ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាលជូនព័ត៌មានថា៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ០២នាក់ និងមិនមានករណីជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលជូនព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ០២នាក់ និងមិនមានករណីជាសះស្បើយនោះទេ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ... Read More »

មន្ត្រីឧទ្យានុរក្សបន្តកិច្ចខិតខំប្រឹងប្រែងការទប់ស្កាត់និងបង្ក្រាបបទល្មើស ដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃឱ្យបានគង់វង្ស

ខេត្តមណ្ឌលគិរី៖រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់នៅក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរស្ថាននិងក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីបានថ្លែងថាមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំ ពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។  កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦ កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ ... Read More »

ចាន់ កែវនិមល ជួបរឿងស៊យផ្ទួនៗគ្នាបន្តបន្ទាប់

ភ្នំពេញ៖ ទទួលបានភាពលេចធ្លោខ្លាំងលើវិស័យសិល្បៈជាពិធីការិនី អ្នកនាង ចាន់ កែវនិមលមែន ប៉ុន្តែនាងក៏ជំពប់នឹងរឿងរ៉ាវរិះគន់មួយចំនួនផងដែរ។ អ្វីដែលគេចាប់អារម្មណ៍កាលពីថ្មីៗនេះនាងបានជួបនឹងរឿងរ៉ាវស៊យផ្ទួនៗគ្នាទាំងដំណឹងស្នេហ៍ក្រោយឆាក និងរឿងរ៉ាវដួលជំពប់លើឆាកតន្ត្រី។ អ្នកនាងចាន់ កែវនិមល ធ្លាប់រងការរិះគន់ខ្លាំងក្នុងកម្មវិធីល្បងប្រាជ្ញា Heaven or Hall Cambodia ... Read More »

ឈូឈូ លេចធ្លោជាថ្មីក្នុងរឿងភាគ “ម៉ាឡែនម៉ាលីន”

​ភ្នំពេញ៖ ទើបនឹងចាប់ផ្តើមចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍បានប៉ុន្មានភាគប៉ុណ្ណោះភាពយន្តរឿង”ម៉ាឡែនម៉ាលីនទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ព្រោះតែតារាសម្តែងពូកែសម្រក់ទឹកភ្នែក២រូប គឺកុមារី ឈូឈូ និងកញ្ញា នី មុនីនាថដែល ឈុតឆាកជាច្រើនត្រូវបានគេដឹងថាជាទិដ្ឋភាពនៃទឹកដីខេត្តសៀមរាប។ តារាស្រីវ័យ១៥ឆ្នាំរូបនេះបញ្ជាក់ដែរថា ចុងក្រោយនេះនាងទទួលបានឱកាសសម្តែងច្រើនក្នុងតំណែងតួឯករហូតផលិតកម្មជាច្រើនទំនាក់ទំនងមកប៉ុន្តែនាងស្នើមិនទទួលថតច្រើនទេព្រោះតែត្រូវទុកពេលវេលាសម្រាប់ ការសិក្សា និងការសម្តែងភាពយន្តដែលនាងសម្រេចចិត្តទទួលប៉ុណ្ណោះ ហើយនាងសង្ឃឹមថាផលិតករនឹងយោគយល់ចំពោះរឿងនេះ។ ការជួបគ្នាលើកដំបូងក្នុងការសម្តែងភាពយន្តភាគថ្មីរឿង”ម៉ាឡែនម៉ាលីន ដែលផលិតដោយផលិតកម្ម សាស្ត្រានោះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។ ... Read More »

រថយន្តហ្វ៊ុយសូចង្កូតស្ដាំ​បេីកបុកបង្គោលស្លាកសញ្ញាមួយដើមនៅផ្លូវវេងស្រេងបាក់រាបដល់ដី

   ភ្នំពេញ​ ៖​ រថយន្តម៉ាកFUSOដឹកទំនិញធុនយក្សមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនផុតជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមលើសួនចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រាបដល់ដី​ កាលពីវេលាម៉ោង១១និង១០ នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​   ... Read More »

ស្រវឹងស្រាជិះម៉ូតូក្រោមតំណក់ទឹកភ្លៀងជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយរងការខូចខាត

 ភ្នំពេញ ៖​ បុរសម្នាក់ប្រហែលជាស្រវឹងស្រាខ្លាំងហើយបានជិះម៉ូតូយ៉ាងលឿនទាំងមេឃកំពុងភ្លៀង​មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកAUDI Q5 ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យការខូចខាតបែកកញ្ចក់រថយន្ត​ ហើយម្ចាស់ម៉ូតូរបួសរយះមុខមាត់​បន្តិចបន្តួច ។         ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២០ស្ថិតនៅតាមបណ្ថោយផ្លូវលេខ២៧១​ កែងផ្លូវលេខ៤៨០​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ... Read More »

បុរសអនុប្រធានភូមិលង់ទឹកស្លាប់ គ្រាដែលទៅរាយមងនៅបឹងខាងកើតផ្ទះ

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់មានតួនាទីជាអនុប្រធានភូមិ១នាក់ បានលង់ទឹកស្លាប់គ្រាដែលគាត់ទៅរាយមង ចាប់ត្រីនៅទឹកបឹងខាងកើតផ្ទះ ចម្ងាយប្រមាណ៧០ម៉ែត្រ ។  ហេតុការណ៍បុរសវ័យចំណាស់លង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ... Read More »

អភិបាលស្រុកពញាឮ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមាន លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី

ខេត្តកណ្តាល៖ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុក បានផ្តួចផ្តើមពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី របស់រដ្ឋបាលស្រុកពញាឮ។ តាមរយៈបុណ្យកឋិនទាននេះផងដែរ លោកអភិបាលស្រុកពញាឮ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមាន លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី ។ ... Read More »

ក្រសួងធនធានទឹក៖ ដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី០៤ ជន់ចូលផ្ទះប្រជាពលរដ្ឋ១៤៣ខ្នង និងវត្ត១កន្លែង

ខេត្តប៉ៃលិន៖ មុននេះបន្តិច នាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់លើផេកផ្លូវការថា៖ ដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី០៤ ជន់ចូលផ្ទះប្រជាពលរដ្ឋ១៤៣ខ្នង និងវត្ត១កន្លែង នៅខេត្តប៉ៃលិន។ ខាងក្រសួងបានបន្តថា៖ នៅខេត្តប៉ៃលិន ផលប៉ះពាល់ ... Read More »

តើនៅលើពិភពលោកមានមេដឹកនាំ ប៉ុន្មាននាក់ហើយឆ្លងកូវីដ-១៩?

នាយករដ្ឋមន្ត្រីអង់គ្លេស នាយករដ្ឋមន្ត្រីរុស្ស៊ី …ហើយពេលនេះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ស្ថិតនៅក្នុងចំណោមមេដឹកនាំដែលបានឆ្លងកូវីដ-១៩។ លោកត្រាំបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩នៅថ្ងៃទី២ខែតុលា។ នៅពេលនេះលោកត្រាំកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា ។ តើមេដឹកនាំរូបណាខ្លះឆ្លងកូវីដ-១៩? ១-នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson អាយុ៥៦ឆ្នាំ បានឆ្លងកូវីដ-១៩នៅចុងខែមីនា ហើយបានចាកចេញពីមន្ទីរពេទ្យព្យាបាលនៅថ្ងៃទី១២ខែមេសា។ ... Read More »

ព្រះមហាក្សត្រ ហ្ស៊កដង់(Jordan) អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង

ព្រះមហាក្សត្រ ហ្ស៊កដង់ Abdullahបានយល់ព្រមទៅលើលិខិតសុំលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី Omar al-Razzazហើយ ។ ប៉ុន្តែព្រះអង្គបានស្នើដល់នាយករដ្ឋមន្ត្រីបន្តដឹកនាំប្រទេសរហូតដល់រកបានអ្នកជំនួស។ ប្រព័ន្ធផ្សព្វផ្សាយហ្ស៊កដង់បានផ្សាយថា ព្រះមហាក្សត្រ Abdullah បានយល់លើលិខិតលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី ដោយមូលហេតុ គ្រប់គ្រងមិនបានល្អក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ព្រះមហាក្សត្រ Abdullah ... Read More »

អតីតតារាចម្រៀង អែន ជី សម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ឈ្មោះក៏ពិរោះ

    ភ្នំពេញ៖ ទីបំផុតអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង គង់សុកញ្ញា ហៅអែនជី សម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ហើយ។ កូនប្រុសនេះគឺជាដំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមីហើយបន្ទាប់ពីរៀបមង្គលការបានជាង២ឆ្នាំ។ កូនប្រុសរបស់នាងឈ្មោះក៏ពិរោះមុខមាត់ក៏គួរឲ្យខ្នាញ់មានឈ្មោះថា “គង់ វីរៈអ៊ីដេន និងមានទម្ងន់ ៣,៥២ គីឡូក្រាម ... Read More »

អបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា»រដ្ឋមន្ត្រីអប់រំ បញ្ចេញស្នាដៃកំណាព្យ ១៧ទំព័រ

ភ្នំពេញ៖ ក្នុងឱកាស អបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញស្នាដៃកំណាព្យចំនួន១៧ទំព័រនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ ... Read More »

ម្តាយគេ …..ម្តាយខ្ញុំ..ម្តាយក្នុងលោក ..!!!

ភ្នំពេញ៖ គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ… គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់… គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត… គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ… ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ ... Read More »

ពលរដ្ឋនៅលើកោះ New Caledonia ទៅបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនឯករាជ្យចេញពីបារាំង

ពលរដ្ឋរស់នៅលើកោះ New Caledonia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉ារីសស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី៤ខែតុលា បាននាំគ្នាទៅបោះឆ្នោតប្រជាមតិឯករាជ្យចេញពីបារាំង។ នេះជាការបោះឆ្នោតប្រជាមតិលើកទីពីរហើយ របស់ពលរដ្ឋ New Caledonia ស្តីពីការផ្តាច់ខ្លួនឯករាជ្យចេញពីបារាំង។ កាលពី២ឆ្នាំមុន ពលរដ្ឋនៅលើកោះនេះបានបោះឆ្នោតប្រជាមតិ ចាកចេញពីបារាំង ដោយពេលនោះមានលទ្ធផលគឺ៥៧ភាគរយ ... Read More »

ផ្សារដែកមិនប្រយ័ត្នធ្លាក់កម្ទេចភ្លើងចំពូកឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះពូកយ៉ាងសន្ធោសន្ធៅផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរួមទាំងកម្លាំងកងរាជអាវុធហត្ថចុះធ្វើអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង៤​ រសៀលថ្ងៃទី៤ខែតុលា​ឆ្នាំ២០២០​ នៅក្នុងបុរីសូនី​ ផ្ទះលេខ១១A ផ្លូវលេខ៨១ ស្ថិតក្នុងភូមិឬស្សី១​ សង្កាត់ស្ទឹងមានជ័យ​ទី៣ ខណ្ឌមានជ័យ​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់បានហៅជាងមកផ្សារដែកដំបូលជាន់ទី២​ ខណៈកំពុងផ្សារក៏ធ្លាក់កម្ទេចភ្លើងមកចំពូកដែលទុកចោលនៅជាន់ទី២នោះធ្វេីឲ្យកេីតជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅផ្សែងយ៉ាងខ្មួលខ្មាញ់​បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាជេះទឹកនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។  ក្នុងហេតុការណ៍ខាងលេីនេះផងដែរសមត្ថកិច្ចប្រេីប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿងរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញទេីបគ្រប់គ្រងបានទាំងស្រុង និងមិនមានមនុស្សរងរបួសនោះទេដោយខូចខាតទែសម្ភារបន្តិចបន្តួចប៉ុណ្ណោះ៕ ... Read More »

រចនាប័ទ្មចម្លាក់អង្គរវត្ត អង្គរធំ និងប្រាសាទបន្ទាយស្រីរបស់កម្ពុជា ត្រូវសណ្ឋាគារមួយនៅប្រទេសថៃ សាងសង់លំនាំតាម

អន្តរជាតិ៖ សណ្ឋាគាររបស់ថៃមួយកន្លែង ដែលមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃមានឈ្មោះថា“Le Palais Hotel”បានយករចនាប័ទ្ម នៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា ជាច្រើនទៅសង់ឡើងវិញ ដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ ... Read More »

ឃាត់រថយន្តចំនួន ១១គ្រឿង នៅខេត្តបាត់ដំបងដែលជាគោលដៅដើមទី និងទីតាំងចល័តនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១រោច ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោកឯក រដ្ឋ និង លោក តាំង ... Read More »

ជនសង្ស័យម្នាក់វាយឪពុកបង្កើតឲ្យរបួសដេរ៣ថ្នេរ​ ត្រូវម្ដាយបង្កេីតប្ដឹងសមត្ថកិច្ចឱ្យចាប់ដាក់ខ្នោះ

ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រើហិង្សាវាយឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទីយប់ នៅត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។   ​    ... Read More »

ចំណេះដឹងទូទៅ៖ ស្ទើរតែមិនជឿសោះថា សត្វអាចធ្វើឲ្យកសិករនៅកម្ពុជា ចិញ្ចឹមយកពងរបស់វាលក់ក្នុង ១ ខាំបាន ១០០ដុល្លារ

ភ្នំពេញ៖ ជាទូទៅប្រជាពលរដ្ឋគ្រប់រូបតែងតែគិតថា សត្វនេះជាសត្វកខ្វក់និងជាភ្នាក់ងារចម្លងមេរោគជាដើម។ ប៉ុន្តែអ្វីដែលយើងគិតមិនដល់នោះ គឺសត្វរុយទាំងអាចឲ្យប្រជាកសិករនៅកម្ពុជា អាចចិញ្ចឹមវាយកពង ដើម្បីលក់ក្នុង ១ ខាំបានតម្លៃ ១០០ដុល្លារឯណ្ណោះ ។ ជាក់ស្តែង សត្វរុយត្រូវបានកសិករចិញ្ចឹមដើម្បីបម្រើឱ្យវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជាជាលើកដំបូង ដោយពងសត្វរុយ ... Read More »

លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញកាយប្រឡាយបើកមុខទឹកនៅទីតាំងស្របវិថីឈ្នះ=ឈ្នះជាចាំបាច់ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ

       ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង២ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក កាយប្រឡាយអមវិថីឈ្នះ=ឈ្នះ ចំនួន៣៧ទីតាំងដែលរងការរំលោភបំពានចាក់ដីលុបនិងដាក់លូតូចៗដែលបណ្តាលឲ្យស្ទះទឹកពេលភ្លៀងធ្លាក់យ៉ាងគំហុក ... Read More »

ផ្ទះប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃ រងគ្រោះដោយជំនន់ទឹកភ្លៀង រួមនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ ជាថ្មីម្ដងទៀត ត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី ប្លង់ ហឿប មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ របស់កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចំនួន៣៥នាក់ រថយន្តតូច២គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ... Read More »

វរសេនាតូចថ្មើរជើងលេខ៥១១ បាននាំយកស័ង្កសី ដែលជាអំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវបានឣគ្គិភ័យឆាបឆេះផ្ទះនៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បាននាំយកស័ង្កសីដែលជាឣំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវបានឣគ្គិភ័យឆាបឆេះផ្ទះជាយថាហេតុ ... Read More »

ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ដោយសារជិះម៉ូតូដល់ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលទៅបុកដើមឈើ

ខេត្តបាត់ដំបង៖(ព័ត៌មានបឋម)នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៖៤៥នាទី នៅចំណុចផ្លូវកោងព្រំប្រទល់ស្រុកភ្នំព្រឹក និងស្រុកកំរៀង ស្ថិតក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយបុរសម្នាក់បានបើកម៉ូតូបុកដើមឈើខ្លួនឯង បណ្តាលឱ្យស្លាប់នារីម្នាក់និងរបួសធ្ងន់បុរស២នាក់ ។ តាមព័ត៌មានបឋមដែលទើបទទួលបាន គឺ គ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »

បុរសម្នាក់ដែលបើករថយន្តបុកមនុស្សមួយក្រុមឈរជជែកគ្នាលើផ្លូវសាធារណៈ នៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ(មានវីដេអូ)

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនបុរសម្នាក់ដែលបើករថយន្តដឹកដីបុកមនុស្សមួយក្រុមដែលឈរជជែកគ្នាលើផ្លូវសាធារណៈបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះបានហើយដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ ការឃាត់ខ្លួនជនបង្កនាពេលនេះ គឺក្រោយវីដេអូឃ្លីបបានបែកធ្លាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ... Read More »

ស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតត្រូវប្រកាសអាសន្ន ជាលើកទី២, សូមពលរដ្ឋប្រុងប្រយ័ត្ន

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ពីស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតត្រូវប្រកាសអាសន្ន ជាលើកទី២, សូមពលរដ្ឋប្រុងប្រយ័ត្ន។ បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ... Read More »

លោក ដួង តារា ៖ ប្អូន ហ៊ុន សុហេង ជាជនពិការ និងធ្លាប់ជាយុវជនគំរូ ក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាក្នុងផេកសម្តេច ជិតចូលរោងការហើយ

ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ... Read More »

តុលាការខេត្តកណ្តាលឃុំខ្លួនឃាតកចាក់សម្លាប់គូស្នេហ៍ខ្លួនឯងស្លាប់នៅកណ្តាលផ្លូវ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០ បានសម្រេចចេញដីកាឃុំខ្លួនឃាតកចាក់សម្លាប់គូស្នេហ៍ខ្លួនឯងស្លាប់នៅកណ្តាលផ្លូវ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី១ ខែតុលា ... Read More »

រឿងនិទាន៖ សត្វក្អែកពីរក្បាលចង់ស៊ី សត្វក្របី

មានសត្វក្អែកពីរក្បាលចង់ស៊ីសត្វក្របី តែមិនដឹងស៊ីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួយហើយក៏ហើរមកជិតក្របីសសើរក្របីថា« បងក្របីស្នែងរបស់បងមុតស្រួចល្អណាស់ហើយកម្លាំងរបស់បងខ្លាំងទៀតផង ចុះហេតុអ្វីបងឱ្យសត្វរុយល្អិតតូចៗមកខាំបឺតជញ្ជក់ឈាមបងចឹង គឺមិនសមទល់តែសោះ មេចបងមិនប្រើស្នែងដ៏ស្រួចរបស់បងវ័ធសត្វរុយឱ្យវាក្ស័យទៅ» ក្របីឭដូច្នេះហើយក៏ប្រើកម្លាំងនិងស្នែងរបស់ខ្លូនប្រឹងវ័ធសត្វរុយរហូតដល់ត្រូវខ្លូនឯងហូរឈាមលុតជង្គង់ស្លាប់នៅនិងកន្លែង។ ពេលបងក្របីដ៏មានអំណាចខ្លាំងក្លាស្លាប់ទៅបានដៃបងក្អែកម្តង ។ ពាក្យសសើរខ្លះធ្វើឱ្យត្រចៀករបស់យើងវាស្រួលស្តាប់បន្តិចមែន ប៉ុន្តែអាចធ្វើឱ្យយើងវិនាសមួយរំពេចបាន។ សត្វស្រមោចតែងតែស្លាប់ក្នុងពាងស្ករមិនដែលស្លាប់ក្នុងពាងអំបិលទេ យ៉ាងណាមិញរាល់មនុស្សទាំងអស់តែងតែចាញ់បោកអ្នកពូកែលួងលោមសសើរតែក្នុងចិត្តបង្កប់ទៅដោយភាពពិសពុល។ តែទីបំផុតមនុស្សសម្តីអាក្រក់ប៉ុន្តែចិត្តទូលាយតែងតែគេស្អប់មិនសូវរាប់រក ... Read More »

កុមារាអាយុ១ឆ្នាំកន្លះ លង់ទឹកស្លាប់យ៉ាងសង្វេគបណ្តាលមកពីការធ្វេសប្រហែសរបស់ស្រ្តីជាម្ដាយ

     ខេត្តពោធិ៍សាត់ ៖ អាណាព្យា បាលគ្រប់រូបគួរណាស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទើបកុមារា.កុមារីគ្រប់រូបជាបុត្រអាចគេចផុតពីការរងគ្រោះផ្សេងៗបាន ។ ជាក់ស្ដែងដូចកុមារាម្នាក់នេះ ខណ:ម្ដាយជាប់រវល់ដាំស្លទុកឲ្យកូនដើរលេងទឹកប្រឡាយក្បែរផ្ទះ តែម្នាក់ឯងបណ្ដាលឲ្យលង់ស្លាប់យ៉ាងសង្វេគ ។  ហេតុការណ៍កុមារាលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងកាលវេលាម៉ោង៦ ល្ងាចថ្ងៃសៅរ៍ ... Read More »