបស់ Miss Cambodia  បានបញ្ជាក់ថាអ្នកដាក់ពាក្យប្រកួតនឹងក្លាយជាបេក្ខនារីផ្លូវការម្នាក់ដែលត្រូវគ្រងមកុដ និងតំណាងឲ្យប្រទសកម្ពុជាទៅក្នុងការប្រកួតអន្តរជាតិ  និងជាឱកាសបង្ហាញពីវប្បធម៌ ធម្មជាតិ និងភាពចំរុំសម្បូរបែបរបស់ខ្មែរ។ ការជ្រើសរើសនឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។  កម្មវិធីនេះត្រូវបានគេដឹងដែរថាទទួលបានសិទ្ធិក្នុងការរៀបចំប្រកួតដោយក្រុមហ៊ុនArise Agency ... Read More »

បុរស២នាក់ដែលជាប់ពាក់ព័ន្ធនិងការរត់ការដោះលែងអ្នកជាប់ធ្វើចត្តាឡីស័ក២នាក់ ត្រូវបានដោះលែង

ភ្នំពេញ​ ៖ នៅថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ បន្ទាប់ពី សមត្ថកិច្ចបញ្ជូនបុរស២នាក់ដែលជាប់ពាក់ព័ន្ធនិងការរត់ការដោះលែងអ្នកជាប់ធ្វើចត្តាឡីស័ក២នាក់ទៅកាន់តុលាការ ត្រូវបាន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ។   ជនសង្ស័យ​២នាក់​ដែលព្រះរាជអាជ្ញាដោះលែងវិញនោះ ទី១-ឈ្មោះ សុខ វណ្ណថា ... Read More »

លោក Ismail Sabri Yaakob ក្លាយជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី

ការដែលលោក Sabri Yaakob ក្លាយជានាយករដ្ឋមន្ត្រីទី៩របស់ម៉ាឡេស៊ី មិនមានអ្វីបង្កឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពី តំណាងរាស្ត្រ។ នៅក្នុងការបោះឆ្នោត លោក Sabri Yaakob ទទួលបានសំឡេងគាំទ្រដល់ទៅ ១១៤នាក់ក្នុងចំណោមតំណាងរាស្ត្រ២២០នាក់ ។ នៅល្ងាចថ្ងៃទី២០ខែសីហា ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម ៖​ ប្រកាស​រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន​១៤នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ០៨នាក់​ ​នៅថ្ងៃទី១៩ សីហា​!

ខេត្ត​កំពង់ចាម ​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃសុក្រទី​២០ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​១៤នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ០៨នាក់​​។  ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ករណីជាសះស្បើយចំនួន ០៨នាក់ ... Read More »

លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន២០តោន ដើម្បីចែកជូន កងទ័ព អាវុធហេត្ថ នគរបាល ប្រជាពលរដ្ឋ ពលករ !

ភ្នំពេញ៖ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន២០តោន ដើម្បីចែកជូន កងទ័ព អាវុធហេត្ថ ... Read More »

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ៩០គ្រួសារ

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ... Read More »

ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែកន្លងមក

ក្រសួងការងារអាមេរិកនៅថ្ងៃទី ១៩ខែសីហា បានប្រកាសថា ចំនួនពលរដ្ឋដែលបានដាក់លិខិតសុំជំនួយព្រោះអត់ការងារធ្វើបានថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែកន្លងមក ។ ទាំងនោះបង្ហាញឲ្យឃើញពីការងារធ្វើនៅអាមេរិកបានកើនឡើងវិញហើយ បើទោះបីចំនួនអ្នកឆ្លងកូវីដ-១៩ នៅកើនឡើងខ្ពស់ក្តី។ តាមរបាយការណ៍ ចំនួនពលរដ្ឋអត់ការងារធ្វើក្នុងខែសីហាបានថយចុះខ្លាំងមិនធ្លាប់មានចាប់តាំងពី ខែមីនាឆ្នាំ២០២០ ក្នុងពេលដែលបណ្តាក្រុមហ៊ុនអាមេរិកបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ចំនួនលិខិតស្នើសុំជំនួយអត់ការងារធ្វើនៅអាមេរិកបានថយចុះ២៩.០០០ គឺនៅសល់តែ ៣៤៨.០០០ប៉ុណ្ណោះ ... Read More »

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកអភិបាលខេត្តបាត់ដំបង អញ្ជើញចុះជួយប្រមូលទិញផ្លែមៀន (តាង៉ែន)របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល

   ខេត្តបាត់ដំបង៖ បើយោងតាមការរាយការណ៍ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បងប្អូនប្រជាកសិករម្ចាស់ចម្ការមៀន (តាង៉ែន )នៅក្នុងឃុំ រស្មីសង្ហា បានត្អូញត្អែរថា កសិផលរបស់ខ្លួនបានជួបបញ្ហាគ្មានទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ... Read More »

ជំងឺដុំពកលើស្បែកសត្វគោ ក្របី កំពុងឆ្លងរាលដាលនៅក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី ដែលជាជំងឺឆ្លងប្រភេទថ្មី នៅកម្ពុជា កំពុងឆ្លងរាលដាលទៅលើសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ។ លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ ... Read More »

អនុប្រធានាធិបតីអាមេរិកត្រៀមបំពេញទស្សនកិច្ចទៅកាន់វៀតណាម និងសិង្ហបុរី

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងក្លាយជាមន្ត្រីជាន់ខ្ពស់របស់អាមេរិក ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ានចាប់តាំងពីប្រធានាធិបតីបៃឌិនឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១មក។ សារព័ត៌មានរ៉យទ័របានផ្សាយថា អនុប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី ២២ខែសីហា ។ ដំណើរទស្សនកិច្ចនោះគឺជាការបង្ហាញពីការគាំទ្រដល់ប្រទេសក្នុងតំបន់ពីសំណាក់រដ្ឋាភិបាលអាមេរិក ។ គោលដៅនៃដំណើរទស្សនកិច្ច ... Read More »

អ្នកឧកញ៉ា​ចេន​ ហ្ស៊ីន ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឈ្នះពានរង្វាន់សហគ្រិនភាពក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិនៅឆ្នាំ ២០២១

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ព្រីនស៍ ហូលឌីង គ្រុប(“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា  មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ីន (Chen Zhi – ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ... Read More »

កាកបាទក្រហមកម្ពុជា ផ្តល់ផ្ទះទេវតា​០៣ខ្នងប្រគេនជូនព្រះតេជគុណដែលមានព្រះជន្ម ១០៨ វស្សា និងលោកយាយ លោកតា ដែលទុរគតជនចាស់ជរាគ្មានទីពឹង ស្ថិតនៅវត្តចាក់អង្រែលើ

ភ្នំពេញ​៖​ លោកស្រី​ ម៉ែន នារីសុភ័ក្រ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ... Read More »

យុវជនបាល់ទាត់អាហ្វហ្គានីស្ថានម្នាក់បានធ្លាក់ពីលើយន្តហោះអាមេរិកស្លាប់នៅទីក្រុងកាប៊ុល

អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់ស្លាប់បន្ទាប់ពីឡើងនៅលើយន្តហោះពេលកំពុងហោះរបស់យោធាអាមេរិកចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ កីឡាករយុវជននោះឈ្មោះ Zaki Anwari វ័យ១៩ឆ្នាំធ្លាប់លេងឱ្យក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែព័ត៌មានលម្អិតបន្ថែមអំពីពេលដែលគាត់ស្លាប់មិនត្រូវបានបង្ហាញនោះទេ។ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមកវិញ មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះទីក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិចប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងសហការីអាហ្វហ្គានីស្ថានរបស់ពួកគេ។ រូបភាពបានលេចចេញកាលពីថ្ងៃចន្ទដែលបង្ហាញពីមនុស្សរាប់រយនាក់កំពុងរត់តាមយន្ដហោះកងទ័ពអាកាសអាមេរិក ខណៈដែលកំពុងចុះពីលើផ្លូវអាកាស។ មនុស្សមួយចំនួនត្រូវបានគេឃើញតោងជាប់នឹងយន្តហោះផងដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ... Read More »

លោក អ៊ុំ សារឹទ្ធ ទទួលជួបតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)តាមប្រព័ន្ធវីដេអូពីចម្ងាយ

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីបណ្តាដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទ បង្ហាញពីវឌ្ឈនភាពនៃគម្រោងកំពុងសាងសង់ ... Read More »

PSG មិនបានសម្រេចចិត្តអំពីការបង្ហាញខ្លួនលើកដំបូងរបស់ Messi នៅថ្ងៃសុក្រនេះទេ

ក្រុម Paris St-Germain មិនទាន់សម្រេចចិត្តថា តើខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតលីគកំពូលបារាំង Ligue1 ថ្ងៃសុក្រជាមួយក្រុមម្ចាស់ផ្ទះ Brest ទេ។ ម្ចាស់ពានរង្វាន់ Ballon d’Or ... Read More »

នគរបាលការពារព្រំដែនគោកលេខ៩១១និងលេខ៨៩១ធ្វើតេស្តរកមេរោគកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១-៨៩១។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ខែសីហា ឆ្នាំ ២០២១ បានបញ្ជូនមន្ត្រីនគរបាលការិយាល័យ សុខាភិបាល ចំនួន០២ក្រុម មួយក្រុមដឹកនាំដោយលោកស្រីវរសេនីយ៍ទោ សែ ... Read More »

កម្ពុជា​​!​ ថ្ងៃ​នេះ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥១៩នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៥៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៥នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី​២០ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥១៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥៥៣នាក់ និងករណីស្លាប់​ ១៥នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៩ ខែសីហា​​​​ ... Read More »

អតីតប្រធានក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថានប្រាប់កីឡាករឱ្យលុបបណ្តាញសង្គម, លុបអត្តសញ្ញាណ និងលុបរូបថតដើម្បីសុវត្ថិភាព

   អតីតប្រធានក្រុមកីឡាបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបានជម្រុញឱ្យកីឡាការិនីទាំងអស់លុបបណ្តាញសង្គម, លុបអត្តសញ្ញាណសាធារណៈនិងដុតសំភារៈរបស់ពួកគេដើម្បីសុវត្ថិភាពនាពេលនេះ ព្រោះប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ម្តងទៀត។ អតីតកីឡាការិនី Khalida Popal ដែលកំពុងស្នាក់នៅទីក្រុងកូប៉ិនហាកបានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍វីដេអូមួយនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ពួកសកម្មប្រយុទ្ធបានសម្លាប់ រំលោភ​និងគប់ដុំថ្មលើស្ត្រីកាលពីអតីតកាល ហើយកីឡាបាល់ទាត់ស្ត្រីភ័យខ្លាចថាអនាគតនឹងមានអ្វីកើតឡើងម្តងទៀត។ សហស្ថាបនិកនៃលីគបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា នាងតែងតែប្រើសំលេងរបស់នាងដើម្បីលើកទឹកចិត្តដល់យុវនារីឱ្យឈររឹងមាំ ក្លាហាន ... Read More »

ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ពីការងារកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្លែមៀនប៉ៃលិន !

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹង ពីកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្លែមៀនប៉ៃលិន ! ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបញ្ជាក់ថា, ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំលើកទី១របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររាជរដ្ឋាភិបាល ... Read More »

ក្លិប Fiorentina គ្រោងរក្សាទុក Vlahovic ចំពេលមានពាក្យចចាមអារ៉ាមចង់បានពី Tottenham និង Man City

ប្រធានក្លិប Fiorentina លោក Rocco Commisso បានគូសបញ្ជាក់ពីបំណងចង់រក្សាកីឡាករ Dusan Vlahovic ចំពេលមានការចាប់អារម្មណ៍ពីក្លិប២នៅអង់គ្លេសគឺ មាន់ខ្នាយមាស Tottenham និងមេឃខៀវ Manchester City ។ ... Read More »

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើកទី៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើកទី៦ ដើម្បីពិនិត្យពិភាក្សាលើផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ (Zoom) ... Read More »

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៩ ខែសីហា មានចំនួន ៤៧១ ករណី !

ភ្នំពេញ៖ បើយោងតាមគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.)បានបញ្ជាក់អោយដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គឺ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១៖កាអនុវត្តវិធានការច្បាប់មានចំនួន ៤៧១ ករណី ... Read More »

កន្ធាយយក្សមួយក្បាលទម្ងន់ ៣៣.៩គីឡូ​ក្រាម​ត្រូវបានអ្នកភូមិប្រទះឃេីញ​នៅក្នុងបឹង និងប្រគល់ជូនជំនាញជលផល

ខេត្តកំពង់ចាម៖ បើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម សូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងថា, កន្ធាយយក្សមួយក្បាល​ ដែលមានទម្ងន់ជាង ៣៣គីឡូ​ ត្រូវបានអ្នកភូមិចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ នៅរសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២១ ... Read More »

មានករណីឆ្លងជំងឺកូវីដ-១៩ដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅប្រទេសជប៉ុន

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ករណីដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញនៅកន្លែងស្នាក់នៅរបស់កីឡាករចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ុន្មានថ្ងៃមុនការប្រកួតបើកឆាក ខណៈដែលប្រទេសជប៉ុនកំពុងប្រយុទ្ធនឹងរលកនៃការឆ្លង។ ករណីនេះពាក់ព័ន្ធនឹងបុគ្គលិកទាក់ទងនឹងការប្រកួតខាងលើដែលមិនមានទីលំនៅក្នុងប្រទេសជប៉ុន ។ រហូតមកដល់ពេលនេះអ្នករៀបចំបានរាយការណ៍ពីករណីចំនួន៧៤ដែលទាក់ទងទៅនឹងកីឡាប៉ារ៉ាឡាំពិកដែលភាគច្រើនស្ថិតក្នុងចំណោមអ្នកម៉ៅការ និងបុគ្គលិកក្នុងការប្រកួតដែលរស់នៅក្នុងប្រទេសជប៉ុន។ ករណីចំនួន៦ផ្សេងទៀតត្រូវបានរាយការណ៍ដោយរកឃើញក្នុងតំបន់ដែលរៀបចំក្រុមសម្រាប់ជំរុំហ្វឹកហាត់។ មិនទាន់មានករណីឆ្លងនៅឡើយទេ ក្នុងចំណោមអត្តពលិកដែលបានចូលមកស្នាក់នៅកាលពីថ្ងៃអង្គារ។ កីឡាប៉ារ៉ាឡាំពិកនឹងបើកនៅថ្ងៃទី២៤ ខែសីហាដោយមានអត្តពលិកប្រហែល៤.៤០០នាក់មកពីក្រុមប្រហែល១៦០ដែលនឹងចូលរួម។ ពួកគេចាប់ផ្តើមប្រហែលពីរសប្តាហ៍បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកបានបញ្ចប់ដោយអ្នករៀបចំកម្មវិធីបាននិយាយថា ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេច បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩រយៈពេល១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៧ ខែសីហា !

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេច បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១។ ប្រការ១ …ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ... Read More »

GitHub ក្រើនរំឮកអ្នកប្រើប្រាស់ឱ្យបើកប្រើប្រព័ន្ធ 2FA

ភ្នំពេញ, នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន GitHub បានធ្វើការក្រើនរំឮកជាថ្មីឱ្យអ្នកប្រើប្រាស់បើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »