ព័ត៌មានទាន់ហេតុការណ៍៖
'

ចិញ្ចើមផ្លូវនៅតែជាចំណាប់ខ្មាំងសម្រាប់កន្លែងលក់ដូរដែលអាជ្ញាធរដោះស្រាយមិនចេញ

ចែករំលែក៖ភ្នំពេញ ៖ កំណាត់ផ្លូវមួយចំនួននៅ រាជធានីភ្នំពេញ ពិសេសតំបន់ប្រជុំជន តាមតំបន់មុខរោងចក្រ ត្រូវបានអាជីវករ យកចិញ្ចើមផ្លូវដាក់គ្រែដាក់តុ តាំង លក់ទំនិញ ផ្លែឈើ ម្ហូបអាហារ ដែលបង្ក ឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម រញ៉េរញ៉ៃតាមដងផ្លូវនិងកកស្ទះចរាចរណ៍ ... Read More »

អាជ្ញាធរខេត្ដរតនគិរីបិទភ្នែកចំពោះសំណង់ក្រុមហ៊ុនSNនៅមាត់បឹងកម្សាន្ដ

ខេត្ដរតនគិរី ៖ ភោជនីយដ្ឋានបឹងកម្សាន្ដ និងអគារទើបសាងសង់ថ្មីរបស់សណ្ឋាគារ SNបឹងកម្សាន្ដដែលមានទីតាំងក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ពេលនេះកំពុងរងការរិះគន់ពីប្រជាពលរដ្ឋទាក់ទងនឹងការធ្វើឱ្យប៉ះពាល់ដល់ បរិស្ថាននិងតំបន់រមណីយដ្ឋានមួយនេះមានសភាពកាន់តែអាក្រក់ទៅៗ ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ម្ចាស់សណ្ឋាគារ SN បឹងកម្សាន្ដអ្នកស្រី សុខ ... Read More »

ញត្តិគាំទ្ររបស់ក្រសួងធនធានទឹក និងឧតុនិយមចំពោះរាជរដ្ឋាភិបាល

ញត្តិគាំទ្ររបស់ក្រសួងធនធានទឹក និងឧតុនិយមចំពោះរាជរដ្ឋាភិបាល៖ Read More »

ជនសង្ស័យ២នាក់ឆក់កាបូបពីនារី៣នាក់មិនបានសម្រេច បែរជាដួលម៉ូតូ ត្រូវនគរបាលចាប់ជាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលដេញតាមចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីអ្នកធ្វើដំណើរតាមម៉ូតូ៣នាក់មិនបានសម្រេច ហើយត្រូវក្រុមនារីស្រែកថា ចោរៗ ធ្វើឲ្យក្រុមជនសង្ស័យភ័យតក់ស្លុត ក៏បើកម៉ូតូរត់ ស្របពេលនេះកម្លាំងល្បាតទៅទាន់ ក៏ដេញចាប់បានតែម្តង បន្ទាប់ពីម៉ូតូជនសង្ស័យបានជិះដួល ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២១ ខែសីហា ... Read More »

សំណង់ស្នាក់ការកណ្តាលធនាគារ អេស៊ីលីដា ជួលពលករអត់ច្បាប់ចំរុះជាតិសាសន៍ ត្រូវនគរបាលអន្តោប្រវេសន៍ឆ្មក់ចូលឃាត់ខ្លួនបាន៦៥នាក់

ភ្នំពេញ៖ ពលករគ្មានច្បាប់ដែលជាជនបរទេសចំរុះជាតិសាសន៍ មានជនជាតិកូរ៉េ, អង់គ្លេស ម៉ាឡេស៊ី, ហ្វីលីពីន ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ ត្រូវបានកំលាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំងសំណង់ថ្មីនៃស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ជាលទ្ធផលឃាត់ខ្លួនបាន៦៥នាក់ បញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនីតិវិធី ... Read More »

បុរសរើសអេតចាយម្នាក់ដេកតាមចិញ្ចើមផ្លូវ ស្មានថាមនុស្សស្លាប់ ឆោឡោផ្អើលដល់សមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកក្បែររទេះអេតចាយ នៅចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល ឆោឡោមកចោមរោមមើលទាំងកណ្តាលអធ្រាត្រ ដោយនឹកស្មានថា បុរសនោះបានស្លាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែសីហា ឆ្នាំ ... Read More »

ដាក់កាបូបលុយលើភ្លៅអង្គុយហូបពង់មានអាំងចោរចិត្ដស្លុយមកដល់ឆក់យករួចជិះម៉ូតូគេចតែប្រជាពលរដ្ឋចាប់បានវាយស្ទើរស្លាប់ស្ទើររស់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវ បានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗបន្ទាប់ពីជនទាំង២នាក់នេះធ្វើសកម្ម ភាពឆក់យកកាបូបនារីម្នាក់ខណៈដែលនាងកំពុងតែអង្គុយហូបពងមាន់អាំងជា មួយមិត្ដភក្ដិ ។ ហេតុកាណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៩និង១៥ នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទល់មុខសាកលវិទ្យាល័យបញ្ញាសាស្ដ្រតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុង ... Read More »

ប្រើហិង្សាទៅលើប្រពន្ធជាញឹកញាប់ ទីបំផុតត្រូវប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់តែងតែងផឹកស្រាស្រវឹងជោកជាំ ហើយរករឿងវាយតបទៅលើស្ត្រីជាប្រពន្ធជាញឹកញាប់ រហូតធ្វើឲ្យស្ត្រីជាប្រពន្ធអត់ទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមច្បាប់ ។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ... Read More »

នាំខ្លួនបុរសម្នាក់ទៅកាន់តុលាការពីបទរំលោភសេពសន្ថវៈ

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលអនុវត្តដីកានាំខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូង ខេត្តកណ្តាល ពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ... Read More »

ឃាតកសម្លាប់មន្រ្តីធម្មការប្លន់យកម៉ូតូចាប់បានហើយជាមនុស្សជិតស្និទ្ធនឹងជនរងគ្រោះ

ខេត្តកំពង់ឆ្នាំង ៖ ក្រុមឃាតកដែលសម្លាប់មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំងប្លន់យកម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត និងស្រុក ស្រាវជ្រាវរកឃើញហើយនៅពេលនេះ និងបានចាប់ខ្លួនហើយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅវត្តជាងហ្លួង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ... Read More »

ចោរឆក់ភ្លាត់ស្នៀតបានទូរស័ព្ទ បែរជាអស់ម៉ូតូខ្លួនឯងទៅវិញ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីកម្មការិនីរោងចក្រម្នាក់បានសម្រេចហើយជិះម៉ូតូគេចតែជ្រុលធ្លាក់ជង្ហុក ម៉ូតូក៏លែងឆេះទៅមុខមិនរួច ដោយភ័យខ្លាំងពេក ទុកម៉ូតូចោលរត់យកប្រាស់អាយូសតែម្តង ខណៈជនរងគ្រោះចេញពីធ្វើការហើយដើរចុចទូរស័ព្ទតាមដងផ្លូវ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវតុងហ្គ៊ា ភូមិចោមចៅ សង្កាត់ចោមចៅ ... Read More »

សាលាខណ្ឌ៧មករារៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ធបាលខណ្ឌ

ភ្នំពេញៈ ដើម្បីរក្សារបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ធក្នុងមូលដ្ធាន ក៏ដូចជាការឆ្លើយតមទៅនឹងផែនការរបស់សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ សាលាខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ធបាលខណ្ឌ ក្រោមធិបតីភាព លោក លីម សុភា អភិបាលនៃគណៈបញ្ជាការឯកភាពខណ្ឌ ... Read More »

ប្រធាន​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្ប​ កម្ម​ខេត្ដ​ព្រះ​សីហ​នុ​សុំ​ឱ្យ​រដ្ឋមន្ដ្រី​ ក្រសួង​ដែនដី​ផ្អាក​ចេញ​ប័ណ្ណ​កម្ម​ សិទ្ធ​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ប្រធាន​មន្ទីរ​ ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ខេត្ដ​ព្រះ​សីហ​នុ​បាន​ស្នើ​តាម​រយៈ​រដ្ឋមន្ដ្រី​សមី​សុំ​ទៅ​ជួយ​ អន្ដរាគមន៍​ដល់​រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ ដែនដី​នគរូបនីយកម្ម​និង​សំណង់​ឱ្យ​ផ្អាក​ ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដី​នៅ​តំបន់​ជុំវិញ​ បឹង​ព្រែក​ទប់​ ជា​បណ្ដោះអាសន្ន​សិន​​។​ ​គួរ​បញ្ជាក់​ថា​ ផ្នែក​តាម​ ស​.​ជ​.​ណ​ របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១១​ ខែ​ ឧសភា​ ... Read More »

បុរសម្នាក់កំពុងដើរសុខៗ ស្រាប់តែដួលផ្ងារក្រោយបែកក្បាលរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់បានដើរនៅតាមបណ្តោយផ្លូវសុខៗ ស្រាប់តែដួលផ្ងារក្រោយបណ្តាលឲ្យបោកក្បាល ទៅនឹងថ្នល់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ... Read More »

ថៃស្វែងរក“ហ្វូងចចក”នៅពីក្រោយការវាយប្រហារគ្រាប់បែកក្នុងក្រុងបាងកក

អគ្គស្នងការប៉ូលិសថៃលោកSomyot Poompanmuang កាលពីថ្ងៃទី២០ ខែ សីហាបានបញ្ជាក់ថា មានមនុស្សយ៉ាង តិច១០នាក់នៅពីក្រោយការវាយប្រហារ គ្រាប់បែកក្នុងព្រះវិហាអ៊ីរ៉ាវ៉ានក្នុងក្រុង បាងកកបានសម្លាប់មុស្សជាង២០ និង ជាង១២០នាក់រងរបួស។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានលោក Somyot បញ្ជាក់ថា ... Read More »

មនុស្សពីរនាក់សង្ស័យវាយប្រហារគ្រាប់បែកក្នុងក្រុងបាងកកចូលខ្លួនបំភ្លឺថាខ្លួនជាអ្នកនាំភ្ញៀវទេសចរ

សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា បុរសពីរនាក់ដែលត្រូវកាមេរ៉ាសុវត្ថិ ភាពចាប់បានហើយជាប់សង្ស័យថា ជា អ្នកវាយប្រហារគ្រាប់បែកបានចូលខ្លួនបំភ្លឺចំពោះមុខប៉ូលិសថាខ្លួនជា“ហ្គាយ” អ្នកនាំភ្ញៀវទេសចរទេ ។ បុរសទាំងពីរនាក់ខាងលើបានចេញ បំភ្លឺចំពោះមុខប៉ូលិសថៃនាថ្ងៃទី២០ ខែសីហា ហើយប៉ូលិសកំពុងតែ ធ្វើការសាកសួរអ្នកទាំងពីរ ។ បុរសទាំង ពីរនាក់នោះបានបញ្ជាក់ថា ... Read More »

ត្រីងាប់អណ្តែតពេញទន្លេ ក្រោយការផ្ទុះនៅ Tianjin

ក្រោយការផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែធៀនជៀន ធ្វើឲ្យជាតិគីមីសាយ ភាយពេញតំបន់ជុំវិញនោះ ។ នៅតាមដងទន្លេ ស្ទឹង សមុទ្រ នៅក្បែរកន្លេងកើតហេតុ មានត្រីរាប់សែនក្បាល់ងាប់សពា្រត ។ ក្នុងបរិវេណ៦គីឡូម៉ែត្រជុំវិញកន្លែងកើតហេតុ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ។ ពលរដ្ឋរស់នៅតំបន់ក្បែរនោះមិនដែលបានជួយបប្រទះត្រីងាប់ច្រើនបែបនេះឡើយ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ការផ្ទៀងផ្ទាត់ផែនទីពីម្សិលមិញ ជម្រះមន្ទិលប្រជាពលរដ្ឋរបស់យើង ហើយក៏ជាវាយបំបាក់នូវឧបាយកលពិសពុលរបស់ក្រុមប្រឆាំង

ភ្នំពេញ៖ ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាវិមានសន្តិភាព ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ មុនបើកប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថា ការបង្ហាញផែនទីដែលអង្គការសហប្រជាជាតិយកមកបានផ្ទៀងផ្ទាត់ កិច្ចការដ៏ល្អនេះ មិនមែនសម្រាប់ដែលយើងជាមនុស្សនៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែ ... Read More »

នាយឧត្តមសេនីយ៍គន់ គីម អញ្ជើញចុះពិនិត្យ និងតាមដានការងារកងទ័ពទិសទី៣

ខេត្តឧត្តរមានជ័យ៖ ដើម្បីពង្រឹងជំហរដល់កងយោធពលខេមរភូមិន្ទដែលកំពុងឈរជើងការពារព្រំដែន ខ្មែ-ថៃឲ្យកាន់តែមានភាពប្រសើរឡើង និងមានជំហរការពារជាតិកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ រួមដំណើរដោយនាយទាហាន នាយទាហានរងជាច្រើនរូបផងដែរ បានអញ្ជើញទៅចុះពិនិត្យ និងតាមដានការងារកងទ័ពដែលកំពុងឈរជើងការពារព្រំដែនខ្មែរ ... Read More »

ខណៈវិបត្តិស្តីពីជនភៀសខ្លួនកាន់តែអាក្រក់ លោកស្រីម៉ាក់កែល និងលោកហូឡង់មានបំណងពន្លឿនពិភាក្សាលើជំនួយបន្ទាន់

ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលបារាំងនឹងជំរុញឲ្យសហភាពអឺរ៉ុបទាំងមូលជួយពន្លឿន ក៏ដូចជាការឯកភាពគ្នាជាធ្លុងមួយនៅក្នុងបញ្ហាវិបត្តិជនភៀសខ្លួនដែលកំពុងតែមានស្ថានភាពកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ប្រទេសអាល្លឺម៉ង់បានត្អួញត្អែរកន្ទក់ន្ទេញយ៉ាងរត់មាត់ថា ខ្លួនជាអ្នករែកពុនធ្ងន់ជាងគេចំពោះវិបត្តិដ៏ធំមួយនេះ ។ លោកស្រីអធិការបតីអាល្លឺម៉ង់ អេងហ្គេឡា ម៉ាក់កែល និងប្រធានាធិបតីប្រទេសបារាំង លោក ហ្រ្វង់ស័រ ហូឡង់ នៅថ្ងៃទី២៤ ... Read More »

ព្រឹកនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព

ភ្នំពេញ៖ ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នាវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖ ១ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង ... Read More »

អ៊ីស្រាអែលឆ្លើយតបកាំជ្រួចមីស៊ីសស៊ីរីដោយប្រើកាំភ្លើងធំ និងវាយប្រហារពីលើដែនអាកាស

ប្រភពព័ត៌មានពីយោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងធុនធំ និងបាញ់ពីលើដែនអាកាសចូលទៅក្នុងជំរំយោធាស៊ីរីស្ថិតនៅក្នុងតំបន់ Golan Heights កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដែលជាការឆ្លើយតបចំពោះការបាញ់ប្រហារមីស៊ីលរបស់ពួកគេចូលមកកាន់ទឹកដីអ៊ីស្រាអែល ។ ប្រភពបានថ្លែងថា កម្លាំងយោធាអ៊ីស្រាអែលបានបាញ់ប្រហារពីប្រាំទៅប្រាំមួយដងពីលើដែនអាកាសប្រឆាំងទៅលើទីតាំងរបស់នៅក្នុងទឹកដីស៊ីរី បន្ទាប់ពីមីស៊ីលជាច្រើនគ្រាប់ត្រូវបាញ់ចេញពីតំបន់នោះមកធ្លាក់នៅក្នុងតំបន់ Galilee ភាគខាងជើងអ៊ីស្រាអែល ... Read More »

អាវុធហត្ថខេត្តត្បូងឃ្មុំអនុវត្តដីកាចាប់ខ្លួនស្រ្តីសង្ស័យម្នាក់ពីបទសម្លាប់ក្មេង២នាក់ដោយច្រានទម្លាក់ទឹកអណ្តូងកាលឆ្នាំ២០១២

ខេត្តត្បូងឃ្មុំ; ស្រ្តីសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះជនសង្ស័យក្នុងភូមិម្រាមទាក ឃុំជីរោរ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲនាំខ្លួនរបស់លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម លេខ៤៦១ ចុះថ្ងៃទី៣០ ខែតុលា ... Read More »

ច្រកអន្តរជាតិប៉ោយប៉ែតភ្ញៀវទេសចរអន្តរជាតិថយចុះពី១០ទៅ១៥ភាគរយ ក្រោយពីមានផ្ទុះគ្រាប់បែកនៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវគេរាយការណ៍ឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែតមានការថយចុះពី១០ទៅ១៥ភាគរយ ក្រោយពីមានករណី ផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ដែល ... Read More »

លោក គីម ជុងអ៊ុន បញ្ជាឲ្យកម្លាំងយោធាត្រៀមខ្លួនធ្វើសង្គ្រាម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែសីហាបានផ្សព្វផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពជួរមុខត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រោម ខណៈដែលស្ថានការណ៍តានតឹងជាមួយកូរ៉េខាងត្បូងកំពុងតែពុះកញ្ជ្រោលខ្លាំងឡើងដល់កម្រិតកំពូល ក្រោយការផ្ទុះអាវុធធុនធ្ងន់ដាក់គ្នាឆ្លងកាត់តំបន់ព្រំដែន ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សព្វផ្សាយ ការចេញបញ្ជាខាងលើនេះរបស់លោក គីម ... Read More »

កូរ៉េទាំងពីរផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែន

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា បានបញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ចូលក្នុងទឹកដីកូរ៉េខាងជើងនៅថ្ងៃទី២០ ខែសីហា ក្រោយពេល ទាហានកូរ៉េខាងត្បូងសង្ស័យថា កូរ៉េខាងជើងបានបាញ់កម្ទេចប្រព័ន្ធបំពងសម្លេងរបស់កូរ៉េខាងត្បូងដែលដាក់នៅតាមបណ្តោយព្រំដែន ។ ឧបករណ៍របស់កូរ៉េខាងត្បូងបានឃើញវត្ថុអ្វីមួយហោះហើរចេញពីកូរ៉េខាងជើង សង្ស័យថាជាគ្រាប់បាញ់ចេញពីកូរ៉េខាងជើងនៅវេលាម៉ោង១៥និង៥២នាទី ។ គ្រាប់នោះសំដៅទៅលើប្រដាប់បំពងសម្លេង។ កូរ៉េខាងត្បូងក៏បានជម្លៀសពលរដ្ឋនៅតាមព្រំដែនទៅកាន់តំបន់សុវត្ថិភាព ។ ការបាញ់ប្រហារគ្នានេះ ធ្វើឲ្យភាពតានតឹងរបស់កូរ៉េទាំងពីរកាន់តែខ្លាំងឡើង ... Read More »

ក្រសួងទេសចរណ៍ៈប្រាសាទអង្គរវត្ដជាគោលដៅទី១របស់ភ្ញៀវទេសចរ

ភ្នំពេញ ៖ ប្រាសាទអង្គរវត្ដដែលល្បី ល្បាញពេញពិភពលោកបច្ចុប្បន្ននេះ បានក្លាយជាគោលដៅទី១របស់ភ្ញៀវ ទេសចរនៅលើពិភពលោក ។ តាមរយៈ ទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ប្រាសាទអង្គរវត្ដត្រូវបានជ្រើសរើសជាគោលដៅទេស ចរណ៍ទី១ដែលទេសចរនិងអ្នកធ្វើដំណើរ មកទស្សនាក្នុងចំណោមគោលដៅ ទេសចរណ៍ទាំងចំនួន៥០០កន្លែងនៅលើពិភពលោក ។ គោលដៅទេសចរណ៍ល្អបំផុតទី២ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ រុស្ស៊ីបាត់បង់“ដាវទិព្វ”ដែលអាចគំរាមកំហែងលោកខាងលិចបាន

ថាមពលធ្លាប់បានចាត់ទុកជា“ដាវទិព្វ” ជួយរុស្ស៊ីអាចគំរាមកំហែងលោកខាង លិចបាន ហើយអាចធ្វើឱ្យលោកខាងលិច ទុកមុខឱ្យមិនហ៊ានតតាំងនោះឡើយ។ ប៉ុន្ដែក្នុងពេលដែលតម្លៃប្រេងបន្ដធ្លាក់ ចុះឥតឈប់ឈរធ្វើឱ្យឥទ្ធិពលរបស់រុស្ស៊ីក៏ត្រូវធ្លាក់ចុះ ហើយគោលនយោបាយ បំពង់បង្ហូរឧស្ម័នក៏ត្រូវថយចុះផងដែរ។ ជាច្រើនឆ្នាំកន្លងមក ការដែលរុស្ស៊ី កាត់បន្ថយការនាំចេញថាមពលលក់ទៅឱ្យអឺរ៉ុបក្នុងពេលដែលមានភាពតានតឹងជាមួយលោកខាងលិច ធ្វើឱ្យលោកខាង លិចពិសេសគឺអឺរ៉ុបដេកមិនលក់បក់មិនល្ហើយ ក្នុងពេលរដូវរងាមកដល់ពលរដ្ឋ ... Read More »

លោកសក្ដិ៥យោធា ជា វណ្ណៈ កាងប្រពន្ធ និងដន្លងកត់កន្ទុយលេខនៅផ្សារឯករាជ្យមួយ

ភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខ នៅម្ដុំផ្សារឯករាជ្យមួយ ផ្ទះលេខ១១D និងផ្ទះលេខ៧D ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកដំណើរការជាយូរមកហើយ នៅនឹងច្រមុះភ្នែកសមត្ថកិច្ច ក៏ដូចជាមូលដ្ឋាន តែមិនទាន់ចាត់វិធានការបង្រ្កាប លុបបំបាត់នៅឡើយទេ មកទល់បច្ចុប្បន្ននេះ។ ... Read More »

នាយឧត្ដមសេនីយ៍គន់ គីម ៖ សិស្សណាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាននិទ្ទេសAទទួលបានម៉ូតូ១គ្រឿង

ខេត្ដឧត្ដរមានជ័យ ៖ ថ្លែងទៅកាន់ សិស្សានុសិស្សជាច្រើនរយនាក់នៅក្នុង ឧត្ដរមានជ័យនាយឧត្ដមសេនីយ៍គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ដឧត្ដរមានជ័យបានសន្យាថា ប្រសិនបើសិស្សទាំងឡាយណាដែល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខជាប់និទ្ទេសAលោកនឹង ប្រគល់ម៉ូតូមួយគ្រឿងឱ្យសិស្សានុសិស្សទាំងនោះទោះជាប់ប៉ុន្មាននាក់ក៏ដោយ ។ ពិធីសំណេះសំណាលជាមួយសិស្សា នុសិស្សដែលត្រៀមប្រឡងយកសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនេះបាន ... Read More »