ព័ត៌មានទាន់ហេតុការណ៍៖
'

មិនតិចទេ!សមត្ថកិច្ចជំនាញ(ក ប ប)បន្តរកឃើញពពុះសណ្ដែកសារធាតុគីមី Borax ១៥គីឡូក្រាមនិងនំចំរុះ ចំនួន ១៧គីឡូក្រាម ខូចគុណភាព នៅផ្សារកំពង់ចកស្រុករំដួល

     ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)បន្តរកឃើញពពុះសណ្ដែកសារធាតុគីមី  Borax និងនំចំរុះជាច្រើនគីឡូក្រាម ខូចគុណភាព នៅផ្សារកំពង់ចកស្ថិតនៅឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១។ លោក ផឹង ... Read More »

លោក នេត្រ ភក្ត្រា ៖ ទាំងអស់គ្នាពិតជារីករាយបានឃើញរូបភាពសត្វព្រៃជាច្រើនក្នុងពេលពិនិត្យលើម៉ាស៊ីថតដោយស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពក!

     ខេត្តមណ្ឌលគិរី៖ ទាំងអស់គ្នាពិតជារីករាយបានឃើញរូបភាពសត្វព្រៃជាច្រើនក្នុងពេលពិនិត្យលើម៉ាស៊ីថតដោយស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពក! ។ នេះជាការថ្លែងអោយដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ខណៈលោកបានដឹកនាំអ្នកសារព័ត៌មាន និងមន្ត្រីបរិស្ថាន ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា, ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ពីព្រោះដើម្បីបង្កើនផលិតភាពផលិតកម្មទាមទារចាំបាច់គឺដើមទុនដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ... Read More »

រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ និងបញ្ចប់ទទួលថវិកាបន្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ហើយ ការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។  សូមបញ្ជាក់ជូនថា,គិតមកដល់ថ្ងៃទី១៨ ខែមករា ... Read More »

ជនសង្ស័យម្នាក់ពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ត្រូវនគរបាលជំនាញ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់នាំមនុស្សឆ្លងដែនទៅប្រទេសថៃម្នាក់ ក្នុងចំណោម០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ។ ជនសង្ស័យឈ្មោះ ប៉ិក ឌត ... Read More »

រថយន្តឡិចសុីសបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូបើកបញ្ច្រាសទិសបុករងរបួសធ្ងន់ម្នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តឡិចសុីសបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូជាន់ហ្វ្រ័ងមិនទាន់ក៏បុកចំកង់ក្រោយផ្នែកខាងស្តាំយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះប៉ន ប៉េង ... Read More »

លោក ស សុខា បន្តអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនសិស្សនៅវិទ្យាល័យអប់រំពិសេស បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា «ការជម្រាបលារបស់អ្នកស្ម័គ្រចិត្ត JICA»

    ភ្នំពេញ៖ ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជាបានសរសេរថានៅថ្ងៃទី ១៨ ខែមករា អ្នកស្ម័គ្រចិត្ត JICAចំនួន៣រូប ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជាបានជួបសម្ដែងការគួរសមជាមួយលោកឯកអគ្គរាជទូត មិកាមិ។ ពួកគាត់បានបំពេញការងារផ្នែកកែលម្អប្រព័ន្ធលូបង្ហូរទឹក បណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់យុវជន និងអប់រំកាយនៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០១៩។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ... Read More »

លោក អុល ប៉ុណ្ណា ស្នងការរងខេត្តកណ្ដាល ,សមនឹងសម្ដេចក្រឡាហោម ស ខេង វិន័យរបស់កងកម្លាំងនគរបាលជាតិ មែន

    ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយកន្លងទៅនេះ ពិតជាមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។ ក្នុងនោះក៏បែកធ្លាយថា, ... Read More »

ហេតុអ្វីបានជាអាមេរិកជ្រើសរើសថ្ងៃទី​២០ខែមករាសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី?

តើអ្នកដឹងទេថា ហេតុអ្វីបានជាអាមេរិកសម្រេចយកថ្ងៃទី​២០ ខែមករា សម្រាប់ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី ដោយមិនជ្រើសរើសយកថ្ងៃផ្សេងក្រៅពីនេះ? ពេលដំបូង ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក គឺនៅថ្ងៃទី៤ ខែមីនា។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៣៧​រហូតមកដល់ពេលនេះ គឺជ្រើសយកថ្ងៃទី២០​ខែមករា ​ហេតុអ្វីបានជាយកថ្ងៃនេះ? នៅថ្ងៃទី​២០ ខែមករានេះ លោកបៃឌិន ... Read More »

David Abraham ផ្លាស់ពី Bundesliga ទៅកាន់អាហ្សង់ទីន ដើម្បីមើលថែរក្សាកូនប្រុសរបស់គាត់

ខ្សែការពារ David Abraham បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Eintracht Frankfurt នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មុនពេលគាត់ត្រឡប់ទៅស្រុកកំណើតវិញនៅប្រទេសអាហ្សង់ទីនដោយហេតុផលគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី១៨ មករា។ ខ្សែការពារ និងជាប្រធានក្រុម ... Read More »

កីឡាករ៧២នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងកម្មវិធីAustralian Open

សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី១៨ មករា ២០២១ថា កីឡាករវាយតឺន្នីសចំនួន៧២នាក់ឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេដែលស្នាក់នៅ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅលើជើងហោះហើរទី៣សម្រាប់ការប្រកួតពានរង្វាន់ Australian Open។ ចំណែកកីឡាករ២៥នាក់ទៀតដែលភាគច្រើនគិតថា ជាអ្នកមិនបានឆ្លងនៅលើយន្ដហោះពីដូហាទៅទីក្រុងមែលប៊នក៏ត្រូវនៅដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់របស់ពួកគេរយៈពេល១៤ថ្ងៃមុនការប្រកួត។ Heather Watson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៧២នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ... Read More »

Theo Hernandez និង Calhanoglu តេស្តវិជ្ជមានជំងឺ COVID-១៩

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ AC Milan ចំនួន២នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ អំឡុងពេលការធ្វើតេស្តកាលពីចុងសប្តាហ៍មុន ហើយពេលនេះពួកគេទាំង២បាននៅដាច់ដោយឡែកពីគេ និងខកខានការបង្ហាញខ្លួនសម្រាប់ការប្រកួតកាលពីយប់មិញផងដែរ ពេលដែល AC Mailan ប៉ះក្រុម Cagliari ... Read More »

វីដេអូខួបកំណើតរបស់តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានគេប្រើដើម្បីបោកថានឹងផ្តល់រង្វាន់៥ពាន់ដុល្លារ

    ភ្នំពេញ៖ រូបភាពនៃការបោកប្រាស់ជាច្រើនបាននិងកំពុងតែកើតមានឡើងនៅលើបណ្តាញសង្គមនានា។ រូបភាពបោកប្រាស់ថ្មីមួយត្រូវបានគេសង្ស័យថាជាអំពើបោកប្រាស់ដោយការយកវីដេអូរបស់តារាចម្រៀង ឆន សុវណ្ណារាជ ដែលធ្លាប់បានបង្ហោះជាច្រើនខែយកមកធ្វើការផ្សាយផ្ទាល់(Live) លើគណនីហ្វេសប៊ុកថ្មីមួយដាក់ឈ្មោះលោក និងឲ្យអ្នកបានចូលមើលធ្វើសកម្មភាពមួយចំនួន។ ការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ២០២១នេះ ។ ហ្វេសប៊ុកដែលគេសង្ស័យថាជាគណនីយក្លែងក្លាយបង្កើតដោយជនទុច្ចរិតនោះបានដាក់ឈ្មោះជាភាសាអង់គ្លេស Chhorn_ ... Read More »

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកសត្វឆ្កែបណ្តាលឲ្យដួល ទៅនិងថ្នល់ត្រូវរថយន្តមកពីក្រោយកិនស្លាប់ យ៉ាងអណោចអធ័ម នៅស្រុកព្រៃនប់

    ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយយុវជនម្នាក់ជិះម៉ូតូបុកសត្វឆ្កែមួយក្បាល បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តមួយគ្រឿងកិនស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី១៩មករា២០២១លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

មេក្រុម​ហ៊ុន Samsung​ ក្រោយពាក់ព័ន្ធពីបទ​ផ្តល់​សំណូកឲ្យ​អតីត​ប្រធានាធិបតីលោកស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំកន្លះ​

 អន្តរជាតិ៖​ លោក Lee Jae-yong អនុប្រធាន និង​ជា​អ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung នៅ​ថ្ងៃទី​១៨ ខែមករា​ ឆ្នាំ២០២១  ត្រូវបាន​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ​។បន្ទាប់ពីអ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung រូបនេះ ត្រូវបានគេរកឃេីញថាជាប់ចោទ​ក្នុង​សំណុំរឿង​ផ្តល់​សំណូក និង​កិបកេង​ប្រាក់ ... Read More »

លោក ស សុខា អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយកម្មវិធី “វោហារឆ្នើម បាត់ដំបង”

    ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយភរិយា ... Read More »

ការចុះត្រួតពិនិត្យលទ្ធផលនៃការសាងសង់បណ្តាញផលិតទឹកស្អាតពីទីប្រជុំជនក្រុងស្ទឹងត្រែង ទៅកាន់ស្រុកសេសាន ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ៥កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមុិញ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ... Read More »

ចាប់ក្មេងស្រីអនីតិជនរំលោភ សេពសេពសន្ថវ:ក្នុងបន្ទប់ទឹកក្នុងវត្តអារាម សមត្ថកិច្ចទើបឃាត់ខ្លួនបាន

ខេត្តបាត់ដំបង ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលបានតាមប្រមាញ់ និងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ពីបទរំលោភសេពសន្ថវៈ លើអនីតិជនអាយុ ក្រោម១៥ ឆ្ឆ្នាំកាលពីជាង១០ថ្ងៃមុននៅ ចំណុចក្នុងបន្ទប់ទឹក នៃបរិវេណ វត្តបឹងសំរោង ស្រុកបវេល ហើយក្រោយរំលោភបានសម្រេចជនសង្ស័យបានគេចខ្លួន។ ... Read More »

ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩​ នៅផ្សារមួយកន្លែងក្នុងទីក្រុងបាងកក អាជ្ញាធរថៃប្រកាសបិទភ្លាមៗ

អន្តរជាតិ៖​ អាជ្ញាធរសុខាភិបាលថៃ​ បានប្រកាសថា ផ្សារមួយនៅក្នុងទីក្រុងបាងកក​ ត្រូវបានរកឃេីញករណីឆ្លងកូវីដ–១៩​ ដូច្នេះនឹងត្រូវបិទចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមករា ដើម្បីធ្វើការសំអាតយ៉ាងហ្មត់ចត់លើគ្រប់វិស័យនិងបើកដំណើរការឡើងវិញនៅថ្ងៃទី ២២ ខែមករា។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ផ្សារ Thanommit ។ ជាក់ស្តែងនៅក្នុងសេចក្ដីប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកនោះបានបញ្ជាក់ថា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋរួសរាន់ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូឆ្នាំ២០២០

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែធ្នូ ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែវិច្ឆិកា និងខែមុនៗ ... Read More »

អតីតយុទ្ធជន ជនពិការ ដែលកំពុងសម្រាកព្យាបាលជំងឺទទួលអំណោយ លោកទេសរដ្ឋមន្ត្រី គន់ គីម

ខេត្តតាកែវ៖  នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមុិញ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរ លោកឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ប្រធាន ... Read More »

ក្រសួងធនធានទឹក: ចាប់ពីថ្ងៃទី២០-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស។ ក្រសួងធនធានទឹក ... Read More »

រាជរដ្ឋាភិបាល តែងតាំងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងលោករដ្ឋមន្ត្រី លឹម គានហោ ជាអនុគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងចំនួន៣៨ខ្សែ ក្នុងខេត្តសៀមរាប

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងបន្ថែមសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៨ខ្សែ ក្នុងខេត្តសៀមរាប ដែលមានសមាសភាពដូចខាងក្រោម ៖ ១-លោកបណ្ឌិតសភាចារ្យ ... Read More »

ទីបំផុត! ស្រីនីត ទទួលបានផ្ទះថ្មីសម្រាប់គ្រួសារ​ ដែលសង់នៅចង្កេះភ្នំ ដ៏ស្រស់ស្អាត

ខេត្តមណ្ឌលគិរី៖ កុមារីនាភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត កាលពីពេលថ្មីៗ កំពុងមានប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរូបនាងបានដេីរលក់នំ​ ហេីយក៏បញ្ចេញសម្លេងដ៏ពិរោះច្រៀងទាក់ចិត្តភ្ញៀទេសចរដែលទៅដេីរលេងនៅខេត្តមណ្ឌលគិរី​ រហូតសម្បុរធម៍ជាច្រេីនមានការអាណិតអាសូរ។  រួចនាំកុមារីរបនេះមកទីក្រុងភ្នំពេញ​ ដោយឲ្យនាងថតរូបដ៏សែនស្រស់ស្អាត អមដោយស្នាមញញឹមពីធម្មជាតិទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ... Read More »

អាមេរិក-ចិន មានវិវាទគ្នាកាន់តែខ្លាំងជុំវិញការស្រាវជ្រាវពីប្រភពកូវីដ-១៩

អាមេរិកបានអំពាវនាវដល់ចិនអនុញ្ញាតឲ្យក្រុមស្រាវជ្រាវពីប្រភពកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO ​ចូលទៅសាកសួរអ្នកមើលថែជំងឺកូវីដ​-១៩ នៅតាមមន្ទីរពេទ្យ និងបុគ្គលិក នៅក្នុងមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ។ ប៉ុន្តែមន្ត្រីចិន​បានលើកឡើងថា ចិនចង់បញ្ច​ប់សម្ពាធនយោបាយ ចំពោះ​ការស្រាវជ្រាវពីប្រភពកូវីដ- ១៩​។ ចាប់ពីថ្ងៃទិ​១៤ខែមករា ក្រុមជំនាញរបស់អង្គការសុខភាពពិភពលោក បានចូលទៅកាន់ប្រទេសចិនស្រាវជ្រាវពីប្រភពកូវីដ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន ជនបរទេស ៣នាក់ ជា​បទល្មើសលួច​ដក​ប្រាក់​របស់​អតិថិជន ពីក្នុង​គណនី​ធនាគារ​កា​ណា​ឌី​យ៉ា(មានវីដេអូ)​

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​បាន​​ឃាត់ខ្លួន ជនបរទេស​៣​នាក់ ​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ក្រុម​មានការ​ចាត់តាំង​) និង​សម្អាត​ប្រាក់ ពោល​គឺជា​អំពើ​លួច​ដក​ប្រាក់​របស់​អតិថិជន ពី​ក្នុង​គណនី​ធនាគារ​កា​ណា​ឌី​យ៉ា​។ ជនបរទេស​៣​នាក់​នោះ​មាន ៖  ទី១-ឈ្មោះ Goyal sandeep Kumar ... Read More »

ផ្ទះពលរដ្ឋ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលគេសង្ស័យថាឆ្លងចរន្តអគ្គិសនី

ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងដែលគេសង្ស័យថាឆ្លងចរន្តអគ្គិសនី ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងខណ:ម្ចាស់ផ្ទះរវល់ទៅក្រៅ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ឧបទ្ទវហេតុខាងលើមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ចំណែកឯរថយន្តម៉ាកហាយប្រ៊ីដ១គ្រឿងរបស់ម្ចាស់ផ្ទះដែលជាប់ហ្វ្រ័ងដៃត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងវាយកញ្ចក់ចូលដោះហ្វ្រ័ងដែលជាប់ហើយរុញនិងទាញចេញមកក្រៅបរិវេណផ្ទះទាន់។  សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលរងការឆាបឆេះនេះជាប្រភេទផ្ទះតៀម ... Read More »

ក្រសួងធនធានទឹក៖ អាកាសធាតុសម្រាប់ រដូវប្រាំង និងដើម រដូវវស្សា ឆ្នាំ ២០២១ នេះ នឹងអាចមានលក្ខណៈអំណោយផលល្អ

ភ្នំពេញ៖ អាកាសធាតុសម្រាប់ រដូវប្រាំង និងដើម រដូវវស្សា ឆ្នាំ ២០២១ នេះ នឹងអាចមានលក្ខណៈអំណោយផលល្អ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ... Read More »