ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទុះសេខ្សែភ្លើងឆេះផ្ទះសង់ពីឈើ នៅស្រុកត្បូងឃ្មុំ ខ្ទេចទាំងស្រុង

ខេត្តកំពង់ចាម៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងសង់ពីឈើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតខ្ទេចទាំងស្រុង ខណៈដែលផ្ទុះសេខ្សែភ្លើងបង្កជាអណ្ដាតភ្លើងឆេះតែម្តង ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសង់ពីឈើ ខ្ពស់ផុតពីដីទំហំ ៤ម×៥ម ស្ថិតនៅភូមិព្រៃកំពែង ... Read More »

ឥឡូវនេះ Alexa voice អាចឲ្យអ្នកបង្ហាញពីការខកចិត្តនិងរំភើប

អ្នកប្រហែលជាលឺសំលេងរំជួលចិត្តបន្តិចពីសំលេងមនុស្សយន្តដែលមិនចេះនិយាយរបស់ Alexa នៅពេលឆាប់ៗនេះដូចដែល ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃនេះថាអ្នកអភិវឌ្ឍន៍អាចអោយវេនឆ្លើយតបទៅនឹងសំនួរពីអ្នកប្រើប្រាស់អាមេរិក ជាមួយនឹងសម្លេង“ រីករាយ / រំភើប” ឬ“ ខកចិត្ត / យល់ចិត្ត” ។ ... Read More »

ទីបំផុតមន្ទីរ​សម្រាក​ព្យាបាលជងឺ «​សុខា​ប៉ោយ​ប៉ែ​ត» ល្បីព្យាបាលមនុស្សស្លាប់ត្រូវបិទទ្វារ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ទីបំផុតមន្ទីរ​សម្រាក​ព្យាបាលជងឺ«​សុខា​ប៉ោយ​ប៉ែ​ត» ​មា​នទី​តាំងស្ថិត​នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​​និង​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវបានក្រសួងសុខាភិបាលបានបញ្ជាឲ្យបិទធ្វើអាជីវកម្មហើយ បន្ទាប់ពីមានរឿងអាស្រូវព្យាបាលមនុស្សបណ្តាលឲ្យស្លាប់ច្រើនលើក ។ មន្ទីរសម្រាកព្យាបាលជំងឺខាងលើនេះ គេ​បាន​​ឃើញម្ចាស់រុះ​​រើទម្លាក់ប៉ាយយីហោចុះ​តាំងពី​​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ដោយ​បន្ត​រើ​សម្ភារចេញ​​​រហូតយប់​ ។​ គួរ​បញ្ជាក់​ថា​ ... Read More »

ចាប់ខ្លួនអ្នកបើកបររថយន្តធុនធំចំនួន៦នាក់ ក្រោយត្រួតពិនិត្យរកឃើញមានសារធាតុញៀន

ភ្នំពេញ៖ រថយន្តធុនធំសរុបចំនួន៥១គ្រឿង ដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌកំបូល ឃាត់ត្រួតពិនិត្យអ្នកបើកបរ ដើម្បីរកសារធាតុញៀនជាក់ស្តែងរកឃើញមនុស្ស៦នាក់ ដែលធ្វើតេសទឹកនោមមានសារធាតុញៀន រួចនាំយកមកសាកសួរចាត់ការតាមនីតិវិធី ។ ប្រតិបត្តិការត្រួតពិនិត្យខាងលើនេះ អនុវត្តន៍តាមបទបញ្ជាលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ... Read More »

អាជ្ញាធរនិងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូទុមសាគរចុះជួយច្រូតបោកបែនស្រូវជូនកសិករ

ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានដឹកនាំមន្ត្រីក្រោមឱវាទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក) និងយុវជនសាខាកាកបាទក្រហម ស្រុកបូទុមសាគរ ចុះជួយច្រូតស្រូវ និងប្រមូលផលប្រជាពលរដ្ឋ ... Read More »

រថយន្តដឹកដី បើកទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ដាច់ចរន្តអគ្គិសនីទៀតហើយ

ភ្នំពេញ ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា អាជ្ញាធរតាមបណ្ដាខណ្ឌចំនួន១៤ក្នុងរាជធានីភ្នំពេញ ដូចជាមិនសូវយកចិត្តទុកដាក់ចំពោះរថយន្តធុនធំដូចជា រថយន្តដឹកទំនិញលើសទំងន់ ; រថយន្តបែនដឹកដី ;គ្រឿងចក្រកាយដី របស់ក្រុមហ៊ុនមួយចំនួនដែលកន្លងមកបើកបរមិនប្រយ័ត្ន តែងតែធ្វើឲ្យប៉ះពាល់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បង្កឲ្យមានការកាត់ដាច់ចរន្តអគ្គិសនី ។ ជាក់ស្តែងយោងតាមមន្រ្តីអគ្គិសនីកម្ពុជា ... Read More »

ទៅជួយធ្វើសំយាបផ្ទះឪពុកមា លើកដែកប៉ះខ្សែភ្លើងមេ ឆក់ស្លាប់ភ្លាមៗ

ខេត្តបាត់ដំបង: កាលពីវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២៧ខែ វិច្ឆិកា ឆ្នាំ២០១៩មានករណីខ្សែភ្លើងឆក់ស្លាប់ យុវជនម្នាក់នៅចំណុចក្រុមទី៩ ... Read More »

ពិភពលោកនឹងប្រឈមគ្រោះមហន្តរាយកាន់តែខ្លាំង បើមិនមានវិធានការទប់ស្កាត់​បម្រែបម្រួលអាកាសធាតុទាន់ពេលនោះទេ

ប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមានការយឺតយ៉ាងក្នុងសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយសារតែខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ។ នៅពេលនេះអង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់។ ពេលនេះអាចនិយាយបានថា បញ្ហា​អាកាសធាតុ​ជា​បញ្ហា​សកល​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា។ ដូច្នេះ​ជា​ពេលវេលា​មួយ​ដែល​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​រួសរាន់​នាំ​គ្នា​ចូលរួម​ចាត់វិធានការ​ទាំង​អស់​គ្នា ព្រោះ​អ្វីៗ​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ ។ ផ្ទុយ​ទៅ​វិញ បើ​គ្រប់​គ្នា​មិន​ផ្តើម​ចាត់​វិធានការ​ជា​បន្ទាន់​ចាប់​ពី​ឥឡូវ និង​នៅ​បន្ត​ពន្យារ​ពេល​ថែម​ទៀត វា​នឹង​យឺត​ពេល​មែនទែន​ដោយ​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ឡើយ ... Read More »

អង្គបុរេជំនុំជម្រះនៃអ.វ.ត.ក.បើកសវនាការ ស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង ០០៣ ទាក់ទងនឹងលោក មាស មុត

ភ្នំពេញ៖ អង្គបុរេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ចាប់ផ្តើម​សវនាការ​ដែល​មាន​រយៈ​ពេល​បីថ្ងៃ នៅក្នុង​សំណុំ​រឿង ០០៣ ប្រឆាំង មាស មុត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។ ជាសវនាការដែលលោក នេត្រ ... Read More »

លោក ឃួង ស្រេង៖ ផ្សារទំនើបសេនជូរីផ្លាហ្សានិងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏សំខាន់នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានបញ្ជាក់ថា៖ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកការដ្ឋាន សាងសង់ ផ្សារទំនើបសេនជូរីផ្លាហ្សា ជាផ្លូវការហើយ បន្ទាប់ពីមានការឯកភាពទាំង ស្រុង ពីអាជីវកររួចមកបន្ទាប់ ... Read More »

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំកើតឡើងនៅឥណ្ឌូនេស៊ី ប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជិតខាង

ជារៀងរាល់ឆ្នាំភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី​ប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសជិតខាង​ក្នុងនោះមាន សិង្ហបុរីនិង ម៉ាឡេស៊ីជាដើម ដោយភ្លើងឆេះព្រៃបង្កឲ្យមានផ្សេងពុលគ្រប់ដណ្តប់ប្រទេសជិតខាងប៉ះពាល់ដល់បរិស្ថានរស់នៅ ។ យោងតាមកម្មវិធីតាមដានបរិយាកាសរបស់អឺរ៉ុប បានឲ្យដឹងថា នៅឆ្នាំនេះ គ្រោះអគ្គិភ័យដែល បំផ្លិចបំផ្លាញព្រៃដ៏ក្រាស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញនូវកាបូនឌីអុកស៊ីដ (carbon dioxide) ... Read More »

ស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់ដោយរញ្ជួយដីនៅអាល់បានី​

គិតមកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដី​នៅអាល់បានី បានឡើងដល់ទៅ​២២នាក់ហើយ និងជាង៦០០ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីហេតុការណ៍រញ្ជួយដីដ៏ខ្លាំងសម្បើមមួយបានវាយប្រហារមិនធ្លាប់មានរបស់អាល់បានី (Albania)។ ការរញ្ជួយពេលនេះ មានរយៈពេលប្រហែលមួយម៉ោង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្មេងប្រុសម្នាក់ស្ថិតនៅក្នុងចំណោម អ្នកដែលត្រូវបានជួយឲ្យបានរស់ ... Read More »

វៀតណាមជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានមានមីស៊ីល​ផ្លោង​Scud 

ក្នុងចំណោមប្រទេស នៅតំបន់អាស៊ីភាគអាគ្នេយ៍​ មានតែប្រទេសវៀតណាម តែប៉ុណ្ណោះដែលមានអាវុធមីស៊ីលផ្លោង​ដ៏ទំនើប ហើយមីស៊ីលនោះមិនមានអ្វីប្លែកចំពោះពិភពលោកឡើយ​។ កាំជ្រួចមីស៊ីល​ផ្លោងដ៏សំខាន់បំផុត​នៅក្នុងកម្លាំងទាហានអាកាស​វៀតណាម ក៏ដូចជាតំបន់អាំស៊ាន នាពេលបច្ចុប្បន្នគឺមីស៊ីល​ Scud ​។ នេះជាមីស៊ីលផលិតតាំងពីសម័យស៊ូវៀត  ហើយបានលក់ទៅឲ្យប្រទេសជាច្រើន​នៅលើពិភពលោក​ ក្នុងនោះមានប្រទេសវៀតណាម​។ មីស៊ីល​ Scud ... Read More »

ក្រុមហ៊ុនអាកាសចរណ៍តំបន់អឺរ៉ុប រងផលប៉ះពាល់ដោយសារតែ អាកាសយានិកធ្វើកូដកម្ម

នៅតំបន់អ៊ឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍ប្រឈមនិងវិបត្តិដោយសារតែក្រុម អាកាសយានិកធ្វើកូដកម្ម ប្រឆាំង និងច្បាប់ការងារក៏ដូចជាកាត់បន្ថយប្រាក់ខែជាដើម​។​នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍នៅហ្វាំងឡង់នាំគ្នាធ្វើកូដកម្ម ដោយមានការចូលរួមពីក្រុង អាកាសយានិក​ជាង​៩ពាន់នាក់​នៅក្នុងប្រទេសហ្វាំងឡង់  ដើម្បីប្រឆាំង នឹងការសម្រេចកាត់បន្ថយប្រាក់ខែ​ ។ ក្រុមហ៊ុនអាកាសចរណ៍ហ្វាំងឡង់​ Finnair ​បានសម្រេចផ្អាក់ការហោះហើរ​២៧៦ជើង នៅដើមសប្តាហ៍នេះ ដើម្បីដោះស្រាយវិវាទ ... Read More »

សម្តែងល្ខោនខោលទ្រង់ទ្រាយធំអបអរខួប១ឆ្នាំការដាក់ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ភ្នំពេញ៖ ព្រឹត្តិការណ៍សម្តែងល្ខោនខោលមានឈ្មោះថា “រាត្រីចងចាំ” នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការសម្ដែងល្ខោនខោល ឈុតធំជាប្រវត្តិសាស្ត្រមិនធ្លាប់ ដើម្បីអបអរសាទរការដាក់បញ្ចូល ល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ... Read More »

បទល្មើសព្រៃឈើកក្រើកឡើងវិញតាមច្រករបៀងខេត្តរតនគិរី តាមរូបភាពដឹកតាមម៉ូតូទៅវៀតណាម

ខេត្តរតនគិរី ៖ ក្រោយពីគណៈកម្មាធិការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកយុទ្ធនាការចុះបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យមានភាពស្ងប់ស្ងាត់អស់មួយរយៈនោះ មកដល់ពេលនេះបទល្មើសព្រៃឈើបានកម្រើកវិញហើយ ។ តាមសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថា សកម្មភាពបទល្មើសព្រៃឈើបានចាប់កម្រើកឡើងវិញ ដោយឈ្មួញបានធ្វើការដឹកជញ្ជូនឈើប្រណីត តាមម៉ូតូពីដែនដីខេត្តរតនគិរី កម្ពុជា ចូលទៅក្នុង ប្រទេសវៀតណាម ... Read More »

ប៉ុនប៉ងលួចម៉ូតូ ត្រូវម្ចាស់គេទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ប៉ុន្តែមិនទាន់បានសម្រេចផងត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចកំពុងជិះល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ៤៧C ផ្លូវ៣៦៨ ក្រុម៥១ ភូមិ០១ ... Read More »

បុរសម្នាក់បើកម៉ូតូលឿនធ្លាក់រណ្តៅការដ្ឋាន សាងសង់ស្ពានមួយកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូធ្លាក់រណ្តៅការដ្ឋានកំពុងសាងសង់ស្ពាន មួយកន្លែងហើយបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះតាកន លើផ្លូវកំពុងស្ថាបនា ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ... Read More »

ភ្ជង់ប្លន់យកម៉ូតូ ហុងដាស្កូពី ២០២០ ពីស្ត្រីម្នាក់បាត់ដោយសុវត្ថិភាពទាំងព្រឹក

ភ្នំពេញ៖ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភ្ជង់ប្លន់ យកម៉ូតូពីស្រ្តីម្នាក់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍ដែលជនសង្ស័យធ្វើសកម្មភាពនេះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំច្រកចូលរោងចក្រប្លូស្កាយ ស្ថិតក្នុងភូមិទួលពង្រ សង្កា់ត់ចោមចៅ១ ... Read More »

យុវជន២នាក់ ឆក់ទូរស័ព្ទមិនបានសម្រេច ជិះរត់គេចខ្លួនជ្រុលទៅបុកគូទរថយន្តគេត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានចាប់ខ្លួនយុវជន២នាក់ បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងល្បាត ធ្វើឲ្យជនសង្ស័យភ័យជិះទៅបុកគូទរថយន្តគេមួយគ្រឿង កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១០៩ នៅចំណុចមុខផ្ទះលេខ៤១៩អា ផ្លូវ៩៥ ក្រុម១១ ភូមិ០១ សង្កាត់បឹងកេងកង២ ... Read More »

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ​ចេញលិខិតបំភ្លឺជុំវិញ​​ព័ត៌មានដែលថា មានការឃុបឃិត​បើកដៃ​ឲ្យនគរបាល​ទទួលបន្ទុកសេដ្ឋកិច្ច​ប្រព្រឹត្តអំពើពុករលួយ

ខេត្តតាកែវ៖ អ្នកនាំពាក់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺ ជូនអង្គភាពសារព័ត៌មាន មួយចំនួន ដែលបានផ្សព្វផ្សាយ ថា លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កំពុងឃុបឃិត បើកដៃឲ្យលោកវង្ស ហុកលី ស្នងការរងទទួលបន្ទុក ... Read More »

មានសត្វស្លាបបោចហើយលក់តាមទីផ្សារ សមត្ថកិច្ចចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ខណៈដែលនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កំពុងសម្បូរសត្វ ស្លាបរាប់ម៉ឺនក្បាលរស់នៅគួរឲ្យគយគន់ និងជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរផងនោះ គេឃើញនៅតាមទីផ្សារមួយចំនួនរបស់ខេត្តទាំងនេះ នៅមានលក់សត្វស្លាបបោចហើយ ដែលនេះធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរដែនដី ។ ក្តីបារម្ភនេះធ្វើឲ្យមន្ត្រី​ចម្រុះខេត្តបន្ទាយមានជ័យ បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ និង​ប្រជាពលរដ្ឋមួយចំនួនឲ្យ​បញ្ឈប់​លក់​សត្វ​ស្លាប ... Read More »

ស្តាប់ការញុះញង់ប្រពន្ធចុង វាយធ្វើបាបកូនបង្កើតខ្លួនឯង ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ​៖​ បុរសម្នាក់បានវាយធ្វើបាប និងធ្វើទារុណកម្មទៅលើកូនប្រុសបង្កើតខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់ជួល ​ព្រោះតែមានការញុះញង់ពីប្រពន្ធចុង ត្រូវបានប្រជាពលរដ្ឋប្តឹងឲ្យនគរបាលឃាត់ខ្លួន​ កាលពីវេលាម៉ោង១០ និង២០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ទីតាំងកាត់តកែច្នៃរថយន្ដខុសច្បាប់មួយកន្លែងនៅស្រុកមុខកំពូលត្រូវនគរបាលខេត្ដកណ្ដាលបង្រ្កាប

ខេត្តកណ្តាល៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ ចុះបង្រ្កាបទីតាំងកាត់ត តម្លើងកែច្នៃរថយន្ដខុសច្បាប់មួយកន្លែង ដកហូតរថយន្ដស៊េរីទំនើប៣គ្រឿង នៅវេលាម៉ោង១០ និង៤០នាទី ... Read More »

បុរសម្នាក់​ស្លាប់ សង្ស័យ​បណ្តាលមកពីជំងឺគាំងបេះដូង

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់មកថា បុរសអ្នកភូមិម្នាក់ឈ្មោះ អេង តឺយ អាយុ៤៧ឆ្នាំ រស់នៅ ក្រុម៥ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្លាប់ភ្លាមៗដោយគាំងបេះដូង ក្រុមអ្នកភូមិមិនអាចជួយសង្គ្រោះបានឡើយ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ២៦ ... Read More »

ស្រ្តីម្នាក់ប្រើជំនាញលួចលូកកាបូបលុយភ្លាត់ស្នៀតអស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅផ្សារចាស់

ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញដើរលួចលូកយកកាបូបលុយតាមទីផ្សារនៅចំណុចផ្សារចាស់ ខណៈពេលជនរងគ្រោះដើរទិញម្ហូបក៏បានដឹងទាន់ពេលហើយប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ចំណុចក្នុងបរិវេណផ្សារចាស់កន្លែងលក់ត្រី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ... Read More »

វិលត្រឡប់ពីអូស្ត្រាលី តារាសម្តែងពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី ត្រៀមចេញមុខជាថ្មី

ភ្នំពេញ៖ បាត់មុខពីវិស័យសិល្បៈសម្តែងមួយរយៈពេល តារាសម្តែងស្រី ត្រកូលពេជ្រ គឺ ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី គ្រោងវិលចូលសិល្បៈជាថ្មីក្រោយពីពួកគេទើបនឹងវិលមកពីបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ គេចាំបានថាស្រីស្អាត ​ពេជ្រ​ ​សុវណ្ណ​វិជ្ជ​រ៉ា​ ​និង​ ... Read More »

បើករថយន្តក្នុងល្បឿនលឿន រួចឱនយកទឹកផឹក ស្រាប់តែរេចង្កូតបុករង្វង់មូល និងបង្គោលភ្លើងបាក់អស់១ដើមរួមទាំងធ្លាក់ផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈឱនយកទឹកផឹក ស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង និងរេចង្កូតទៅបុកបង្គោលភ្លើង ព្រមទាំងបង្គោលឃាំងចិញ្ចើមផ្លូវបាក់អស់២ដើម ឯរថយន្តធ្លាក់ផ្លូវរងការខូចខាត ។ ករណីគ្រោះថ្នាក់ចរារចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ... Read More »

Honor ប្រកាស V30 Pro ក្នុងតម្លៃ 550$ ជាមួយ 5G Kirin 990

Honor បានប្រកាសនូវទូរស័ព្ទស្មាតហ្វូន V30 និង V30 Pro ដែលជាទូរស័ព្ទស៊េរីចុងក្រោយបង្អស់ដែលមានការចាប់អារម្មណ៍ ជាទូទៅ។ ស្មាតហ្វូនស៊េរី Honor V ត្រូវបានចេញលក់ជាសកលដូចជាស៊េរីមើលហើយផ្តល់នូវលក្ខណៈពិសេសប្រកួតប្រជែង ដោយផ្អែកលើ បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនមេ Huawei៖ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនប៉ូលិសក្លែងក្លាយមួយរូប ដែលគាបស៊ីយុវជនម្នាក់ តាមរូបភាពពិនិត្យទឹកនោមរកសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនប៉ូលិសក្លែងក្លាយមួយរូប ពាក់ឯកសណ្ឋានស័ក្តិ៣ ដែលធ្វើសកម្មភាពគាបស៊ីយុវជនម្នាក់ តាមរយៈការឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ។ សកម្មភាពរបស់ប៉ូលិសក្លែងក្លាយរូបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ... Read More »