ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រ្តីម្នាក់លូកដៃបិទកុងតាក់ម៉ាសុីនមិនប្រយ័ត្នទាក់ក្រមាបង់កចូលក្នុងពីញ៉ុងទាញកិនស្លាប់ភ្លាមៗ

ខេត្តក្រចេះ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារលូកដៃបិទកុងតាក់ម៉ាសុីនហើយត្រូវពីញ៉ុងម៉ាសុីនទាក់ក្រមាដែលបង់ជាប់កចូលកិនដាច់ដៃនិងខ្លួនយ៉ាងរន្ធត់បំផុត។ ហេតុការណ៍ពីញ៉ុងម៉ាសុីនកិនមនុស្សស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។   ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាក់ សុផស ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរ ជាកម្មកររោងចក្រក្រុមហ៊ុនខាងលើនេះ។   ... Read More »

អភិបាលខេត្តរតនគិរីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពី អាជ្ញាធរខេត្តរតនគិរី ប្រមាណ ១.១១៣ក្បាលដី ក្រោយពីបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លីដ៏រឹងមាំ ដែលបានធានាដោយរដ្ឋ និងការពារដោយច្បាប់នោះរួចមក។   ការអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ឬ ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់(នាំចូលមកពីក្រៅ)និងមានករណីជាសះស្បើយ ចំនួន ០៣នាក់

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថាគឺរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ... Read More »

ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក​ Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោសលោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១នេះ។ លោក​ Mitch McConnell បាននិយាយទៅកាន់សារព័ត៌មាន​ AP ... Read More »

ប្រធានាធិបតីអាហ្សង់ទីនចាក់វ៉ាក់សាំងកូវីដ​-១៩​ Sputnik V របស់រុស្ស៊ី

ប្រធានាធិបតីអាហ្សង់ទីន​លោក​ Alberto Fernandez នៅថ្ងៃទី ២១ខែមករា បានចាក់វ៉ាក់សាំង ​ប្រឆាំងកូវីដ​-១៩ ប្រភេទSputnik V ​របស់រុស្ស៊ី​​។ ការចាក់វ៉ាក់សាំង ធ្វើឡើងនៅមន្ទីរពេទ្យ​តំបន់ភាគខាងលិចទីក្រុង​Buenos Aires។ មេដឹកនាំ​អាហ្សង់ទីនចាក់វ៉ាក់សាំង ​ក្រោយរយៈពេល​១ថ្ងៃ​ដែលនាយកដ្ឋាន​ចំណីអាហារ​ ... Read More »

Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា បន្ទាប់ពីនាំយកកីឡាករ Sead Kolasinac មកកាន់ក្លិបវិញហើយ ធ្វើឱ្យមានជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយក្លិប Schalke កំពុងសម្លឹងមើលការវិលត្រឡប់ខ្សែប្រយុទ្ធដើម្បីចៀសវាងការកាត់ចេញពីក្របខ័ណ្ឌ Bundesliga គឺការចុះហត្ថលេខាជាថ្មីនូវអតីតអ្នកស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid ... Read More »

Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កាលពីព្រហស្បតិ៍ទី២១ មករាបានរងការរិះគន់ចំពោះលិខិតរបស់លោកទៅប្រធាន Craig Tiley ដែលក្នុងនោះលោកបានស្នើឱ្យបន្ធូរបន្ថយការដាក់កម្រិតនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយនិយាយថាចេតនាល្អរបស់លោកត្រូវបានគេបកស្រាយខុស។ កីឡាករចំនួន៧២នាក់ត្រូវបានបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេរយៈពេល១៤ថ្ងៃ និងមិនអាចហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកថ្ងៃទី៨-២១ ខែកុម្ភៈបន្ទាប់ពីអ្នកដំណើរនៅលើជើងហោះហើរចំនួន៣នាក់ដែលដឹកពួកគេទៅកាន់ទីក្រុងមែលប៊នបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ តាមលិខិតរបស់លោក Djokovic បានស្នើសុំកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក ... Read More »

ផ្លូវតភ្ជាប់ចរាចរនៅរង្វង់មូលចោមចៅចំនួន២ខ្សែដាក់ឱ្យដំណើរការ

ភ្នំពេញ៖ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ... Read More »

អាជ្ញាធរក្រុងតាខ្មៅប្រើវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់នៅក្នុងក្រុងនេះ ពលរដ្ឋរង់ចាំមើល តើមានប្រសិទ្ធភាពដែរឬអត់?

ខេត្តកណ្តាល ៖ ដេប៉ូខ្សាច់ទាំង១៨ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ហៅមកណែនាំចំពោះការដឹកជញ្ជូនដីខ្សាច់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។ លោក ... Read More »

Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley

ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានទទួលបរាជ័យក្នុងទឹកដីរបស់ខ្លួនជាលើកដំបូងក្រោមថ្វីជើងក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៩ កាលពីរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ មករានេះ។ សារព័ត៌មាន BBC Sport ... Read More »

យុទ្ធនាការ​ចែករំលែកក្ដីសុខដល់​តា​​ៗធាក់ស៊ីក្លូ​ដ៏កម្សត់របស់លោកហ៊ុយយ៉ាឡេងនឹងធ្វើនៅថ្ងៃស្អែក

     ភ្នំពេញ៖ ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានដាក់បញ្ចាំងនូវខ្សែភាពយន្តរឿង“ដើម្បីកូន” ឡើងវិញ នៅគ្រប់រោងភាពយន្តនានារាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះគេក៏ឃើញវត្តមានរបស់លោកតាស៊ីក្លូមួយចំនួនបានចូលទស្សនាដែរដែល ក្រោយពីបានអញ្ជើញក្រុមអ្នកធាក់ស៊ីក្លូកម្សត់ជាច្រើនរូបចូលរួមទស្សនាភាពយន្តរឿង“ដើម្បីកូន“។ ថ្មីៗនេះផលិតករ​ លោក” ហ៊ុយ យ៉ាឡេង ... Read More »

Crystal Palace ជិតឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Jean-Philippe Mateta ពីក្លិប Mainz

ក្លិប Crystal Palace ជិតឈានដល់ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Jean-Philippe Mateta ក្នុងលក្ខខណ្ឌខ្ចីជើង១៨ខែពីក្លិប Mainz របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២១ ខែមករា ២០២១។ ... Read More »

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា នាំ​យក​ថវិកា​ចំនួន២,៨៧០,០០០​រៀល​ និង១០០ដុល្លារជាថវិកា​ចូលរួមរបស់បងប្អូនកងកម្លាំងជូនលោកវរសេនីយ៍ទោ ហ៊ុល ប៊ុណ្ណា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តត្បូងឃ្មុំ​ ៖​ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការី ... Read More »

ប្រជាពលរដ្ឋឃាត់ជនសង្ស័យ២នាក់ជាមុខសញ្ញាវាយប្លន់ប្រគល់ឱ្យកងរាជអាវុធហត្ថ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួកជាច្រេីននាក់ត្រូវបានប្រជាពលរដ្ឋឃាត់បានរួចប្រគល់ជូនកងរាជអាវុធហត្ថយកទៅសាកសួរបន្ទាប់ពីពួកគេបានគំរាមយុវជនម្នាក់ឲ្យឈប់ម៉ូតូសង្ស័យមានបំណងប្លន់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង​ យីហោជីងជន​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យគេនៅមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានកៀរម៉ូតូជនរងគ្រោះឲ្យឈប់តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដេីម្បីរកកន្លែងសុវត្ថិភាព។  ... Read More »

គួរឱ្យរន្ធត់ខ្លាំងណាស់! រថយន្តកុងតឺន័របេីកបុកនិងកិនបុរសម្នាក់កំពុងដេីរតាមផ្លូវអូសជាច្រើនម៉ែត្រ​ បណ្ដាលឲ្យដាច់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖​ បុរសម្នាក់ដែលត្រូវបានប្រជាពលរដ្ឋនិងក្រុមគ្រួសារប្រាប់ថា​គាត់ជាមនុស្សមានសតិមិនល្អ​ ត្រូវបានរថយន្តកុងតឺន័រ​បើកបុកហើយកិនពីលើអូសជាច្រើនម៉ែត្រ​ បណ្ដាលឲ្យដាច់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​កាលពីវេលាម៉ោង១០​និង១០នាទីយប់​ ថ្ងៃព្រហស្បតិ៍ ទី២១​ ខែមករា​ ​ឆ្នាំ២០២១​ ស្ថិតនៅតាមផ្លូវលេខ៣៧១​ ទល់មុខបុរីជីបម៉ុង​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ ... Read More »

រថយន្តLexus​ LX.470 បេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសណ្ដោងរុឺម៉កបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

​      ភ្នំពេញ​ ៖​ បុរសម្នាក់​និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីរ បានបេីករថយន្តឡិចសុីស LX.470 ឆ្លងផ្លូវមិនប្រយ័ត្ន​ត្រូវម៉ូតូសណ្ដោងរុឺម៉កបេីកបរដោយយុវជនម្នាក់​ និងមានមនុស្សប្រុសស្រី៤នាក់ទៀតរួមដំណេីរជាមួយ​ បានមកបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែសំណាងដែរ ដែលគ្មានអ្នករងរបួស​ឬស្លាប់ក្នុងហេតុការណ៍នេះ ។  ​ ... Read More »

ទីក្រុងមូស្គូ​ កាត់បន្ថយច្បាប់រឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-​១៩

នៅថ្ងៃទី​២១ខែមករា ​អភិបាលក្រុមមូស្គូ ​ លោក​ Sergei Sobyanin បានប្រកាសកាត់បន្ថយច្បាប់រឹតត្បិត ក្នុងទីក្រុងមូស្គូ​​ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩។ ​ តាមច្បាប់ថ្មី​​ ចាប់ពីថ្ងៃ​២២ខែមករា​ទីក្រុងមូស្គូ ​នឹងបើកទ្វារ​ សារៈមន្ទីរ បណ្ណាល័យ ... Read More »

អាជ្ញាធរជាតិអប្សរាផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី

ខេត្តសៀមរាប៖ បើតាមការបញ្ជាក់ឲ្យដឹងពី អាជ្ញាធរជាតិអប្សរា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកឡើងថា ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ-១៩ក៏ពិតមែន តែកិច្ចការងារជួសជុលអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។  ជាក់ស្តែង កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទ ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរ ... Read More »

យោធាឧត្តរមានជ័យ បន្តសហការជាមួយកម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចាត់តាំងកម្លាំងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំវិសាមញ្ញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ... Read More »

យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

ខេត្តកំពង់ធំ៖ នៅសាលប្រជុំរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកវគ្គផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រងគ្រឿងញៀនជាលើកទីបី ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង និងកងកម្លាំងចំណុះឱ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១១៥នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមករាឆ្នាំ២០២១។ ... Read More »

កងការពារព្រំដែនលេខ៥០១ បន្តការងារល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកោះកុង៖ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី  មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានធ្វើការត្រួតពិនិត្យពង្រឹងកម្លាំង១០០%នៅហ្នឹងកន្លែងត្រៀមអនុវត្តបទបញ្ជា ក្នុងស្មារតីខ្ពស់ ឈរជើងការពារបូរណភាពទឹកដីជូនជាតិមាតុភូមិក្នុងនោះអង្គភាពជួរមុខបានចាត់តាំងប្រើប្រាស់កម្លាំងចំនួន ១២នាក់ ចេញសកម្មភាពល្បាតព្រំដែន ក្នុងភូមិសាស្រ្ត ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង រហូតដល់ព្រំប្រទល់ស្រុកសំឡូត ... Read More »

សម្តេចតេជោ ហ៊ុន សែន គិតជានិច្ចចំពោះជនរួមជាតិ បន្តផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

ភ្នំពេញ ៖ បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអោយដឹងនៅរសៀលនេះថាគឺ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ... Read More »

ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ... Read More »

អភិបាលស្រុកបន្ទាយស្រី វ័យក្មេង លោក ឃឹម ហ្វីណង់ សប្បាយចិត្តណាស់ បានស្ថាបនាផ្លូវគ្រួសក្រហម១ខ្សែទៀត ប្រវែង ៧គីឡូម៉ែត្រជូនអ្នកភូមិ

ខេត្តសៀមរាប៖ មើលចុះ ! ទឹកចិត្តនៃការគោរពស្រឡាញ់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនាមជាថ្នាក់ដឹកនាំស្រុកមួយរូប អភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង គឺលោក ឃឹម ហ្វីណង់ បានបង្ហាញពីការរីករាយឥតឧបមា ចំពោះសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃជូនអ្នកភូមិ គឺ ... Read More »

ក្រសួងយុត្តិធម៌ចេញប្រកាស ស្តីពី​ការរៀបចំ ​និងការប្រព្រឹត្តទៅរបស់​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​នីតិកម្ម និងយុត្តិធម៌

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញប្រកាស ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌។  ប្រការ ១ ..ប្រកាសនេះកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ... Read More »

វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអុីរ៉ាក់ ស្លាប់និងរបួសជាង​១០០នាក់

ជនវាយប្រហារគ្រាប់បែកអត្តឃាតលើកទីមួយ​​ បន្លំខ្លួនធ្វើជា​ឈឺដើរចូលក្នុងផ្សារ ហើយក៏បានបំផ្ទុះគ្រាប់បែក​​បណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់​។ ក្រោយមកក៏មានជនវាយប្រហារគ្រាប់បែកទីពីរ​​នៅក្នុងផ្សារនោះដែរ ។ ក្រសួងមហាផ្ទៃ​អុីរ៉ាក់​ នៅថ្ងៃទី​២១ ខែមករា​​ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែក នៅក្នុងផ្សារTayaran ក្នុងទីក្រុងបាដាដ​បណ្តាលឲ្យមានមនុស្ស ២៨នាក់ស្លាប់ និង​៧៣នាក់​រងរបួស។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាបន្តទៀត។ ... Read More »

ក្រុមបាតុករប្រឆាំងប្រធានាធិបតី បៃឌិន ធ្វើបាតុកម្មវាយប្រហារទីស្នាក់ការគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Oregon

បាតុករមួយក្រុម​បានលើកស្លាកបដា​ដែលមានអក្សរប្រឆាំងប្រធានាធិបតី ចូ បៃឌិន​ ។ បាតុករក៏បានបង្កហិង្សានៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ ​បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងនៅរដ្ឋ​Oregon​។​ បាតុករមួយក្រុមមានគ្នាប្រមាណ ១៥០នាក់បានវាយប្រហារ​កម្ទេចទ្វារ បង្អួច​ទីស្នាក់ការគណបក្ស​នៅទីក្រុង Portland។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៨នាក់​ពាក់ព័ន្ធអំពើហិង្សានេះ។ ក្រុមបាតុករបានលើកស្លាកបដា​ដែលមានអក្សរថា​«ខ្ញុំមិនចង់​មានបៃឌិន យើងចង់សងសឹក»។ នៅលើបណ្តាញសង្គម Twitter ... Read More »

អ៊ីញ អ៊ីញ ព្រមានចាត់វិធានការផ្លូវច្បាប់លើនារីម្នាក់ ដែលចោទរឿងយកប្តីគេនិងគំរាមប្រើហិង្សា

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ីកញ្ញា អ៊ីញ អ៊ីញ បានបញ្ចេញសារប្រតិកម្មយ៉ាងខ្លាំងៗបកតបទៅកាន់នារីលក់អនឡាញម្នាក់ដែលបានបរិហារបង្ខូចកិត្តិយសនាងជាហូរហែ ពិសេសលើករណីទាក់ទងប្តីគេ និងគំរាមប្រើហិង្សាមកលើនាង។ សារនេះក៏ក្រោយពេលដែលនាងត្រូវបាននារីម្នាក់ដែលធ្លាប់បានស្គាល់គ្នាបានដើរបង្ខូចកិត្តិយសនាងជាបន្តបន្ទាប់។ តបទៅនឹងការចោទប្រកាន់នេះនាងថែមទាំងធ្វើការព្រមានដោយពាក្យសម្តីធ្ងន់ទៅកាន់នារីលក់អនឡាញម្នាក់នោះឲ្យបញ្ចប់សកម្មភាពនេះ ហើយពេលនេះនាងកំពុងតែប្រមូលឯកសារមួយចំនួនដើម្បីធ្វើចំណាត់ការទៅតាមផ្លូវច្បាប់។ សារដែលត្រូវបានបង្ហោះនេះនាងបានលើកឡើងបកទៅកាន់អ្នកចោទប្រកាន់នាងថា តើមានភស្តុតាងទេដែលបានចោទប្រកាន់នាងពីក្រោយខ្នង ថានាងបានទាក់ទងប្តីគេ ហើយគំរាមប្រើប្រាស់ហិង្សាថែមទៀតផង។ នាងថាប្រសិនបើនាងបានប្រព្រឹត្តិដូចការចោទប្រកាន់មែននាងស្នើឲ្យបុរសនោះចេញមុខដោះស្រាយ ឬក៏ភរិយានោះចេញមុខបញ្ជាក់មកដើម្បីឲ្យដឹងថានាងពិតជាបានធ្វើដូចការចោទប្រកាន់នោះមែន។ ... Read More »

ប្រទះឃើញសពបុរសម្នាក់នៅក្បែរចិញ្ចើមផ្លូវសង្ស័យត្រូវរថយន្តបុកស្លាប់កាលពីយប់

     ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្បែរចិញ្ចើមមហាវិថីឈ្នះ=ឈ្នះដោយមានស្លាកស្នាមដាច់ជើងដែលគេសង្ស័យថា បុរសរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២១នៅតាមមហាវិថីឈ្នះ=ឈ្នះក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសរូបនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ និងមានស្នាមសាក់ខ្នង។ តាមភិនភាគសពទំនងជាមនុស្សមានសតិមិនគ្រប់ឬជាជនអនាថា។នៅក្បែរកន្លែងកើតហេតុមានកង់មួយគ្រឿងដែលមានចងកាននិងខ្សែដែលត្រូវរថយន្តបុកខ្ទេច។ តាមប្រភពព័ត៌មានពីកម្លាំងសណ្ដាប់ធ្នាប់សង្កាត់គោករកាបានឱ្យដឹងថា ... Read More »

វៀតណាមចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ​-១៩ លើកទីពីរលើមនុស្ស

នៅព្រឹកថ្ងៃទី២១ ខែមករា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហាណូយ បានចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំង​​កូវីដ​-១៩ លើកទីពីរលើមនុស្ស​​​។ វ៉ាក់សាំងដែលបានចាក់នោះ មានឈ្មោះថា​ Covivac ​ផលិតដោយមជ្ឈមណ្ឌល វ៉ាក់សាំង​វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ IVAC ។ សាស្ត្រាចារ្យបណ្ឌិត​​​ ថាញ់ ... Read More »