ព័ត៌មានទាន់ហេតុការណ៍៖
'

ពុទ្ធោ ! កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ​១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ-១៩ ជាបន្តបន្ទាប់ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យបានដឹងថា កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង២៥ឡើងវិញ តែគណ:កម្មការផ្សារនីមួយៗ ត្រូវអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ផងដែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤​ ឧសភា​ ឆ្នាំ២០២១ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ទន្ទឹមនៃការបើកអោយដំណើរការឡើងវិញ នៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូន ដំណឹងកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ ... Read More »

ឥណ្ឌា៖​ ក្នុងរយៈ​ពេល​មួយ​ថ្ងៃ​ នៅតែបន្ត​រកឃើញ​អ្នកជំងឺកូវីដ-១៩​ចំនួន​ជាង​ ៤ពាន់នាក់ទៀតស្លាប់​​ ខណៈ​មនុស្ស ២២២,៨៣៥នាក់ទៀតបានឆ្លងថ្មី

អន្តរជាតិ​៖ ក្រសួងសុខាភិបាលឥណ្ឌ​ បានប្រកាសនៅថ្ងៃចន្ទទី២៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា​ គិត​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ រកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី​ ចំនួន​ ២២២,៨៣៥នាក់បន្ថែមទៀត​ ចំណែក​អ្នកជំងឺរហូតដល់ទៅ ៤,៤៥៥នាក់ទៀតបានស្លាប់។ ចំពោះ​ការប្រការនេះ​ បាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនេះសរុបកើនដល់ជាង ... Read More »

លោកស្រី អោងសាន ស៊ូជី បង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីយោធាចាប់ខ្លួន

អតីតទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នៅថ្ងៃទី២៤ខែឧសភានេះ បានបង្ហាញខ្លួននៅមុខតុលាការ ដែលជាការបង្ហាញខ្លួនដោយផ្ទាល់ចាប់តាំងពី ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវី របស់លោកស្រីស៊ូជី គឺលោក Thae Maung Maung ... Read More »

ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់លង់ទឹកស្លាប់នៅក្នុងប្រឡាយដែលមានជម្រៅ៤ម៉ែត្រ

  ខេត្តត្បូងឃ្មុំ​ ៖​ ក្មេងប្រុដអាយុ១២ឆ្នាំម្នាក់បានលង់ស្លាប់នៅក្នុងប្រឡាយទឹកដែល​មានជម្រៅ៤ម៉ែត្រ​ ត្រង់ចំណុចពោធិ៍៣ (ចម្ងាយ៤០០០ម៉ែត្រ) ខាងកើតភូមិធ្លក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  កាលពី​វេលាម៉ោង១៦:៥២នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១​ ។  ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យមនុស្សស្លាប់១នាក់និងរបួសធ្ងន់១នាក់

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​១​នាក់​បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិ​លេខ៧ ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និងម៉ូតូ​ ក្នុងដំណេីរទិសដៅផ្ទុយគ្នា​ កាលពីថ្ងៃអាទិត្យ ទី២៣ ខែឧសភា​ ឆ្នាំ​២០២១​ ។ ... Read More »

ថៃ៖​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​ ៣០​នាក់ទៀតបានស្លាប់​ និងបន្ត​រកឃើញអ្នកឆ្លងថ្មី ជិត​ ៣ពាន់​នាក់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃចន្ទនេះ​ដែរថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​ថៃ​ រកឃើញ​ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ... Read More »

ខ្លាំងមែនជាង១ខែហើយ ! លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ទឹកហូរត្រឡប់មកវិញ !

ភ្នំពេញ៖ ល្បីពេញផ្ទៃប្រទេសរឿងបុគ្គល មេគយចល័តឈ្មោះ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ រងថាគាត់ ពុករលួយ និងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ចងក សម្លាប់ខ្លួន ដោយសារតូចចិត្តមេគយ ឈួន ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាកម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញអីវ៉ាន់នៅក្នុងផ្សារជីភូនិងផ្សារថូម៉ាកនៅក្រុងបាវិតសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​

      ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាកម្មករ កម្មការិនីដែលធ្លាប់លក់ដូរ និងទិញអីវ៉ាន់នៅក្នុងផ្សារជីភូនិងផ្សារថូម៉ាកនៅក្រុងបាវិតសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ។   រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថានៅក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត និងនៅក្នុងផ្សារថូម៉ាក ... Read More »

ទ្រូម៉ាន់នី និង អម្រឹត សហការផ្តល់ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយ​នឹង​ឱកាស​ឈ្នះ​ប្រាក់រង្វាន់ និង​ម៉ូតូ​ថ្មីស្រឡាង

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​សហការ​ជាមួយ​​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អម្រឹត ដើម្បីផ្តល់ជូន​កម្មវិធីប្រូម៉ូសិន​ថ្មី​មួយ​ដែល​អតិថិជន​​របស់​អម្រឹតអាច​មាន​ឱកាស​ឈ្នះ​​​​រង្វាន់​ជាសាច់ប្រាក់ និង​រង្វាន់​ធំ​​​ម៉ូតូថ្មី​ស្រឡាង​មួយ​គ្រឿង​​ដោយគ្រាន់តែ​ជ្រើស​រើស​​យក​ការ​បង់សង​​ប្រាក់​កម្ចីរបស់​ពួក​គេ​តាមរយៈ​​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី​។ អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏​អាច​រីករាយ​ជាមួយតម្លៃ ​​សេវា​​ទាប​ជាង​​មុន​ផងដែរ​សម្រាប់​ការ​បង់​សងប្រាក់​​កម្ចី​គ្រប់​ប្រភេទ ដោយ​បង់​​ថ្លៃ​សេវា​ត្រឹមតែ ០,៥​ដុល្លារ​ប៉ុណ្ណោះ។ គំនិតផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​យុទ្ធសាស្រ្ត​រួម​គ្នា​ដែល​ផ្តួចផ្តើមឡើង​ដោយ​​ក្រុមហ៊ុន​ទាំង​ពីរ ... Read More »

Manny Pacquiao បានត្រៀមប្រកួតជាមួយ Errol Spence Jr នៅ Las Vegas ក្នុងខែសីហា

អ្នកប្រដាល់សកលកម្រិតពិភពលោកវ័យជ្រេ Manny Pacquiao បានត្រៀមប្រកួតលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២ឆ្នាំចុងក្រោយនៅពេលដែលរូបគាត់ត្រូវជួបប្រកួតជាមួយស្ថាប័នជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC និង IBF ទម្ងន់៨៧,២៩គីឡូក្រាម។ បុរសវ័យ៤២ឆ្នាំរូបនេះមិនបានឡើងប្រកួតទេចាប់តាំងពីគាត់បានផ្តួលកីឡាករ Keith Thurman ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA កាលពីខែកក្កដា ឆ្នាំ២០១៩ ... Read More »

ការ​ជួយ​ដោះស្រាយបញ្ហា​​​ក្នុងសហគមន៍ ជួយ​ឱ្យ​យុវតី ធី ជូលី ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ Smart

ភ្នំពេញ៖ ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១៖ ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ មាន​យុវជន​មួយ​ក្រុម​កំពុង​ចូល​រួម​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​តាម​រយៈ​ការ​បង្កើត​ក្លឹប​មួយហៅថា ក្លឹប​ដោះ​ស្រាយ​បញ្ហា​សង្គម (SISC)។ ​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០១៧  ក្លឹប SISC ផ្តល់​ជា​វេទិកា​មួយ​សំរាប់​យុវជន​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត ... Read More »

PSG នៅតែចិញ្ចឹមចិត្តចង់បាន Messi ពី Barcelona

អ្នកជំនាញបាល់ទាត់អេស្ប៉ាញលោក Guillem Balague  និយាយថាក្រុម Barcelona មិនបានចាប់ផ្តើមធ្វើកិច្ចចរចាជាថ្មីជាមួយ Lionel Messiនិងក្លិប Paris St-Germain ទេ។ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះផុតកិច្ចសន្យានៅរដូវក្តៅនេះ ហើយមិនទាន់យល់ព្រមបន្តនៅឡើយទេ។សារព័ត៌មាន BBC Sport បានផ្សាយថា កីឡាករមួយចំនួនអាចនឹងចាកចេញពីក្លិប ... Read More »

ការប្រកួតលើកទី៣រវាង Fury នឹង Wilder ទម្ងន់ធ្ងន់ពិភពលោកបានកំណត់ថ្ងៃទី២៤ ខែកក្កដានៅ Las Vegas

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ស្ថានីយ៍ទូរទស្សន៍ WBC កីឡាករ Tyson Fury បានចុះកុងត្រាប្រកួតជាមួយកីឡាករ DeontayWilder នៅថ្ងៃទី២៤ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២១។កីឡាប្រដាល់ ... Read More »

អាមេរិក៖ មនុស្ស១៤៩នាក់ត្រូវបានចាប់ខ្លួនដោយរៀបចំខួបកំណើតក្នុងរដូវកូវីដ-១៩

កម្លាំងប៉ូលិសអាមេរិក បានចាប់ខ្លួនមនុស្ស ១៤៩ នាក់ ដោយចោទប្រកាន់ពីបទបំពានច្បាប់ បម្រាមគោចរដោយប្រារព្ធពិធីខួបកំណើតនៅឆ្នេរសមុទ្រ ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា និងបាញ់កាំជ្រួចផ្កាភ្លើង។ នៅក្នុងពិធីខួបកំណើត មានពលរដ្ឋរហូតដល់ទៅ២៥០០នាក់ចូលរួម។ ការជួបជុំគ្នាកើតឡើងតាមការអញ្ជើញពីឃ្លីបវីដេអូបង្ហោះលើបណ្តាញសង្គម TikTok របស់មនុស្សម្នាក់ដែលមានឈ្មោះថា adrian.lopez517 ។ ... Read More »

លោក ឃួង ស្រេង ទទួលអំណោយសប្បុរសធម៌ ជាស្បៀងអាហារជាច្រើនមុខពី ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដើម្បីចូលរួមចែកជូនជនរងគ្រោះដោយជំងឺកូវិដ-១៩

ភ្នំពេញ៖  លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ លោក ឃួង ស្រេង ... Read More »

ខ្លាំង​មែន​! ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មេក្លោងកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ K9) កំពុងធ្វើព្យុះភ្លៀង ក្នុងខេត្តកំពត ដោយចិញ្ចឹមក្រុមបងធំដើរគំរាមអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា

ភ្នំពេញ៖ យោង​តាម​សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត​ បានឲ្យដឹងថា​ , បច្ចុប្បន្ន​នេះ​មានមនុស្ស​មួយក្រុម​ បានដើរគំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា ឲ្យមកកត់ឲ្យខ្លួនវិញ (ឆ្នោតវៀតណាមយីហោ K9)ជារហ័សនាម គឺតំណាងឲ្យលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា អតីតមេក្លោងបំផ្លាញឈើធំៗ​ប្រសិនបើមិនព្រមកត់ឲ្យពួកគេនោះទេ​ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការបង្រ្កាបទីតាំងនេះភ្លាម។ ... Read More »

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីកងទ័ពជើងគោក

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។ ... Read More »

ព្រះសង្ឃ សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ​, សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19)

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ព្រះសង្ឃ  សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ​, សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19)។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 ... Read More »

នាំចូលសាច់ជ្រូកខូចគុណភាព១០០ គីឡូក្រាម ដោយវិធីលីរែកពុន ត្រូវសមត្ថកិច្ចព្រំដែនចាប់យកទៅដុតកម្ទេចចោល

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនបានចាប់សាច់ជ្រូកចំនួន១០០គីឡូក្រាម និងឃាត់ខ្លួនអ្នកនាំចូលចំនួន២នាក់ក្រោយឆែករកឃើញនិងពិនិត្យឃើញថាសាច់ជ្រូកចំនួនខាងលើខូចគុណភាពទាំងអស់ដែលឈ្មួញលួចនាំចេញពីប្រទេសថៃក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីខេត្តបាត់ដំបងដោយវិធីលី រែកពុន ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីបង្ក្រាបបទល្មើសនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចមាត់អូរព្រំដែនក្នុងភូមិសាស្រ្តភូមិគីឡូ១៣ ឃុំសន្តិភាព ក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបង។មន្ត្រីជំនាញបានដកហូតបានវត្ថុតាងសាច់ជ្រូកសរុបចំនួន១០០គីឡូក្រាម(ខូចគុណភាព)ដែលក្រុមឈ្មួញលួចលាក់នាំយកចេញពីប្រទេសថៃនៅយប់រំលងអធ្រាត្រដោយឆ្លងកាត់តាមច្រករបៀង។ ក្រោយចាប់បានមន្ត្រីជំនាញបានដកហូតសាច់ជ្រូកទាំងអស់នេះយកទៅដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង។ ដោយឡែកចំពោះមនុស្សចំនួន២នាក់ជាកម្មករលីសាច់ជ្រូកដែលឃាត់ខ្លួនបានត្រូវសមត្ថកិច្ចអប់រំណែនាំឱ្យធ្វើកិច្ចសន្យា បញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត រួចនាំខ្លួនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមវិធានសុខាភិបាលដើម្បីទប់ស្កាត់ការរាលឆ្លងនូវជំងឺកូវីដ-១៩ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៣នាក់ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ អ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ... Read More »

ធនាគារជាតិនៃកម្ពុជា សម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ និងភាគីពាក់ព័ន្ធ មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួម គាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនិងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូរីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិនៃកម្ពុជាបានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាល ទី៣ ដូចជា៖ ... Read More »

នាយកវិទ្យាល័យស្វាយរៀង រំលឹកដល់កូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ សូមតាមដានការបង្រៀនពីចម្ងាយរបស់លោកគ្រូ អ្នកគ្រូគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជានៅក្នុង page វិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានរំលឹកដល់កូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ សូមតាមដានការបង្រៀនពីចម្ងាយរបស់លោកគ្រូ អ្នកគ្រូគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជានៅក្នុង page វិទ្យាល័យស្វាយរៀងឬតាមការបង្រៀនផ្ទាល់តាមzoom ,telegram,google meet  ទៅតាមកម្រិតថ្នាក់និមួយៗដែលលោកគ្រូ ... Read More »

ហាងកាត់សក់ Taper Barbershop (នៅជិត​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​) មានអ្នកជំងឺកូវីដ-១៩​​ បានទៅកាត់សក់នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាត់សក់ Taper Barbershop (នៅជិត​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកជំងឺកូវីដ-១៩​​ ... Read More »

សេចក្តីជូនដំណឹង ពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹង ស្តីពី ការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជ្រាបថា, កន្លងមក រដ្ឋបាលខេត្តកំពង់ស្ពឺបានសង្កេតឃើញថា ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៥៦នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦៥៨នាក់​ និងអ្នក​ស្លាប់​ ៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៥៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៥៨នាក់ និងករណីស្លាប់​ ០៣នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ សូមជម្រាបថា​ ... Read More »

ស្លាប់កើនឡើង១៣នាក់ដោយការផ្ទុះភ្នំភ្លើងនៅសាធារណរដ្ឋ កុងហ្គោ

មន្ត្រីក្នុងខេត្ត Kivu ស្ថិតភាគខាងជើងសាធារណរដ្ឋកុងហ្គោ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ស្លាប់ ក្រោយការផ្ទុះភ្នំភ្លើងកាលពីយប់ថ្ងៃទី២២ ខែឧសភា ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៣ខែឧសភា អ្នកនាំពាក្យប្រធានាធិបតី លោក Njike Kaiko Guillaume បានឲ្យដឹងថា ... Read More »

សារលិខិតជូនពរ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ របស់សម្ដេច ដែលប្រព្រឹត្តទៅនៅថ្ងៃទី​ ២៥​ ខែឧសភា​ ឆ្នាំ២០២១នេះ

ភ្នំពេញ៖ សារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ! សម្ដេចអគ្គមហាពញាចក្រី ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត ! ក្នុងអភិមង្គលនក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មាយុគម្រប់ ៨៧ ឈានចូល ... Read More »

ទើបខាតទ្រព្យព្រោះអគ្គិភ័យឆេះផ្សារ ពេលនេះតារាសម្តែង ម៉ិច ម៉ារីកា និងអាជីវករផ្សារសំរោងយ៉ោងមួយចំនួនរកឃើញវិជ្ជមានជំងឺកូវីដ-១៩ទៀត

   ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលក្រោយពីតារាសម្តែង មុិច ម៉ារីកា បានប្រកាសថានាងមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីម្សិលមិញនេះ ។ អ្វីដែលធ្វើឲ្យគេអាណិតនាងនិងអាជីវករនៅផ្សារសំរោងយ៉ោងនោះគឺការរកឃើញពួកគាត់មានវិជ្ជមានជំងឺកូវីដ-១៩  ខណៈដែលប៉ុន្មានខែមុនទើបនឹងត្រូវអគ្គិភ័យឆាបឆេះតូចក្នុងផ្សារស្ទើរតែទាំងស្រុងខាតទ្រព្យសន្ធឹកនោះ។  តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទីបានបញ្ជាក់កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ដែលក្នុងនោះមួយចំនួនធំគឺជាអាជីវករផ្សារសំរោងយ៉ោងតែម្តង។ តារាសម្តែង ម៉ិច ... Read More »

ក្រុមស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់និងទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ខេត្តស្វាយរៀងនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់និងទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ។ ក្រុមការងារស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានបញ្ជាក់ថា ឈ្មោះ កែវ សុខុន ភេទប្រុស ... Read More »