ព័ត៌មានទាន់ហេតុការណ៍៖
'

ទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងជប៉ុន មានភាពល្អប្រសើរមុនពេលឈានចូលឆ្នាំថ្មី

ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង មានភាពល្អប្រសើរ​ជាងមុន ខណៈមេដឹកនាំ នៃប្រទេសទាំងពីរ បានជួបពិភាក្សា​គ្នា​ នៅ​ក្នុងប្រទេសចិន ។ សហរដ្ឋអាមេរិក​បានផ្ញើសារវិជ្ជមាន ​សាទរចំពោះ​សម្ពន្ធមិត្ត​យោធា​ នៅអាស៊ីទាំងពីររបស់ខ្លួន​​ អាចមានគំនិតដូចគ្នា ​ដោះស្រាយវិបត្តិ ​តាមរយៈឧបតោភាគី ។ ... Read More »

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ប័ណ្ណសរសើរ និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៣០នាទី នៅសាលាប្រជុំសាលាខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច ... Read More »

ផឹកស្រវឹងពេលល្ងាច ព្រឹកឡើងប្រទះឃើញដេកស្លាប់

ភ្នំពេញ ៖ បុរសជាអនិកជនខ្មែរប្រទេសអាមេរិក បណ្តេញចេញមកស្រុកវិញម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »

ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ដែល​បាន​ផឹក​ស្រា​ស្រវឹង ស្រែក​ឡូឡា​បង្ហោះ​ម៉ូតូតាម​ផ្លូវ

ខេត្តឧ​ត្ត​រ​មានជ័យ​៖ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦​ និង​០០​នាទី លោក​អធិការ​នគរបាល​ស្រុក បាន​ចាត់តាំង​លោក អនុសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការរង ដឹកនាំ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល ចុះ​ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល ... Read More »

ផឹកស្រាស្រវឹងវាយបំផ្លាញសម្ភារក្នុងផ្ទះ និងគំរាមកំហែងថានឹងសម្លាប់ម្ដាយមីងខ្លួនឯង ត្រូវសមត្ថិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់វាយបំផ្លិចបំផ្លាញសម្ភារះក្នុងផ្ទះរបស់ម្ដាយមីងខ្លួនឯងខូចខាតអស់មួយចំនួន និងគំរាមកំហែងថានឹងសម្លាប់ម្ដាយមីងទៀតផង ព្រោះតែជនសង្ស័យជាក្មួយរូបនេះ ផឹកស្រាស្រវឹង និងមានសារធាតុញៀនក្នុងខ្លួន នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។ ករណីនេះ បានកើតឡើងវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ភូមិដំរីឆ្លង ... Read More »

សមត្ថកិច្ចជំនាញ រកឃើញទំនិញខូចគុណភាព ៨០កំប៉ុង នៅផ្សារប្រសូត្រ ស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាព៨០កំប៉ុង នៅផ្សារប្រសូត្រ ស្រុកស្វាយទាប​ត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលខេត្តស្វាយរៀងត្រួតពិនិត្យឃើញ និងយកដុតកម្ទេចចោលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចជំនាញក្រោយពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងផ្សារប្រសូត្រនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះមានប័រ ទឹកកាពិក ... Read More »

ឃាត់ខ្លួនបុគ្គលិកអ៊ីនធើណេតស្រី២នាក់ ក្រោយសមត្ថកិច្ចខណ្ឌទួលគោក ចុះបង្ក្រាប

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានដឹកនាំចុះបង្ក្រាបទីតាំងអ៊ីនធើណេតគ្មានស្លាកយីហោមួយកន្លែងជាក់ស្តែងដែលលួចបង្កប់ល្បែងស៊ីសងប្រភេទស្លុតម៉ាស៊ីន និងឃាត់ខ្លួនបុគ្គលិកស្រី២នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន ។ ករណីបង្ក្រាបល្បែងស៊ីសងខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០E0 ផ្លូវលេខ៥៨៦ ក្រុមទី៦៣ ភូមិ១៣ សង្កាត់បឹងកក់ទី២ ... Read More »

ពលរដ្ឋប្រទះឃើញគ្រាប់ B40 ចំនួន ០៧គ្រាប់ នៅ ស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន៧គ្រាប់ ដែលពលរដ្ឋប្រទះឃើញ និងរាយការណ៍ប្រាប់សមត្ថកិច្ចត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីយកទៅបំផ្លាញចោល ។ នេះបើយោងតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩ ។ ... Read More »

ស្រ្តីបុគ្គលិកហាងបារបារាំងយីហោ black and white វាយស្រ្តីម្នាក់ជាបុគ្គលិកដូចគ្នា ព្រោះរឿងចោទប្រកាន់ថាយកប្តីថៅកែទៅដេក

ភ្នំពេញ៖ ស្ត្រី២នាក់ ដែលជាបុគ្គលិកបម្រើការក្នុងបារបារាំងយីហោ black and white នៅម្តុំផ្សារចាស់ បានឈ្លោះប្រកែកគ្នា រហូតបង្កជាហិ្សវាយតប់គ្នា បណ្ដាលឲ្យរងរបួសស្នាមទាំងសងខាង ព្រោះតែរឿងចោទប្រកាន់ថាស្រ្តីរងគ្រោះយកប្តីថៅកែទៅដេក ។ ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ស៊ុន ចាន់ថុលមើលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំផង

ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តជប់ លើផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរថយន្តដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនកសិផល មិនផ្ទុកលើសទម្ងន់យ៉ាងណាក៏ដោយ ... Read More »

ករណីនាយ ចឺម បញ្ចប់ក្រៅរបងតុលាការ?

ខេត្តប៉ែសិន៖ ករណីនាយចឺម ត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទថាផ្ញើសារញ៉ែសង្សារគេ ដែលធ្វើឲ្យផ្អើលពេញផ្ទៃប្រទេសនោះ ទំនងជាបញ្ចប់ក្រៅរបងតុលាការហើយ ។ បញ្ចប់ក្រោយពីគេលេចលឺដំណឹងថានាយចឺមសម្រេចទទួលយកការសម្របសម្រួលពីភាគីបង្ក និងមិនចង់មានរឿងទៅថ្ងៃមុខ ។ តើ​ករណី​អំពើ​ហិង្សា វាយប្រហារ និង​គំរាម​សម្លាប់ របស់​ជនសង្ស័យ​ ឈ្មោះ ង៉ែត ... Read More »

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចរត់មិនរួចឃាត់ជាប់ម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ២៧៨ កែងផ្លូវលេខ១១១​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ ហើយព្យាយាមជិះគេចខ្លួន ត្រូវជនរងគ្រោះដេញតាមក្រោយរហូតទៅដល់ផ្លូវលេខ១៤៣ កែងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់អូឡាំពិក​ ... Read More »

ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ នៅកណ្តាលទីក្រុង ខណៈនគរបាល និងជនសង្ស័យបាញ់តដៃគ្នា

ភ្នំពេញ​៖​ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃការិយាល័យក៦បានប្រដេញជនសង្ស័យម្នាក់ជាអ្នកចែកចាយគ្រឿងញៀន ខណៈកំពុងចែកចាយគ្រឿងញៀន និងមានការផ្ទុះអាវុធទៅវិញទៅមកជាច្រើនគ្រាប់ ទើបបង្ក្រាបបានជនសង្ស័យចំនួន២នាក់ ដកហូតម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ។ ប្រតិបត្តិការ​នេះ បានធ្វើឡើងកាកពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះលេខ៩០​ ... Read More »

យុវជនម្នាក់មានវិបត្តិគ្រួសារ បានដើរមកលោតទឹកលើស្ពានច្បារអំពៅសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ យុវជនម្នាក់បានដើរមកលើស្ពានច្បារអំពៅ ហើយលោតសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង ១៩ និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើស្ពានច្បារអំពៅចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀង និងកំពត

ខេត្តត្បូងឃ្មុំៈ នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ... Read More »

ពុំទាន់ចាប់ខ្លួនជនល្មើសបាននៅឡើយទេ ទោះបីបទល្មើសកើតឡើងច្រើន នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ចាប់តាំងពីលោកវរសេនីយ៍ទោ យី វណ្ណដា ឡើងជាអធិការនគរបាលក្រុងតាខ្មៅថ្មី ឃើញថា មានបទល្មើសច្រើនបានកើតឡើង ដែលជនល្មើសខ្លះក៏ត្រូវបាននគរបាលចាប់ខ្លួនបាន តែជនសង្ស័យខ្លះក៏មិនទាន់ត្រូវបានចាប់ខ្លួនដែរ ។ ករណីទី១ ៖ អំពើហិង្សាមួយ គឺ បានកើតឡើង ... Read More »

ក្រោយប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន , តុលាការខេត្តកោះកុង នឹងចាត់ការតាមផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដែលចាក់ដីរំលោភសមុទ្រ

ខេត្តកោះកុង៖  ក្រោយមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , តុលាការខេត្តកោះកុង អះអាងថា នឹងចាត់ការតាមផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដែលត្រូវបានរកឃើញថា បានចាក់ដីរំលោភសមុទ្រ នៅចំណុចមាត់ព្រែកកោះប៉ោ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតវត្ថុ​ម្សៅសារធាតុ​ញៀន​ចំនួន​២៣កញ្ចប់

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃ​អធិការ​នគរបាល​ស្រុក​ព្រៃនប់ឲ្យដឹងថា ថ្ងៃ​ទី២៣ ខែធ្នូ​ ឆ្នាំ​២០១៩ វេលាម៉ោង​១២និង៣០នាទី កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ​សហការជាមួយសមត្ថកិច្ចមូលដ្ឋាន តាម​បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចរោងចក្រ​ញូវស្តាស្ថិតក្នុង ភូមិ៣ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

រំលោភចៅចុងខ្លួនឯងបានសម្រេច៣ដង ចុងក្រោយដឹងដល់ប្រពន្ធ ប្តឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ បុរសចំណាស់ចិត្តឃោរឃៅម្នាក់ រំលោភចៅចុងខ្លួនឯង៣ដង ហើយបានគំរាមហាមមិនឲ្យចៅស្រីប្រាប់អ្នកណាឲ្យសោះ តែទោះខំលាក់បាំងយ៉ាងណា ក៏នៅមិនជិត ធ្វើឲ្យប្រពន្ធជនសង្ស័យដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះដឹងនូវអំពើស្មោគគ្រោគ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមនីតិវិធី ។ ករណីរំលោភសេពន្ថវៈនេះ បានកើតឡើងក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងផ្ទះឈ្មោះ ធុល សុម៉ៃ ... Read More »

អាជ្ញាធរក្រុងបាវិតថ្លែងអំណរគុណដល់ADB ផ្តល់ថវិកា ៧លានដុល្លារ សម្រាប់សាងសង់ប្រពន្ធ័លូរំដោះទឹកភ្លៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងគ្រប់ភាគីដែលពាក់ពន្ធ័ទាំងអស់រាល់គម្រោងអភិវឌ្ឍន៍ក្រុង ដើម្បីធ្វើយ៉ាងឲ្យមូលដ្ឋានក្រុងបាវិត មានការរីកចម្រើន ជាពិសេសពលរដ្ឋមានផលប៉ះពាល់ សូមមានការយោគយល់ ... Read More »

បុរសម្នាក់ធ្លាក់ពីលើម៉ូតូសង្ស័យខ្យល់គរ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងជួយដឹកមកសង្គ្រោះជីវិតទាន់ពេល

ខេត្តស្វាយរៀង៖ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែមានអការងងឹតមុខដួលច្រងាប់ច្រងឹលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពុងជិះល្បាតចុះជួយអន្តរាគមន៍ ដឹកមកកាន់មន្ទីរពេទ្យបង្អែកសង្គ្រោះទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចរោងភាពយន្ត ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

ជនសង្ស័យមកពីភ្នំពេញលួចនៅខេត្តរតនគីរី ត្រូវសមត្ថកិច្ចតាមចាប់បានភ្លាម

ខេត្តរតនគិរី ៖ ជនសង្ស័យជាក្រុមចោរប្រុសស្រីចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីបានធ្វើសកម្មភាពលួចបានដម្រេចតែរត់គេចខ្លួនមិនទាន់ផុត ។ ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅពេលដែលបន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចលុយក្នុងកាបូបជនរងគ្រោះភ្លាមៗនៅវេលាម៉ោង៨.៥៥នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី ហើយក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមរកឃាត់ខ្លួនបានទាំង០៣នាក់នៅចំណុចបឹងយក្ខឡោម ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី។ តាមប្រភពបានឱ្យដឹងថា ក្រុមជនសង្ស័យមកពីភ្នំពេញចូលមកដល់ខេត្តរតនគិរីក៏ធ្វើសកម្មភាពលួចតែម្តង។ ... Read More »

ប្រទះឃើញសពស្ត្រីម្នាក់ទាំងព្រឹកសង្ស័យស្រវឹងស្រា ដើររអិលជើងលង់ទឹកបៀរខាងជើងផ្ទះ

ខេត្តស្វាយរៀង៖ មានការប្រទះឃើញសាកសព ស្ត្រីម្នាក់ទាំងព្រឹក ខណៈក្រុមគ្រួសារ និងអ្នកភូមិខំដើរស្វះស្វែងរកពេញមួយយប់ដោយស្រវឹងស្រា និងមានជំងឺឆ្កួតជ្រូកធ្លាក់ទឹកបៀរខាងជើងផ្ទះប្រមាណ៣០០ម៉ែត្រ ។ ហេតុការណ៍ប្រទះឃើញនេះ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្បែងឃុំម្រាម ស្រុករមាសហែក ... Read More »

កម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើពីថ្ងៃទី២០-២២ធ្នូ ចាប់យកឈើជិត១០ម៉ែត្រត្រីគុណ និងសម្ភារមធ្យោបាយបម្រើឲ្យបទល្មើសមួយចំនួន

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងពង្រឹងការអនុវត្តន៍ច្បាប់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកងរាជអាវុធហត្ថ ស្រុកភ្នំក្រវាញ កម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរវៀងបានចាប់យកឈើប្រមាណជាង១០ម៉ែត្រត្រីគុណ និងសម្ភារបម្រើឲ្យមធ្យោបាយដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ។ ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោក អ៊ូ សុផារ៉ា ... Read More »

នៅតែមានសកម្មភាព កាប់បំផ្លាញព្រៃឈើ និងរោងម៉ាសុឺនអារឈើនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ទោះជាមានវិធានការ បង្ក្រាបបទល្មើសធនធានធម្មជាតិដ៏តឹងតែងជាប្រចាំក៏ដោយ ក៏នៅតែមានសកម្មភាព កាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ស្ពឺ ជាបន្តទៀត។ ជាក់ស្តែងឈើចំនួន ៨០កំណាត់ ត្រូវបានបង្ក្រាបចាប់យកមករក្សាទុកប្រគល់អោយជំនាញ។ ប្រតិបត្តិការបង្ក្រាប​បទល្មេីសព្រៃ​ឈេី​ បានធ្វើឡើង នៅម៉ោង​១២ និង៣០នាទី​ ថ្ងៃទី​២២​ ខែធ្នូ​ ... Read More »

ច្បាប់សញ្ជាតិនៅឥណ្ឌាកំពុងបង្កឲ្យមានភាពចលាចលអំពើហិង្សាកើតឡើង

បាតុកម្មនៅប្រទេសឥណ្ឌាបានផ្ទុះឡើងតាំងពីថ្ងៃទី​១៤ ខែធ្នូ ប្រឆាំង នឹងច្បាប់ សញ្ជាតិ ថ្មីក្លាយទៅជាហិង្សា បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ និងរាប់រយនាក់ រងរបួស ។ ក្រៅពីនេះនៅមានអ្នកបាតុករជាច្រើនត្រូវបានចាប់ខ្លួន ។ ច្បាប់សញ្ជាតិថ្មីអាចបង្កឲ្យក្រុមជនជាតិអ៊ីស្លាមនៅឥណ្ឌារាប់លាននាក់ត្រូវបាត់សញ្ជាតិ ។ ទាំងនោះហើយបានជាក្រុមជនជាតិអ៊ីស្លាមនៅឥណ្ឌានាំគ្នាធ្វើបាតុកម្ម​ ... Read More »

រថយន្ត​សាំ​យ៉ុង​ដឹក​ទ្វារ​៦​សន្លឹកត្រូវកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ ស្ទាក់​ចាប់ ​បញ្ជូន​ឱ្យជំនាញ

ខេត្តរតនគិរី ​៖ រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​ដឹក​គ្រោងទ្វារ​កែច្នៃ​ពាក់​កណ្ដាល​សម្រេច​ចំនួន​៦​សន្លឹក​ចេញពី​ក្រុង​ បាន​លុង​ឆ្ពោះ​ទៅកាន់​ច្រក​ទ្វារ​អូយ៉ាដាវ ​ត្រូវ​បាន​កម្លាំងកងរាជ​អាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់ប្រគល់ឱ្យជំនាញ។ កម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាប​បាននៅវេលា​ម៉ោង​១និង៥៥​នាទី​រសៀល ថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៩ ត្រង់​ចំណុចឡើង​ទួល​អូរ​ត្រាវ ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុងខេត្តរតនគិរី។ ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ មាន​កម្លាំងកងរាជ​អាវុធហត្ថ​ខេត្តសហការកម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុងនិងកម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ... Read More »