ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន​ អបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ​៖​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាគម្រប់ខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមាន ឈ្មោះដើមបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ គណបក្សប្រជាជនកម្ពុជា មានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៩៥នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ១៥នាក់និងមានអ្នកជំងឺកូវីដ-១៩ស្លាប់៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៩៥នាក់និងជាសះស្បើយ១៥នាក់និងមានអ្នកជំងឺកូវីដ-១៩ស្លាប់៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១នេះ ... Read More »

លោក​ ស​ សុខា​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!

ភ្នំពេញ​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖​ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ ... Read More »

បុរសម្នាក់ចេញពីផឹកស៊ីជិះម៉ូតូទៅបុកជាមួយរថយន្តទ្រុងធុនយក្ស ដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាបងប្អូនមួយកន្លែងបំណងត្រឡប់ទៅកន្លែងស្នាក់វិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនយក្ស ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពីចំហៀងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាអាណោចអាធ័ម  កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ នៅជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ ... Read More »

សេចក្តីជូនព័ត៌មាន ស្តីពី ការច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) សូមគោរពជម្រាបជូន ដំណឹងជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីនេះៗ មានការលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់ សាធារណជនថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបង់ប្រាក់ក្នុងចំនួនណាមួយមិនច្បាស់លាស់ មានការកៀគរគ្នាទៅចាក់ ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ត្រាហ្សានីកា។ ជាក់ស្ដែងថ្ងៃនេះ ក្រុមការងារ ... Read More »

រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣១នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១។ សូមចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស ... Read More »

នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​​ ឃាត់ខ្លួន​បុរសជនជាតិ​ចិន​ម្នាក់​

ខេត្ត​បាត់ដំបង៖​ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​​ នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ បានទទួលជនជាតិ​ចិន​ម្នាក់​ ពីកម្លាំងនគរបាល​ស្រុក​សំឡូត​ រួម​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហារ​ផ្ទៃ​ ដេីម្បីអនុវត្តតាម​នីតិវិធី​។ បើតាមការបញ្ជាក់ពីលោក​ឧ​ត្ត​មសេនី​យ៍​ត្រី​ ដា​ញ់ អេង​ប៊ុន​ចាញ់​ បាន​បញ្ជាក់នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែមិថុនានេះដែរថា៖ ជនជាតិ​ចិន​នេះ​មានឈ្មោះ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Test) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ... Read More »

ស្ថានភាពកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងពិភពលោក

គិតត្រឹមយប់ថ្ងៃទី២៧ខែមិថុនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង១៨១លាននាក់ និងស្លាប់ជាង ៣,៩លាននាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកជាសះស្បើយជាង១៦៦លាននាក់ផងដែរ។ តំបន់អាស៊ី មានករណីឆ្លងសរុប ជាង៥៥,៣លាននាក់ និងស្លាប់ ជាង ៧៨៣ពាន់នាក់។ តំបន់អឺរ៉ុបឆ្លងសរុបជាង ៤៧,៧លាននាក់ ... Read More »

បារាំងចាប់ផ្តើមបោះឆ្នោតតំបន់(ឃុំសង្កាត់)ជុំទីពីរ

នៅថ្ងៃទី២៧ខែមិថុនា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតតំបន់ ជុំទីពីរ។ ការបោះឆ្នោតត្រូវបានគេចាត់ទុកថានឹងធ្វើឲ្យផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងប្រទេសបារាំង មុនពេលបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០២២។ ខុសពីការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២០ខែមិថុនាកន្លងមក ពលរដ្ឋបារាំងទៅបោះឆ្នោតជុំទីពីរ ច្រើនជាងជុំទីមួយ។ តាំងពីព្រឹក ពលរដ្ឋជាច្រើននៅទីក្រុងប៉ារីស បានទៅកាន់ការិយាល័យបោះឆ្នោត រង់ចាំការិយាល័យបើកទ្វារដើម្បីបានចូលបោះឆ្នោតមុនគេ។ លទ្ធផលបោះឆ្នោតជុំទីមួយ បានបង្កការខកចិត្តយ៉ាងខ្លាំងដល់គណបក្សរបស់ប្រធានាធិបតី ... Read More »

ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ១៩ (COVID-19) ចំនួន ២នាក់ គឺជាបុគ្គលិក ធ្វើការខាងផ្នែកសេវាកម្ម (Service) នៅទីតាំងខាងលើនេះ

ភ្នំពេញ៖  ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ១៩ (COVID-19) ... Read More »

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្តីពីការផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ​ ចាប់ពីថ្ងៃទី២៨​ ខែមិថុនា​ ដល់ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២១​ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ“ នៅក្នុង ខេត្តស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖ ១-ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង គ្រប់ផ្សាររដ្ឋ ... Read More »

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧ នាក់ និងករណី ជាសះស្បើយចំនួន ១០នាក់

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

អាជ្ញាធរខេត្តក្រចេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩ នាក់ បន្ថែមទៀត នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៩ នាក់បន្ថែមទៀត ដូចខាងក្រោម៖ អាស្រ័យហេតុនេះ ... Read More »

អាជ្ញាធរខេត្តកំពត បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ថែមទៀត ចំនួន៧៦ករណី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពត៖  អាជ្ញាធរខេត្តកំពត បញ្ជាក់ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៦នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ទៀតនារសៀលថ្ងៃទី២៧ ខែមិថុនា​

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ទៀតនារសៀលថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២១ ក្រុមការងារយកសំណាករកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ ស្រី០១នាក់ ដែលមាន ៖ ទី១-ឈ្មោះ សុខ​ សុភី​ ភេទស្រី​អាយុ​ ៤២ឆ្នាំ ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះវិហារ​ ... Read More »

ខ្លាលឿងមាស ប្រភេទសត្វកម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ !

ភ្នំពេញ៖  មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ ... Read More »

អ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅ ខេត្តកែប ពេលល្ងាចដើរលេងតាមធ្នេរ សម្រាកនៅ Kep Private Villa មួយយប់ !

ភ្នំពេញ៖ មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅ ខេត្តកែប ពេលល្ងាចដើរលេងតាមធ្នេរ សម្រាកនៅ Kep Private Villa មួយយប់ ! នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី២៧ ... Read More »

ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានវះកាត់ជើង ជូនលោកតាអាយុ៨៣ឆ្នាំម្នាក់ គ្រោះថ្នាក់ចរាចរណ៍បែកឆ្អឹងជើងធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ បានដោយជោគជ័យ

ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កន្លងមកបានធ្វើការវះកាត់ទៅលើអ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ បានជោគជ័យជាច្រើននាក់។ដោយឡែកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា. ក្រុមគ្រូពេទ្យជំនាញការវះកាត់របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានធ្វើការវះកាត់ទៅលើលោកតាម្នាក់ទៀតអាយុ៨៣ឆ្នាំ ដែលបានចូលមកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង ដោយសារគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបែកឆ្អឹងជើងធ្ងន់ធ្ងរ និងតម្រូវឲ្យកាត់ជើងជាចាំបាច់ ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ។ ប្រភពពីក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងទៀតថា ... Read More »

ផ្សារទំនើប Bonjour ដែលស្ថិតនៅក្នុងស្ថានីយ៍ប្រេង តូតាល់ (Total Gas Station) សាខាព្រៃស ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស​ សង្កាត់ព្រៃស​ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ផ្សារទំនើប Bonjour ដែលស្ថិតនៅក្នុងស្ថានីយ៍ប្រេង តូតាល់ (Total Gas Station) សាខាព្រៃស ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស​  សង្កាត់ព្រៃស​  មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។  ... Read More »

កូនភ្លោះបីកើតក្នុងគ្រួសារក្រីក្រ រស់នៅទីតាំងបំលាស់ទីផ្ទះបណ្តែតទឹកឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជួបការលំបាកម្នាក់ដែលជាអ្នកមករស់នៅទីតាំងបំលាស់ទីផ្ទះបណ្តែតទឹក សម្រាលបានកូនភ្លោះបីនាក់ ជាកូនប្រុសទាំង៣ ។ ស្រ្តីសម្រាលកូនភ្លោះបីនាក់នេះបានសម្រាលកាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។    ស្រ្តីដែលសម្រាលកូនភ្លោះបីនាក់នេះមានឈ្មោះ លេង ... Read More »

ហាងលក់ទំនិញ វីន សូ ​ (Winsou) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ហាងលក់ទំនិញ វីន សូ ​ (Winsou) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ មានអ្នកជំងឺ កូវីដ១៩ ... Read More »

ព័ត៌មានបឋម ៖ ផ្ទះយីហោ អេកូ សប ២ខ្នងត្រូវបាន អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន

ភ្នំពេញ៖  អគ្គិភ័យបានឆាបឆេះផ្ទះ២ខ្នងយ៉ាងសន្ធោសន្ធៅកាលពីវេលា ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ លេខ៤៣២ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។    ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដំបូង ឡើយអណ្ដាតភ្លើងបានឆាបឆេះចេញពី ផ្ទះលក់អេកូ សប ... Read More »

បុគ្គលក្លែងបន្លំជានគរបាល ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ក្រោយទទួលបានជនសង្ស័យពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ជនសង្ស័យរូបនេះ ... Read More »

ក្រោយ​ករណី​ពុល​ស្រា​ កើត​ឡើងជា​បន្តបន្ទាប់​,​ ពេល​នេះ​មន្រ្តីជំនាញ​របស់នាយកដ្ឋាន ក​.​ប​.​ប​ បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​និង​ស្រាថ្នាំដើម្បី​វិភាគ​រក​សារធាតុ​មេ​តា​ណុល​

ភ្នំពេញ៖ បេី​យោង​តាមការបញ្ជាក់ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ក​.​ប​.​ប ​លោក ផាន អូន នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​ បានថ្លែង​ថា៖​ បន្ទាប់ពី​មានករណី​ពុល​ស្រា​ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ... Read More »

ក្រសួងការពារជាតិ៖​ អញ្ជើញពលរដ្ឋទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំង, ប័ណ្ណនេះសំខាន់សម្រាប់ការប្រើប្រាស់ថ្ងៃក្រោយ

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងអំពីការចែកប័ណ្ណចាក់វ៉ាក់សាំង ជូនពលរដ្ឋ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ​ ខណៈប័ណ្ណនេះសំខាន់សម្រាប់ការប្រើប្រាស់ថ្ងៃក្រោយ សូមទៅយកកុំបីខាន។ នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ការចែកប័ណ្ណចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន​ ... Read More »

បុរសជនជាតិចិនម្នាក់​ លួចចិញ្ចឹមសត្វតោឈ្មោល ១ក្បាលនៅក្នុងផ្ទះ​ ត្រូវ​សមត្ថកិច្ច​ចុះទៅរឹបអូស​ នៅរាជធានីភ្នំពេញ(មានវីដេអូ)

ភ្នំពេញ​៖ សត្វតោឈ្មោលរស់មួយក្បាល​ ត្រូវ​បានបុរសជនជាតិចិនម្នាក់ បានយកមកចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ចម្រុះ បានចុះធ្វេីការដកហូតយកសត្វតោឈ្មោលនេះ​។ ក្នុង​ប្រតិបត្តិកាចុះដកហូតសត្វតោ​ខាងលេីនេះ​ បានធ្វេីឡេីងនៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ... Read More »

ផ្សារទំនើប តេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឹជាអ្នករត់កង់បី ដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះ !

ភ្នំពេញ៖ ផ្សារទំនើប តេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឹជាអ្នករត់កង់បី ដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះ ! បើយោងតាមការបញ្ជាក់អោយដឹងពី ... Read More »

កាន់តែកម្សត់ ក្រោយបានឃើញ ឈឹម អារិយ៉ា និងកូនប្រុស កោរសក់កាន់ទុក្ខស្វាមី និងម្តាយ ទទួលមរណភាណ

ភ្នំពេញ៖ ត្រឹមតែមួយពព្រិចភ្នែក តារាសម្តែងឈឹម អារិយ៉ា បានបាត់បង់មនុស្សជាទីគោរពស្រលាញ់ស្ទើស្មើជីវិត២នាក់ព្រមៗគ្នា ដែលគេដឹងថានាងពិតជាពិបាកក្នុងការធ្វើចិត្តបានណាស់។ កាន់តែក្តុកក្តួលគឺក្រោយពីគេបានឃើញរូបថតកោរសក់របស់នាង និងកូនប្រុសដែលមិនទាន់បានដឹងក្តីដើម្បីជាការកាន់ទុក្ខការបាត់បង់មនុស្សជាទីគោរពស្រលាញ់នោះ។    មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេថាតើមូលហេតុនៃការទទួលមរណភាពរបស់ម្តាយក្មេក និងស្វាមីរបស់តារាសម្តែងរូបនេះដោយសារជំងឺអ្វីឲ្យពិតប្រាកដនៅឡើយ បើទោះបីជាមានការលើកឡើងក្រៅផ្លូវការថាពួកគាត់ទទួលមរភាពដោយសារជំងឺកូវីដ-១៩ក៏ដោយ។ វិបត្តិនៃជំងឺកូវីដ-១៩ ពិធីបុណ្យក៏ត្រូវរៀបចំឡើងដោយសភាពគម្លាតសុវត្ថិភាព និងភាពស្ងាត់ជ្រងំ ... Read More »

ធនាគារ ហុង លីអុង (Hong Leong Bank) សាខា​ ពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅដាក់លុយចូលគណនី នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលម៉ោង ៤និង ៤៥នាទីថ្ងៃទី២៧  ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ធនាគារ ហុង លីអុង (Hong Leong Bank) សាខា​ ... Read More »