ព័ត៌មានទាន់ហេតុការណ៍៖
'

កិច្ចប្រជុំលើកទី ២ស្តីពី “ភាពជាដៃគូនៃការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ ចំពោះប្រទេសក្នុងតំបន់អាស៊ី ”The Second General Meeting of Asia Wastewater Management Partnership (AWaP)

ភ្នំពេញ​៖​ លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ ផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ ចូលរួមកិច្ចប្រជុំលើកទី ២ស្តីពី “ ភាពជាដៃគូនៃការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ ចំពោះប្រទេសក្នុងតំបន់អាស៊ី ” ដោយមានកិច្ចចូលរួមពីអង្គការសហប្រតិបត្តិការជប៉ុន ... Read More »

ពលរដ្ឋ៣នាក់ត្រូវអាជ្ញាធរផាកពិន័យព្រោះមិនពាក់ម៉ាស់ ដែលល្មើសនិងវិធានការរបស់អាជ្ញាធរនិងក្រសួងសុខាភិបាល

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន០៣នាក់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច ផាកពិន័យ ក្នុងម្នាក់ៗ ២០ម៉ឺនរៀលព្រោះមិនពាក់ម៉ាស់នៅទីសាធារណៈដែលល្មើសនឹងវិធានការរបស់អាជ្ញាធរនិងក្រសួងសុខាភិបាល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ ២០២១។ ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះថ្នាក់ស្រុករួមមាន: កងរាជអាវុធហត្ថស្រុកអន្លង់វែង២នាក់,កំលាំងមន្រ្តីសាលាស្រុកអន្លង់វែង៤នាក់, កំលាំងអធិការដ្ឋាននគបាលស្រុកអន្លង់វែង៩នាក់និងកំលាំងប្រជាការពារភូមិចំនួន០៦នាក់ សរុបរួមចំនួន២១នាក់ដឹកនាំរួមដោយ លោក ងួន ... Read More »

គិតត្រឹម​ថ្ងៃ​ទី១៩​ សីហា​នេះ! មនុស្សជាង ២ពាន់​នាក់បានស្លាប់​ និង ១ម៉ឺន​ពីរ​ពាន់​នាក់រងរបួស​ ក្នុង​ករណី​គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារប្រទេសហៃទី

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បា​នដកស្រង់ចេញផ្សាយយោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារស៊ីវិល (CPA) នៃប្រទេសហៃទី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះថា៖​ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន​ បានស្លាប់​មនុស្សស្លាប់​ កេីន​ឡើងយ៉ាងគំហុកដល់ ... Read More »

ផ្ទុះអាវុធច្រើនគ្រាប់​នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា

ភ្នំពេញ៖​ ព័ត៌មានបឋមបានឱ្យដឹងថា មានការផ្ទុះអាវុធជាច្រើនគ្រាប់​នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយគេឃើញសំបកគ្រាប់ជាច្រើន​ នៅនឹងកន្លែងកើតហេតុ​ មានទាំងប្រភេទអាវុធវែង​ និង​អាវុធខ្លី​ ដែលមានទីតាំងស្ថិតនៅចំណុចភ្លើងស្តុបព្រែកលៀប​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​​ រាជធានីភ្នំពេញ​។ យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា​ គាត់ឃើញមានកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន​ និងស៊ីវិលជាច្រើនប្រដាប់ដោយអាវុធវែងខ្លី​​ ... Read More »

អំណោយស័ង្កសី របស់មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់សម្រាប់ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ... Read More »

ក្រុម​យុវជន​ស​.​ស​.​យ​.​ក​ខេត្តប៉ៃលិនចុះជួយបេះផ្លែមៀនប្រជាពលរដ្ឋជូនក្រុមការងារសម្តេចតេជោ

ខេត្តប៉ៃលិន៖ ក្រុមការងារ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក ហុ​ក សុផល អភិបាលរង​ខេត្ត ននិងលោក គោ​ស៊ុម ប៊ុត​សឺត កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០២១ នេះ បាន​ដឹកនាំ​ក្រុម​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត និង​មន្ត្រីរាជការ​មួយ​ចំ​នួ​មក​ពី​សាលាស្រុក​សាលា​ក្រៅ ... Read More »

ម៉ូតូPCXបុកឡំប្រឺតាពីក្រោយក្រឡាប់ផ្ងារជេីងនិងបណ្តាលឱ្យរបួសបាក់ជេីងម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នទៅជ្រុលបុកឡំប្រ៊ឺតាពីក្រោយពេញទំហឹងធ្វើឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីង​ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​នៅចំណុចភ្លើងស្តុបជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកឡំប្រឺតា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1GS-6198 តាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីត ខណៈបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកPCX ... Read More »

ក្រសួង​សុខាភិបាល​ថៃ៖​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​៣០១នាក់​ស្លាប់​ក្នុង​មួយថ្ងៃ​,ខណៈរកឃេីញអ្នកឆ្លងថ្មី​ចំនួនជាង​ ២ម៉ឺន​នាក់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៍មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះថា​ ត្រឹមរយៈពេលតែ​ ២៤ម៉ោងប៉ុណ្ណោះ​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​ ​៣០១នាក់​បានស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតថ្មីមួយទៀត,ខណៈ​អជ្ញាធរមូលដ្ឋាន​ ... Read More »

សម័យតេជោសែន ! ខ្មែរជួយខ្មែរ, ខ្មែររួបរួមគ្នាតែមួយ ក្រោមដំបូល សន្តិភាព ! ពេលនេះអ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ប្រកាស​ទិញ​ផ្លែ​មៀន​ប៉ៃលិន ១ ពាន់តោន, ហើយ​លក់​ចេញវិញ​តម្លៃតែ ១៩០០ រៀល ​ក្នុង​មួយ​គីឡូក្រាម!

ភ្នំពេញ៖ អ្វីៗខ្មែរអាចធ្វើបាន ចំពោះទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ស្រឡាញ់សន្តិភាព គោរពបិតាសន្តិភាព និងមាតាមនុស្សធម៌ ។ពិតជារំភើបខ្លាំងណាស់ ! ខណ: អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ប្រកាស​ទិញ​ផ្លែ​មៀន​ប៉ៃលិន ១ពាន់​តោន ហើយ​លក់​ចេញវិញ​តម្លៃតែ ... Read More »

សាលាគណខេត្តកំពង់ចាម និងសប្បុរសជន បន្តផ្ដល់អំណោយជូនរដ្ឋបាល ខេត្តកំពង់ចាមដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និង​លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួម​ដំណើរ​ជាមួយ​អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ... Read More »

សហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង រកប្រាក់ចំណូលបន្ថែមពីប្រពៃណី តម្បាញកន្ទេលចចូត

ភ្នំពេញ​៖​ ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ជាក់ស្ដែង​ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។​ នេះបេី​យោង​តាមការបញ្ជាក់ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងតាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២១។ ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​២៦នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ១៤នាក់​ ​នៅថ្ងៃទី១៨ សីហា​!

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍​ទី​១៩ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​២៦នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ១៤នាក់​​។ ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ករណីជាសះស្បើយចំនួន ១៤នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

សម្ដេចក្រឡាហោម ស ខេង បន្តដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ​បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ ... Read More »

បិទផ្នែកទាំងមូលផ្សារក្រមួនអង្គអេងរយៈពេល ៤ ថ្ងៃ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារក្រមួន ក្រោយសាលា អង្គអេង គឺត្រូវបិទផ្នែកទាំងមូលផ្សារក្រមួនអង្គអេងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ ... Read More »

គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បានផ្តល់អំណោយជាសម្ភារមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បានផ្តល់នាំយកអំណោយជាសម្ភារសម្រាប់បម្រើក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួម ... Read More »

យ៉ែម សំអូន ទើបចាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះលម្ហែឲ្យកូនប្រុស ហើយក៏ទិញផ្ទះវីឡាថ្មីជូនកូនស្រីនៅអូស្ត្រាលីផងដែរ

ភ្នំពេញ៖ កន្លងទៅ តារាសម្តែងនិងចម្រៀង លោក យ៉ែម សំអូន ធ្លាប់បានបង្ហើបអំពីការត្រៀមកាដូពិសេសមួយសម្រាប់កូនស្រីបណ្តូលចិត្តដែលកំពុងរស់នៅជាមួយម្តាយឯប្រទេសអូស្ត្រាលី។ ការបង្ហើបនេះធ្វើឡើងកាលពីប៉ុន្មានខែមុននេះក្នុងថ្ងៃខួបកំណើតគម្រប់២០ឆ្នាំរបស់កូនស្រី។ ពេលនេះលោកបានបញ្ចេញហើយ គឺជាផ្ទះវីឡាមួយនៅតំបន់ផ្លូវជាតិលេខ៦A ។ មុននេះ លោក យ៉ែម សំអូនទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងដំណឹងទិញផ្ទះលម្ហែមួយនៅឯខេត្តកំពតឲ្យកូនប្រុស ... Read More »

មនុស្ស​ប្រុស​ស្រី​ចំនួន​ ១២នាក់​ ដែលល្មើសនឹងបទបញ្ជាហាមឃាត់​ ត្រូវ​សមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន

ខេត្ត​ស្ទឹងត្រែង៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ១២នាក់​ ត្រូវ​បានកម្លាំង​សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង​ ចាប់ឃាត់ខ្លួន​កាលពីយប់ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ ជាប់​​ពាក់ព័ន្ធបើកធ្វើអាជីវកម្ម(ឆ្នោតឡូតូ5D៦ខ្ទង់)ដោយគ្មានលិខិតអនុញ្ញាត​ ដែល​​ល្មើសនឹងបម្រាមហាមឃាត់​ ស្ថិត​នៅត្រង់​ចំណុច​ផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិថ្មលាត​ សង្កាត់ស្រះឬស្សី​ ក្រុងស្ទឹងត្រែង។ ជាក់ស្ដែង​យោងតាមរបាយការណ៍របស់សមត្ថកិច្ច​មូលដ្ឋាន​ខេត្ត​ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៩​ ខែសីហា​ ... Read More »

កិច្ចសម្ភាសន៍ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និង លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា

ខេត្តត្បូងឃ្មុំ ៖ កិច្ចសម្ភាសន៍ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និង លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា នាពេលនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

មានករណីមេរោគកូវីដ-១៩ ប្រភេទ (Delta) ដែលស្ថិតក្នុងខណ្ឌ៧មករា សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ព្រឹកនេះវេលាម៉ោង១០៖០០នាទី ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅ ម្ដុំផ្សារសេរីភាព និងផ្សារឌុយមិច ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ពន័្ធនិងទីតាំងខាងលើ ... Read More »

ជិតដល់ថ្ងៃសែនក្បាលទឹក សមត្ថកិច្ចជំនាញ(កបប)បន្តរកឃើញអាល់កុលក្លែងក្លាយ ជិត៥០ លីត្រនិងពពុះសណ្តែក មានសារធាតុគីមី នៅផ្សារ វាលយន្ត ទីរួមខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ជិតដល់ថ្ងៃសែនក្បាលទឹក សមត្ថកិច្ចជំនាញ(កបប)បន្តរកឃើញអាល់កុលក្លែងក្លាយ ជិត៥០ លីត្រនិងពពុះសណ្តែក មានសារធាតុគីមី  នៅផ្សារ វាលយន្ត ទីរួមខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។ លោក ផឹង និល ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាបានប្រគល់ជំនួយជាគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ប្រទេសមីយ៉ាន់ម៉ា ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងអោយសម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើប្រាស់ “មណ្ឌលចត្តាឡីស័ក” សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ​៖​ បេី​យោង​តាមការបញ្ជាក់ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ... Read More »

ជនបន្សាបគ្រឿងញៀនដែលវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលកម្រិតស្រាល តាឡាក់ប៉ោយប៉ែត​ ទទួល​អំណោយ​ពីលោកអភិបាលខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ជាមួយក្រុមការងារអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរក្រុង កងកម្លាំងចម្រុះ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ភ របស់លោកនាយឧត្តមសេនីយ៍ ... Read More »

លោកស្រី ឱ វណ្ណឌីន ,លោកស្រី Li Ailan បាននាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ទៅប្រគល់ជូន លោកយាយ ផាន់ស៊ន់ មានព្រះជន្ម ១០១ ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសន្ទនាការងារតាមប្រព័ន្ធវីដេអូ ជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទំាងសងខាង

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាបានជួបសន្ទនាការងារជាមួយការងារលោក សាយ សំភូន ភូមវិហាន ប្រធានថ្មីរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ នេះ។ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរបានផ្តោតសំខាន់លើការ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិបទជំងឺកូវីដ-១៩ ... Read More »

អភិបាលខណ្ឌចំការមន លើកឡើងថា មន្ត្រីសង្កាត់-ខណ្ឌ ជាអ្នកបម្រើរាស្ត្រក្នុងមូលដ្ឋាន មិនមែនជាចៅ ហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូល រួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភទឹកសុទ្ធវីតាល់ចំនួន ២៥០០កេស ព្រមទាំងសាប៊ូលាងដៃនិងដុសខ្លួនចំនួន ២៥០០កញ្ចប់ ដល់ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​៖​ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញទទួលអំណោយដ៍ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី ... Read More »

នៅព្រឹកថ្ងៃទី១៩​ ខែសីហានេះ ជំនួយរបស់រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់ដល់ដៃមីយ៉ាន់ម៉ាហេីយ !

ប្រទេសមីយ៉ាន់ម៉ា៖ ពិធីប្រគល់-ទទួលអំណោយឧបករណ៍វេជ្ជសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ដែលលោកបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៧នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៧នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៩៩នាក់ នៅថ្ងៃទី១៨ ... Read More »

បើកម៉ូតូបត់ឆ្វេងមិនប្រុងប្រយ័ត្ន ម៉ូតូមួយគ្រឿងមកពីក្រោយបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍មួយ  បណ្តាលឲ្យស្លាប់​ម្នាក់ ​នៅ​នឹង​កកន្លែងកាលពីរសៀលថ្ងៃទី​១៨ ខែសីហា ឆ្នាំ ២០២១ នៅលើផ្លូវ​កក្រាលកៅស៊ូ ត្រង់ចំណុច​ក្រុម​ទី១ ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោងឫស្សី ។ មនមន្រ្តីនគរបាលចរាចរណ៍ស្រុកមោងឫស្សីបានឲ្យដឹងថា ... Read More »