ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉ូលិសអាមេរិកត្រូវបានគេមើលឃើញថា យកជង្គង់សង្កត់.ក ជនជាតិស្បែកខ្មៅជាថ្មី

អន្តរជាតិ៖មិនដល់២ខែផងក្រោយ​ករណីGeorge Floyd ត្រូវប៉ូលិសសង្កត់ករហូតដល់ស្លាប់ ។ នៅពេលនេះប៉ូលិសក្នុងទីក្រុងAllentown រដ្ឋ Pennsylvania ត្រូវបានគេមើលឃើញប្រើជង្គង់សង្កត់ក​ជនជាតិស្បែកខ្មៅ​ បង្កឲ្យមានបាតុកម្មកើតឡើងជាថ្មី ​។ តាមសារព័ត៌មាន​CBS បានផ្សាយថា ឃ្លីបវីដេអូ​ដែលថតបាន គឺប៉ូលិសសង្កត់កជនជាតិស្បែកខ្មៅនៅមុខ មន្ទីរពេទ្យ​St. ... Read More »

Breaking News៖ក្លឹប Man City តវ៉ាបានសម្រេចដាក់បំរាមរយៈពេល២ឆ្នាំមិនឲ្យលេងChampions League

កីឡាអន្តរជាតិ៖ យោងតាម BBC Sport នៅរសៀលថ្ងៃនេះ ក្លឹប Manchester City បានតវ៉ាបានសម្រេចនូវការចោទប្រកាន់នៃការធ្វើខុសច្បាប់ហិរញ្ញវត្ថុ ដោយតុលាការអាជ្ញាកណ្ដាលអឺរ៉ុបបានសម្រួលការចោទប្រកាន់ពីមុន ដែលមិនអនុញ្ញាតឲ្យក្លឹបមួយនេះប្រកួតក្នុងកម្មវិធី Champions League រយៈពេល២ឆ្នាំ។ ការប្តឹងឧទ្ធរណ៍របស់ក្លឹប Manchester ... Read More »

ព្រះវិហារវត្តបឹងខ្យាងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារទុស្សេខ្សែភ្លើង

ខេត្តកណ្តាល៖ ព្រះវិហារស្ថិតក្នុងវត្តបឹងខ្យាងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤0នាទី ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បន្ទាប់ពីមានហេតុការណ៍កើតឡើង រថយន្តបង្ការ​ និងពន្លត់អគ្គិភ័យ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់រួមជាមួយថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន២នាក់រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់។ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល តាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។   នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១-ឈ្មោះ ឆន ... Read More »

សិក្ខាសាលាស្តីពី “ការគ្រប់គ្រងកាកសំណល់នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”​

ភ្នំពេញ៖ នៅវិមានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូអាយប៉ាជាតិ-កម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការគ្រប់គ្រងកាកសំណល់នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”​ តាមរយៈប្រព័ន្ធ Video Conference ដែលផ្សាយចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី (ក្នុងក្របខ័ណ្ឌអន្តរសភាអាស៊ាន-អាយប៉ា) ... Read More »

បូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែកក្កដា ... Read More »

ទីតាំងយោធាពីរកន្លែងរបស់អាមេរិកនៅជប៉ុនត្រូវបិទទ្វារក្រោយរកឃើញមានទាហានឆ្លងកូវីដ-១៩

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលខេត្តអូគីណាវ៉ា​ របស់ជប៉ុនបានប្រកាសឲ្យដឹងថា ទីតាំងទាហានជើងទឹកពីរកន្លែងរបស់អាមេរិកត្រូវបានបិទ​ក្រោយរកឃើញមានទាហាន​៦២នាក់ឆ្លងកូវីដ​-១៩​។ តាមការលើកឡើងរបស់កម្លាំងទាហាន អាមេរិក​បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី​៧ខែកក្កដា​ដល់ធ្ងៃទី​១១ខែកក្កដា នៅទីតាំងទាហានជើងទឹកវាយឡើងគោកFutenma និងCamp Hansen បានរកឃើញមានទាហានជាច្រើនឆ្លងកូវីដ​-១៩​។ ទីតាំងយោធាខាងលើត្រូវបានបិទ មិនឲ្យទាហានចេញចូលឡើយដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ឧត្តមសេនីយ៍​Stacy Clardy មេបញ្ជាការកងទ័ពអាមេរិក​ប្រចាំនៅអូគីណាវ៉ា ... Read More »

អាជ្ញាធរថៃ៖ អនុញ្ញាតឲ្យអាជីវករកម្ពុជា ឆ្លងកាត់ព្រំដែន ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើអាជីវកម្ម

ក្រុងប៉ោយប៉ែត៖ យោងតាមប្រភពពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាជីវករមកពីក្រុងប៉ោយប៉ែត ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងផ្សារKlong Luek ដើម្បីប្រមូលទំនិញដែលពួកគេ បានទុកចោលជាច្រើនខែនៅក្នុងហាង ខណៈដែលការរីករាលដាលនៃជំងឺឆ្លង កូវីដ–១៩ ផ្ទុះឡើង ។ដោយអាជីវករកម្ពុជាទាំងអស់នោះ ត្រូវចូលតាម ប៉ុស្តិ៍ត្រួតពិនិត្យ Klong ... Read More »

ដាច់រុឺម៉កក្រឡាប់ផ្ងារជើង ក្បាលរថយន្តបោលបុករថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរងរបួស២នាក់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ២នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏ព្រឺព្រួចមួយខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដាច់រុឺម៉កក្រឡាប់ផ្ងារជើង ក្បាលរថយន្តបន្តបុករថយន្ត ១គ្រឿងទៀតខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ... Read More »

លោកសាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីបើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤)

ភ្នំពេញ៖ នៅព្រឹកថ្ងៃ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” ... Read More »

ចិន៖ ប្រកាសអាសន្ន​កម្រិត​ខ្ពស់​លំដាប់​ទី​ពីរ ក្នុងការ​ឆ្លើយតប​ទៅនឹង​ទឹកជំនន់ ​ដែលត្រូវបែង​ចែកជា​បួន​កម្រិត

អន្តរជាតិ៖ នៅ​ថ្ងៃទី​១២ ខែកក្កដាម្សិលមិញនេះ អាជ្ញាធរចិន បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់​លំដាប់​ទី​ពីរ​ ក្នុងការ​ឆ្លើយតប​នឹង​ទឹកជំនន់​ ដែល​ហូរ​ចេញ​យ៉ាងគំហុក​ពី​ទន្លេ​យ៉ង់​សេ​ ខណៈ​តំបន់​ភាគ​ខាងកើត​នៃ​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ជាំ​ង​ស៊ី កំពុងរង​ផលប៉ះពាល់​ពី​ទឹកជំនន់​ខ្លាំងជាងគេ​ ។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​ បានចេញផ្សាយថាការប្រកាសអាសន្ន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ទឹកជំនន់នេះ ​ត្រូវបាន​បែង​ចែកជា​បួន​កម្រិត ... Read More »

ព្រេងខ្មែរ÷រឿងវិហារអដ្ឋរស្ស

នៅ​ប្រទេស​កម្ពុជា​ទាំង​មូល ពុទ្ធសាសនិកជន​ជាតិ​ខ្មែរ​តែង​ធ្វើ​វត្ត ធ្វើ​វិហារ បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត តាម​ទម្លាប់​ដែល​គេ​និយម​ប្រកាន់​ទុក​តាំង​ពី​បុរាណ​កាល ប៉ុន្តែ​យើង​ឃើញ​មាន​វិហារ​មួយ​​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ដែរ គឺ​វិហារ​អដ្ឋរស្ស នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។ ការ​ប្លែក​នោះ​ហើយ ដែល​គួរ​ឲ្យ​ចង់​ដឹង​ណាស់ ។ រឿង​វិហារ​នោះ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាហ្វីលីពីនថ្មីចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល ( SHALIMAR ... Read More »

ឆេះខ្សែភ្លើងផ្អើលទាំងព្រឹកសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យទាំងព្រឹកព្រលឹមបណ្តាលមកពីទុស្សេខ្សែភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទូរស័ព្ទសុំកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ៦៣កែងផ្លូវលេខ៤២២ ក្រុម ៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឋចំការមន។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថាមុនកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មានករណីទុស្សេខ្សែភ្លើងនៅផ្លូវលេខ៦៣ហើយក៏បានដឹកនាំកម្លាំងចុះមកត្រួតពិនិត្យ ពេលមកដល់កន្លែងកើតហេតុឃើញមានអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង ហើយទោះបីប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ក៏មិនអាចទប់នឹងអណ្ដាតភ្លើងបានដែរ ... Read More »

លោក ឃួង ស្រេង៖ ដាច់ខែកក្កដានេះ ប្រជាពលរដ្ឋរស់នៅក្រោមស្ពានអកាសស្ទឹងមានជ័យនឹងប្ដូរទីលំនៅមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមប្រឡាយស្ទឹងមានជ័យវិញហើយ

ភ្នំពេញ៖  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដាច់ខែកក្កដាឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងអាចប្ដូរទីលំនៅរបស់ពួកគាត់មក រស់នៅ លើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញហើយ ខណៈការដ្ឋានស្ថាបនា ដោយបុកស៊ីផាយនិងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ គ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅដំណាច់ខែកក្កដានេះ។    នេះបើតាមការបញ្ជាក់របស់លោក ឃួង ... Read More »

ដុតផ្ទះម្ដាយខ្លួនឯងឆេះគ្មានសល់សមត្ថកិច្ចទៅធ្វើអន្តរាគមន៍ជុួយពន្លត់វាយសមត្ថកិច្ចរបួសដេរ៣ថ្នេរ

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ សង្ស័យបែកថ្នាំបានយកភ្លើងដុតផ្ទះម្ដាយរបស់ខ្លួនឯង បណ្ដាលឲ្យឆេះខូចខាតស្ទើរតែទាំងស្រុងហើយខណៈដែលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ជួយពន្លត់ ស្រាប់តែស្ទះមកវាយសមត្ថកិច្ចបណ្តាលឲ្យរងបួសដេរ៣ថ្នេរបន្ថែមទៀត។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។      ... Read More »

ក្លឹប Barcelona ពិចារណាទិញយុវជនប្រេស៊ីល Maia ពីក្លឹប Sao Paulo

អន្តរជាតិ៖យោងតាមរបាយការណ៍សារព័ត៌មាននៅប្រទេសអាមេរិកខាងត្បូងបានឱ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona មានពេលរហូតដល់សប្តាហ៍នេះដើម្បីអនុវត្តលក្ខខណ្ឌមួយចំនួនក្នុងការចុះហត្ថលេខាលើកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Gustavo Maia ។ ក្លឹបនៅតំបន់កាតាឡាន់មួយនេះបានចំណាយប្រាក់ចំនួន១លានអឺរ៉ូ (១,១លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីទទួលបានសិទ្ធិផ្ទេរ Maia កាលពីខែមីនាបន្ទាប់ពីបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ១៩ឆ្នាំ សម្រាប់ក្រុមអាយុក្រោម២០ឆ្នាំរបស់ក្លឹប Sao Paulo ... Read More »

ទីតាំងសំខាន់ដែលតែងតែគាំទ្រ ប្រធានាធិបតីត្រាំ ពេលនេះងាកមកគាំទ្របេក្ខភាព បៃឌីនវិញហើយ

អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិថ្មីបំផុតនៅក្នុងរដ្ឋតិចសាស​ ដែលមានប្រពៃណីគាំទ្រ ដល់គណបក្សសាធារណរដ្ឋ​ ពេលនេះបានងាកមកគាំទ្រ​ដល់បេក្ខភាព របស់គណបក្សប្រជាធិបតេយ្យលោកJoe Biden វិញម្តង​​។ តាមលទ្ធផលស្ទង់មតិរបស់The Dallas Morning News និងមហាវិទ្យាល័យTexas បានបង្ហញឲ្យឃើញថា​ ចំនួនពលរដ្ឋគាំទ្រ លោក​ ... Read More »

កីឡាករប្រដាល់សេរី វង្ស ណយ ប្រកាសលាឈប់ពីប្រដាល់មកលក់ងៀតក្របី ដោយសារវាយយូរហើយល្បីតែឈ្មោះ គ្មានសល់អ្វី ខ្លាចពិការខានរកស៊ីចិញ្ចឹមកូន

ភ្នំពេញ៖ប្រិយមិត្តប្រាកដជាធ្លាប់ដឹងហើយពីភាពល្បីល្បាញរបស់កីឡាករប្រដាល់ វង្ស ណយ ដែលមានឈ្មោះល្បីល្បាញកក្រើកសង្វៀនធ្លាប់បានប្រកួតឈ្នះគូប្រកួតទាំងអ្នកប្រដាល់ជនជាតិខ្មែរខ្លួនឯងនិងអ្នកប្រដាល់បរទេសមិនចេះតិចនាក់នោះទេ តែស្រាប់តែកាលពីយប់ថ្ងៃទី១២ ខែកក្កដាកន្លងមកនេះគាត់បានបង្ហោះសារលើហ្វេសប៊ុកថាគាត់សុំលាឈប់ពីជីវិតជាអ្នកប្រដាល់វិញ ដោយសារតែគាត់អស់កម្លាំងវាយ ហើយខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន ដោយគាត់បានប្រកាសឲ្យបងប្អូនគាំទ្រងៀតក្របីរបស់គាត់វិញ។ កីឡាករប្រដាល់ វង្ស ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖  « ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ... Read More »

ការទិញ-លក់ផ្កាកេសរកូលព្រៃក្នុង​តំបន់ការពារធម្មជាតិ​ត្រូវបានក្រសួងបរិស្ថានព្រមាន​ចាត់វិធានការ

​ភ្នំពេញ​៖  ការទិញ-លក់ ការដឹកជញ្ជូន និងការប្រមូលផ្កាប្រភេទ​កេសរ​កូ​ល​ព្រៃ (​ផ្កាអ័រគីដេ​) នៅក្នុង​តំបន់ការពារធម្មជាតិ​ត្រូវក្រសួងបរិស្ថានធ្វើការហាមឃាត់។ ក្រសួងបានចាត់ទុកថា សកម្មភាព​ប្រមូល ឬ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​ពី​តំបន់ការពារធម្មជាតិ គឺជា​អំពើ​ខុសច្បាប់ ដែល​នឹង​ត្រូវចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១១​ខែកក្កដា​។ ​សេចក្ដីជូនដំណឹង​ដដែលបញ្ជាក់ថា ជនខិលខូច​មួយចំនួនបាន​បំផុស​ព័ត៌មាន​នៅក្នុង​បណ្ដាញ​សង្គម​អំពី​តម្លៃ​កេសរ​កូ​ល​ព្រៃ ... Read More »

ហេតុអី…ក៏ឈ្មួញលួចនាំចូលគ្រឿងក្នុងជ្រូកមានសារធាតុគីមីចូលបាន..!

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចស្រាវជ្រាវឈានដល់បង្ក្រាបទីតាំងស្តុកគ្រឿងក្នុងជ្រូកជិត១តោន មានផ្ទុកសាធាតុគីមី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ផ្ទុយទៅវិញប្រសិនបើការនាំចូលនៅតែបន្ត ដោយឈ្មួញទុច្ចរិត ប្រាកដណាស់ថា ..! ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ គ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបំផុត។ សូមបញ្ជាក់ថា៖ ... Read More »

បិសាចក្រហម Man United កំពុងនាំមុខគេទិញយកកីឡាករ Ben Chiwell សម្រាប់រដូវកាលក្រោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Live Score បានឲ្យដឹងនៅព្រឹកនេះថា ក្លឹបបិសាចក្រហម Manchester United នៅតែកំពុងបន្តប្រជែងជាមួយនឹងក្លឹបតោខៀវ Chelsea និងមេឃខៀវ Man City ក្នុងការនាំយកកីឡាករខ្សែការពារ Ben Chiwell ... Read More »

ក្លឹបនៅប្រទេសអាហ្សង់ទីនចំនួន៤បានស្នើឲ្យមានការពន្យារពេលប្រកួតពានរង្វាន់ Copa Libertadores

ក្លឹបបាល់ទាត់អាហ្សង់ទីនចំនួន៤ក្នុងចំណោមក្លឹបទាំង ៥ ដែលចូលរួមក្នុងកម្មវិធីប្រកួត Copa Libertadores នៅឆ្នាំនេះបានស្នើសុំឲ្យមានការពន្យារពេលនៃការប្រកួតឡើងវិញដែលត្រូវពន្យារពេលយ៉ាងហោចណាស់មួយសប្តាហ៍។ ការប្រកួតប្រជែងនៅក្លឹបកំពូលរបស់អាមេរិកខាងត្បូងត្រូវបានបញ្ឈប់នៅខែមីនាបន្ទាប់ពីការប្រកួតជុំទី២ដោយសារជំងឺកូវីដ-១៩ ។ សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) កាលពីសប្តាហ៍មុនបានប្រកាសថាការប្រកួតប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខដោយលេងបិទទ្វារហើយការត្រួតពិនិត្យសុខភាពត្រូវបានរឹតបន្តឹង ។ លីគអាមេរិចខាងត្បូងជាច្រើនបាននិយាយថាពួកគេនឹងចាប់ផ្តើមឡើងវិញនៅមុនខែកញ្ញានេះសមាគមបាល់ទាត់អាហ្សង់ទីនមិនទាន់បានបញ្ជាក់ថាតើពេលណាអាហ្សង់ទីនអាចនឹងចាប់ផ្តើមឡើងវិញឡើយ។ យោងតាមរបាយការណ៍នៅក្នុងកាសែតរបស់ប្រទេសអាហ្សង់ទីនបានឱ្យដឹងថា ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍នៃការធ្វើវារីវប្បកម្មនៅកម្ពុជា នៅស្ថានីយ៍ភ្ញាស់កូនត្រី

ភ្នំពេញ៖ នៅព្រឹកស្អែកថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នាវាចម្បាំងអាមេរិកផ្ទុះ​ឆេះយ៉ាងខ្លាំងនៅកំពង់ផែ បង្កឱ្យទាហាន​២១នាក់រងរបួស

អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានទាហាន​២១នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះឆេះនៅលើនាវាចម្បាំងដែលចតនៅទីតាំងទាហានជើងទឹកក្នុងទីក្រុង San Diego។ សារព័ត៌មាន CNN ​បានផ្សាយថា​ ឧត្តមនាវី Kreuzberger បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះមានទាហាន​១៧​នាក់ និងជនស៊ីវីល​៤នាក់រងរបួស​ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ​។ នាវាដែលជួបគ្រោះថ្នាក់ខាងលើ​ ជានាវាវាយឡើងគោគ​USS ... Read More »

មាន់ខ្នាយមាសTottenham បំបាក់កាំភ្លើងធំ Arsenal ខណៈចចកកំណាច Leicester ប្រឈមធ្លាក់មកលេខ៥វិញ

អង់គ្លេស៖ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតសប្តាហ៍ទី៣៥នៃក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី១២ កក្កដាយប់មុិញ។ ចំណែកក្រុមម្ចាស់ផ្ទះ AFC Bournemouth ... Read More »

ត្រៀមចេញប្រកួតកម្មវិធីអន្តរជាតិមួយហើយ រឿន ណាត​ គ្រោងប្រឡូកក្នុងអាជីពជំនួញមួយទៀត

ភ្នំពេញ៖ អតីតកញ្ញាឯក Miss Universe Cambodia 2018 កញ្ញា រឿនណាត ធ្លាប់បានបង្ហើបពីគម្រោងចេញទៅប្រកួតកម្មវិធីសម្រស់ថ្មីមួយនៅពេលដ៏ខ្លីខាងមុខ។ នាងក៏គ្រោងបើកជំនួញផ្ទាល់ខ្លួនថ្មីមួយផ្ទាលខ្លួនផងដែរ។ ស្រីស្អាត រឿន ណាត ក៏កំពុងសំលឹងមើលកម្មវិធីអន្តរជាតិថ្មី សម្រាប់ការចូលប្រកួតដូចគ្នាដែល ... Read More »

ឱក សុគន្ធកញ្ញា បញ្ចេញសារលើកទឹកចិត្តខ្លួនឯងក្រោយជួបព្យុះភ្លៀង

ភ្នំពេញ៖ មិនបានចេញសារតបតទៅឪពុកចំៗរឿង”កូនមិនស្គាល់ឪ” ប៉ុន្តែតារាចម្រៀងឱក សុគន្ធ កញ្ញា បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយកំពុងតែធ្វើឲ្យអ្នកគាំទ្រកាន់តែយល់ច្បាស់ពីជម្រៅចិត្តនាង។ ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “គ្មាន​នរណា​ម្នាក់​ចង់​ដើរ​ទៅ​ជួប​បញ្ហា​នោះ​ទេ.. តែមានពេលខ្លះ បញ្ហា​ទាំង​នោះ​វាមករកយើងដោយមិនដឹងខ្លួន ដូច្នេះ​ពេលជួបបញ្ហា ចូល​អ្នក​កុំឆេវឆាវ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ រហូតដល់ម៉ោង​ ០៩នឹង០០នាទីព្រឹក​ថ្ងៃទី​១៣​ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៥៦នាក់ដដែល​ ,អ្នកជាសះស្បេីយគ្មាន​នៅថ្ងៃនេះ, ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៣នាក់​ , ចំនួនអ្នកព្យាបាលជាសះស្បេីយសរុប​ចំនួន១៣៣នាក់​ ... Read More »

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទាន ដល់កសិករខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា និងបន្លែ ក្រុមសិប្បកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិកម្ម និងសហគមន៍កសិកម្ម ដែលប្រជាពលរដ្ឋចូលរួមជាង ១០០នាក់មកពីតាមបណ្តាស្រុកនានាជុំវិញខេត្ត។​ ... Read More »