ព័ត៌មានទាន់ហេតុការណ៍៖
'

ចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះ វាយរបងពង្រីកផ្លូវដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋក្នុងការធ្វើដំណើរ

ភ្នំពេញ៖ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋក្នុងការធ្វើដំណេីរ លោក វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  បានដឹកនាំកម្លាំងសង្កាត់ចុះសហការជាមួយគ្រឿងចក្រវាយកម្ទេចរបងផ្ទះ ដែលសង់រំលោភផ្លូវ ដើម្បីពង្រីកផ្លូវ ចាក់ជាបេតុង ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍និងស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។ ... Read More »

ទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ ប្រឈមនឹងការប្រេះឆាជាថ្មី

កូរ៉េទាំងពីរ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ភាគីកូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទ ពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៩ខែមិថុនា តាមប្រព័ន្ធទូរស័ព្ទបន្ទាន់ដែលជាបណ្តាញទំនាក់ទំនងសំខាន់របស់ប្រទេសទាំងពីរនៅព្រំដែន។ សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ៖ កូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទនោះឡើយនៅព្រឹកថ្ងៃទី៩ខែមិថុនា។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាស ផ្តាច់បណ្តាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ... Read More »

ការទន្រ្ទានដី ការកាប់ឈើ ការដាក់អន្ទាក់​និងបបាញ់សត្វព្រៃ ការឆក់ត្រី នៅតែគំរាមកំហែងសហគមន៍តំបន់ការពារ​ ធម្មជាតិវាលកំបោរ និងសហគមន៍តំបន់ការពារ​ធម្មជាតិអូរ៉ៃ

ភ្នំពេញ​ ៖​ នាដើមឆ្នាំ២០២០នេះគម្រោង​GEF-CAMPAS តាមរយះអង្គការ BirdLife បានផ្តល់ហិរញ្ញវត្ថុដល់សហគមន៍តំបន់ការពារធម្មជាតិ ចំនួន២ក្នុងដែនជម្រកសត្វព្រៃលំផាត់គឺ ១. សហគមន៍តំបន់ ការពារធម្មជាតិវាលកំបោរ និង ២.សហគមន៍តំបន់ការពារ ធម្មជាតិអូរ៉ៃ ដើម្បីអនុវត្តសកម្មភាពអតិភាពដែលបានកំណត់ក្នុង ផែនការគ្រប់គ្រងនៃសហគមន៍តំបន់ការ​ពារធម្មជាតិរបស់ខ្លួន។ ... Read More »

ទឹកធ្លាក់អូរជាំទេសភាពធម្មជាតិអណ្ដែតទាក់ទាញចិត្តអ្នកទេសចរ បំផុតនៅស្រុកសំឡូត

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាជង្រុកវប្បធម៌បេតិកភណ្ឌដ៏សំខាន់មួយរបស់កម្ពុជា។ ប្រាសាទបុរាណ វត្តអារាម សំណង់ស្ថាបត្យកម្មសម័យអាណានិគម គិរីបព៌តល្បីៗជាច្រើននៅខេត្តនេះ បានផ្ដល់នូវសក្ដានុពលយ៉ាងច្រើនដល់វិស័យទេសចរណ៍។ ម្យ៉ាងវិញទៀត ទឹកដីធម្មជាតិបៃតងនាភាគខាងលិចមួយនេះ ក៏សម្បូរទៅដោយសហគមន៍អេកូទេសចរណ៍ដ៏សម្បូរបែបផងដែរ ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដែលកំពុងចូលរួមទាក់ទាញអន្ទងចិត្តរបស់ភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនេះ មានទីតាំងស្ថិតនៅឃុំកំពង់ល្ពៅ ... Read More »

បោះបង់មារយាទអន់នេះចោលទៅ អ្នកហូបហើយ បោះប៉ាតណាប៉ាតណី អីចឹងមិនសមភ្នែកអ្នកទេ..!

ភ្នំពេញ៖ នៅរមណីដ្ឋាន នៃឧទ្យានជាតិគីរីរម្យ មានទឹកជ្រោះ ទឹកហូរតាមជ្រលងថ្ម ត្រជាក់ គួរអោយចាប់ចិត្ត ជាមួយសម្រស់ធម្មជាតិព្រៃភ្នំ នារដូងភ្លៀងធ្លាក់ ចេញត្រួច ស្លឹកខៀវខ្ចី ពិសេសដើមស្រល់វែងៗ ខ្ពស់សន្លឹម គយគន់មិនជិនណាទេ ដោយក្រសែភ្នែក។ ... Read More »

ស៊យមែន!កំពុងជិះកង់ហាត់ប្រាណ ត្រូវរថយន្តបុកពីក្រោយរបួសធ្ងន់

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោ៥និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០  បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកអ្នកជិះកង់ហាត់ប្រាណ ដែលមាន ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ មន្រ្តីនគរបាលចរាចរបានឲ្យដឹងថា រថយន្តបង្កម៉ាក ... Read More »

របួសធ្ងន់២នាក់ករណីជិះម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣បេ

     ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះម៉ូតូនិឹងម៉ូតូដែលបើកស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ... Read More »

ប្រយ័ត្ន..! ព្រោះរាល់ការលុបទិន្នន័យទាំងអស់ មិនត្រូវបានលុបចោលចេញពី Hard Drive នោះទេ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានពន្យល់ថា៖ អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរតែដឹងថាទិន្នន័យដែលបានលុបចោលនៅតែរក្សាទុកនៅក្នុង Hard Disk ហើយភាគច្រើនអាចធ្វើការទាញយកមកវិញបាន។ ស្រដៀងគ្នានេះដែរ គឺលោកអ្នកខ្លះក៏យល់ច្រឡំថា ពេលដែលពួកគាត់សម្អាត Recycle bin នោះទិន្នន័យទាំងអស់ នឹងត្រូវបានលុបចោលដែរ តែតាមការពិតវាមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។ ... Read More »

Breaking News ៖ បារាំងសន្យាថានឹងមិនលើកលែងដល់អំពើហិង្សា និងការរើសអើងជាតិសាសន៍ឡើយ

ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា នឹងមិនលើកលែងដល់កម្លាំងសន្តិសុខណាមួយដែលមានសកម្មភាពហិង្សា និងការរើសអើងជាតិសាសន៍ ។ ការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ កាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបារាំងក៏បានប្រកាសពីវិធានការទប់ស្កាត់ ការរើសអើងជាតិសាសន៍ផងដែរ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមក មានបាតុកម្មកើតឡើងជាបន្តបន្ទាប់នៅទីក្រុងធំៗនៃប្រទេសបារាំងដែលមានពលរដ្ឋរាប់សិបពាន់នាក់បានចូលរួម។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៨ ខែមិថុនា ... Read More »

Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ស្ថិតនៅក្នុងបញ្ជីដែលមានតម្លៃបំផុត

ក្រុមអ្នកវិភាគផ្នែកកីឡាបានរកឃើញថា កីឡាករ Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ត្រូវបានជាប់ឈ្មោះក្នុងចំណោមកីឡាករដែលមានតម្លៃបំផុតទាំង៥នៅអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ... Read More »

ប្រតិភូក្រសួងបរិស្ថានចុះពិនិត្យដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារនិងតំបន់ខាងជើងបឹងទន្លេសាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានកំពុងដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុមទៅទស្សនាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពនិងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារនិងតំបន់អភិរក្សសត្វខ្សឹបក្នុងស្រុកស្ទោង​ខេត្ដកំពង់ធំ នៅថ្ងៃទី ៩-១០ ... Read More »

ថ្ងៃនេះ កម្ពុជាពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ឡើយ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ៩ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១២៦នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសល់២នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១២៤​នាក់​ និងគ្មានអ្នកបាត់បង់ជីវិតឡើយ ។ ... Read More »

«សូត្រមាសភាច»៖ និមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទនភាពនៃប្រពៃណីតម្បាញសូត្រដោយដៃនៅក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ ជឿទេប្រសិនបើប្រាប់ថា នៅទីនេះ សំពត់ចរបាប់ដែលធ្វើឡើងពីសូត្រខ្មែរ១០០%និងត្បាញដោយដៃ ក្នុងមួយក្បិនត្រូវការពេលចាប់ពី២ទៅ៣ឆ្នាំ ឆ្លងកាត់ថ្វីដៃអ្នកតម្បាញដ៏បុិនប្រសព្វជាច្រើននាក់ និងអាចមានតម្លៃរាប់មុឺនដុល្លារ? តម្បាញសូត្រគឺជាកេរមត៌កវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិល្បីល្បាញតាំងពីសម័យហ្វុណន។ នាពេលនោះ អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃជាពិសេសដើម្បីធ្វើការផលិត ផ្គត់ផ្គង់ និងពាក់បានសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គមតែប៉ុណ្ណោះ។ ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់២នាក់

​    ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនារីម្នាក់ ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿន មកដល់ស្តុបលូប្រាំដោយខ្វះការប្រុងប្រយ័ត្នមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងថ្នល់ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជេីងឆ្វេងទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ... Read More »

កម្ពុជាកំពុងទទួលខ្យល់​មូសុងនិរតីកម្រិតបង្គួរ ថែមទាំងនឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូង​ ប្រទេសឡាវទៀតផង

ភ្នំពេញ​ ៖​ យោង​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​ក្រសួងធនធានទឹក​និង​ឧតុនិយម​នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ឱ្យ​ដឹង​ថា​ ដោយសារតែ​កម្ពុជាកំពុងទទួលខ្យល់​មូសុងនិរតីកម្រិតបង្គួរ ។ តែដល់ថ្ងៃទី ១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ ធ្វើឲ្យ​ប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ​ នៅតាមបណ្តាខេត្តតំបន់ចំនួនបី​ ។ ... Read More »

ប្រវត្តិនៃប្រាសាទភ្នំដា

ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កាលបរិច្ឆេទ សតវត្សទី ១២សង់លើរចនាបទសម្ព័ន្ធសំណង់ពីរវាងចុងសតវត្សរ៍ទី ៦ និងដើមសតវត្សទី៧ ... Read More »

តៃកុងរថយន្តក្រុងម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តក្រុង ដោយសារតែពិបាកចិត្តខ្លាំងពេក (សេដ) បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ និង ៤០ នាទីល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃ ... Read More »

ខ្វះកន្លែងចតបែជាទៅចតឧទ្ធម្ភាគចក្រក្នុងវត្ត មន្ត្រីប៉ូលិសទេសចរណ៍ថៃប្រឈមបាត់តំណែង​

ក្រោយរូបភាពបានបង្ហោះតាមបណ្តាញសង្គម ពីសកម្មភាពចុះចតឧទ្ធម្ភាគចក្រនៅក្នុងទីធ្លាវត្ត​ចេតិយ៍(Wat Chedi ) ជាវត្តស័ក្តិសិទ្ធិបំផុត​។ ពលរដ្ឋបានថ្កោលទោសថាហេតុអ្វីបានជាមិនចតនៅក្រៅវត្ត បែជាទៅចុះចតនៅកណ្តាលវត្ត​ បំផ្លាញភាពស្ងប់ស្ងាត់​នៅទីនោះ។ ក្រោយមានការថ្កោលទោសយ៉ាងខ្លាំង អគ្គស្នងការប៉ូលិសទេសចរណ៍ថៃ (TPB) គឺលោកឧត្តមសេនីយ៍ Chettha Komolwattana បានចុះហត្ថលេខាលើលិខិតកោះហៅ​លោក ... Read More »

លោក គឹម សន្តិភាព ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល។ សូមបញ្ជាក់ថា៖ នៅនារសៀល ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ... Read More »

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ»

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រលប់ថ្ងៃទី៨ ... Read More »

ហ្វុីលីពីនមិនបើកទ្វារសាលារៀនឡើយរហូតដល់មានថ្នាំព្យាបាលកូវីដ​-១៩

ហ្វុីលីពីន៖ នៅរសៀលថ្ងៃទី​៨ ខែមិថុនា មន្ត្រីហ្វុីលីពីន​បានប្រកាសថា សិស្សរាប់លាននាក់នៅក្នុងប្រទេសនេះ​ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយទេ​គឺរហូតដល់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលកូវីដ​-១៩ ។ សកម្មភាពខាងលើគឺក្នុងគោលដៅទប់ស្កាត់កូវីដ-២៩ឱ្យមានប្រសិទ្ធភាពខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយទេ។ នៅក្នុងសេចក្តីប្រកាស ក្រួសងអប់រំហ្វុីលីពីន លោកLeonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើង នឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ... Read More »

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយនិងប្រមូលទិន្ន័យផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់

ខេត្តកណ្ដាល៖ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់នាពេលខាងមុខ ពីព្រោះកិច្ចការនេះគឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវមានផែនការច្បាស់លាស់ ត្រូវក្តាប់ឲ្យបាន ធ្វើឲ្យបាន និងទាន់ពេលវេលា។ នេះជាការលើកឡើងរបស់ លោក នុត ពុធដារ៉ា ... Read More »

សត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃនេះសត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានគេលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងការគាំទ្រដោយអង្គការWWF។ បន្ទាប់ពីគេបានពិនិត្យនិងវិភាគស្ថានភាពសុខភាពសត្វឈ្លូសនេះហើយ គេបានផ្តល់ការព្យាបាល និងថែរក្សាវាបានយ៉ាងសមស្របកាលពីក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះដើម្បីជួយសង្គ្រោះវាពីការចុះខ្សោយកម្លាំងខ្លាំងនិងការរងសម្ពាធដែលបណ្តាលឱ្យមានកម្រិតស្ត្រេសខ្ពស់ (myopathy)។  សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ពលរដ្ឋសហគមន៍មូលដ្ឋានម្នាក់រស់នៅក្នុងស្រុកពូជ្រៃនៃខេត្តមណ្ឌលគិរី ... Read More »

នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ចិនលើចិន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា៖ “បេសកម្មនេះ ជាបេសកម្មដ៏លំបាកបំផុតរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ” ។ នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ចិនលើចិន នាថ្ងៃច័ន្ទ ៣រោច ខែជេស្ធ ... Read More »

បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារសម្រេចចិត្តចង.ក សម្លាប់ខ្លួនចោលកូន៤នាក់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ បុរសម្នាក់ដោយសារមានវិបត្តិនៅក្នុងគ្រួសារបូករួមទាំងមានជំងឺប្រចាំកាយមើលមិនជាផងនោះក៏បានសម្រេចចិត្តបញ្ចប់ជិីវិតដោយការចង.ក សម្លាប់ខ្លួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ៤០ នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងក្នុងភូមិអណ្ដូង២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។ សូមអានខ្លឹមសារសំខាន់ៗដូចខាងក្រោម របស់ក្រសួងទេសចរណ៍៖   ដោយ៖សិលា Read More »

រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បាន​បង់ថ្លៃសេវា​ប្រមូលសំរាម និងសំណល់រឹងជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ​២០២០នេះបានចេញសេចក្តីជូនដំណឹងពីការប្រមូលថ្លៃសេវា​ប្រមូលសំរាម និងសំណល់រឹងនៅរាជ​ធានីភ្នំពេញសម្រាប់ខែឧសភាឆ្នាំ២០២០ ដោយបាន​បញ្ជាក់ថា​ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា បន្ទាប់ពីរដ្ឋបាលរាជធានី​ភ្នំពេញ បានចេញសេចក្តីជូនដំណឹង ... Read More »

អ្នកដែលចាញ់បោកគេតាម Facebook ច្រើនអ្នកលោភលន់

ភ្នំពេញ៖ និយាយអោយខ្លីហើយស្រួលស្តាប់ អ្នកដែលចាញ់បោកគេតាម Facebook ច្រើនអ្នកលោភលន់ ។ ដូច្នេះគួរកុំ តក៊ក្រហល់អី អ្វីដែលមិនមែនជារបស់យើងៗ កុំស្រម៉ៃ លោភលន់ ឱ្យសោះ ព្រោះសុទ្ធវិធានការបោកប្រាស់របស់ជនទុច្ចរិតប៉ុណ្ណោះ។ ដោយឃើញរូបភាពបោកដដែលៗ ក្នុងមានការផ្សព្វផ្សាយចែករំលែកពីល្បិចកលដ៏អាក្រក់នេះ ... Read More »

អបអរសាទរ ពីការប្រមូលផលអំបិលរបស់ ប្រជាកសិករកម្ពុជា ដ៏មមាញឹក

ខេត្តកំពត៖ នៅខេត្តកំពត មិនត្រឹមតែជារមណីយដ្ឋានសមុទ្រ មាត់ព្រែក តំបន់កម្សាន្ត ទេសភាពធម្មជាតិ ដ៏ច្រើនប៉ុណ្ណោះទេ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ គឺប្រជាកសិករកំពុង មមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះ ហើយនោះ។ មន្ត្រីសាលាខេត្តបានឱ្យដឹងថា៖ ប្រជាកសិករកំពុង ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី ... Read More »