ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសខ្លាំងហ្វីលីពីន​ ចង់ឲ្យសហរដ្ឋអាមេរិក បង់ប្រាក់ ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ជាមួយហ្វីលីពីន

អន្តរជាតិ​៖ លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន បាននិយាយថា ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ដែលជួយសម្រួលដល់ ការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំង២​ លោកចង់ឲ្យសហរដ្ឋអាមេរិក បង់ប្រាក់​ ព្រោះវាគឺជាការចូលរួមទទួល ខុសត្រូវ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន ... Read More »

ផលិតករហ៊ុយ យ៉ាឡេង ចេញផលិតភាពយន្តឆ្លុះបញ្ចាំងពីបញ្ហាជីវិតព្រោះជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែដើម្បីចេញផលិតភាពយន្តផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តចេញផលិតភាពយន្តខ្នាតធំថ្មីរបស់ខ្លួនហើយគឺរឿង“គ្រោះជីវិតកូវីដ-១៩”។ ការប្រកាសចេញថតនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីប្រកាសចេញផលិតភាពយន្តនេះកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រោមវត្តមានសិល្បករនិងក្រុមការងារក្នុងភាពយន្តខាងលើ។ ភាពយន្តនេះនឹងឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងជិវិតរបស់មនុស្សក្នុងសង្គមនាអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នោះ។ នេះបើតាមការបញ្ជាក់របស់ហ៊ុយ យ៉ាឡេង ដែលជាផលិតករ និងជាចាងហ្វាងផលិតកម្មកថាជ័យ។ លោកបានបញ្ជាក់ថា លោកសម្រេចចិត្តចេញផលិតភាពយន្តនេះក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែព្រោះតែបញ្ហាប្រឈមនៃជំងឺកូវីដ១៩នោះ។ ... Read More »

ស្នងការខេត្តបាត់ដំបង សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ ... Read More »

រឿងព្រេងនិទាន÷ ទាក់ទងប្រវត្តិនំបញ្ចុកខ្មែរ

រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិចពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀតនៅតំបន់ដែលពួកគាត់រស់នៅសំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ ... Read More »

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:១៥ព្រឹក លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដំណាក់កាលទី១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២

ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ កុម្ភៈ​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ដែលសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការបង្កើតកម្មវិធីវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមស្តង់ដាអាស៊ានតាមប្រព័ន្ធឌីជីថល ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២​។ បើតាមក្រសួងទេសចរណ៍ ការឈ្នះជ័យលាភីបង្ហាញថា គំនិតផ្ដួចផ្ដើមរៀបចំសមស្របតាមយុគសម័យឌីជីថល ទាំងទម្រង់និងខ្លឹមសារបច្ចេកទេស ... Read More »

ក្រសួងទេសចរណ៍: ចំនួនភ្ញៀវទេសចរដែលទៅទស្សនាខេត្តកំពតស្ទុះដល់ជាង១០ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១

ខេត្តកំពត ៖ ប្រធានមន្ទីរទេសចរណ៍កំពត លោក សយ ស៉ីណុល ទើបបញ្ជាក់ថ្ងៃទី១៤ ខែកុម្ភៈនេះថា ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង ១០ ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២-១៤ ... Read More »

មនុស្សជាង​ ១០០នាក់រងរបួសនៅប្រទេសជប៉ុន​ ក្នុងករណីគ្រោះរញ្ជួយដីកម្រិត៧,៣ រិចទ័រ វាយប្រហារ

អន្តរជាតិ​៖​ មនុស្សយ៉ាងណោចណាស់​ជាង១០០នាក់​ បានរងរបួសក្នុងករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងធ្វេីឲ្យចន្តរអគ្គីសនីត្រូវដាច់ភ្លើងជាច្រើនកន្លែង។ ជាក់ស្ដែង​តំបន់រញ្ជួយដីមួយនេះ គឺកន្លងមកក៏ធ្លាប់រងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុនផងដែរ។ បេីតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ... Read More »

បិសាចក្រហមបានត្រឹមស្មើ West Brom កាន់តែឆ្ងាយពិន្ទុពីក្រុមកំពូលតារាង

ក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល១ទល់១ ដែលធ្វើឲ្យក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ។ការប្រកួតក្រុមទាំង២កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ក្រុមម្ចាស់ផ្ទះ ... Read More »

Naomi Osaka និង Serena Williams ឈានដល់វគ្គ៨ក្រុមចុងក្រោយក្នុងកម្មវិធី Australian Open

Naomi Osaka បានសន្សំពិន្ទុប្រកួតចំនួន២លើក ហើយកីឡាការិនីSerena Williams ត្រូវបានយកឈ្នះគូប្រកួត ដោយអ្នកទាំងពីរ ឲឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open ។ ដោយចាញ់ការប្រកួតបើកឆាកជាមួយ Garbine Muguruza កីឡាការិនីNaomi Osaka ... Read More »

ប្រទេសជុំវិញពិភពលោក បង្កើនល្បឿន​នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

គិតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប 109.363.173 នាក់ និងស្លាប់ 2.410.378 នាក់ ។ ប្រទេសជាច្រើនបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ទប់ស្កាត់ការឆ្លង ដើម្បីដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។ ... Read More »

ប្រទេសហ្គីណេ​ រកឃើញករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង

អន្តរជាតិ​៖​ បេីតាមការអះអាងពីរដ្ឋមន្រ្តីសុខាភិបាលហ្គីណេ បានប្រកាសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ថា​ មានករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង ចាប់ពីឆ្នាំ២០១៦ កន្លងមក។​ ខណៈជំងឺអេបូឡានេះ បានចាប់ផ្តើមផ្ទុះឡើងនៅចុងឆ្នាំ២០១៣ និងបានរីករាលដាលយ៉ាងខ្លាំងនៅតំបន់អាហ្រិកខាងលិច និងបន្តរីកសាយទៅតំបន់អាហ្វ្រិកផ្សេងទៀត។ មិនតែប៉ុណ្ណោះ​ហ្គីណេ ... Read More »

ផ្នែកមួយនៃការប្រកួតជម្រុះវគ្គជម្រុះ FIBA ​​Asia Cup 2021 ត្រូវបានពន្យារពេល

ការិយាល័យប្រចាំតំបន់របស់សហព័ន្ធបាល់បោះ FIBA ​​Asia បានបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី២០២១ នៃពូល A, B និង E ដែលគ្រោងធ្វើនៅទីក្រុងដូហា ប្រទេសកាតាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈត្រូវបានពន្យារពេលដោយសារការរឹតត្បិតរបស់អាជ្ញាធរកាតា។ គណៈគ្រប់គ្រងបាល់បោះពិភពលោកក៏បាននិយាយកាលពីថ្ងៃសៅរ៍ផងដែរថា ... Read More »

Bayern Munich ទិញបានខ្សែការពារ Dayot Upamecano ពីក្លិប RB Leipzig

ក្រុម Bayern Munich បានចុះហត្ថលេខាទិញយកខ្សែការពារកណ្តាលDayot Upamecano របស់ក្រុម RB Leipzig ដោយកីឡាករសញ្ជាតិបារាំងរូបនេះនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់នៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។ ... Read More »

អុីនធើណេតត្រូវបានកាត់ផ្តាច់នៅមីយ៉ាន់ម៉ា កម្លាំងទាហានដាក់ពង្រាយទប់ស្កាត់បាតុកម្ម

សេវាកម្មអុីនធើណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ហើយកម្លាំងទាហានបានដាក់ពង្រាយនៅគ្រប់ទិសទីទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្ម ។ ទាំងនោះជាសកម្មភាពរបស់យោធា ដើម្បីកាត់បន្ថយការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែកើនឡើងនៅក្នុងប្រទេសនេះ។ ពលរដ្ឋមីយ៉ាន់ម៉ា មិនអាច​ចូលទៅកាន់ប្រព័ន្ធអុិីនធើណេតបានឡើយ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការប្រើអំពើហិង្សា ហើយពលរដ្ឋ​មិនអាចទំនាក់ទំនងគ្នាតាមបណ្តាញទំនាក់ទំនងនានាក្នុងប្រទេសនេះបានទេ។​ ជាមួយគ្នានេះកម្លាំងសន្តិសុខនៅទីក្រុង Myitkyina ភាគខាងជើងមីយ៉ាន់ម៉ា ... Read More »

រថយន្តឡិចស៊ីសរេចង្កូតទៅបុកម៉ូតូបើកបញ្ច្រាសគ្នាស្លាប់បុរសចំណាស់ម្នាក់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចស៊ីសដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិព្រៃតាញ៉យ ឃ៉ំខ្សែត្រ ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទិត សាប៊ូ អាយុ៦៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិកោះត្រាច ឃ៉ំថ្មី ស្រកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១L-៨០១៣បានរងការខូចខាតយ៉ាងដំណំ។ ... Read More »

អស្ចារ្យ!!! អាហារច្រើនមុខជម្រើស តម្លៃតែ ៥$ ប៉ុណ្ណោះសម្រាប់អាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន ឌឹដ្រាម!

ភ្នំពេញ៖ ដួសដាក់ ដួសដាក់ ទាំងបាយ ទាំងម្ហូប បង្អែម និងផ្លែឈើ តម្លៃតែ ៥$ ប៉ុណ្ណោះសម្រាប់ការអញ្ជើញមកពិសាអាហារថ្ងៃត្រង់ បែបប៊ូហ្វេរ Buffet Food នៅភោជនីយដ្ឋាន ឌឹដ្រាម ... Read More »

តារាបាល់ទាត់ Cristiano Ronaldo ទទួលបានកំណត់ត្រាថ្មីមួយទៀតគឺលេខ១នៅលើ Instagram

ឥឡូវនេះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានឈានដល់អ្នកតាមដានចំនួន៥០០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួន៣ គឺ Instagram, Facebook និង Twitter ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលឈានដល់តួលេខនេះ។ តារាបាល់ទាត់វ័យ៣៦ឆ្នាំរូបនេះមានអ្នកគាំទ្រច្រើនបំផុតនៅលើភពផែនដីហើយទទួលបានចំណាត់ថ្នាក់លេខ១សម្រាប់អ្នកគាំទ្រភាគច្រើននៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបានវ៉ាដាច់តារាចម្រៀង ArianaGrande ... Read More »

ក្រសួងសុខាភិបាលប្រកាសថា៖ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា៖ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ... Read More »

ក្លិប Orlando City នៅលីគកំពូលអាមេរិកចុះហត្ថលេខាលើ AlexandrePato

ក្លិប Orlando City បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Alexandre Pato ដែលបានក្លាយជាភ្នាក់ងារទំនេរបន្ទាប់ពីចាកចេញពីទីក្រុង Sao Paulo កាលពីខែសីហា។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១៤ ... Read More »

Leicester City និង Man City ធ្វើបានល្អក្នុងទឹកដី

ក្រុមខ្លាំងៗ២គឺក្រុមចចកកំណាច Leicester City និងក្រុមមេឃខៀវ Manchester City បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងទឹកដី ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្តាហ៍ទី២៣ និងទី២៤។ នេះបើយោងតាមការលទ្ធផលដែលចេញផ្សាយដោយសារព័ត៌មានBBC Sport នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្រុមម្ចាស់ផ្ទះ ... Read More »

រថយន្ត Prius បេីកលឿនជ្រុលបុករថយន្ត​ Tacoma នៅវិមានឯករាជ្យ​ពេញទំហឹង​ រងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត Toyota Prius ក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្ត​ Toyota Tacoma ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែកុម្ភៈ​ ... Read More »

ព័ត៌មានបឋម៖ ពលករខ្មែរម្នាក់លួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនផ្ទុះរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់មកពីប្រទេសថៃលួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនប្រាប់ថាក្រោយពីកើតហេតុត្រូវបានកម្លាំងការពារព្រំដែនគោក៩១១ចូល ទៅជួយសង្គ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោប៉ែត។ សួបបញ្ជាក់ថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ៕ដោយ៖វណ្ណា Read More »

កម្មកររោងចក្រជិះម៉ូតូល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ កម្មកររោងចក្រម្នាក់រងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់នឹងកន្លែងខណៈជិះម៉ូតូល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៤នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។ សមត្ថកិច្ចក្រុងស្វាយរៀងបានអោយដឹងថាបុរសខាងលើត្រូវបានស្គាល់ឈ្មោះសយ ... Read More »

ពលរដ្ឋមីយ៉ាន់ម៉ាបន្តធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា

ពលរដ្ឋរាប់សិបម៉ឺននាក់​បាន​បន្តធ្វើបាតុកម្មនៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១៤ខែកុម្ភៈ (ជាទិវានៃក្តីស្រឡាញ់) ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការគាំទ្រ ដល់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលត្រូវយោធាចាប់ខ្លួន ក្នុងនោះមានលោកស្រីអោង សាន ស៊ូជី ជាដើម ។ នេះជាថ្ងៃទី ៩ ហើយដែលពលរដ្ឋមីយ៉ាន់ម៉ាធ្វើបាតុកម្ម​បើទោះបីជារងនូវការគំរាមកំហែងពីកម្លាំងយោធា​ ចាប់ខ្លួនក្រុមបាតុករ​ក៏ដោយ។ ... Read More »

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC ... Read More »

សម្ដេចក្រឡាហោម ស ខេង ប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ និងការផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្ដាល

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្នាក់ការគណបក្សខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

មេបញ្ជាការ ទិសទី២ យោធភូមិភាគទី៥​ ចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ និងរិតបន្តឹងការឆ្លងដែនខុសច្បាប់របស់ពលករ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា​-ថៃ ស្រុកសំពៅលូន ខេត្ត​បាត់ដំបង​

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥​ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ លោកឧត្តមសេនីយ៍ត្រី សុខ គឹម​សឿន នាយសេនាធិការរង មេបញ្ជាការ ... Read More »

ទីបំផុត ! ករណី​ចងកសម្លាប់ខ្លួន​របស់​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ដោយសារតែតូចចិត្តនឹងមេគយចល័យ​ ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​នោះ​ ថ្នាក់​លេីបញ្ជាអោយ​ស៊េីបអង្កេត​ហេីយ

ភ្នំពេញ៖ បើយោងតាមប្រភព​ច្បាស់​ការ​ណ៍ អាចទទួលយកជាផ្លូវការ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ ថ្នាក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បញ្ជាអោយចុះ​ស្រាវជ្រាវ​ហេីយ​ ។ ចំណែក​ខាង​ក្រសួង​ការពារ​ជាតិ​ ក៏មាន​ការចុះ​ស៊េីបអង្កេត​ដែរ​ ខណៈរឿងនេះលេចឮថា លោក ... Read More »

ឈ្លោះជាមួយប្រពន្ធដុតផ្ទះចោលបណ្ដាលឲ្យស្លាប់ខ្លួនឯងរីឯផ្ទះខូចខាតទាំងស្រុង

ខេត្តកណ្ដាល ៖ បុរសជាអ្នកញៀនស្រាម្នាក់ ខណៈស្រវឹងស្រាបានឈ្លោះទាស់ទែងជាមួយប្រពន្ធ ឈានដល់ដុតផ្ទះចោល បណ្ដាលឲ្យស្លាប់ក្នុងភ្នក់ភ្លើង រីឯផ្ទះត្រូវរងការខូចខាតទាំងស្រុង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩នឹង០៥នាទី ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ... Read More »