ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទះឃើញស្ត្រីចំណាស់ម្នាក់ស្លាប់ក្នុងទឹកស្រះផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចនិងអាជ្ញារធរមូលដ្ឋានមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹក ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅ ត្រង់ចំណុចភូមិត្រោកធំ ឃុំស្វាយធំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈក្រុមគ្រួសារបានអះអាងថាមានជម្ងឺប្រចាំកាយ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះកង ចន្ថា អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រោកធំឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យនិងស្រង់សាកសពឡើងនិងធ្វើការពិនិត្យសពទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយលង់ទឹកស្រះពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មអ្វីនោះទេ។ ... Read More »

រកឃើញ​រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់​ មានវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖​ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី១៣​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ លោកស្រី មាស សាឯមដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានវិជ្ជមានកូវីដ-១៩។ នៅក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​ បានបញ្ជាក់ថា​ កាលពីថ្ងៃទី៣​ ខែឧសភា​កន្លងទៅ​ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ម្សិលមិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

រថយន្តដឹកឈើសិប្បកម្មជាង១០គ្រឿង កំពុងធ្វើការដឹកជញ្ជូន សមត្ថកិច្ចគ្រប់ផ្នែកជួយពិនិត្យមើលផង

ខេត្ត​ព្រះវិហារ ៖​ ប្រភព​រាយការណ៍​ថា​ មេ​ឈ្មួញប្រមូលទិញឈេីពីសិប្បកម្ម​ អត់ច្បាប់ ( ឈើឆៅ ) ដូចជា​ ចែ ផល្លា ឈ្មោះ វ៉ុន ឈ្មោះ វុធ ... Read More »

សូមអបអរសាទរអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៦០នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ

ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពពីអង្គភាព មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួនប្រមាណ ២៦០នាក់ ... Read More »

អ្នកជំងឺ​កូវីដ​-១៩ម្នាក់​ ​​ដែលជាកម្មករ​សំណង់​នៅ​ភ្នំពេញ​​ ​បាន​ស្លាប់នៅមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រៃវែង​

ខេត្តព្រៃវែង៖ បេីយោង​តាម​លិខិត​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​ កាលពីយប់ថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ​២០២១​ បានឲ្យដឹងថា​ អ្នកជំងឺ​កូវីដ​-១៩ម្នា​ក់​​ ​បាន​ស្លាប់​ដោយសារជំងឺកូវីដ-១៩។ នៅក្នុង​លិខិត​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​ បានបញ្ជាក់ថា​ អ្នកជំងឺ​កូវីដ​រូបនេះ​ឈ្មោះ ស៊ីនួន សា​រ៉ា​ក់ ភេទ​ប្រុស ​អាយុ​ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា

ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ... Read More »

អតីតប្រធានាធិបតីអុីរ៉ង់ លោក Mahmoud Ahmanejad ប្រកាសឈរឈ្មោះបោះឆ្នោតជាថ្មី

អតីតប្រធានាធិបតីអុីរ៉ង់ លោក Mahmoud Ahmadinejad បានបញ្ជាក់ថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតជាថ្មី ។ ការសម្រេចខាងលើរបស់លោក គឺធ្វើទៅតាមពលរដ្ឋដែលគាំទ្រលោក ជំរុញឲ្យលោក ចូលរួមក្នុងឆាកនយោបាយជាថ្មី។ កាលពីថ្ងៃទី ១២ខែឧសភា អតីតប្រធានាធិបតីដែលមានទស្សននយោបាយ មុឺងម៉ាត់ជាមួយលោកខាងលិច ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៤- ១៦ ខែឧសភានឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤- ១៦ ខែឧសភានឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង ។ នេះបើយកតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ (ពីថ្ងៃទី ១៤ – ១៦ ... Read More »

វីដេអូសិក្សាពីកម្មវិធី «Smart 1,000 Grade 12 Video Collection» បានបញ្ចូលទៅក្នុង E-learning​ App របស់ក្រសួងអប់រំ យុវជន និងកីឡា

រាជធានីភ្នំពេញ៖ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១​ – វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា«MoEYS E-Learning» ... Read More »

សង្គ្រាមអុីស្រាអែល ប៉ាឡេស្ទីន៖ ក្រុមហាម៉ាស់វាយប្រហារចូលជ្រៅក្នុងរដ្ឋធានី Tel Aviv

នៅថ្ងៃទី១៣ខែឧសភា កម្លាំងទាហានក្រុមហាម៉ាស់ នៅហ្គាហ្សា បានបន្តវាយប្រហារដោយរ៉ុក្កែត ទៅលើរដ្ឋធានីTel Aviv របស់ប្រទេសអុីស្រាអែល និងតំបន់ជេរ៉ូសាឡឹមគ្រប់គ្រងដោយអុីស្រាអែល ។ ចំណែកភាគីអុីស្រាអែល វិញក៏បានវាយប្រហារទៅលើ ក្រុម អ៊ិស្លាមនៅតំបន់ហ្គាហ្សាផងដែរ។ អ្នកសា្លប់ដោយការវាយប្រហារពីអុីស្រាអែលទៅលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្សកើនឡើងដល់ទៅ៦៧ ... Read More »

ក្មេងប្រុសម្នាក់ ចុះលេងទឹកស្រះ តែម្នាក់បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ÷ ក្មេងប្រុសម្នាក់ ខណ:ចុះលេងទឹកស្រះតែម្នាក់ឯង បណ្ដាលឲ្យលង់ស្លាប់ ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅភូមិក្តីដូង ... Read More »

សមត្ថកិច្ចនគរបាលជំនាញស្រុកភ្នំព្រឹកតាមប្រម៉ាញ់ស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ ២នាក់ក្រោយបំពានច្បាប់នាំពលករចំនួន ១៩នាក់ឆ្លងដែនចូលក្នុងទឹកដីថៃ

ខេត្តបាត់ដំបង ៖ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រាប់ឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនបានឃាត់ខ្លួនពលករ សរុបចំនួន ១៩នាក់មកសាកសួរ និងស្រាវជ្រាវទើបបែកធ្លាយដឹងថាក្នុងចំណោមពលករខ្មែរទាំង ១៩នាក់ខាងលើក៏មានមេខ្យល់ចំនួន ២នាក់ផងដែរ ដែលឃាត់ខ្លួនកាលពីថ្ងៃទី ... Read More »

ប្រជាពលរដ្ឋសំណូមពរដល់ក្រសួងសាធារណការ មេត្តាជួយពន្លឿនអោយក្រុមហ៊ុនសាងសង់លើកំណាត់ផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ពោធិ៍សាត់ មេត្តាដំណើរការផង ! (មានវីដេអូ)

ខេត្តកំពង់ឆ្នាំង+ពោធិ៍សាត់៖ ប្រជាពលរដ្ឋបានលើកឡើងថា,  ការស្ថាបនាបង្ហាញពីភាពរអាក់រអួល(យឺតបំផុត) គឺចាប់ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ និងពីធ្លាមម្អម ដល់ទីរួមខេត្តពោធិ៍សាត់។ ដូច្នេះពួកគាត់សំណូមពរអោយខាងក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយជម្រុញ ពន្លឿន អោយក្រុមហ៊ុនស្ថាបនាសាងសង់នោះ បានដំណើរដូចគេផង ខណៈផ្លូវជាតិលេខ៥ ... Read More »

ទីបំផុត! អាចឧកញ៉ា ហេង សៀ ផ្តល់សក្ខីកម្មក្លែងទាំងស្រុង ពេលប្តឹងកញ្ញា មាន ពេជ្ររីតា រួចហើយធ្វើលិខិតសុំអភ័យទោស ! ខណ:ទឹកដល់ច្រមុះក្នុងរឿងព្រហ្មទណ្ឌវិញ !

ភ្នំពេញ៖ តាមពិតឧកញ៉ា ហេង សៀ ជាមនុស្សពិសពុលបំផុត ! បង្កើតអង្គហេតុ ផ្តល់សក្ខីកម្មក្លែងក្នុងការប្តឹង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី ... Read More »

អ្នកជម្ងឺស្លាប់ដោយសារកូវីដ-១៩នៅក្រុងប៉ោយប៉ែតមាន៤ករណីហើយ

ខេត្តបន្ទាយមានជ័យ៖ យោងតាមfacebookផ្លូវការរដ្ឋបាលសាលាក្រុងប៉ោយប៉ែតបានបញ្ជាក់ថាៈចាប់ពីថ្ងៃទី៧ ខែឧសភាឆ្ នាំ២០២១រហូតមកដល់១៣ ឧសភា ២០២១ជាករណីទី៤ ដែលបាន ស្លាប់បាត់បង់ជីវិត ដោយជំងឺកូវីដ-១៩ក្នុងនោះរួមមាន៖ ទី១- អ្នកជំងឺឈ្មោះ យឹម យឿន ភេទ ស្រី អាយុ ... Read More »

កសិដ្ឋានណាហ្គា និងណាហ្គាវើលដ៍បេះដូងសប្បុរស រួមគ្នាឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋ ១.០០០ គ្រួសារបន្ថែមទៀត

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ បានបន្តធ្វើការឧបត្ថម្ភដល់ពលរដ្ឋនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលពេលនេះបានសហការជាមួយកសិដ្ឋានណាហ្គា ផ្តល់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជាង ១.០០០ គ្រួសារដែលកំពុងស្វែងរកជំនួយនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ ការឧបត្ថម្ភនេះ ត្រូវបានអញ្ជើញទទួលដោយលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ... Read More »

ដំណាំពោតរបស់ប្រជាកសិករមួយកន្លែងត្រូវបានហ្វូងដង្កូវបំផ្លាញ ក្រោយមកត្រូវបានប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន ចុះណែនាំដល់កសិករពីវិធីបាញ់ថ្នាំ

ខេត្តប៉ៃលិន៖ ក្រោយពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅភូមិកូនភ្នំ និងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបាន «សត្វដង្កូវហ្វូង» ចូលស៊ីបំផ្លាញដំណាំពោតក្រហម ដែលពួកគាត់ ទើបតែដាំដុះបានរយ:ពេលជិត១ខែ មិនអាចរកវិធីកំចាត់បាន ដោយអ្នកខ្លះបាញ់ថ្នាំពុលកំចាត់ដង្កូវ២ដង ... Read More »

កម្ពុជា-ឥណ្ឌា៖​ ឯកភាពគ្នា ក្នុងការពង្រឹងទំនាក់ទំនង តទៅមុខទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម​ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ​ បានទទួល​ជួបជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី តាមរយៈប្រព័ន្ធវីដេអូ។ ... Read More »

យុវជនម្នាក់ខឹងថៅកែគំរាមដកម៉ូតូរឿងដើរលេងយប់ តូចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់

ខេត្តបាត់ដំបង៖ យុវជនម្នាក់ខណ:តូចចិត្តខឹងថៅកែគំរាមដកម៉ូតូឈប់ឲ្យជិះព្រោះតែរឿងដើរលេងយប់ច្រើន គិតខ្លីសម្រេចចិត្តចងកសម្លាប់ក្នុងបន្ទប់ទាំងវ័យនៅក្មេងខ្ចី។ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា យុវជនម្នាក់ដែលគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្ន្ងងផ្ទះជួលនេះបានកើតឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០ ២១ នៅត្រង់ចំណុចភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ... Read More »

ករណី​បុរស​ម្នាក់​ បើករថយន្តទាំងស្រវឹងបុកអ្នកជិះកង់ស្លាប់ នៅគល់ស្ពានមេគង្គ សមត្ថកិច្ច​បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង៖​ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ត បានបញ្ជូនសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅស្ពានមេគង្គខេត្តស្ទឹងត្រែង ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ តាមប្រភពព័ត៍មានពី​មន្រ្តីជំនាញ​ការិយាល័យ​ចរាចរ​ បានឲ្យដឹងថា​ ... Read More »

Ramos និង Real Madrid ជួបគ្នាដើម្បីបញ្ចប់ពិភាក្សាគ្នាលើកិច្ចសន្យាថ្មី

សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ឧសភានេះថា មិនទាន់មានព័ត៌មានណាមួយស្តីពីកិច្ចព្រមព្រៀងរវាង Sergio Ramos នឹងក្លិប Real Madrid ជុំវិញការបន្តកុងត្រារបស់ខ្សែការពាររូបនេះនៅឯក្លឹបឡើយទេ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះគ្រោងនឹងចាកចេញពីទីក្រុង Los Blancosនៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើគ្មានការផ្សះផ្សារវាងភាគីទាំងពីរទេ។ ... Read More »

Naomi Osaka ចាញ់ Jessica Pegula ខណៈ Serena Williams វិលត្រឡប់មកទីលានវិញនៅ Italian Open

កីឡាការិនីវាយតឺន្នីសលំដាប់ទី២ពិភពលោករបស់ជប៉ុន Naomi Osaka បានរងបរាជ័យជាលើកទី២របស់នាងលើទីលានដីឥដ្ឋដោយចាញ់កីឡាការិនី Jessica Pegula ក្នុងការប្រកួតជុំទី២ ព្រឹត្តិការណ៍ Italian Open។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១២ ឧសភានេះ។ ... Read More »

ក្រោយរង់ចាំរយៈពេល១៩ឆ្នាំ ក្លិប Sporting បានឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់

ក្លិប Sporting បានគ្រងជើងឯកព័រទុយហ្គាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២ នៅពេលដែលពួកគេបានផ្តួលក្រុម Boavista ១-០ ក្នុងទឹកដីកាលពីថ្ងៃអង្គារ ទី១១ ឧសភាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA និង BBC Sport កាលពីថ្ងៃទី១២ ... Read More »

ជិះម៉ូតូផ្លូវកោងល្បឿនលឿនរេចង្កូតបុកស្លាកសញ្ញាបាក់.កស្លាប់

ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារជិះម៉ូតូក្នុងស្ថានភាពផ្លូវកោងហើយល្បឿនលឿនរេចង្កូតទៅបុកនិងបង្គោលសញ្ញាផ្លូវកោងយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង៥៖៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ តាំង ឡាលីន ភេទប្រុស អាយុ៤១ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរី ថ្មីប្រចាំកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Teo Lay Cheng បានអញ្ជើញចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ... Read More »

ខ្សែការពារហុល្លង់ Virgil van Dijk នឹងមិនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះទេ

ខ្សែការពារកណ្តាលរបស់ក្រុមហង្សក្រហម Liverpool និងជាកីឡាករជម្រើសជាតិហុល្លង់ Virgil van Dijk បានសំរេចចិត្តឈប់លេងឲ្យហុល្លង់ក្នុងព្រឹត្តិការណ៍យូរ៉ូនៅរដូវក្តៅនេះ។ សារព័ត៌មាន BBC Sport បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំរូបនេះកំពុងជាសះស្បើយពីការវះកាត់បន្ទាប់ពីទទួលរងរបួសសរសៃពួរជង្គង់កាលពីខែតុលាកន្លងទៅ។ ប្រធានក្រុមជម្រើសជាតិហុល្លង់ Van Dijk បាននិយាយថា ... Read More »

បុរសចំណាស់ម្នាក់ចូលទៅកាប់ដើមឈើក្នុងចម្ការរលំសង្កត់ស្លាប់

ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់បានទៅអារកាត់ដើមឈើនៅក្នុងចម្ការស្រាប់តែដួលរលំមកសង្កត់ត្រូវលើខ្លួនស្លាប់ភ្លាមមួយរំពេច។ ហេតុការណ៍អារកាត់ដើមឈើរលំសង្កត់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៥៖២៥នាទី ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ នៅក្នុងចម្ការ ត្រង់ចំណុចស្រែល្វា ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថាករណីនោះជនរងគ្រោះឈ្មោះ ម៉ុច ធីន ... Read More »

អាជ្ញាធរ​ថៃ៖​ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩ក្នុងពន្ធនាគារ​ រកឃើញករណីឆ្លងច្រើនបំផុត​ នេះ​ជាកំណត់ត្រាថ្មីរហូតដល់ជិត​ ៥ពាន់នាក់

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា​ ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​​ អាជ្ញាធរ​មូលដ្ឋាន​ បានរាយការណ៍​ពីករណីរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ... Read More »

រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកនៅក្នុងរថយន្តរបួសធ្ងន់ស្រាលជិត៥០នាក់

ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកកម្មកររោងចក្រ បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៤៧នាក់ រងរបួសធ្ងន់-ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅនៅម៉ោង០៦និង១៥ នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ... Read More »