ព័ត៌មានទាន់ហេតុការណ៍៖
'

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញម៉ូតូកង់បី ១០០គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ ជានិច្ចកាល ... Read More »

នៅខែសីហា ខាងមុខនេះ៖ កម្ពុជា-ចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖  កម្ពុជា–ចិន នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺមុនពេលដែលសហភាពអឺរ៉ុប ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រមាណ២០ភាគរយពីកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ កែសម្រួលប្រព័ន្ធចរាចរណ៍តំបន់ភ្លើងស្តុប ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ខាងជើងផ្លូវ មុខគណៈរដ្ឋមន្ត្រី ឈានដល់រៀបការ៉ូឡា លើចិញ្ចើមផ្លូវហើយ

ភ្នំពេញ ៖  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រជាមួយនឹងការអ៊ុតកៅស៊ូនៅខាងជើងផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ចប់ហើយ ហើយបើគិតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »

នៅថ្ងៃ​ទី​២៣ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,១០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៣ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,១០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើយោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ... Read More »

ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស

ភ្នំពេញ៖ អតីតារាចម្រៀងប្រុសល្បីឈ្មោះលោក ជីដេវីត បានសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនាហើយកាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ។ ​មុនមួយថ្ងៃនៃការសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា ជី ដេវីតធ្លាប់បង្ហើបពិការចាកចេញ និងឃ្លាតពីក្រុមការងារមួយរយៈ។ ទើបតែដល់ថ្ងៃសាងភ្នួសទើបមានការភ្ញាក់ផ្អើល ដោយមានទាំងវត្តមានគូស្នេហ៍ និងក្រុមគ្រួសារចូលរួម។ ... Read More »

អាជីវកម្មខ្នាតតូចនៅកម្ពុជា​នៅតែមានក្តីសុទិដ្ឋិនិយម​លើ​អនាគត​របស់ខ្លួន ទោះបីជា​មានវត្តមានជំងឺកូវីដ-19 ក្ដី

ភ្នំពេញ៖ថ្ងៃទី២៣ ខែកក្ដដា  ទោះបីជាអាជីវកម្មខ្នាតតូចនិងមធ្យម ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលកើតចេញពីការរាតត្បាតជាសកលនៃវីរុសកូវីដ–១៩ក៏ដោយ ក៏ម្ចាស់អាជីវកម្មទាំងនោះនៅកម្ពុជាភាគច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអាជីវកម្មរបស់ពួកគេ។ នេះបើយោងតាមការរកឃើញរបស់របាយការណ៍ស្ទង់មតិមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ ៥២ ភាគរយនៃម្ចាស់អាជីវកម្មដែលបានស្ទង់មតិនៅកម្ពុជាបានឲ្យដឹងថាថ្វីត្បិតពួកគេនៅតែប្រឈមនឹងបញ្ហាអាជីវកម្ម ជាពិសេសបញ្ហាលំហូរសាច់ប្រាក់វិនិយោគក្ដី  ក៏ពួកគេនៅតែមានសុទិដ្ឋិនិយម ចំពោះអាជីវកម្មរបស់ពួកគេដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយឈ្មោះថា «ស្ថានភាពអាជីវកម្មខ្នាតតូច»  ចេញផ្សាយដោយក្រុមហ៊ុនFacebook ... Read More »

ហាងខារ៉ាអូខេយីហោហុងកុងលួចលាក់បើកឲ្យភ្ញៀវចូលច្រៀងត្រូវនគរបាលខេត្តកណ្ដាលធ្វើការណែនាំឱ្យគោរពតាមកិច្ចសន្យា

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា ហាងខារ៉ាអូខេយីហោហុងកុង លួចលាក់បើកឲ្យភ្ញៀវចូលច្រៀងមិនស្ដាប់ការណែនាំរបស់ក្រសួងពាក់ព័ន្ធនោះ លោកឧត្តមសេនីយ៍ត្រី​ឈឿន សុចិត្ត​ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ រឿន​ ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះធ្វើអន្តរាគមន៍កាលពីយប់ថ្ងៃទី២២ ខែកក្កដា ... Read More »

កោះតៃវ៉ាន់នឹងប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍​China Airlines បញ្ចៀសការយល់ច្រឡំថាជារបស់ចិន

អន្តរជាតិ៖ សភាតៃវ៉ាន់បានអនុម័តប្តូរឈ្មោះ​ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះនេះដើម្បីបញ្ចៀស​ការយល់ច្រឡំថាជាក្រុមហ៊ុនអាកាសចរណ៍របស់ចិន​។ សារព័ត៌មាន ​AFP បានផ្សាយថា​ក្រុមអ្នកបង្កើតច្បាប់​កោះតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែកក្កដា បានបោះឆ្នោត​ប្តូរឈ្មោះក្រុមហ៊ុន​ China Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ក្នុងគោលដៅបញ្ចៀសការយល់ច្រឡំថាជាក្រុមហ៊ុន​របស់ចិន។ ក្រុមហ៊ុន China Airlines (CAL) ... Read More »

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ក្នុងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ... Read More »

ចិន នឹងវៀតណាមបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ កាលពីថ្ងៃអង្គារទី២១ ខែកក្កដាថ្មីៗនេះ មានកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការដឹកនាំចិន – វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ ។ នេះបើយោងតាមទីភ្នាក់ងារAKP ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​នេះ។ លោក Wang Yi ... Read More »

ដំរីដ៏ឯកាមួយក្បាលឈ្មោះ Kaavan មានវ័យ ៣៣ឆ្នាំ កំពុងធ្វើដំណើរពីប៉ាគីស្ថានមករស់នៅកម្ពុជាវិញ

អន្តរជាតិ៖ បើយោងតាមការឲ្យដឹងរបស់អ្នកជំនាញសត្វក្នុងប្រទេសប៉ាគីស្ថាន លោក Safwan Shahab Ahmad បានឲ្យដឹងនៅថ្មីៗនេះថាសត្វដំរីដ៏កំសត់មួយក្បាលឈ្មោះ Kaavan បានបញ្ជេញអាកប្បកិរិយាខុសប្រក្រតីហាក់បីដូចជាមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីដៃគូរបស់វាឈ្មោះSaheli បានស្លាប់តាំងពីឆ្នាំ ២០១២មកម្លេះ ហើយវាត្រូវនៅឯកោតែម្នាក់ឯង ។ ដោយសារតែមូលហេតុទាំងអស់នេះ ... Read More »

រដ្ឋមន្រ្តីការងារ ចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម

ភ្នំពេញ៖ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាតិឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ... Read More »

បុរសម្នាក់ស្លាប់ អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ, មន្រ្តីជំនាញសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គ

   ខេត្តត្បូងឃ្មុំ៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថាមានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោក កែវ ... Read More »

លោកស្រី ឡោក ខេង ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នូវកម្មវិធី យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ Girl2Leader

ភ្នំពេញ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកអគ្គរាជទូតអ្នកដឹកនាំនយោបាយជាស្រ្តី (Women ... Read More »

ឃាត់ខ្លួនមន្ត្រីប៉ូលិសអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ៧នាក់ ពាក់ព័ន្ធរឿងលួចរត់ពន្ធគ្រឿងញៀននិងចាប់មនុស្សធ្វើទារុណកម្មដោយខុសច្បាប់

អន្តរជាតិ៖ យោងតាមសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា មន្ត្រីប៉ូលិសចំនួន ០៧នាក់មកពីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ត្រូវបានឃាត់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលួចរត់ពន្ធគ្រឿងញៀននិងចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម ... Read More »

អ្នកទេសចរកាន់តែចាប់អារម្មណ៍តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ

ខេត្តរតនគិរី៖ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរីបានកំពុងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។ យោងតាមការឲ្យដឹងពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីភ្ញៀវទេសចរចូលមកលេងកំសាន្ដនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង គិតចាប់ពីខែមករា រហូតដល់ខែ កក្កដា ឆ្នាំ២០២០ មានចំនួន ២៧ក្រុម មានចំនួនមនុស្សសរុប១០៧នាក់ ... Read More »

ចៅហ្វាយខេត្តមណ្ឌលគិរី គិតយ៉ាងណា ខណៈសម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជា​អោយ​ស្រាវជ្រាវ​ករណី​ ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​

ខេត្តមណ្ឌលគិរី៖ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ បានចេញសេចក្ដី​សម្រេច​ស្ដីពី​ ការ​បង្កេីត​ក្រុម​ការងារ​អន្តរក្រសួង​ ដេីម្បី​ចុះសិក្សាស្រាវជ្រាវ​ លេីករណី​ការកាប់រាន​ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃខុស​ច្បាប់​ ... Read More »

សែលកាតផ្តល់ជូនកាដូនៅចុងសប្តាហ៍នេះឥតគិតថ្លៃដល់អតិថិជនរបស់គម្រោង 4U ទាំងអស់

ភ្នំពេញ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2020សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន ... Read More »

ក្រសួងសុខាភិបាលប្រកាសរកឃេីញការផ្ទុះឡើង នៃជំងឺឈីកគន់ហ្គន់យ៉ានៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖​ មន្ត្រីក្រសួង​ សុខា​ភិបាលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានចេញសេចក្តីជូនព័ត៌មានពី​ ការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា (Chikungunya) ហៅកាត់ថា ឈីក (CHIK)​ ស្ថិតនៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈសេច​ក្តីជូនដំណឹងខាងលេីបាន​បញ្ជាក់ថា​ ក្នុងពេលថ្មីៗនេះ ... Read More »

Cellcard អបអរអតិថិជនឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ម្នាក់ទៀតហើយ នៅក្រុងប៉ោយប៉ែត

សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី សេន អាហ្វីនី ជាអ្នកឈ្នះរង្វាន់១០០ ... Read More »

លោកត្រាំ​ប្រកាសថានឹងបន្តបិទស្ថានកុងស៊ុលចិននៅអាមេរិកបន្ថែមទៀត

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​ប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងបន្តបិទ​ស្ថាន​កុងស៊ុលចិនជាបន្តទៀត​​ ក្រោយ​ពីប្រកាសបិទស្ថានកុងស៊ុលនៅទីក្រុង Houston។នៅពេលនេះដែរ​អាមេរិក​បានស្នើឲ្យចិនបន្តបិទស្ថានកុងស៊ុល​នៅរដ្ឋតិចសាស់ ជាបន្តទៀត។​​ ពាក់ព័ន្ធនឹងការបិទស្ថានកុងស៊ុល​ចិន​នៅទីក្រុង Houston​នេះ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក​​​ ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍​និងអាស៊ីប៉ាស៊ីហ្វិក​លោកDavid Stilwell បានលើកឡើងពីមូលហេតុដែលឱ្យនាំអាមេរិក​បិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ។ ... Read More »

ក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី

ភ្នំពេញ៖ បើយោងតាមសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសត្វ ក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី។ គេឃើញមានវត្តមានក្ងោករស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ការពារធម្មជាតិ។ អម្បូរសត្វក្ងោកបៃតង ជាប្រភេទសត្វកម្រមួយប្រភេទ កំពុងទទួលការគម្រាមកំហែងដល់ពូជពង្សនៅភពផែនដី។ ក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ... Read More »

ព្រេងខ្មែរ÷រឿង វត្ត​សំពៅ​ប្រាំ

វត្ត​សំពៅ​ប្រាំ ឋិត​នៅ​លើ​ខ្ពង់​រាប​នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ រាជការ​បាន​តែង​តាំង​ជា​ទីក្រុង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រ ។ ភ្នំនេះ ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ គេ​កាត់​ចេញ​ដោយ​ឡែក ជា​បុរី​មួយ, ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស ... Read More »

ពេលនេះទីក្រុងញូវយ៉កនាំមុខលើរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយជាសម្បុកកូវីដ​-១៩​ច្រើនជាងគេបំផុតនៅអាមេរិក

អន្តរជាតិ៖នៅពេលនេះរដ្ឋកាលីហ្វ័រនីញ៉ាបាននាំមុខលើទីក្រុងញូវយ៉កក្លាយទៅជា​ទីតាំងដែលមានករណីឆ្លងកូវីដ​-១៩​ច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ក្នុងរយៈពេល​២៤ម៉ោង​កន្លងមក នៅកាលីហ្វ័រនីញ៉ា​មានករណីឆ្លងកូវីដ-១៩​ដល់ទៅ​៤.៧០០ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប៤១៤.០០០នាក់​។ ចំណែកនៅញូវយ៉កវិញ​មានអ្នកឆ្លងកូវីដ​-១៩​សរុប​ ៣២.០០០នាក់ និងស្លាប់ច្រើនជាងគេបំផុត​នៅអាមេរិក​ ដោយមានអ្នកស្លាប់សរុប​៣២ពាន់នាក់​។ ចំណែកកាលីហ្វ័រនីញ៉ា​ដែលពេលនេះមានអ្នកឆ្លងច្រើនជាងគេបំផុតនោះ មានអ្នកស្លាប់តែ​៨ពាន់នាក់ប៉ុណ្ណោះ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា​​ប្រសិនបើកាលីហ្វ័រនីញ៉ា ​ដែលជារដ្ឋមានពលរដ្ឋច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក គឺជាប្រទេសមួយនោះ នឹងស្ថិតនៅលំដាប់ទី៥នៅលើពិភពលោក​​​។ ... Read More »

ក្រុមជនសង្ស័យប្រុសស្រី៤នាក់ ជាមុខសញ្ញាឆក់កាបូប ត្រូវកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួង ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ចំនួន៤នាក់ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិជប៉ុនម្នាក់បានសម្រេច កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ នៅចំណុចផ្ទះលេខ២៤ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកង៉េង ... Read More »

កាន់តែធ្ងន់ធ្ងរហើយ! ប្រទេសប្រេស៊ីល ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ រកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុតជាង ៦ម៉ឺនករណី

អន្តរជាតិ៖ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសប្រេស៉ីល ខណៈរកឃើញអ្នកឆ្លងជំងឺ COVID-19 ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះករណីឆ្លងថ្មីមានរហូតដល់ទៅ ៦៧,៨៦០នាក់ ដែលនេះជាចំនួនច្រើនបំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងដំបូងនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ។ មិនតែប៉ុណ្ណោះ បើគិតត្រឹម ២៤ម៉ោងក្នុងថ្ងៃតែមួយ អ្នកជំងឺសរុប១,២៨៤នាក់ទៀត ... Read More »

ចង់ដឹងទេពី សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ,ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

ភ្នំពេញ៖ សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ក្នុងកិច្ចសហការរវាង ក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ តាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន មិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាតិនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោនតែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រី កញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបន្តថា៖ ... Read More »

ចិនក្ដៅស្លឹកត្រចៀក៖ ព្រមានអង់គ្លេសគួរកែកំហុសរបស់ខ្លួនជាបន្ទាន់! ខណៈដែលការផ្តល់សញ្ជាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើ ខុសច្បាប់អន្តរជាតិ

អន្តរជាតិ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស បានប្រកាសថាគោលនយោបាយថ្មីរបស់ចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យប្រជាជនហុងកុង ស្នើសុំសញ្ជាតិអង់គ្លេស គឺជាការរំលោភលើច្បាប់អន្តរជាតិនិងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ មិនតែប៉ុណ្ណោះប្រទេសចិន ប្រឆាំងដាច់ខាតលើគោលនយោបាយនោះ និងថែមទាំងបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញ ប្រសិនបើអង់គ្លេសមិនលុបចោល ... Read More »

ប្រមុខ​ការពារជាតិ​អាមេរិក គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដើម្បី​ជជែក​គ្នា​ពី​ការជំរុញ​ទំនាក់ទំនង​អំឡុងពេល​មាន​វិបត្តិ

អន្តរជាតិ៖ លោក ម៉ាក អេ​ស្ពើ​(Mark Esper) រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកបាន​អះអាងកាលពីថ្ងៃទី​២១ ខែកក្កដាថ្មីៗនេះថា ខណៈដែល​មហាអំណាច​ប្រទេសទាំងពីរ​ កំពុងមាន​បញ្ហា​ប្រទាំង​ប្រទើស​លើ​ភូមិសាស្ត្រ​នយោបាយនិង​វិបត្តិ​ជំងឺ​សាកល​ជាដើមនោះ លោក​គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិនដើម្បី​ជជែក​គ្នា​ពី​ការជំរុញ​ទំនាក់ទំនង​អំឡុងពេល​មាន​វិបត្តិទាំងនេះ ។ ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បានចេញផ្សាយថា ការអះអាងរបស់លោករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិករូបនេះ ... Read More »