ព័ត៌មានទាន់ហេតុការណ៍៖
'

ហាមឃាត់ការចែកចាយ ឬលក់ឱសថឈោ្មះ Bepanthen” Balm គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការតាមរយៈចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Bpanthen” Balm គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលសូមជម្រាបជូនលោក លោកស្រី ... Read More »

ភ្លេចហើយ ឬនៅ អូនតូចម្នាក់នេះ ? គាត់ជាសះស្បើយ បានទៅផ្ទះវិញហើយ !

ភ្នំពេញ៖ សូមចូលរួមដោយក្តីរំភើបរីករាយណាស់! ថ្ងៃនេះ អូនតូចបានចេញទៅផ្ទះវិញហើយ 👨‍⚕️ជាសះស្បើយ។ (ប្រភពពីលោក មករា, TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ) ។ សូមរំឮកថា, ក្នុងករណី(អូនតូចម្នាក់នេះ)មានវិជ្ជមានកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ ... Read More »

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

  ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានជនបរទេសដែលធ្វើដំណើរឆ្លងកាត់ឃើញក៏ជួយដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្រ្គោះបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ ជាតិលេខ៧ ត្រង់ចំណុចស្រែសំគង់ ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវ UEFA ស៊ើបអង្កេតជុំវិញការចាប់អារម្មណ៍ធ្វើជាដៃគូក្នុងក្រុមហ៊ុនភ្នាល់

កីឡាករ Zlatan Ibrahimovic នឹងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជុំវិញ “ការចាប់អារម្មណ៍ចូលរួមជាដៃគូខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់មួយ” ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសស៊ុយអែតដែលជាប្រទេសកំណើតរបស់គាត់ និងត្រូវបានចុះផ្សាយដោយ BBC Sport កាលពីថ្ងៃទី២៧ ខែមេសា ។ ... Read More »

បោះឆ្នោតសភា Albania នាយករដ្ឋមន្ត្រី Edi Rama ប្រកាសទទួលបានជ័យជម្នះក្នុងការបោះឆ្នោត

មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររាប់សិបពាន់នាក់នៅទីក្រុងTirana ក្រោយការបោះឆ្នោតពីរថ្ងៃ នាយករដ្ឋមន្ត្រី Albania លោក Edi Rama បានអរគុណដល់អ្នកគាំទ្រ ដែលបន្តបោះឆ្នោតគាំទ្ររូបលោក។ សារព័ត៌មាន AFP នៅថ្ងៃទី២៧ខែមេសា បានឱ្យដឺងថា នាយករដ្ឋមន្ត្រី Edi ... Read More »

បាត់មុខជាច្រើនឆ្នាំ ថៃ នរៈពិទូ ស្រាប់តែបង្ហាញមុខសម្តែងក្នុងបទថ្មីមួយរបស់តារាចម្រៀង រិទ្ធិ ប្រុសពៅ(មានបទចម្រៀង)

ភ្នំពេញ៖ ពិតជាបង្កើតការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនក្រោយពីអតីតប្រុសស្អាត Freshie Boy ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ បានលេចមុខក្នុងបទចម្រៀងថ្មីមានចំណងជើងថា “បើគ្មានបងអូននឹងសប្បាយចិត្ត”របស់តារាចម្រៀង រិទ្ធិ ប្រុសពៅ ក្នុងផលិតកម្មOne Shot Media ... Read More »

បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តបុកបារាសសមត្ថកិច្ចហើយព្យាយាមគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបន្ទាប់ពីបេីករថយន្តកុងតឺន័របុកបារាសសមត្ថកិច្ចកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចគោលដៅរឹតបន្តឹងតំបន់បិទខ្ទប់​ តាមបណ្តោយផ្លូវជាតិលេខ៤​ មុខបុរីសែនមនោរម្យ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច​បានឱ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3C-9151 ... Read More »

សេចក្តីជូនដំណឹង​ ស្តីពីការចាក់វ៉ាក់សាំង ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ដូសទី២​ ដើម្បីបង្ការជំងឺកូវីដ-១៩

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស​សូមជម្រាបជូន សម្តេច លោក លោកស្រី សមាជិក សមាជិការដ្ឋសភាទាំងអស់ និងអ្នកដទៃទៀត ដែលបានចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ដូសទី១ ក្នុងក្របខ័ណ្ឌរដ្ឋសភារួចហើយ សូមអញ្ជើញមកទទួលវ៉ាក់សាំង ប្រភេទអាស្ត្រាហ្សេនីកា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកកាំបិតកាប់ជនរងគ្រោះព្រោះប្រចណ្ឌថាដេកជាមួយប្រពន្ធរបស់ខ្លួន

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តក្រោយពីបានប្រើអំពើហិង្សាដោយចេតនាយកកាំបិតផ្គាក់អត់ដងកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសចំក្បាលនិងកំភួនយ៉ាងដំណំព្រោះតែភ្លើងប្រចណ្ឌ។ ហេតុការណ៍ប្រើអំពើហិង្សាយកកាំបិតផ្គាក់អត់ដងកាប់ទៅលើជនរងគ្រោះឱ្យរងរបួសនោះបានកើតឡើងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នៅចំណុចអគារចិន ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រភពបានឱ្យដឹងថា ករណីប្រើអំពើហិង្សានោះបង្កឡើងដោយជនសង្ស័យឈ្មោះ កែម ចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ... Read More »

ប្រទះឃើញនារីជនជាតិប្រេស៊ីលម្នាក់ដេកដួលនៅលើ​ដង​ផ្លូវជាតិ​លេខ​៣ សង្ស័យ​ត្រូវ​ថយ​ន្ត​បុក ស្លាប់

ខេត្តកំពត​៖ ប្រទះឃើញនារី​ជា​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់ដេក​ដួល នៅលើដងផ្លូវ ហើយបាន​ស្លាប់ ពេល​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ ​កាលពី​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ លើ​ដង​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។​ ​មន្ត្រីសមត្ថកិច្ចនគរបាល​ចរាច​រណ៍ ក្រុង​កំពត ... Read More »

អាជ្ញាធរខេត្តសៀមរាប បើកការចេញ ចូលឡើងវិញ ទីតាំងផ្ទះ ចំនួន២០ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម ... Read More »

មន្ត្រីជំនាញអគ្គនាយកដ្ឋាន​ ក.ប.ប. ចុះយកគំរូបន្លែ ផ្លែឈើស្រស់​ មកវិភាគគុណភាព សុវត្ថិភាព

ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាដល់ការផ្គត់ផ្គង់ទំនិញដែលមានគុណភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលចូលរួមយុទ្ធនាការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន​ ... Read More »

ហ្វេសប៊ុកផេកមួយឈ្មោះថា​ Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម ត្រូវសមត្ថកិច្ចឃាត់យកមកអប់រំ

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន​ ទាក់ទងទៅនឹងហ្វេសប៊ុកផេកមួយឈ្មោះថា​ Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម​ ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សូីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រេីននាក់ចេញក្រៅ​បន្ទប់ ហេីយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ... Read More »

អង្គការ​WHO ៖ ប្រទេសចំនួន ១៧ហើយ​ ត្រូវបានរកឃើញកូវីដ-១៩​ បំប្លែងខ្លួនថ្មីមានប្រភពដើមនៅប្រទេសឥណ្ឌា

អន្តរជាតិ​៖ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីប្រភពរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃអង្គារនេះដែរថា៖ ប្រទេសចំនួន ១៧ហើយ​ ត្រូវបានគេរកឃើញវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ... Read More »

ក្លិប Liverpool ខាតបង់ប្រាក់មុនបង់ពន្ធ៦៣លានដុល្លារចំពេលការរីករាលដាលជំងឺកូវីដ-១៩

ក្លិប Liverpool បានរាយការណ៍អំពីការខាតបង់ប្រាក់មុនបង់ពន្ធចំនួន៤៦លានផោន (៦៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២០ ដែលតួលេខបានបង្ហាញថា ម្ចាស់ក្លិបត្រូវបានរៀបចំផែនការដើម្បីចូលរួមក្នុងក្នុងពានរង្វាន់ EuropeanSuper League ព្រោះពានថ្មីនេះមានចំណូលមហាសាល ប៉ុន្តែត្រូវបរាជ័យ។ សារព័ត៌មាន AFP បានផ្សាយថា ... Read More »

គ្រូបង្វឹក RB Leipzig លោក Julian Nagelsmann ក្លាយជាអ្នកចាត់ការទូទៅក្លិប Bayern Munich

គ្រូបង្វឹករបស់ក្លិប RB Leipzig លោក Julian Nagelsmann នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងនាមលើកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះ។ គ្រូបង្វឹកក្លិប Bayern Munich បច្ចុប្បន្នលោក Hansi ... Read More »

Real Madrid បានត្រឹមស្មេីក្នុងទឹកដី​ ជេីងទី១​ជាមួយ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champions League

ក្រុមខ្លាំងស្តេចស​ Real Madrid បានប្រកួតស្មេីក្នុងទឹកដី​ ជេីងទី១​ ជាមួយក្រុមខ្លាំងមកពីអង់គ្លេស​តោខៀវ​ Chelsea ក្នុងលទ្ធផល១ទល់១។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រក្លិបទាំង២​ និងBBC Sport នៅព្រឹកថ្ងៃពុធ​ ទី២៨​ មេសានេះ។ ការប្រកួតដ៏តានដឹងនេះ​ ... Read More »

ក្រសួងព័ត៌មាន បន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ យោង៖ -សេចក្តីសម្រេចលេខ ៥៤ សសរ ... Read More »

ក្នុងត្រីមាសដំបូង ឆ្នាំនេះ!​ Tesla ប្រកាសចំណេញ​ប្រាក់​៤៣៨លានដុល្លារ លើការលក់ដាច់ខ្លាំង នៃរថយន្តអគ្គីសនី

អន្តរជាតិ​៖ ក្រុមហ៊ុន Tesla នៅថ្ងៃចន្ទទី២៧​ ខែមេសា​ ឆ្នាំ​២០២១ បានប្រកាសពីត្រីមាសដែលទទួលបានប្រាក់ចំណេញជាប់គ្នា ទី៧លើការលក់ដាច់ខ្លាំង នៃរថយន្តអគ្គីសនី​ ខណៈ​ដែល​ក្រុម​ហ៊ុន​មួយនេះទទួលបានការគាំទ្រខ្លាំង។ ជាក់ស្ដែង​ក្រុមហ៊ុន Tesla បានប្រកាសទទួលបានប្រាក់ចំណេញ ចំនួន៤៣៨លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូង ... Read More »

លោក​ ស​ សុខា​ ចាត់ឲ្យតំណាងប្រគល់អំណោយជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន​ និង​កីឡា​ លោក​ ស​ សុខា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១នេះ​ បានចាត់ឲ្យលោក ប៉ោ វណ្ណាត ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាតំណាង ... Read More »

សូមមានការប្រុងប្រយ័ត្ន! WhatsApp Pink របស់ Android គឺជាកម្មវិធីមេរោគទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ពួកក្រុមជនខិលខូចកំពុងតែចែកចាយកម្មវិធី WhatsApp Pink ដែលមានមេរោគតាមរយៈកម្មវិធី WhatsApp ដោយអះអាងថា កម្មវិធីនេះនឹងធ្វើការផ្លាស់ប្ដូរពណ៌របស់កម្មវិធី WhatsApp ទៅជាពណ៌ផ្កាឈូកវិញនោះ។ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន ៖​ ថ្ងៃ​នេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានថ្លែង​ថា៖”ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ... Read More »

អគ្គនាយកដ្ឋាន «ក.ប.ប.» បន្តចុះត្រួតពិនិត្យគុណភាពទំនិញចាំបាច់ត្រូវយក ទៅដាក់លក់តាមបណ្តាស្តង់របស់ក្រសួងពាណិជ្ជកម្ម និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញចាំបាច់ត្រូវយក ... Read More »

ក្រសួងធនធានទឹក ៖ សូមប្រុងប្រយ័ត្នបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ​

ភ្នំពេញ​៖ បេីយោង​តាមសេចក្ដីជូនដំណឹងបស់ក្រសួងធនធានទឹក និងឧតុនិយម​ ដែលអង្គភាពយេីងទទួលបាននៅព្រឹក​ថ្ងៃពុធទី២៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានប្រកាសព័ត៍មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១​ នឹងមានភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ បានបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា ... Read More »

ហ្វុីលីពីន ៖​ អ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ត្រូវ​ហាមឃាត់មិនឲ្យចូលប្រទេសរបស់ខ្លួន​ ព្រោះតែវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយដោយដកស្រង់ពី​អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីន លោក Harry Roque បានប្រកាសនៅថ្ងៃអង្គារទី២៧ ខែមេសា​ ម្សិលមិញនេះថា ប្រទេសហ្វុីលីពីន​ នឹងហាមឃាត់ការធ្វើដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ដើម្បីការពារការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ ដែលត្រូវបាននិងកំពុងញាំញីប្រទេសអាស៊ីខាងត្បូងមួយនេះយ៉ាងខ្លាំង។ ... Read More »

ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងយកថវិការបស់សប្បុរសជនប្រគល់ជូនអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតនៅ​អំឡុងពេល​ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ដោយមើលឃើញពីការ លំបាកនិងខ្វះខាតរបស់អ្នកសារព័ត៌មាន ក្រុមអ្នកសារព័ត៌មានក្នុងខេត្តក៏ដូចជាសប្បុរសជនបានចែករំលែកថវិកាផ្ទាល់ខ្លួនមួយចំនួនប្រគល់ជូន លោក ថត ភារៈ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានទីលំនៅក្នុងភូមិទទាសង្កាត់ចេក ក្រុងស្វាយរៀង។ នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២១នេះលោក យឹម សុថាន ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបានយកថវិការបស់លោកវេជ្ជបណ្ឌិត រៀម ស៊ីណា ... Read More »

ក្រុមក្មេងស្ទាវបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យយុវជនម្នាក់ត្រូវបានចាក់មួយដាវសាមូរ៉ៃចំពីក្រោយខ្នងរបួសធ្ងន់

ខេត្តស្ទឹងត្រែង៖ ក្រុមក្មេងស្ទាវបើកឆាកប្រយុទ្ធត្រូវក្មេងស្ទាវដូចគ្នាចាក់មួយដាវសាមូរ៉ៃចំពីខាងក្រោយខ្នង​ បណ្តាលឲ្យរបួសធ្ងន់​ ត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។  ហេតុការណ៍កាប់ចាក់គ្នានេះ បានកេីតឡេីងកាលពីម៉ោង ៦និង៣០នាទីព្រលប់​ ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២១​ នៅភូមិឆ្វាំង​ ឃុំសំអាង​  ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង។  សមត្ថកិច្ចបានឧ្យដឹងថា​ ... Read More »

ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់បម្រុងបើករថយន្តឆ្លងកាត់គោលដៅបិទខ្ទប់រាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់បិទខ្ទប់រាជធានីភ្នំពេញនៅចំណុចគោលដៅរង្វង់មូលកួចកាណុងបានឃាត់រថយន្តស៊េរីទំនើប២គ្រឿង រួមនឹងមនុស្ស១៤នាក់ ក្នុងនោះមានជនជាតិចិន១៣នាក់ និងអ្នកបើករថយន្តជាជនជាតិខ្មែរម្នាក់។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡេីងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចគោលដៅគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះប្រចាំគោលដៅនៅរង្វង់មូលកួចកាណុងបានឱ្យដឹងថា ដោយការអនុវត្តគោរពតាមគោលការណ៍រាជរដ្ឋាភិបាល មិនថាតែប្រជាពលរដ្ឋណាទេឱ្យតែបើកបរ រថយន្ត ... Read More »

បង្ក្រាបរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា រាប់ពាន់ដើមដែលជនខិលខូចលួចដាំ នៅស្រុកគិរីវង់

ខេត្តតាកែវ៖ ក្រោមការដឹកនាំពីសំណាក់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១បានសហការគ្នាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០២ទីតាំង អាងស្តុកទឹក២នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ... Read More »

ចូលរួមសោកស្តាយ អ្នកខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ ក្នុងចំណោម២នាក់ ដែលទើបរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃនេះ បានស្លាប់បាត់បង់ជីវិតហើយ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២នាក់ ( តេស្តរហ័ស ) រួមមាន៖ ទី១-ឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ... Read More »