ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ឯកជន និងរដ្ឋទាំងអស់តម្រូវឱ្យប្រុងប្រយ័ត្នខ្ពស់នូវការការពារមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងថា ទាំងផ្សាររដ្ឋនិងឯកជនទាំងអស់ក្នុងខណ្ឌនេះ នឹងត្រូវធ្វើការឹតបន្តឹងនូវវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ–១៩ ដែលស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌដូនពេញ ... Read More »

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអញ្ជើញចូលរួមចែកគ្រាប់ពូជស្រូវជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ៦២គ្រួសារ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ... Read More »

អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ... Read More »

អគ្គិភ័យឆាបឆេះខ្សែភ្លើង តែត្រូវបានកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះខ្សែភ្លើង នៅមុខមន្ទីរព្យាបាលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍។ តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដោយសារតែឆ្លងប្រព័ន្ធអគ្គិសនីទើបបណ្ដាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើងលើបង្គោលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ រួមទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញមកធ្វើអន្តរាគមន៍រហូតអគ្គិភ័យរលត់ទៅវិញ ហើយនៅក្នុងករណីអគ្គិភ័យឆាបឆេះនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងនៅលើបង្គោលប៉ុណ្ណោះ។ ជាចុងក្រោយកម្លាំងសមត្ថកិច្ចបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើប្រព័ន្ធអគ្គិសនីនៅតាមគេហដ្ឋានរបស់ខ្លួនដើម្បីចូលរួមបង្ការនិងការពារមិនឱ្យមានអគ្គិភ័យកើតឡើង៕ ដោយ៖ រ៉ារ៉ា Read More »

ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យដែលជម្លៀសចេញនោះបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញហើយ

ខេត្តបន្ទាយមានជ័យ៖ ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ដែលត្រូវបានជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យដោយជួបបញ្ហាទឹកជំនន់ជន់លិចទៅរកទីសុវត្ថិភាពដោយបានយកដាក់ផ្ញើនៅពន្ធនាគារក្នុងខេត្តផ្សេងៗកន្លងមកនោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនមកដាក់នៅក្នងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យឋិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យវិញហើយ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីលោកមាស ច័ន្ទ ... Read More »

រដ្ឋបាលខណ្ឌចំការមន បានអញ្ជើញចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍រុងរឿង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ... Read More »

អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត

ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់កុមារនិងក្មេងស្រីនៅតាមទីជនបទដាច់ស្រយាលឲ្យកាន់តែមានការយល់ដឹងខ្ពស់ និងមានភាពស្មើរគ្នាលើការសម្រេចចិត្ត អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់ នៃអំឡុងការរាតត្បាតនៃជម្ងឺកូវីដ-១៩ នឹងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត។ វេទិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីអបរំយុវជននិងកីឡាខេត្តស្ទឹងត្រែង ក្រោមវត្តវត្តមានលោកស្រី ទី ... Read More »

បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៌និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ដែលបង្ហាញពី ការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” ... Read More »

អ៉ីតាលី៖ ក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ-១៩ លើសពី១លានករណី

អន្តរជាតិ៖ ប្រទេសអ៉ីតាលី បើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ–១៩ លើសពី១លានករណី។ ខណៈដែលករណីឆ្លងនេះ នាពេលបច្ចុប្បន្នមានចំនួនសរុបលើពិភពលោកជិត៥២.៥លានករណី ក្នុងនោះស្លាប់ជាង១.២៨លាននាក់ និងសះស្បើយជាង៣៦.៦៧លាននាក់។ សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសអ៉ីតាលី ឈានដល់កម្រិតលើស១.០២លានករណី ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាលមនុស្សប្រុសស្រី៣នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានយុវជនប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នាហើយបុកគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ជួយសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅភូមិទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ... Read More »

រដ្ឋាភិបាលថៃ៖ ប្រកាសហាមឃាត់មិនឲ្យមានព្រះសង្ឃ និងលោកនេន ចូលរួមធ្វើបាតុកម្ម

អន្តរជាតិ៖ បើយោងតាមរាយការណ៍ការិយាល័យពុទ្ធសាសនា (NOB) បានចេញសេចក្តីបញ្ជាមួយនាពេលថ្មីៗនេះថា ហាមឃាត់ព្រះសង្ឃនិងលោកនេន មិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះ។ ជាក់ស្តែងប្រធានការិយាល័យពុទ្ធសាសនាលោក Narong Songarom បានបញ្ជាក់ថា ការិយាល័យ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃបានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ... Read More »

រដ្ឋាភិបាលអាល្លឺម៉ង់ប្រកាសថា មិនមានភស្តុតាង​ណាបង្ហាញថាព្រះមហាក្សត្រថៃបំពានច្បាប់ឡើយ

សភាអាល្លឺម៉ង់ កន្លងមកបានប្រឈមនឹងបញ្ហាក្រោយក្រុមបាតុករថៃ​ស្នើឲ្យក្រសួងការ​បរទេសអាល្លឺម៉ង់បង្ហាញរបាយការណ៍ស្តីពី ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ពេលគង់នៅប្រទេសអាល្លឺម៉ង់។ ចាប់តាំងពី​ឡើងគ្រងរាជ្យនៅឆ្នាំ​២០១៦ ព្រះមហាក្សត្រ​Maha Vajiralongkorn ចំណាយពេលភាគច្រើនគង់នៅក្នុងទឹកដីអាល្លឺម៉ង់ ។ កាលពីថ្ងៃទី​២៦ខែតុលា​ក្រុមបាតុករថៃបានផ្ញើលិខិតទៅកាន់ស្ថានទូតអាល្លឺម៉ង់ ស្នើឲ្យ​ផ្តល់ព័ត៌មានស្តីពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ​ពេលគង់នៅអាល្លឺម៉ង់ ។ ក្រុមបាតុករ​មានបំណងចង់បញ្ជាក់ថា ... Read More »

ពិតជាមិនធម្មតាមែន៖ លោកអ្នកអាចជិះ​ឧទ្ធម្ភាគចក្រ​មើល​ប្រាសាទអង្គរវត្ត ត្រឹម៨នាទី​ តើត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន?

ខេត្តសៀមរាប៖ ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​​មួយ​ដ៏​អស្ចារ្យ​កាត់​ថ្លៃ​មិន​បាន​របស់​ប្រទេស​កម្ពុជា គឺខេត្តសៀមរាប ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​លាន​នាក់​ឲ្យ​ទៅ​ទស្សនា​រៀងរាល់​ឆ្នាំ។ ដោយការ​កម្សាន្ត​ នៅ​ខេត្តសៀមរាប​មួយនេះ គឺមាន​ច្រើន​មធ្យោបាយ​​ដូចជា៖ ការធ្វើដំណើរ​ថ្មើរ​ជើង ការ​ជិះ​កង់–ម៉ូតូ ការ​ជិះ​រថយន្ត ឬ​ការ​ជិះ​ទូក​​ ជា​ដើម។ យ៉ាង​ណា​មិញការ​គយគន់​ទីក្រុង​ដ៏​ស្រស់​ស្អាត​​ពី​លើ​អាកាស​ប្រហែល​​ជា​បទ​ពិសោធន៍​​ថ្មី​ប្លែក​មួយ​បែប​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​មិន​សម្រាប់​មនុស្ស​ទូទៅ​ឡើយព្រោះ​​​មធ្យោបាយ​កម្សាន្ត​​បែប​នេះ​មាន​តម្លៃ​ថ្លៃ​គួរ​សម​ណាស់​ដែរ។ ... Read More »

រឿងព្រេងខ្មែរ÷រឿង អាសុខកាច អាសុខស្លូត

 កាលពីព្រេងនាយយ មាន​ក្មេង​ប្រុស ២ នាក់ នៅ​ភូមិ​ជា​មួយ​គ្នា មួយ​ឈ្មោះ​អា​សុខ​ស្លូត មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្ត​អាក្រក់ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។ ម្ដាយ​ឪពុក​អា​សុខ​កាច​នោះ​ជា​អ្នក​គ្រាន់​បើ មាន​ស៊ី មាន​ចាយ ... Read More »

ប្រជាកសិករចំនួន៣២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ចាម ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ លោកឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ ... Read More »

លោក សួស យ៉ារ៉ា ក្រោយឆ្លងកូវីដ-១៩ ពេលនេះបង្ហាញ​ពីសុខភាពរបស់​ខ្លួន

ភ្នំពេញ៖ បើតាមការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់លោក សួសយ៉ារ៉ា សមាជិក​រដ្ឋសភា ដែលបាន​ឆ្លងកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍៣វិច្ឆិកាកាលពីថ្ងៃពុធទី១១ ខែវិច្ឆិកាម្សិលមិញនេះថា ក្រោមការយកចិត្តទុកដាក់​ពីក្រុមគ្រូពេទ្យ ស្ថានភាពសុខភាព​លោក​គឺនៅ​ជាធម្មតាទេ មិនទាន់​មានការវិវឌ្ឍណាមួយ​គួរឱ្យ​ព្រួយបារម្ភឡើយ។ លោក សួស យ៉ារ៉ា តំណាងរាស្ត្ររូបនេះ បានបន្តទៀតថា ... Read More »

ស្វាមីអនាគតអនុប្រធានាធិបតីអាមេរិក នឹងចូលរួមធ្វើការជាមួយប្រពន្ធ

មេធាវី Douglas Emhoff ​ ស្វាមីរបស់លោកស្រី Kamala Harris អនាគតអនុប្រធានាធិបតីអាមេរិក បានប្រកាសឈប់ពីការងារដើម្បី មកចូលរួមជាមួយភរិយា ក្នុងការដឹកនាំអាមេរិក ក្នុងរដ្ឋាភិបាលថ្មីរបស់លោក បៃឌិន ។ តាមសារព័ត៌មាន​ ... Read More »

អាជ្ញាធរផ្តល់លំនៅឋានថ្មីដល់ប្រជាពលរដ្ឋ១៦គ្រួសារដែលរស់នៅលើប្រឡាយមេក្នុងភូមិជម្ពូវ័ន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកា នេះអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា ... Read More »

អភិបាលខណ្ឌច្បារអំពៅចុះចែកម៉ាស់និងអាល់កុលជូនប្រជាពលរដ្ឋ

   ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ ព្រហស្បតិ៍​ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង  ៩:០០នាទី ... Read More »

លោក ឃួង ស្រេង ចែកម៉ាស់ជូនពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវដើម្បីការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង  នាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចុះទៅដល់គោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ ការធ្វើបែបនេះគឺដើម្បីជាការរំលឹកឱ្យប្រជាពលរដ្ឋពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ការសម្អាតអនាម័យខ្លួនប្រាណ ... Read More »

លិខិតមិត្តអ្នកអាន៖«ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»!

កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។  សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ... Read More »

ព័រទុយហ្គាល់លុតអង់ដូរ៉ា ៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ

ក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ បានបំបាក់ក្រុមភ្ញៀវអង់ដូរ៉ា (Andorra) ក្នុងលទ្ធផល៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ (World Friendlies) កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកាម្សិលមិញ។ នៅក្នុងជំនួបនោះក្រុមព័រទុយហ្គាល់បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ អង់ដូរ៉ាយ៉ាងខ្លាំង ដោយនៅតង់ទី១ ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ និងតង់ទី២រកបាន៥គ្រាប់ ... Read More »

យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាពកំពុងត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ!

ខេត្តសៀមរាប៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយការលើកកម្ពស់សិទ្ធិជនមានពិការភាពយ៉ាងសកម្ម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប មានការរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។ ... Read More »

ប្រេងម៉ាស៊ីនម៉ាក«Tra Chan» ក្លែងក្លាយចំនួន១១៩កេសនៅហាងយីហោ«ប៊ុន ហេង»ត្រូវនគរបាលជំនាញដកហូត

ភ្នំពេញ៖ កម្លាំងនគរបាលសហការជាមួយនឹងមន្ត្រីជំនាញ បានរកឃើញនិងដកហូតប្រេងម៉ាស៊ីនម៉ាក «Tra Chan» ក្លែងក្លាយចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង» ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ... Read More »

មនុស្សរាប់សិបនាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកូតឌឺវ័រ(Côte d’Ivoire)

រដ្ឋាភិបាល​Côte d’Ivoire កាលពីថ្ងៃទី​១១ខែវិច្ឆិកា បានប្រកាសថា​​មានមនុស្សដល់ទៅ​៨៥នាក់​ស្លាប់ ក្នុងអំពើហិង្សាក្រោយការបោះឆ្នោត​កាលពីថ្ងៃទី​៣១ខែតុលា ។ ការប្រកាសព័ត៌មាន​ខាងលើ គឺមុនពេលជំនួបពិភាក្សារវាងប្រធានាធិបតីAlassane Ouattara និងមេដឹកនាំគណបក្សប្រឆាំង​ដើម្បីដោះស្រាយវិវាទនយោបាយ។ ចំនួនអ្នកស្លាប់និងរបួសកើនឡើងទ្វេដង​លើសពីការការព្យាករនាពេលដំបូង​។​ អ្នកនាំពាក្យរដ្ឋាភិបាល កូតឌឺវ័រ​ លោក Sidi ... Read More »

ក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារតាមអនឡាញ កំពុងធ្វើឲ្យប្រជាជនអង់គ្លេសខូចសុខភាព រដ្ឋាភិបាលអង់គ្លេស ព្រមានហាមឃាត់ នឹងត្រៀមចាត់វិធានការ

    អន្តរជាតិ៖ ខណៈដែលក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារតាមអនឡាញកំពុងបំផ្លាញសុខភាពរបស់ប្រជាជន រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី១០ ខែវិច្ឆិកាថ្មីៗនេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញ ចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីករាលដាលយ៉ាងកំហុស។ បើតាមទីភ្នាក់ងារសារព័ត៌មាន ... Read More »

បុរសម្នាក់ខូចចិត្តរឿងប្រពន្ធរត់ចោល បានឡើងលើដើមឈើប្រុងលោតសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់សង្ស័យខូចចិត្តដោយសារប្រពន្ធរត់ចោលបានរត់ឡើងលើចុងឈើប្រុងលោតសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់នេះដើរចូលក្នុងរង្វង់មូលវត្តភ្នំ ដោយមិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ រួចបានធ្វើសកម្មភាពរត់ឡើងលើចុងឈើ ប្រុងលោតសម្លាប់ខ្លួន ... Read More »

ប្រេស៊ីល៖ ក្រោយផ្អាកក្រុមហ៊ុនផលិតឱសថចិន Sinovac ពីរថ្ងៃ ក៏អនុញ្ញាតឲ្យបន្តការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ

អន្តរជាតិ៖ បើតាមទីភ្នាក់ងារ AFP នៅយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ បានដកស្រង់ចេញផ្សាយថា បន្ទាប់ពីអាជ្ញាធរសុខាភិបាលប្រេស៊ីល បានផ្អាកក្រុមហ៊ុនចិន សាយណូវ៉ាក់–បាយអូធិច(Sinovac Biotech) ចំនួនពីរថ្ងៃ នៅក្នុងអ្វីដែលក្រុមអ្នករិះគន់បានពណ៌នាថា ជាការសម្រេចចិត្តពាក់ព័ន្ធនឹងនយោបាយនោះ។ ក្រោយមកអាជ្ញាធរសុខាភិបាល ... Read More »

គិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ក្រសួងអប់រំ៖ បន្តរកឃើញអង្គភាពក្រោមឱវាទ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បើគិតត្រឹមយប់ថ្ងៃទី១១វិច្ឆិកាម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន ... Read More »

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់

   ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលឧប្បត្តិហេតុនេះកើតឡើងដោយសារជនរងគ្រោះបើកបរម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កាលពីវេលាម៉ោង៦និង២៣នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចម្ងាយ២០០ម៉ែត្រខាងលិចសាលាបឋមសិក្សាជ័យឧត្តម ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ។   នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះឈ្មោះ មើយ ... Read More »