ព័ត៌មានទាន់ហេតុការណ៍៖
'

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ

ភ្នំពេញ៖ នារសៀល ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

កញ្ឆាស្រស់ជាង៦.០០០ដើមត្រូវបានដុតបំផ្លាញចោល ពីសំណាក់សមត្តកិច្ច

      ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះស្រុកភ្នំក្រវាញរួមមាន  នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារភូមិ សរុបប្រមាណចំនួន១៨នាក់ សហការគ្នាចុះបង្រ្កាបករណីជនខិលខូចលួចដាំរុក្ខជាតិញៀន(កញ្ឆា)ដោយបំផ្លាញចោលនូវដើមកញ្ឆាជាវត្ថុតាង ។  ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបង្រ្កាបករណីលួចដាំដំណាំកញ្ឆាខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ... Read More »

វៀតណាមនិងថៃ​មានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

ប្រទេសជិតខាងកម្ពុជា គឺវៀតណាមនិងថៃមានករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ។ នៅក្នុងប្រទេសវៀតណាម គិតមកដល់ល្ងាចថ្ងៃទី​៣០ខែមករា បានរកឃើញករណីឆ្លងថ្មីបន្ថែម ២៨នាក់ថ្មីទៀត ​ក្នុងនោះ២៧នាក់ឆ្លងក្នុងសហគមន៍និង​ម្នាក់នាំចូលពីក្រៅប្រទេស។ គិតមកដល់វេលាម៉ោង១៨ ថ្ងៃទី ៣០ខែមករា វៀតណាម​មានអ្នកឆ្លងកូវីដ​-១៩ ក្នុងសហគមន៍ ដល់ទៅ៩០១នាក់​ ... Read More »

ជនសង្ស័យនៅពីក្រោយ​ការវាយប្រហារ​១១កញ្ញាឆ្នាំ​២០០១ ទទួលបានការចាក់វ៉ាក់សាំង​កូវីដ​-១៩

ពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយសារជនសង្ស័យនៅពីក្រោយការវាយប្រហារភេរវកម្មនៅអាមេរិកកាលពីថ្ងៃទី ១១ខែកញ្ញា ឆ្នាំ​២០០១​ទទួលបានការចាក់វ៉ាក់សាំងកូវីដ​-១៩ មុនពលរដ្ឋអាមេរិកទៅទៀត។ ជនសង្ស័យរងការចោទប្រកាន់នៅពីក្រោយការវាយប្រហារ ឈ្មោះKhalid Sheikh Mohammed នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ។ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសថា អ្នកទោសដែលឃុំខ្លួននៅ Guantanamo នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ ... Read More »

អុីរ៉ង់​កាត់ទោសប្រហារជីវិតដោយព្យួរ.កមេដឹកនាំក្រុមអ៊ិស្លាម ជ្រុលនិយម

ក្រសួងយុត្តិធម៌អុីរ៉ង់បានសម្រេចកាត់ទោសប្រហារជីវិតមេដឹកនាំក្រុមជនជាតិBaluch ក្រោយរងការចោទប្រកាន់ពីបទសម្លាប់ សមាជិកក្រុមបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ ។ គេហទំព័រ Mizan បានផ្សាយថា លោក Javid Dehghan មេដឹកនាំក្រុមឧទ្ទាមអ៊ិស្លាមនិកាយSunni Jaish al-Adl ត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ.ក នៅថ្ងៃទី ... Read More »

សោកស្តាយណាស់ ! ដោយសារការធ្វេសប្រហែស មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ធ្វើឲ្យអ្នកសារព័ត៌មានវ័យក្មេងម្នាក់ គ្រាន់តែវះកាត់ពោះវៀនដុះខ្នែង ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតស្លាប់

ភ្នំពេញ ៖ លោកអុី បញ្ញា អ្នកសារព័ត៌មាន វ័យក្មេង អាយុ២២ឆ្នាំ បានស្លាប់ហើយ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បើតាមការបញ្ជាក់របស់ក្រុមគ្រួសារនៃសព ។ នាពេលថ្មីៗនេះ ម្តាយរបស់លោក ... Read More »

រថយន្តដឹកដីនិងម៉ូតូបុកគ្នាពេញទំហឹងស្លាប់ម្នាក់ភ្លាមៗ នឹងកន្លែង នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តនិងម៉ូតូបុកគ្នា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នំា២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ជិតវិទ្យាល័យរលាប្អៀរត្បូង ស្ថិតភូមិសាស្រ្ត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ... Read More »

បង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរស័ក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដោយក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច

ភ្នំពេញ៖ ប្រកាសអន្តរក្រសួង ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរស័ក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរស័ក្តិ តាមការកំណត់ក្នុងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ធ្វើឡើងឡើងរវាងក្រសួងកម្ពុជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចខាងក្រោម៖ -សិក្សាស្រាវជ្រាវរយ:ពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ... Read More »

អុីរ៉ង់ចុះកិច្ចព្រមព្រៀងផលិតវ៉ាក់សាំងកូវីដ​-១៩ Sputnik V ​របស់រុស្ស៊ី

សារព័ត៌មានអុីរ៉ង់​នៅថ្ងៃទី ៣០ខែមករាបានផ្សាយថា អគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅក្នុងប្រទេសរុស្ស៊ី លោកKazem Jalali ​បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាស្តីពីការផ្តល់ជូនវ៉ាក់សាំង​កូវីដ​-១៩ Sputnik V របស់រុស្ស៊ី ។ តាមគម្រោងវ៉ាក់សាំង Sputnik ... Read More »

មេបញ្ជាការកងទ័ពជើងគោក ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ០២ខ្សែរ នៅក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ ... Read More »

ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ចុះលេងទឹកស្រះស្លាប់ នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានចុះលេងទឹក​ស្រះ បណ្តាលឲ្យលង់​ស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិ ចង្វា​រ​រៀល ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ។ សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ... Read More »

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសលាដំបូងខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២១នេះ ពីបទធ្វើសកម្មភាពលួចយកម៉ូតូ ។ ជនសង្ស័យទី១- ឈ្មោះ ស៊យ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត  ... Read More »

គ្រួសារទី៣៧២! កូនភ្លោះបី នៅភូមិពោធិ៍សែនស្នាយ ខេត្តកំពង់ធំ​ទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១​ បាននាំយកអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដើម្បីចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ... Read More »

រថយន្តឡិចស៊ីសដ៏ទំនើបពន្លះម៉ូតូហុងដាឌ្រីមចំពីមុខរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូក៏ត្រូវរថយន្តបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ មួយគ្រឿងពាក់ស្លាកលេខកំពង់ចាម 1E-0313 ក្នុងទិសដៅពីលិចទៅកើត។ ... Read More »

ក្មេងប្រុសម្នាក់រងរបួសធ្ងន់ក្រោយពីបាក់ទ្វាររបងសាលារៀនដួលសង្កត់លើ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មានឧបទ្ទវហេតុបាក់ទ្វារ សាលារៀនសាគូរ៉ាកម្ពុជា-ជប៉ុន (ទំនប់រលក) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង/ខេត្ពព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ។ សមត្ថកិច្ចបានបន្តប្រាប់ថា មូលហេតុ ដោយសារតែក្មេងៗឡើងជិះតោងទ្វារនេះលេងបណ្តាលឲ្យដាច់សង្កត់មកលើក្មេងប្រុសឈ្មោះ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រមោយ ចុះអនុវត្តបណ្ដឹងឃាត់ខ្លួនមនុស្ស៣នាក់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រមោយធ្វើការឃាត់ខ្លួន បន្ទាប់ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីហិង្សាដោយចេតនាវាយបណ្ដាលឲ្យរងរបួសធ្ងន់ ។  ករណីនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីហិង្សាខាងលើ ធ្វើឡើងនាកណ្ដាលថ្ងៃត្រង់ ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

ឃាត់ជនសង្ស័យ២នាក់ រកឃើញថ្នាំញៀន១៤កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ ថ្នាំញៀន១៤កញ្ចប់ត្រូវបាន សមត្ថកិច្ចរកឃើញ  ក្រោយពីឃាត់បានក្រុមជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព រក្សាទុក ជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នា២០២១នៅនៅក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។    សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មាន៧ចំណុច

ភ្នំពេញ៖ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា ... Read More »

រឿងនិទាន÷រឿងគ្រូពេទ្យសំណាង

ក្នុង​កាល​ដ៏​កន្លង​យូរ​មក​ហើយ មាន​បុរស​ម្នាក់​ឈ្មោះ សំណាង ជា​មនុស្ស​កំញ្រ​ឳពុក មាន​តែ​ម្តាយ​ជា​គម្រប់​ពីរ នៅ​ស្រុក​បច្ចន្ត​គ្រាម​ក្នុង​នគរ​បុរីរម្យ ជា​អ្នក​ទាល់​ក្រ​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ល្ងង់​ខ្លៅ​មិន​មាន​វិជ្ជា​ចំណេះ​អ្វី​ក្នុង​ខ្លួន សូម្បី​តែ​អក្សរ​នឹង​លេខ​ក៏​មិន​ចេះ​ផង ។ ជីវិត​នាយ​សំណាង​ប្រព្រឹត្ត​មក​បាន ២០ ឆ្នាំ​ប្លាយ​ហើយ មិន​ដែល​ប្រទះ​សេចក្ដី​សុខ​ស្រួល​ម្ដង​សោះ ជួប​តែ​សេចក្ដី​នឿយ​ហត់ ... Read More »

សមាគមTYDA ចុះអប់រំសុខភាពដល់ក្មួយៗ នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ

ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន១១៦នាក់  និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់  ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។  ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រនៅគុយបាស្លាប់​៥នាក់

ឧទ្ធម្ភាគចក្រ​មួយគ្រឿងបានធ្លាក់នៅ​ភាគខាងកើតប្រទេសគុយបា ក្រោយពីបុកចូលកំពូលភ្នំ​​បណ្តាលឲ្យមនុស្ស​៥នាក់ស្លាប់ ។ សារព័ត៌មាន AFP ​បានផ្សាយថា ឧទ្ធម្ភាគចក្រធ្លាក់នៅកណ្តាលយប់ថ្ងៃទី ២៩ ខែមករា (ត្រូវនិងថ្ងៃទី​៣០ មករាពេលវេលានៅកម្ពុជា)។ មន្ត្រីយោធាគុយបាបានឲ្យដឹងថាឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់​នេះហោះហើរពីខេត្ត Holguin ទៅកាន់ខេត្ត​Guantanamo ក៏ជួបគ្រោះថ្នាក់តែម្តង។ ... Read More »

រថយន្តព្រូសបើកឡេីងខឿនផ្លូវទៅបុកបង្គោលភ្លើងនិងស៊ុមថ្មបាំងដើមឈើបាក់បែកខ្ទេចខ្ទី ឯរថយន្តខូចខ្ទេចមួយកំណាត់មុខ

ភ្នំពេញ​ ៖​ យុវជនម្នាក់រួមដំណើរដោយនារីម្នាក់បើករថយន្តToyota Prius មួយគ្រឿងក្នុងល្បឿនលឿន​រេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មនិងស៊ុមថ្មបាំងដើមឈើបណ្តាលឲ្យបាក់បែកខ្ទេចខ្ទី ឯរថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អដែរដែលអ្នកបើកបរនិងអ្នករួមដំណើររបួសស្រាល។ ​    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០ នាទីយប់ថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារកីក្រដែលមានកូនពិការក្នុងបន្ទុក៣នាក់នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយករទេះរុញ និងសម្ភារមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្រី ប្រាក់ មន្ថា ដែលមានកូនពិការភាព ... Read More »

ប៉ុនប៉ងលួចទ្រព្យសម្បត្តិ អ្នកដ៏ទៃមិនបានសម្រេចសមត្ថកិច្ចឃាត់ខ្លួន

     ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃតែមិនបានសម្រេច។ កាលពីវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »

មនុស្សប្រុសស្រីចំនួន១៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពីបទចោរកម្ម(លួច)

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាល បង្ក្រាបបានមុខសញ្ញាចោរកម្ម(លួច) និងមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់) ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន១៨នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីមុនថ្ងៃត្រង់ថ្ងៃទី២៩ មករា ... Read More »

ដកដំណាំកញ្ឆាជិត៣០០ដើមយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីបំផ្លាញចោល

       ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ទោ ជា អារុណ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានដឹកនាំកម្លាំងមន្រ្តីក្រោមឱវាទចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បង្រ្កាបករណីប្រជាពលរដ្ឋលួចដាំដំណាំកញ្ឆា ។ សមត្ថកិច្ចសហការចុះបង្រ្កាបលួចដាំដំណាំកញ្ឆាខុសច្បាប់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ... Read More »

ហុងគ្រីក្លាយជាប្រទេសទីមួយក្នុងតំបន់អឺរ៉ុបអនុម័តប្រើប្រាស់វ៉ាក់សាំងកូ​វីដ​-១៩ របស់ចិន

កាលពីថ្ងៃទី ២៩ខែមករា នាយកដ្ឋានគ្រប់គ្រងឱសថនិងស្បៀងអាហារប្រទេសហុងគ្រី បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩របស់ចិន ផលិតដោយ​ក្រុមហ៊ុន Sinopharm។ ការអនុម័តនោះជួយឲ្យហុងគ្រីក្លាយជាប្រទេសដំបូងក្នុងតំបន់អឺរ៉ុបប្រើវ៉ាក់សាំងរបស់ចិន ។ កន្លងមក​ប្រទេសនេះក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសរុស្ស៊ី គឺវ៉ាក់សាំង​Sputnik V ។ សហគមន៍អឺរ៉ុបបានព្រមានដល់ប្រទេសហុងគ្រី ... Read More »

នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីព្រឹក កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ  ... Read More »

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចគ្រឿងបន្លាស់រថយន្ត

    ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនករណីលួចគ្រឿងបន្លាស់រថយន្ត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្នុងរថយន្តតាកូម៉ាដែលឈប់ចតតាមផ្លូវបេតុង ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ... Read More »

ចាស់ថារពឹសដៃផ្ទៃឆ្អែត! តែប្អូនម្នាក់នេះរពឹសដៃទៅលួចធុងបាស់គេត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ ពាក្យចាស់បុរាណបានពោលថារពឹសដៃផ្ទៃឆ្អែត ដោយសំដៅទៅលើការខិតខំប្រឹងប្រែងរកស៊ីដោយដៃទាំងពីរ គឺមិនមែនឱ្យប្រើដៃទៅលួចទ្រព្យសម្បត្តិអ្នកដទៃយកមកបំពេញក្រពះខ្លួននោះទេ។ តែជាក់ស្តែងជនសង្ស័យម្នាក់នេះបានទៅប្រព្រឹត្តបទល្មើសដោយប្រើដៃលួចយកធុងបាស់ ម៉ៃក្រូហ្វូន និងអំព្លីរបស់គេហើយត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះភ្លាមៗ                  ... Read More »