ក្រុមអធិរាជស Real Madrid បានផ្តួលក្រុម Barcelona ក្នុងការប្រកួត El Clasico ដើម្បីប្រជែងកំពូលតារាង La Liga ហើយទុកឱ្យក្រុមរបស់លោក Ronald Koeman ធ្លាក់ទៅលេខ៨ក្នុងតារាង។ ... Read More »
បងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដូច្នេះសូមបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ ពិសេសឥឡូវនេះទឹកស្ទឹងបានហក់ឡើងខ្លាំងហូរចូលភូមិវាលថ្លាន់ហើយ បណ្តាយឱ្យលំនៅឋានមួយចំនួនរងការលិចលង់ ។ រដ្ឋបាលខណ្ឌដង្កោ បញ្ជាក់ថា, អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ... Read More »
អភិបាលខណ្ឌដូនពេញ ដឹកនាំមន្រ្តីសហការជាមួយតំណាងក្រុមហ៊ុនមីហ្ស៊ូដា(Mizuda) រៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងសេវាដឹកជញ្ជូនសំរាម និងសំណល់រឹងក្នុងមូលដ្ឋាន
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានសហការជាមួយក្រុមហ៊ុនមីហ្ស៊ូដា សានីថេសិន(ខេមបូឌា) នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលា ស្ដីពីការគ្រប់គ្រងសំរាម ... Read More »
លោក សុខ លូ អនុញ្ញាតឱ្យអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP) និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលបានអនុវត្ត
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាល ... Read More »
កីឡាការិនី Gidey របស់ប្រទេសអេត្យូពីបំបែកកំណត់ត្រាពិភពលោករត់ពាក់កណ្តាលម៉ារ៉ាតុង
កីឡាការិនី Letesenbet Gidey របស់ប្រទេសអេត្យូពីបានបំបែកឯកទកម្មពិភពលោករត់ពាក់កណ្តាលម៉ារ៉ាតុងស្ត្រី កាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ក្នុងរយៈពេល១ម៉ោង២នាទី និង៥២វិនាទីនៅឯព្រឹត្តិការណ៍Valencia Half Marathon Trinidad Alfonso EDP ។ កីឡាការិនី Gidey វ័យ២៣ឆ្នាំ ... Read More »
ស្លាប់៤នាក់និងរងរបួសធ្ងន់១នាក់ករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិតនិងស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់៤នាក់និងរងរបួសធ្ងន់១នាក់ក្នុង២ករណីផ្សេងគ្នាដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិតនិងស្រុកស្វាយទាប ។ សមត្ថកិច្ចគនរបាលខេត្តស្វាយរៀងបានឲ្យដឹងថាកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៤ខែតុលាឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបរស្របទិសគ្នា លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៩និង១៤០ស្ថិតក្នុងនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានម៉ូតូមួយគ្រឿងម៉ាកBEAT ពណ៌ក្រហម ទិសដៅពីលិចទៅកើត ... Read More »
អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែតុលា! អប់រំផ្សព្វផ្សាយច្បាប់ ២៧៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៥៩នាក់ (យានយន្ត ១០៦គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ ឃាត់ខ្លួនមនុស្ស (អប់រំ និងពិន័យ) ៦៧នាក់ (បញ្ជូនទៅតុលាការ)ម្នាក់ និងពិន័យជាប្រាក់ ៣៤,០០០,០០០រៀល
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។ ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃនេះ !
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ។ សម័យប្រជុំថ្ងៃនេះមានរបៀបវារៈចំនួនបួន ដែលត្រូវបានពិភាក្សា និងអនុម័ត ... Read More »
ហេង ស្រីពេជ្រ ជួបទុក្ខធំក្រោយប្អូនប្រុសត្រូវក្រុមក្មេងស្ទាវកាប់រហូតបាត់បង់ជីវិតទាំងអយុត្តិធម៌
ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាពន់ពេកក្រោយពីតារាសម្តែងកញ្ញា ហេង ស្រីពេជ្រ បានបង្ហោះសារឈឺចាប់ និងមានទុក្ខធំក្រោយពីប្អូនប្រុសបង្កើតរបស់នាងបានស្លាប់បាត់បង់ជីវិតព្រោះតែករណីឃាតកម្មមួយ ដែលវាបានកើតមានឡើងកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១នៅក្នុងទីរួមខេត្តកំពង់ស្ពឺ។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងហេង ស្រីពេជ្រក៏បានធ្វើការបង្ហោះនូវរូបថត និងវីដេអូសកម្មភាពក្រុមក្មេងស្ទាវដែលជិះម៉ូតូជាច្រើនគ្រឿងដេញកាប់សម្លាប់ប្អូនប្រុសបង្កើតរបស់នាងយ៉ាងព្រៃផ្សៃបំផុត។ សារនិងវីដេអូនេះក៏លេចចេញនូវការបញ្ចេញយោបល់ជាច្រើនដែលបង្ហាញពីការព្រួយបារម្ភលើសន្តិសុខនៅក្នុងទីរួមខេត្តកំពង់ស្ពឺដែលមានក្មេងទំនើងបង្កសកម្មភាពបែបនេះ ... Read More »
រដ្ឋប្រហារយោធានៅស៊ូដង់ ថ្នាក់ដឹកនាំជាច្រើនត្រូវបានចាប់ខ្លួន នាយករដ្ឋមន្ត្រីត្រូវឃុំខ្លួនក្នុងផ្ទះ
បណ្តាញទូរទស្សន៍ Al Hadath TV បានផ្សាយថា កម្លាំងទាហានបានចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិលជាច្រើនរូប នៅព្រឹកថ្ងៃទី ២៥ខែតុលានេះ។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យបានអំពាវនាវដល់ពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងរាល់ការធ្វើរដ្ឋប្រហារដោយយោធា។ ប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងទាហាន បានសម្រុកចូលក្នុងផ្ទះទីប្រឹក្សានាយករដ្ឋមន្ត្រី Abdalla ... Read More »
បុរសម្នាក់ជាថៅកែទិញលក់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធប្រើសែកស្អុយ២សន្លឹកជាង២០ម៉ឺនដុល្លារអាមេរិក
ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ជាថៅកែរកស៊ីទិញលក់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា រួចបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបានករណីប្រើប្រាស់មូលប្បទានបត្រអត់មានសាច់ប្រាក់(សែកស្អុយ)ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។ សមត្ថកិច្ចបានឲ្យដឹងថា ថៅកែទិញលក់រថយន្តនោះឈ្មោះ ផាត វុទ្ធី ... Read More »
ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់ថែទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាង រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅកាត់ថា “ខានូភី ស៊ែន(Canopy Sands)” ដែលជាសមាជិកនៃក្រុមហ៊ុន ... Read More »
អាមេរិកដាក់ពលរដ្ឋរុស្ស៊ីដែលសុំវីសាចូលទឹកដីអាមេរិកក្នុងបញ្ជីក្រុមមនុស្សគ្មានផ្ទះសម្បែង
នៅថ្ងៃទី២៤ខែតុលា រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានសម្រេចដាក់ពលរដ្ឋរុស្ស៊ីសុំទិដ្ឋាការចូលក្នុងទឹកដីអាមេរិក ស្ថិតនៅក្នុងបញ្ជីពលរដ្ឋគ្មានផ្ទះសម្បែង ដើម្បីឲ្យពួកគេអាចដាក់លិខិតសំុវីសាទៅកាន់ប្រទេសទីបី។ ការសម្រេចខាងលើកើតឡើង ក្រោយពេលដែលពលរដ្ឋរុស្ស៊ីដាក់លិខិតសំុវីសានៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ក្រោយស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសរុស្ស៊ីផ្អាករាល់សកម្មភាពផ្តល់វីសាតាំងពីខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទីក្រុងមូស្គូ ហាមស្ថានទូតអាមេរិកជ្រើសរើសបុគ្គលិកជាជនជាតិរុស្ស៊ី។ អាមេរិកបានសម្រេចដាក់ពលរដ្ឋរុស្ស៊ីសុំវីសាក្នុងបញ្ជីជនគ្មានផ្ទះសម្បែង ប្រសិនបើពួកគាត់មកពីតំបន់ដែលមិនមានតំណាងស្ថានទូតអាមេរិក ឬស្ថានទូតមិនអាចផ្តល់វីសាឱ្យបានដោយសារតែបញ្ហាសន្តិសុខ ... Read More »
មនុស្ស២នាក់ផឹកស៊ីស្រវឹងជោកជាំបើករថយន្តធ្លាក់ទឹកព្រែកលង់ស្លាប់នៅស្រុកកោះធំ
ខេត្តកណ្តាល៖ មនុស្ស២នាក់ ម្នាក់ដែលគេស្គាល់ថាជាថៅកែដីឡូត៍ និងម្នាក់ទៀតជាបក្ខពួកនឹងគ្នាបានចេញពីកន្លែងផឹកស៊ីយីហោប៉ាវចិន៦៨ វិញបើករថយន្តទាំងស្រវឹងជោកជាំធ្វើឱ្យរេចង្កូតធ្លាក់ចូលទឹកព្រែកបណ្តាលឱ្យឈ្លក់ទឹកស្លាប់នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិចផ្លូវជាតិលេខ២១ ខាងត្បូងព្រែកសែម ស្ពានទី៦៨ ស្ថិតនៅក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ... Read More »
សមត្ថកិច្ចបញ្ជូនបុរសម្នាក់ជាមេការគ្រប់គ្រងទីតាំងខារ៉ាអូខេយីហោ DM ទៅតុលាការ
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទ ដែលជាមេការគ្រប់គ្រងទីតាំងខារ៉ាអូខេ យីហោ DM នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ពាក់ព័ន្ធករណីមនុស្សប្រុសស្រីចំនួន៦៨នាក់ដែលកម្លាំងចម្រុះចុះប្រតិបត្តិការឃាត់ខ្លួននៅទីតាំងខារ៉ាអូខេយីហោ ... Read More »
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៥នេះ !
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ប្រាប់អំពី ,ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ព្រឹក ដូចជា ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ស្រុកពារាំង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ... Read More »
លោក ហ៊ុយ វណ្ណៈ បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ អ្នកសារព័ត៌មាន ដើម្បីបន្តការផ្សព្វផ្សាយចែករំលែកគំនិតល្អៗ ជ្រួតជ្រាបដល់ប្រជាពលរដ្ឋបានដឹង និងយល់ !
ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ អ្នកសារព័ត៌មាន ដើម្បីបន្តការផ្សព្វផ្សាយចែករំលែកគំនិតល្អៗ ជ្រួតជ្រាបដល់ប្រជាពលរដ្ឋបានដឹង និងយល់ ។ លោក ... Read More »
លោក ហ៊ុនម៉ានី : (មាសសុទ្ធមិនខ្លាចភ្លើង)
ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា(មាសសុទ្ធមិនខ្លាចភ្លើង) ។ លោកថ្លែងបែបនេះបន្ទាប់ពីរដ្ឋសភាបន្តប្រជុំដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៣ផ្សេងទៀត។ តំណាងរាស្ត្ររូបនេះបានបន្តថា, ... Read More »
ថ្ងៃនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១១៦នាក់(PCR) និងអ្នកជាសះស្បើយ ២៨៧នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ០៩នាក់(០៦ នាក់ មិនបានចាក់វ៉ាក់សាំង)
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១១៦នាក់(PCR) ខណៈឣ្នកជាសះស្បើយចំនួន ២៨៧នាក់ និងករណីស្លាប់ ០៩នាក់ ( ០៦នាក់ មិនបានចាក់វ៉ាក់សាំង)។ សូមជម្រាបថា ... Read More »
យន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ចាស់ ដែលផុតកំណត់ប្រើប្រាស់ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ
ភ្នំពេញ៖ សូមជម្រាបជូនថា, នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានប្រតិបត្តិការ ការពារ រក្សាសន្តិសុខ ជូនក្រុមការងារដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន ... Read More »
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ យើងចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ មានកត្តាសំខាន់ចំនួន៥
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ បានមានប្រសាសន៍ថា យើងចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិដើម្បី: ១. ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ ២. បង្កើនកិច្ចសហការ ... Read More »
ទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងឡូតូ និងកត់ឆ្នោតវៀតណាមបើកដោយមិនញញើតទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ
ភ្នំពេញ ៖ ទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ឡូតូនឹងកត់ឆ្នោតវៀតណាមបើកដោយមិនញញើតទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ ដែលមានទីតាំងនៅតាមផ្លូវលេខ៤៧៤កែងផ្លូវលេខ១០១ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងលូន ដែលមានការប្រមូលផ្ដុំមនុស្សជាច្រើន ទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ ដោយមិនបានអនុវត្តតាម វិធានការសុខាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ និង ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ... Read More »
ប៉ូលិសស៊ើបអង្កេតបដារបស់អ្នកគាំទ្រ Crystal Palace ដែលរិះគន់កិច្ចព្រមព្រៀងម្ចាស់ក្លិប Newcastle ថ្មី
ប៉ូលិសកំពុងស៊ើបអង្កេតលើផ្ទាំងបដាក្រាហ្វិកដែលបង្ហាញដោយអ្នកគាំទ្រក្រុម Crystal Palace ដែលកំណត់គោលដៅលើការកាន់កាប់ដឹកនាំដោយម្ចាស់ក្លិបអារ៉ាប៊ីសាអ៊ូឌីតរបស់ក្រុម Newcastle United ។ បដានេះបានធ្វើឡើងក្នុងគោលបំណងសាកល្បងភាពជាម្ចាស់របស់ Premier League បន្ទាប់ពី Newcastle លក់ក្នុងតម្លៃ ៣០៥លានផោនកាលពីពេលថ្មីៗនេះ។ វាបានបង្ហាញពីរូបភាពនៃបុរសម្នាក់ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីអារ៉ាប់រួមជាមួយនឹងអ្វីដែលមើលទៅដូចជានាយកប្រតិបត្តិ ... Read More »
បិសាចក្រហម Manchester United ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដីរបស់ខ្លួន ក្រោមថ្វីជើងហង្សក្រហម Liverpool
ក្រុមហង្សក្រហម Liverpool បានធ្វើឱ្យក្រុម Manchester United និងគ្រូបង្វឹកក្រោមសម្ពាធរបស់ពួកគេលោក Ole Gunnar Solskjaer ចាញ់យ៉ាងអាម៉ាស់មុខ ខណៈដែលពួកគេបានផ្តួលក្រុមបិសាចក្រហមនៅកីឡដ្ឋាន Old Trafford ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល៥ទល់០កាលពីយប់ថ្ងៃទី២៤ ខែតុលាម្សិលមិញ។ ... Read More »
ព្រឹកនេះរដ្ឋសភាបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៣ផ្សេងទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភានឹងបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ មានដូចជា ៖ ១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ... Read More »
ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច ដួលត្រូវរថយន្តធុនធំកិនស្លាប់ម្នាក់របួសម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងជ្រុលចង្កូតប៉ះរថយន្តធុនតូចមួយគ្រឿងដួលទៅនឹងថ្នល់ត្រូវរថយន្តធុនធំមួយគ្រឿងទៀតកិន កាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ... Read More »
គួរឱ្យសង្វេគណាស់!! បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កដឹកខ្យងយកទៅឲ្យប្អូន ត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់នៅលើផ្លូវបេតុងព្រៃស
ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្យងយកទៅឲ្យប្អូន រួចត្រឡប់មកផ្ទះវិញ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ទៀតបើកវ៉ាជែងជ្រុលទៅបុករុឺម៉កនោះពេញទំហឹងបណ្ដាលឲ្យអ្នកបើករុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះកើត ... Read More »
នគរបាលឃាត់ខ្លួនជនបរទេសចំនួន០៤នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនបរទេសចំនួន០៤នាក់ ពីបទពង្រត់ និងបង្ខាំងមនុស្សចំនួន០៨នាក់ខុសច្បាប់បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តទៅតាមច្បាប់។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ... Read More »
ដែនដីដែលកូវីដ-១៩មិនទាន់ឆ្លងចូលទៅដល់
នៅកោះ St Helena របស់ប្រទេសអង់គ្លេស ពលរដ្ឋមិនចាំបាច់ធ្វើចត្តាឡីស័ក ឬក៏ពាក់ម៉ាស់នោះឡើយ ។ ជីវភាពរស់នៅរបស់ពលរដ្ឋមិនខុសអ្វីពីពេលមិនទាន់មានកូវីដ-១៩នោះឡើយ។ កោះ St Helena ដែលជាដែនដីនៅក្រៅប្រទេសរបស់អង់គ្លេស ស្ថិតនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក ដែលមនុស្សជាច្រើនបានស្គាល់ថាជាទីកន្លែងដែលណាប៉ូឡេអុង ឃុំខ្លួនក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច