ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រលឹងចេញស៊ីព្រលិត! ! ធ្លាក់ដុំថ្មពីអគារសំណង់ចាស់ ចំរថយន្តមួយគ្រឿង​ គ្មានអ្នករបួស

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារចាស់ រស់ទាំងភិតភ័យខណ:មានដុំថ្មធ្លាក់ពីលើដំបូលអគារ ចំរថយន្តម៉ាកព្រូស មួយគ្រឿង​ តែមិនមានមនុស្សរងរបួសនោះទេ ។ ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជាក្រោម នៅចំណុចស្តុបBS សំណង់អគារចាស់ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

ពស់ថ្លាន់មួយក្បាលមករកស៊ីមាន់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យមន្ត្រីបរិស្ថាន

ខេត្តរតនគិរី៖ ពស់ថ្លាន់មួយក្បាលលូនចូលផ្ទះអ្នកភូមិរកស៊ីមាន់ត្រូវប្រជាពលរដ្ឋប្រទះឃើញទាន់ក៏ចាប់ប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅលែងនៅក្នុងឧទ្យានជាតិ។ ការប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់១០គីឡូក្រាមហើយចាប់បានប្រគល់ឱ្យមន្ត្រីបរិស្ថាននោះនៅព្រឹកថ្ងៃទី២៤ខែ កក្កដាឆ្នាំ២០២០ចំណុចផ្ទះរបស់លោកកែវសាង ស្ថិតនៅភូមិជ្រី សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ហើយគាត់បានយកទៅប្រគល់ឱ្យខាងមន្ត្រីបរិស្ថានដើម្បីយកទៅលែងនៅក្នុងព្រៃឧទ្យានជាតិតាមរយៈលោក ផុនស៊ូខុន អនុប្រធានការិយាល័យ ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី។ លោកកែវសាង ... Read More »

ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះរោងចក្រនៅផ្លូវ​ ឌួង​ ងៀប​

ភ្នំពេញ​ ៖​ មានរោងចក្រកាត់ដេរ​សំលៀបបំពាក់មួយកន្លែងក្រុមហ៊ុន​ គួយ​ តាយហ័រ​ សេង​សីន​ ហ្វេងជីង​ (ខេមបូឌា)​ហ្គាមេន​ ស្ថិតជាប់ផ្លូវ​ ឌួង​ ងៀប​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ ត្រូវបានឆ្លងចរន្តភ្លេីងឆេះកន្លែងប៊ីតុងវុិចខ្ចប់​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការិនីកំពុងធ្វេីការ​ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ​៖​ រៀប​ចំទុកដាក់ នាយទាហានជំនាញឱ្យ​ចំគោលដល់ដៅ

ខេត្ត​កំពង់ស្ពឺ៖ មេៗតាមស្ថាប័នកងឯក​ភាពនៃកងយោធពលខេមរៈភូមិន្ទ ត្រូវចេះចាត់ចែង រៀបចំ ទុកដាក់ នាយទាហានជំនាញ ឱយចំគោលដល់ដៅ។ ចំពោះអ្នកជំនាញបច្ចេកទេស ឯកទេស ទេីបមាន​ការរីកចម្រីន ក្នុងការកសាងធនធាន​មនុស្ស បំរេីសេច ក្តីត្រូវការ ដេីម្បី​ប្រសិទ្ធភាព ការងារជំនាញក្នុងពេលចាំបាច់។ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាគណៈអធិបតីប្រកាសតំណែង មេបញ្ជាការ និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

លោកឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធានចំណតរថយន្តផ្សារដើមគបើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានថានឹងដកប្រធានផ្សារដើមគ និងប្រធានចំណតរថយន្តផ្សារនេះប្រសិនបើពួកគាត់ នៅតែធ្វើការមិនចុះសម្រុងគ្នា ដោយមិនសហការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសផ្លូវចេញចូលតែម្តង ព្រមទាំងបង្កការថ្នាំងថ្នាក់ដល់អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគកាលពីថ្ងៃទី ... Read More »

អណ្តូងទឹកស្អាតចំនួន១៧ ដាក់សម្ពោធឲ្យពលរដ្ឋប្រើប្រាស់នៅស្រុកចំនួន២ ក្នុងខេត្តក្រចេះ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក វ៉ា ថនអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញប្រារព្ធពិធីដាក់សម្ពោធឲ្យប្រជាពលរដ្ឋចំនួន២ស្រុក ក្នុងខេត្តក្រចេះ គឺស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សរុបចំនួន៣៨៤គ្រួសារ ប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១៧ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

គ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងនោះបានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមវិធីសាស្ត្រ និងយុទ្ធនាការនានារបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការចូលរួមគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ ... Read More »

រសៀលនេះ លោក ច្រឹង ខ្មៅ ចូលកាន់តំណែង ជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ។ សូមជម្រាបថា៖ ពិធីប្រកាសចូលកាន់តំណែងរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ... Read More »

ឃាត់ខ្លួនក្រុមមេក្លោងជំនាញឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា”វីង” បាន៣នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា”វីង” ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះបានជាច្រើនលើក ពេលនេះត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ... Read More »

ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្ស លើការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់

ភ្នំពេញ ៖ ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាល សហការគ្នារៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលជាមន្រ្តីឧទ្យានុរក្ស ពីការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្ត ដោយមានការចូលរួមពីមន្រ្តីឧទ្យានុរក្សមកពីខេត្តព្រះសីហនុ កំពង់ស្ពឺ និងកោះកុង ។ លោកអ៊ុក ... Read More »

សូមអ្នកប្រកបអាជីវកម្មលក់ហ្គាស អនុវត្តតាមច្បាប់កំណត់ បទដ្ឋានបច្ចេកទេសដើម្បីបញ្ចៀសហានិភ័យកើតឡើង

ភ្នំពេញ៖ បញ្ហាលក់ហ្គាស ជាហានិភ័យបំផុត ប្រសិនបើអ្នកធ្វើអាជីវកម្មមិនគោរពច្បាប់អនុញ្ញាត គ្មានបទដ្ឋានបច្ចេកទេស ឬខ្វះការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ អាជ្ញាធរនេះជាដើម ងាយនឹងកើតយថាហេតុណាមួយ។ មានស្ត្រីម្នាក់បានរងគ្រោះដោយសារការផ្ទុះហ្គាសបង្កជាអគ្គិភ័យ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូចពេញ បានសរសេរលើFacebook របស់ខ្លួនថា៖ ជំរាបសួរសម្តេចជាទីគោរព នាងខ្ញុំជាសមាជិកគ្រួសារដែលរងគ្រោះថ្នាក់ ... Read More »

បូឡាវី​ពន្យារពេលបោះឆ្នោតជាលើកទីពីរ ដោយសារតែកូវីដ​-១៩

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលបូឡាវី បានប្រកាសឲ្យដឹងថា ប្រទេសនេះ​បានសម្រេច​ពន្យារពេលបោះឆ្នោតជាលើកទីពីរ​ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩​។ តាមគម្រោងការពន្យារពេលរហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២០ ។ សារព័ត៌មាន​AFPបានផ្សាយថា ​ការបោះឆ្នោតនៅក្នុងប្រទេសបូឡាវី​ ពេលដំបូង​ឡើងគម្រោងរៀបចំឡើងនៅខែ ឧសភា ប៉ុន្តែក្រោយមកបានពន្យារដល់ថ្ងៃទី​៦ខែកញ្ញា ក្រោយប្រទេសនេះបាន ដាក់បម្រាមគោចរ​​ប្រឆាំងកូវីដ​-១៩ ... Read More »

យុវជន២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ

  ខេត្យស្វាយរៀង៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ជិះម៉ូតូជែងរថយន្តមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ... Read More »

មេដឹកនាំវៀតណាម៖ ចេញបញ្ជាឲ្យផ្អាកការនាំចូលសត្វព្រៃ មិនថាងាប់ ឬ រស់ ក៏ដោយ

អន្តរជាតិ៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ បានចេញសារាចរស្ដីពីវិធានការជាបន្ទាន់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសត្វព្រៃ ។ ដោយបទបញ្ជានឹងផ្អាកការនាំចូលសត្វព្រៃនេះ លោកសង្កត់ធ្ងន់លើទស្សនៈថេររបស់ វៀតណាមលើការរឹតបន្តឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិស្តីពីសត្វព្រៃដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តជាមួយអន្តរជាតិរបស់ខ្លួន។ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយដាក់លូរំដោះទឹកលិច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា​​​  ឆ្នាំ២០២០នេះ លោក វ៉ា  សាវឿន ​ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំក្រុមការងារសង្កាត់ចុះពិនិត្យផ្លូវមួយខ្សែ​ ដែលមានប្រវែងប្រហែល២០០ម៉ែត្រដែលរងនូវការលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់​បំបែក  សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  និងដាក់គ្រឿងចក្រកាយតាមបណ្តោយផ្លូវខាងលើដើម្បីដាក់លូរំដោះទឹកកុំឲ្យមានការជន់លិចជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះមានការលំបាកក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ។ ... Read More »

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។    ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ... Read More »

ប្រមុខWHO៖ ច្រានចោលការចោទប្រកាន់របស់អាមេរិកថា លោកមានតួនាទីនេះ ដោយសារចិនជាអ្នកជួយ

អន្តរជាតិ ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានចោទប្រកាន់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភព(WHO)ថា លោកជំពាក់មុខតំណែងរបស់លោកជាមួយនឹងការដោះដូរជាមួយប្រទេសចិន។ប្រធានអង្គការសុខភាពពិភព ក៏បានច្រានចោលនូវការចោទប្រកាន់នេះថា ជារឿងមិនពិត ។ ទាំងនេះមានន័យថា៖ ... Read More »

ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%។ សូមជម្រាបថា៖ នាទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួនក្រោមដើមស្វាយផ្ទះឪពុកមាទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដើមស្វាយខាងកើតផ្ទះឪពុកមារបស់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឆែម ឆន អាយុ៤៧ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំក្បែរកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបានមកធ្វើការពិនិត្យសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយបានយកខ្សែនីឡុងពណ៌សចងកនៅមែកស្វាយខាងត្បូងផ្ទះឪពុកមាបង្កើតរបស់ខ្លួនខណៈមិនមានស្នាកស្នាមអ្វីសម្គាល់ថាជាអំពើឃាតកម្មអ្វីនោះទេ។ បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយមានទាំងជំងឺសរសៃប្រសាទទៀតផង។ ... Read More »

ក្រុមយុវជននិស្សិត​ថៃ៖ ​បន្តប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បី​តវ៉ា​ទាមទារឲ្យលោក ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែងតំណែង និង​រំលាយ​សភា​ចោល

អន្តរជាតិ៖ នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដាម្សិលមុិញនេះ ក្រុមយុវជន​និស្សិតប្រទេសថៃ​ រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បីនាំគ្នាធ្វើតវ៉ា​ទាមទារឲ្យ​រដ្ឋាភិបាលថៃ ដែល​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធចន្ទ​អូ​ចា លាលែង និង​រំលាយ​សភា​ចោល​។  ការធ្វើបាតុកម្ម​បែបនេះ បើទោះជា​រង​ការព្រមាន​ពី​អាជ្ញាធរ​ថា ការធ្វើ​បាតុកម្ម​នេះ​ខុសច្បាប់​ព្រោះ​ល្មើស​បម្រាម COVID-19 ក្ដី ... Read More »

បុរសម្នាក់មានសតិមិនល្អអង្គុយផឹកតាមចិញ្ចេីមផ្លូវ ខណៈរថយន្តបេីកឆ្លងកាត់ក្រោកឈរដួលចូលក្រោមរថយន្តកិនស្លាប់គួរឱ្យរន្ធត់

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរសុខៗស្រាប់តែបុរសម្នាក់ដែលកំពុងអង្គុយផឹកស្រាបៀរងេីបឈរឡើងហេីយបានដួលចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗនោះរថយន្តបានបើកបន្តទៅមុខទៀតរហូតទៅដល់ជិតផ្លូវជាតិលេខ៣ទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរ។ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសយោធា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ... Read More »

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើសកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ... Read More »

Twitter ប្រកាសថា៖ ប្រាក់ចំណូលរបស់ខ្លួនបានពីការផ្សាយពាណិជ្ជកម្ម ធ្លាក់ចុះ ២៣% ដោយសារបញ្ហាកូវីដ-១៩

អន្តរជាតិ៖ ក្រុមហ៊ុនTwitter ដែលជាបណ្ដាញសង្គម បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០ ដោយនៅក្នុងនោះប្រាក់ចំណូលដែល ទទួល បានខុសពីការរំពឹងទុករបស់អ្នកវិភាគ ហើយអ្វីដែលពិសេសនោះគឺ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃកើនឡើងខ្ពស់ហួសពីការស្មាន។ ប៉ុន្តែប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មវិញគឺធ្លាក់ចុះ ២៣% បើធៀបនឹងឆ្នាំ២០១៩»។ យោងតាមការចេញផ្សាយសារព័ត៌មាន CNBC ... Read More »

ស្ពានអាកាសថ្មើរជើងផ្សារដើមគ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង  ក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។       លោក ឃួង ... Read More »

ចិនគ្រោងបិទស្ថានកុងស៊ុល អាមេរិក​នៅកោះហុងកុង

អន្តរជាតិ៖ ពលរដ្ឋចិន​ជាច្រើនមានបំណងចង់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បិទទ្វារស្ថានកុងស៊ុលអាមេរិក នៅកោះហុងកុង​ និង​ម៉ាកាវ​ដើម្បីតបត ជាមួយអាមេរិកដែលបានបិទស្ថានទូតចិននៅទីក្រុងHouston ។ នៅក្នុងការស្ទង់មតិ​របស់បណ្តាញព័ត៌មានGuancha បានបង្ហាញឲ្យឃើញថា ពលរដ្ឋ​ចិន​ដល់ទៅ​៦៦ភាគរយចង់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបិទស្ថានទូតចិននៅកោះហុងកុង ​ ក្វាងចូវ និងម៉ាកាវ។ ជាមួយគ្នានេះដែរ ពលរដ្ឋចិនក៏បានថ្កោលទោសដល់អាមេរិកដែលបាន ជ្រៀតជ្រែកចូលបញ្ហាកោះហុងកុងផងដែរ​។ ... Read More »

បុរសចំណាស់ម្នាក់ស្លាប់ក្បែរចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរចិញ្ចើមផ្លូវ​ ដែលការស្លាប់នេះគេសង្ស័យថាជាករណីខ្យល់គរ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៀង អៀវលី ភេទប្រុស អាយុ៦០ឆ្នាំ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភដល់ក្មេងស្រីដែលត្រូវស្ត្រីកំណាច ឆូតមុខរបួសជាង១០០ថ្នេរ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរចំពោះកុមារីអាយុ ៥ឆ្នាំ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកាំបិតឆូតផ្ទៃមុខ ក ច្រមុះ និងដៃនោះ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ... Read More »

FBI អាមេរិក៖ កំពុងចាត់វិធានការក្តៅ ដើម្បីស៊ើបអង្កេតជនជាតិចិនជាច្រើននាក់ ពីបទលាក់បាំងសមាជិកភាព នៅក្នុងកងទ័ពប្រជាជនចិនPLA

អន្តរជាតិ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកហៅកាត់ថា FBI បានធ្វើការសួរនាំអ្នកកាន់ទិដ្ឋាការជនជាតិចិនជាច្រើននាក់ ដែលរស់នៅក្នុងទីក្រុងចំនួនច្រើនជាង ២៥ របស់សហរដ្ឋអាមេរិក ពីបទសង្ស័យថា បានលាក់បាំងអត្តសញ្ញាណ​ជាសមាជិកយោធាចិនរបស់ពួកគេខណៈជនជាតិចិន ០៣នាក់ហើយត្រូវបានឃាត់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២០ (ក្នុងពេលវេលានៅវ៉ាស៊ីនតោន) ... Read More »