ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើកម៉ូតូបុកគោយន្តដឹកដំឡូងមីឈប់ចតលើទ្រូងផ្លូវរងរបួសបាក់ជើងទាំង២

     ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានបាក់ជើងទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគោយន្ត កន្ត្រៃដឹកដំឡូងមីពីក្រោយដែលឈប់ចតលើទ្រូងផ្លូវកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨ A ត្រង់ចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។   លោក ជា ស្លូញ ... Read More »

បារាំងប្រកាសកញ្ចប់ជំនួយ​មានទឹកប្រាក់ជិត​១៧ ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍

បារាំង៖នៅថ្ងៃទី​៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានប្រកាសថា រដ្ឋាភិបាល នឹងផ្តល់កញ្ចប់ជំនួយ​ជាទឹកប្រាក់​ ១៥ ពាន់លានអឺរ៉ូ (១៦,៩ពាន់លានដុល្លារអាមេរិក)ជួយដល់វិស័យអាកាសចរណ៍​នៅក្នុងប្រទេសនេះដែលជួបវិបត្តិដោយសារកូវីដ-​១៩។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត​លោក Bruno ... Read More »

លោកស្នងការ ស ថេត ផ្តល់លេខទូរស័ព្ទបើមានបញ្ហាចម្ងល់ផ្សេងៗ ទាក់ទងទៅនឹង សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ភ្នំពេញ៖ លោកឧត្តមេសនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកយ៉ាងខ្លាំងពីកង្វល់ ភាពចម្ងល់ផ្សេងៗរបស់ប្រជាពលរដ្ឋទាំង១៤ខណ្ឌ ,និងរកវិធីដ៏ងាយស្រួល គឺអោយប្រជាពលរដ្ឋមានទំនាក់ទំនងដោយផ្ទាល់ជាមួយនគរបាល ដែលពួកគាត់ត្រូវការ។ លោកឧត្តមសេនីយ៍ឯក ស ថេត ... Read More »

រកឃើញមូលហេតុ៣ចំណុចដែលនាំឲ្យកម្មការិនីជាង៧០នាក់ដួលសន្លប់នៅរោងចក្រផលិតអំពូលភ្លើងក្នុងស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យដឹងថាក្រុមការងារបានចុះស្រាវជ្រាវករណីកម្មការិនីសន្លប់នៅរោងចក្រផលិតអំពូលភ្លើងក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយបានធ្វើការត្រួតពិនិត្យវាស់ស្ទង់ទាំងក្នុងនិងខាងក្រៅរោងចក្រ។ ក្រោយពេលចុះពិនិត្យរួចមក ក្រុមការងារ ទ.ស.ប.ក សង្កេតឃើញថា ករណីខាងលើនេះគឺបណ្តាលមកពីកត្តា៣រួមមាន៖ ... Read More »

ប្រទេសយេីងទាំងពីរកម្ពុជា-ទីម័រខាងកើតមិនត្រឹមតែ”ជាមិត្តភាពទេ ប៉ុន្តែជាបងប្អូន”

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍ចំពោះមិត្តភាព កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកេីត ដែលអនាគតក្លាយជាកូនពៅក្នុងសមាជិកទី១១សមាគមប្រជាជាតិអាសុីអាគ្នេយ៍ ហៅកាត់អាស៊ាន។  សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះក្នុងឱកាសជំនួបសវនាការជាមួយលោក Ermenegildo”kupa” ... Read More »

អតីត​ប៉ូលិសស្បែកស ដែល​សង្កត់.កលោក ចច ហ្វ្លយដ៍បណ្ដាលឲ្យស្លាប់ ត្រូវដាក់​ប្រាក់​តម្កល់​១​លាន​ដុល្លារយ៉ាងតិច ទើបអាចនៅក្រៅ​ឃុំ

អន្តរជាតិ៖ ​នៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២០ ក្នុង​សវនាការ​នៅ​តុលាការ​ស្រុកHennepin លោក​ចៅក្រម Jeannice Reding បានកំណត់​ឲ្យ​លោកDerek Chauvin អតីតមន្ត្រី​ប៉ូលិស​ក្នុង​ទីក្រុង Minneapolis ដែល​សង្កត់ក លោក ចច ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចសម្ភារ

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីកម្លាំងសហការចុះត្រួតពិនិត្យ និងស្រាវជ្រាវពាក់ព័ន្ធករណីចោរកម្ម នាសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ  មានករណីគាស់ទម្លុះទម្លាយលួចសម្ភារមន្ត្រីធនធានទឹក ... Read More »

ក្រុមគ្រួសារលោក George Floyd ជំរុញឲ្យអង្គការសហប្រជាជាតិ (UN) ធ្វើការស៊ើបអង្កេតជុំវិញការស្លាប់នេះ

អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Sun នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បុរស​ជ​ន​ជាតិ​ស្បែក​ខ្មៅ លោក George Floyd និងសកម្មជន​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ(UN) បើក​ការស៊ើបអង្កេត​លើ​ករណី​ហិង្សា និង​ការបង្ក្រាប​បាតុករ​ពី​សំណាក់​ប៉ូលិស​អាមេរិក​។ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុប ឭលទ្ធផល ការងារយោធា និងសន្តិសុខឆមាសទី១ និង ទិសដៅអនុវត្តន៍ បន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០២០របស់កងទ័ពជើងគោក

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារយោធា និងសន្តិសុខឆមាសទី១ និង ទិសដៅអនុវត្តន៍ បន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០២០ របស់កងទ័ពជើងគោកក្រោម អធិបតី ភាព ... Read More »

ទីបំផុត មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន ជាផ្លូវការហើយ

   ​ភ្នំពេញ៖ ពាក្យចចាមអារ៉ាមនៃការដើរចេញរបស់តារាចម្រៀងលំដាប់ជួរមុខ មាស សុខសោភា​ ពីផលិតថោន បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាល្ងាចថ្ងៃទី០៩ខែ​ មិថុនា ឆ្នាំ២០២០នេះ​តារាស្រីរូបនេះបានប្រកាសចាកចេញពីផលិតកម្មដែលនាងបានជ្រកអស់ជិតមួយទសវត្សរ៍នេះហើយ។ ​ដំណឹងនៃការចាកចេញរបស់តារាចម្រៀងស្រីល្បីឈ្មោះរូបនេះធ្វើឡើងមិនបានប៉ុន្មានសប្តាហ៍ផងក្រោយពីដំណឹងនៃការវិចបង្វេចចេញរបស់តារាចម្រៀងល្បីឈ្មោះ លោកខេម នោះផងដែរ។ សុទ្ធតែជាគ្រាប់ពេជ្ររបស់ផលិតថោន និងធ្លាប់សាងឈ្មោះល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលនេះថា៖ ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន” ។ ... Read More »

ឆេះរថយន្តព្រូសផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក

ភ្នំពេញ៖ ប្រជាពលរដ្ឋបានឲ្យដឹងថាកាលពីវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅប្របចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីភ្លើងឆេះរថយន្តព្រូសមួយគ្រឿងដែលម្ចាស់ចតនៅក្បែរចិញ្ចើមផ្លូវ ហើយករណីនេះគេសង្ស័យថាអាចមានអ្នកលួចដុត ដូច្នេះហើយទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ផងដែរ។ ... Read More »

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃប្រមូល និងដោះស្រាយបញ្ហាឲ្យអស់ ទោះជាពាក្យបណ្តឹងលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានាក៏ដោយ

ភ្នំពេញ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញណែនាំដល់អគ្គាធិការដ្ឋាន ... Read More »

គ្រាប់DK៧៥ និងគ្រាប់៨២mmចំនួន៩គ្រាប់ សេសសល់ពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងស្រែ

ខេត្ដឧត្ដរមានជ័យ៖ គ្រាប់មិនទាន់ផ្ទុះប្រភេទDK៧៥ និងគ្រាប់ ៨២mm សរុបចំនួន៩គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងស្រែខាងលិចទីបញ្ជាការដ្ឋានវរៈលេខ១ នៃតំបន់ប្រតិបត្តិការសិករងខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិត្នោត សង្កាត់ទន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា៖ នៅវេលាម៉ោង ... Read More »

រដ្ឋបាល​ខេត្ត​ព្រះ​​សីហនុ ដោយសារកូវីដ-១៩ ធ្វើ​ឲ្យ​រាំងស្ទះ​​ក្នុងការ​ចុះ​បញ្ជី​ដីធ្លី

ភ្នំពេញ៖ ​ដើម្បី​កាត់បន្ថយ​​វិវាទដីធ្លី ដែល​ធ្លាប់​កើត​ឡើង​ក​ន្លង​​មក ខណៈ​ហាងឆេងដីនៅខេត្តជាប់មាត់សមុទ្រ កំពុង​ឡើងខ្ពស់ រដ្ឋបាល​ខេត្ត​ព្រះ​​សីហនុ​​​ បង្ហាញ​ពី​ឆន្ទះ​របស់​ខ្លួនក្នុងការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ ​បាន​ថ្លែងថា ​ការ​កាត់​បន្ថយ​ទំនាស់​​ដីធ្លី​ ... Read More »

យុវជន៣នាក់ ជំនាញខាងលួច​អីវ៉ាន់​ អាជីវករក្នុង​ផ្សារ​ប៉ា​ហ៊ី ចុងក្រោយជាប់ខ្នោះ

ខេត្តប៉ៃលិន​៖ ​កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន សហការជាមួយកម្លាំង​សន្តិសុខ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ក្រុងប៉ៃលិន បានចាប់ឃាត់ខ្លួនយុវជន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចលួច​អីវ៉ាន់​ របស់អាជីវករក្នុង​ផ្សារនៅពេលយប់ នាំយកមកសាកសួរ ដើម្បីបន្តនីតិវិធី ។ ការឃាត់ខ្លួនយុវជនទាំង៣នាក់នេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង​០០​និង​០៥​នាទីរំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២០ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរភ្នំពេញ-ណារីតា-ភ្នំពេញ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០

ជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីក រាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរភ្នំពេញ-ណារីតា-ភ្នំពេញ រហូតដល់ថ្ងៃទី ... Read More »

អតីតអនុប្រធានាធិបតីអាមេរិក Joe Biden នាំមុខលើលោកត្រាំដល់ទៅ១៤ពិន្ទុ

អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក ដោយមានអ្នកគាំទ្រលើសពី៥៥ភាគរយ។ ចំណុចទាំងនោះហើយដែលជាក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរនយោបាយដឹកនាំអាមេរិក។ តាមលទ្ធផលស្ទង់មតិ លោក Joe Biden បាននាំមុខលោកត្រាំ ដល់ទៅ១៤ពិន្ទុ។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN បានបង្ហាញឲ្យឃើញថា ... Read More »

តារាប្រុសជាច្រើនរូបចូលរួមហាត់ល្ខោនខោល ដើម្បីត្រៀមចូលរួម ព្រឹត្តិការណ៍ល្ខោនខោល​ដ៏អស្ចារ្យ២០២០

ភ្នំពេញ៖ ថ្មីៗនេះសិល្បករល្បីឈ្មោះប្រមាណ២០នាក់បានបង្ហាញវត្តមាននៅបរិវេនស្តាត​ចាស់ដើម្បីត្រៀមចូលរួមសម្តែងព្រឹត្តិការណ៍ល្ខោនខោលដ៏អស្ចារ្យ២០២០។ តារាប្រុសល្បីៗទាំងនោះមានដូចជា តារាសម្តែង លោក អ៊ុន សិទ្ធា តារាសម្តែង លោក នូ ឧសភា តារាចម្រៀង លោក យុទ្ធ និស្ស័យ ... Read More »

បុរសជនជាតិបរទេសម្នាក់បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកឡំប្រឺតារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុកឡំប្រឺតាមួយគ្រឿងដែលចតនៅស្ងៀមពីខាងក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយជនបង្កហេតុបានព្យាយាមបើករថយន្តគេចពីការទទួលខុសត្រូវ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ រសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ពស់វែកក្របីទម្ងន់ជាង១០គីឡូ ចឹកព្រានព្រៃម្នាក់ស្លាប់លើភ្នំត្បែងមានជ័យ

ខេត្តព្រះវិហារ៖ ជីវិតមនុស្សពិតជាមិនទៀងទាត់មែន ខ្លះស្លាប់ដោយជំងឺ ខ្លះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងខ្លះទៀតស្លាប់ដោយរន្ទះបាញ់។ល។ ចំណែកព្រានព្រៃម្នាក់នេះបែរជាស្លាប់ដោយពស់វែកក្របី ប្រវែងជាងបីម៉ែត្រ ចឹក ខណៈដែលគាត់បានឡើងទៅលើភ្នំត្បែងមានជ័យ ដើម្បីប្រមាញ់សត្វព្រៃ ។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី ៨ ... Read More »

នាំគ្នាដើរទាក់ទទា ជាន់គ្រាប់មីនផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង:  នៅវេលាម៉ោង ៩និង៣០នាទីព្រឹក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានប្រជាពលរដ្ឋចំនួន ២នាក់ ដើរជាន់មីនប្រភេទ69 បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់ក្នុងពេលដើរដាក់អន្ទាក់ទទា ... Read More »

មនុស្ស៥នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ខេត្តស្វាយរៀង៖ មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករំដួលនិងស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវលំស្ថិតក្នុងភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា ក្នុងនោះមានឈ្មោះ គល់ ហាស់ អាយុ១៩ឆ្នាំ រស់នៅ ភូមិអំពិល ឃុំម៉ឺនជ័យនិងអ្នករួមដំណើរឈ្មោះ ខាន់ ... Read More »

ជាងធ្វើដំបូលសំយាបផ្ទះត្រូវអគ្គិសនីឆក់ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព

 ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ នៅគ្រាដែលក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលសំយាបផ្ទះ គេខណៈជនរងគ្រោះកំពុងបំពេញការងារ ។  ហេតុការណ៍គ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរសម្នាក់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ... Read More »

គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តបន្ទាយមានជ័យមានការគាំទ្រពីប្រជាពលរដ្ឋ ខណ​:​មន្ត្រី​បន្ត​ដោះស្រាយ​ផលប៉ះពាល់

ខេត្តបន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានិងដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅសាលាខេត្ត​នា​ថ្ងៃទី​៩ ខែមិថុនា​ថា​៖ សាលាខេត្តមានគម្រោង​សាងសង់​ពហុកីឡដ្ឋានឬស្តាតខេត្តបន្ទាយមានជ័យស្ថិតនៅ​ម្តុំ​ភ្នំ​ដូងព្រះ​សង្កាត់​អូរ​អំបិល​និង​ភ្នំ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​កណ្តាល​ក្រុង​សិរីសោភ័ណ​។​ លោកថា ​គម្រោង​នេះ​អាចពង្រីកទំហំដីពី៥,៥​ហិកតានៅជំហានដំបូង ទៅដល់​១៣​ឬ រហូត​លើស​២០​ហិតានោះ ក៏​កើន​ផលប៉ះពាល់​នឹង​ពលរដ្ឋ​ប្រមាណ​៣៥​គ្រួសារ​ដែលមាន​ដីចម្ការ ដី​លំនៅឋាន​ឬ​សំណង់​ទាំង​តំបន់ការ្យ​ទាំងពួង ដីគោក​ខ្មោច​(​ដី​កប់​សព​តាម​សាសនាព្រះពុទ្ធ ... Read More »

កម្ពុជា-ចិន ធ្វើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួង លោក វេង សាខុន ... Read More »

ស្រវឹងស្រាបើកម៉ូតូឌុបប្រពន្ធក្នុងល្បឿនលឿនជ្រុលទៅបុករង្វង់មូលរងរបួស

ខេត្តប៉ៃលិន៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ បានរងរបួសធ្ងន់និងស្រាលខណៈដែលបុរសជាប្តីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្តក្នុងទិសដៅពីត្បូងទៅជើងរេចង្កូតទៅបុករង្វង់មូលសាលាក្រៅបណ្ដាលឲ្យដួលរងរបួសតែម្តង។ តាមសមត្តកិច្ចបានឲ្យដឹងថា  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ៣០នាទី ល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិ ថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ... Read More »

ជនប្រព្រឹត្តបទល្មើសនេសាទ! ឈ្មោះ តាឃីម កំពុងដាក់ឧបករណ៍បិទស្ទឹងចាប់ត្រីអត់ខ្វល់ ពីរដូវបិទនេសាទ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានរាយការណ៍ថា គេសង្កេតឃើញមានជនប្រព្រឹត្តបទល្មើសនេសាទ ដោយឧបការណ៍(ដាយ)បិទស្ទឹងជិតឈឹង ដើម្បីចាប់យកត្រីដោយមិនខ្វល់ជាមួយអាជ្ញាធរ ខណៈរដូវបិទនេសាទទុកសម្រាប់ត្រីពងកូន ។ សេចក្ដីរាយការណ៍ខាងលើបន្តថា ឧបករណ៍(ដាយ)ចាប់ត្រីនារដូវបិទនេសាទខាងលើ ស្ថិតនៅក្នុងទឹកស្ទឹងធា្លម្អម តំបន់ផ្នែកខាងលើទំនប់បង្ហៀរទឹក(ត្រាំម្នាស់) ស្ថិតនៅភូមិថ្មី ... Read More »

ជនជាតិវៀតណាមម្នាក់ ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានស្លាប់ដោយសារចរន្ថអគ្គិសនីបន្ទាប់ពីរូបគាត់យកឧបករណ៍ឆក់ត្រី ទៅឆក់ត្រីក្នុងបឹង ប៉ុន្តែមិនប្រយ័ត្នបែរជាត្រូវឆក់ខ្លួនឯងទៅវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលំ ត្រង់ចំណុចរោង បូបខ្សាច់ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ក្នុងមួយឆ្នាំៗ ប៉ូលិសអាមេរិក បាញ់សម្លាប់មនុស្សយ៉ាងតិច១ពាន់នាក់ភាគច្រើនជាជនជាតិស្បែកខ្មៅ

បាតុកម្មប្រឆាំងនឹងប៉ូលិសប្រើអំពើហិង្សាហួសហេតុទៅលើពលរដ្ឋមិនមែនទើបតែកើតឡើងនោះឡើយនៅសហរដ្ឋអាមេរិក ។ ដោយក្នុង១ឆ្នាំៗមានពលរដ្ឋយ៉ាងតិច១ពាន់នាក់ស្លាប់ដោយសារការបាញ់ប្រហារពីប៉ូលិសចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ ។ សារព័ត៌មាន Washington Post នៅថ្ងៃទី៩ ខែមិថុនា បានផ្សាយថា ស្ថាប័នព័ត៌មាននេះបានចាប់ផ្តើមតាមដានពីសកម្មភាពប៉ូលិសប្រើអំពើហិង្សាតាំងពីឆ្នាំ២០១៥ បន្ទាប់ពីប៉ូលិសអាមេរិក បាញ់សម្លាប់យុវជនអាយុ១៨ឆ្នាំជាជនជាតិស្បែកខ្មៅម្នាក់ ... Read More »