ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវទទួលអំណោយជាសម្ភារការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ លោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ... Read More »

សាហាវ​ខ្លាំង​ណាស់​! ប្រពន្ធ​ ហ៊ានលួច​យក​សាំង​ចាក់លើ​បុរស​ជា​ប្តី ប៉ុនប៉ង​ដុត​ស​ម្លា​ប់​ខ្លួន បណ្ដាលឲ្យរបួសធ្ងន់​ ខណៈកូនស្រី២នាក់​ ដេកក្បែរឆាបឆេះ​រលាកភ្លើង​ពេញ​ខ្លួន

ខេត្តសៀមរាប៖ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច​នគរបាលខេត្តសៀមរាប​ បានឲ្យដឹងនៅថ្ងៃទី១​ ខែឧសភា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ​ថា​ មាន​ករណី​ប៉ុនប៉ង​មនុស្ស​ឃាតមួយ​បាន​កើតឡើង ដោយសារ​តែ​ស្ត្រី​ជា​ប្រពន្ធ​ ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្តី​ រួច​លួច​យក​សាំង​មក​ចាក់​លើ​​ប្តីកំពុងដេកលង់លក់​ ប៉ុនប៉ង​សម្លាប់​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ធ្ងន់ និងឆាបឆេះ​កូន​២​នាក់​រលាកភ្លើង​ពេញ​ខ្លួនផងដែរ។ ដោយ​ឡែក​​ផ្ទះស្លឹក (​ខ្ទម​) ១​ខ្នង ... Read More »

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People ដែលបង្ខំទារប្រាក់ពីអតិថិជន ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ,ត្រូវធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការតាមច្បាប់

ភ្នំពេញ ៖ បើយោងតាមមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់អោយដឹងថា, ធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People ដែលមិនគោរពតាមបទប្បញ្ញាត្តិ និងអនុវត្តផ្ទុយពីច្បាប់ ដែលបានចេញដោយធនាគារជាតិនៃកម្ពុជា ដោយបានបង្ខំទាមទារប្រាក់សងត្រឡប់ពីអតិថិជន ដោយគ្មានក្ដីលើកលែងទាល់តែសោះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។ ការព្រមានចាត់វិធានការ ខណះថ្មីៗនេះមានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ... Read More »

ប្តី​រកឃើញ​កូវីដ​-១៩​ ចំណែក​ប្រពន្ធ​ពេលក្រុមគ្រូពេទ្យចុះទៅយកចត្តាឡីស័កមិនព្រមទៅ​ បែរជាជេរសមត្ថកិច្ច​ និងគ្រូពេទ្យផ្អេីលពេញក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​សម្រេចប្រេីធម៌ក្ដៅ​ បង្កការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត​ ខណៈដែល​ស្រ្តី​ម្នាក់​ មិន​ព្រម​ទៅ​ធ្វើ​ចត្តាឡីស័ក​ជាមួយនឹងកូនតូចម្នាក់​តាមសម្រួល បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​រកឃើញ​ប្តី​របស់គាត់​មានវិជ្ជមានកូវីដ-១៩​ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១កន្លងទៅ​នេះ​។ បើ​តាមមន្រ្តី​អាជ្ញាធរមាន​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ស្ត្រី​រឹងរូស​មិន​ព្រមទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខាងលើ​នោះ​មានឈ្មោះ លាង យុ​ភី​ន អាយុ​៣១​ឆ្នាំ ... Read More »

ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាសេរីភាព សារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ នៅក្នុងឱកាសនេះ ហើយមុនដំបូងបំផុត ស.ស.ស.ក សូមបន់ ... Read More »

២ថ្ងៃដើមខែឧសភានេះរដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ ម៉ឺនគ្រួសារ ហើយ

ភ្នំពេញ៖  អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាន ដាក់បញ្ជាឱ្យអាជ្ញាធរ ខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម ... Read More »

អំណោយដ៏ថ្លៃថ្លារបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនដល់ លោក ម៉ែន សុផល្លី ជាមន្ត្រីចូលនិវត្តន៍ នៅតំបន់បិទខ្ទប់

ភ្នំពេញ៖ លោក ហុង ឡុង នាយកខុទ្ទកាល័យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគល់ជូនដល់ ... Read More »

នាយឧត្តមសេនីយ៍នាងផាតនិងនាយឧត្តមសេនីយ៍ឥតសារ៉ាត់ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩នៅតំបន់បិទខ្ទប់ខណ្ឌមានជ័យ

ភ្នំពេញ៖ នាយឧត្តមសរនីយ៍ នាង ផាត និងនាយឧត្តមសរនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យសកម្មភាព ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ ខណ្ឌមានជ័យ ។ ... Read More »

អបអរសាទរ ដល់ស្ត្រីដែលកំពុងធ្វើចត្តាឡីស័កនៅស្រុករមាសហែកត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ

ខេត្តស្វាយរៀង៖ អបអសាទរ ដល់ស្ត្រីដែលកំពុងធ្វើចត្តាឡីស័កនៅស្រុករមាសហែកត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ។ យោងតាមអាខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថាកាលពីថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង៤និង៣០នាទីរសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ... Read More »

គ្រួសារសពក្មេងប្រុសស្រី២នាក់ដែលលង់ទឹកស្លាប់នោះត្រូវបានយកចិត្តទុកដាក់ពីសំណាក់លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អមដំណើរដោយលោក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់រហូតបានសម្រេចតាមពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅភូមិកោះឬស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ សាង វ៉ាង ហៅ ជូញ  អាយុ ៧០ឆ្នាំ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តទទួលអំណោយជាទឹកបរិសុទ្ធ១០០០កេសដើម្បីជួយឧបត្ថម្ភជូនពលរដ្ឋរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ នៅតំបន់បិទខ្ទប់

     ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយសប្បុរសធម៌ជាទឹកបរិសុទ្ធចំនួន១០០០កេសដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩នៅតំបន់បិទខ្ទប់ នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ។      ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នាសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ ... Read More »

អនាគតរបស់ Cristiano Ronaldo ស្វែងរកក្លិបថ្មី បន្ទាប់ពីការបដិសេធពីReal Madrid

ក្រុមសេះបង្កង់ Juventus និងខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងរស់នៅក្នុងគ្រាលំបាក ដោយទទួលបានលទ្ធផលមិនល្អទាំងផ្នែកហិរញ្ញវត្ថុនិងទំនាក់ទំនងតានតឹងសុទ្ធតែផ្តល់នូវបរិយាកាសអវិជ្ជមាននៅក្នុងក្លិបដែលកីឡាកររូបនេះកំពុងស្វែងរកក្លិបថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid រូបនេះកំពុងតែស្វែងរកផ្លូវចេញពី ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានផ្តល់អំណោយជាស្បៀងអាហារ​សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ

     ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ បានអញ្ជើញផ្តល់អំណោយជាស្បៀងអាហារ​សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ ... Read More »

មានករណីស្លាប់ជនជាតិខ្មែរ ចំនួន ០៦នាក់ បុរសឣាយុ ៧១ឆ្នាំ ស្រ្តីឣាយុ ៧១ឆ្នាំ ស្រ្តីឣាយុ ៧៦ឆ្នាំ បុរសឣាយុ ៦១ឆ្នាំ បុរសឣាយុ ៥៩ឆ្នាំ និងបុរសឣាយុ ៤៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១- មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចូល សម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:២០នាទីព្រឹក ជាមួយស្ថានភាពក្តៅខ្លួន ... Read More »

បាញ់ប្រហារនៅបនល្បែងក្នុងរដ្ឋ Wisconsin អាមេរិក

ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនក្រោយការបាញ់ប្រហារនៅក្នុងបនល្បែងជិតទីក្រុង Green Bay រដ្ឋ Wisconsin សហរដ្ឋអាមេរិកនៅយប់ថ្ងៃទី១ខែឧសភា(ពេលវេលាអាមេរិក)។ បណ្តាញព័ត៌មាន NBC News បានដកស្រង់សម្តីលោកស្រី Melinda J. Danforth មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រង បនល្បែង ... Read More »

រថយន្ត៦គ្រឿង ដឹកឈើលេខ១ ចេញពីស្រុកសង្គមថ្មី កម្លាំងជំនាញមិនបង្ក្រាប (ឆ្លៀតក្នុងសម័យកូវីដ-១៩)មែន

ខេត្តព្រះវិហារ ៖​ ឈើលេខ១ប្រភេទ សុក្រំ និងឈ្លីក ត្រូវបានមេឈ្មួញឈ្មោះ ភ័ក្ត្រនិងគូកន ប្រើរថយន្តសេរីទំនើបៗ មានរថយន្ត សុីណា ចំនួន៣គ្រឿង រថយន្តត្រេអុី ចំនួន២គ្រឿង និងរថយន្តធុនត្រា ពណ៌សចំនួន១គ្រឿង ... Read More »

ក្រសួងសុខាភិបាល​៖​ រកឃើញ​​ករណីវិជ្ជមានកូវីដ-១៩​ ​ឆ្លង​ថ្មី​​ចំនួន​ ៧៣០នាក់​​ និងអ្នកជាសះស្បេីយ​ ១៦៩នាក់​

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅថ្ងៃ​អាទិត្យ​​ទី២ ខែឧសភា ឆ្នាំ២០២១នេះ​​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៧៣០នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៦៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ នៅថ្ងៃទី១ ... Read More »

នៅខេត្តកំពង់ឆ្នាំង,អភិបាលស្រុកសាមគ្គីមានជ័យ បាញ់សម្លាប់គោអ្នកស្រុក ក្នុងសាលាស្រុក បង់លុយ៤លាន , នៅខេត្តព្រះវិហារ មន្ត្រីនគរបាលបាញ់សម្លាប់គោអ្នកភូមិ២ក្បាល បង់៥លានរៀល

ខេត្ត​ព្រះ​វិហារ​ ៖​ ហេតុអីក៏មន្ត្រីរដ្ឋបាលមុខងារសាធារណៈ មានតួនាទី បុណ្យស័ក្តិ មួយចំនួនតូចចិញ្ចឹមចិត្ត ជាមនុស្សអប្រិយ លេងស្គាល់ច្បាប់ បាញ់បោះសេរី បាញ់គោអ្នកស្រុក តាមការនឹកឃើញបែបចរិកមិនថ្លៃទៅវិញ !។ នៅឯខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកសាមគ្គីមានជ័យ បានបាញ់សម្លាប់គោ ... Read More »

Update ៖ នគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់​ ខណៈប្រពន្ធនិងកូនរងរបួសធ្ងន់​ ក្រោយពេលរថយន្តដឹកដីបេីកបុកនិងកិននៅផ្លូវ៦០ម៉ែត្រ​

ភ្នំពេញ​ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈនគរបាលផ្នែកអន្តរាគមន៍​ នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់​បានស្លាប់ ព្រមទាំងប្រពន្ធនិងកូនរងរបួសធ្ងន់​ បន្ទាប់ពីត្រូវរថយន្តអាបែនដឹកដីធុនធំបុកនិងកិន​កាលពីវេលាម៉ោង៨​ និង១០នាទីយប់​ ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២១​ ត្រង់ចំណុចមុខបុរី​ប៉េងហួត​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ... Read More »

ក្មេងប្រុសជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលដើរលើខ្នងប្រឡាយត្រឡប់មកពីភ្ជួរស្រែ

ខេត្តបាត់ដំបង៖ ពិតជាអកុសលណាស់ដែលក្មេងប្រុសជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលមេឃកំពុងធ្លាក់ភ្លៀង ខណៈកំពុងធ្វើដំណើរតាមផ្លូវក្រួសក្រហមខ្នងប្រឡាយ ទៅផ្ទះបន្ទាប់ពីភ្ជួរស្រែរួច។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ទី ១ ខែឧសភា ឆ្នាំ២០២ ស្ថិតនៅចំណុច ខ្នងប្រឡាយក្រួសក្រហមក្នុងក្នុងភូមិវាលឃុំតាលាស់ស្រុកមោងឫស្សីខេត្តបាត់ដំបង។ មន្រ្តីនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សត់ សំណាង អាយុ ... Read More »

លោក អ៊ុំ រាត្រី ចុះចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ទីតាំងភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ៤០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកអភិបាលក្រុង សង្កាត់ បានបន្តចុះចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាព្យាយាមដំណើរការសេដ្ឋកិច្ចឡើងវិញ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចកាត់បន្ថយការរឹតត្បិត ក៏ដូចជា ផ្តល់ការប្រើប្រាស់បណ្តាញអុីនធើណេតឡើងវិញ។ ជាមួយគ្នានេះដែររដ្ឋាភិបាលក៏បានលុបចោលការចោទប្រកាន់ ទៅលើមន្ត្រីទាំងឡាយ ដោយផ្តល់ឱកាសដល់ពួកគាត់ទៅធ្វើការឡើងវិញ។ សារព័ត៌មាន AsiaNikkeiReview នៅថ្ងៃទី១ខែឧសភា បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែព្យាយាម ធ្វើឲ្យប្រសើរឡើងវិញ រាល់សកម្មភាពសេដ្ឋកិច្ច របស់ប្រទេសនេះ ... Read More »

ឱសថបុរាណចិនជាង៥ពាន់ប្រអប់ត្រូវបានលោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក នាំយកមកប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីប្រើប្រាស់ក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ ឱសថបុរាណចិនដ៏ល្បីល្បាញនិងពេញនិយមមួយប្រភេទដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និងក្អក ដល់កងកម្លាំងរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព និងបន្តចែកចាយទៅដល់ប្រជាពលរដ្ឋជាច្រើនក្នុងរយៈកាលកន្លងមករហូតមកដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលនិងមធ្យមដែលមានអាការដូចរៀបរាប់ខាងលើយកទៅប្រើប្រាស់ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធភាពផងដែរ។ ក្រោយមកឱសថមួយប្រភេទនេះ ក៏ត្រូវបាន ... Read More »

ក្លិប Tottenham មិនប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងរបស់លោក Jose Mourinho ទេ

ក្លិបមាន់ខ្នាយមាស Tottenham មិនទាន់ប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងជាអ្នកចាត់ការទូទៅរបស់លោក Jose Mourinho ទេ។មានការសង្ស័យយ៉ាងខ្លាំងអំពីការជំនួសតំណែងលោក Mourinho ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៩ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម RB Leipzig ... Read More »

Sunny Edwards ផ្តួល Moruti Mthalane ឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក IBF

កីឡាករប្រដាល់សកល Sunny Edwards បានបង្ហាញភាពអស្ចារ្យដើម្បីធ្វើឱ្យកីឡាករ Moruti Mthalane បរាជ័យលើកដំបូងក្នុងរយៈពេល១៣ឆ្នាំនិងក្លាយជាជើងឯកទម្ងន់ស្រាលពិភពលោក IBF ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី១ ឧសភាម្សិលមិញថា កីឡាករសញ្ជាតិអង់គ្លេសបានប្រើប្រាស់ថាមពល ... Read More »

មេឃខៀវ Man City កាន់តែកៀកលើកពាន Premier League ក្រោយឈ្នះ Crystal Palace

ក្រុម Manchester City កាន់តែកៀកនឹងឈ្នះពាន Premier League បន្ទាប់ពីរកបាន២គ្រាប់ក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace កាលពីយប់ថ្ងៃអាទិត្យ ទី១ ឧសភានេះក្នុងការប្រកួតសប្តាហ៍ទី៣៤របស់ខ្លួន។ ក្រុមមេឃខៀវ Man City ... Read More »

សាររបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ ២០២១

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់នៅជុំវិញពិភព លោកដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២១ . ក្រោមប្រធាន បទ៖«ព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ទិវាសេរីភាពសារ ព័ត៌មាន ៣ ឧសភា ... Read More »

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត៖ ​រៀបចំ​ជួសជុល​ប្រែក្លាយ​អគារ​ជំងឺ​សួត​ទៅ​ជា​អគារ​សង្គ្រោះ​បន្ទាន់​ជំងឺ​កូ​វី​ដ​-១៩ កំរិត​ធ្ងន់

ភ្នំពេញ៖ បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ បានចុះផ្សាយថា​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​រៀបចំ​ជួសជុល​ប្រែក្លាយ​អគារ​ជំងឺ​សួត​ទៅ​ជា​អគារ​សង្គ្រោះ​បន្ទាន់​ជំងឺ​កូ​វី​ដ​-១៩ កំរិត​ធ្ងន់​នឹង​បើក​ដំណើរការ​ទទួល​អ្នកជំងឺ​នៅ​ថ្ងៃអាទិត្យទី ០២ ខែឧសភា ឆ្នាំ​២០២១នេះ។ បន្ទាប់ពី​បាន​ទទួល​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​លោកសាស្ត្រាចារ្យ ម៉​ម ... Read More »

នគរបាលឃាត់ខ្លួនមនុស្ស១១នាក់​ មកប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ​ទស្សន៍

ខេត្តកំពង់ចាម ៖​ នគរបាល​ខេត្ត​កំពង់ចាម​បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់​ លួចបេីកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់​លុយតាមទូរទស្សន៍​ ដែលមានទីតាំង​នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណ:​ដែលរាជធានី​-ខេត្ត​ត្រូវ​បាន​រឹតត្បិត​ហាមឃាត់ដាច់ខាតការប្រមូលផ្តុំមនុស្ស​ ក្នុង​កាលៈទេសៈ​ប្រទេស​ស្ថិត​ក្នុង​ដំណាក់​កាលប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លងកូវីដ-១៩​ ។  ការបង្ក្រាបដឹក​នាំ​ដោយ​លោកវរសេនីយ៍ឯក ថាញ់ សុខវុន ... Read More »