ព័ត៌មានទាន់ហេតុការណ៍៖
'

រៀបការមិនទាន់បាន៣ខែផង សួស វីហ្សា ពរពោះដំណក់ឈាមកូនដំបូងហើយ

ភ្នំពេញ៖ អ្នកគាំទ្រតារាចម្រៀង សួស វីហ្សា និងតារាសម្តែង ថមមី ជាច្រើនបានផ្ញើសារសាទរជូនអ្នកទាំងពីរក្រោយពីដំណឹងពរពោះដំណក់ឈាមរួមគ្នាលើកដំបូង ត្រូវបានបង្ហាញ។ ការពរពោះនេះក្រោយពីពួកគេរៀបការបាន៣ខែ និងក្រោយពីវិលត្រឡប់ពីក្រេបទឹកឃ្មុំនៅតំបន់អ៊ឺរ៉ុបនោះ។ ពិតជាលឿន មិនចាញ់តារាចម្រៀង ឱក សុគន្ធកញ្ញា នោះទេ ... Read More »

ទើបច្រៀងបានមួយឃ្លា ម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់លេង ខឹងពេកវាយតន្រ្តីករម្នាក់របួស និងវាយឧបករណ៍តន្រ្តីខូចខាតមួយចំនួន

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំសំណូមពរឡើងច្រៀងចង្វាក់ស្លូរ ខណៈច្រៀងបានមួយឃ្លា ម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់ប្រគំដោយសារយប់ជ្រៅចង់រាំញាក់ ជាហេតុធ្វើឲ្យបុរសសង្ស័យខឹង ក៏វាយទៅលើតន្ត្រីករម្នាក់របួសយ៉ាងដំណំ និងវាយបំផ្លាញឧបករណ៍តន្ត្រីរងការខូចខាតមួយចំនួន ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ... Read More »

ព្រះមហាក្សត្រម៉ាឡេស៊ីត្រាស់បង្គាប់ឲ្យលោក Mahathir ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

ព្រះមហាក្សត្រនៃប្រទេស​ម៉ាឡេស៊ី​បានសម្រេច ត្រាស់បង្គាប់ ឲ្យ លោក Mahathir នៅធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មី ត្រូវបង្កើតឡើង។ ជាមួយគ្នានេះ បណ្តាសមាជិករបស់គណបក្សរួបរួមប្រជាជនម៉ាឡេស៊ី ដែលហៅកាត់ថា Bersatu បានច្រានចោលការសុំលាលែងរបស់លោក មហាធៀ មហាម៉ាត់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតសាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សមត្ថកិច្ចខណ្ឌដង្កោឃាត់មនុស្ស៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន 

ភ្នំពេញ៖ កម្លាំងចម្រុះនៃអធិការខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតថ្នាំញៀនមួយចំនួន ដោយប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៤០នាទី  ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមាត់បឹងជើងឯក  ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ ... Read More »

ទើបទិញអេស្កាវ៉ាទ័រតម្លៃ១៤ម៉ឺនដុល្លារយកទៅស៊ីឈ្នួលកាយប្រឡាយ ឆ្លងចរន្តភ្លើងឆេះម៉ត់

ខេត្តស្ទឹងត្រែង៖ គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រមួយគ្រឿង ខណៈកំពុងកាយប្រឡាយរំដោះទឹកសុខៗ ស្រាប់តែឆ្លងចរន្តមានអណ្តាតភ្លើងឆេះឡើងហើយម្ចាស់សង្ស័យថាបែកទុយយោប្រេងធ្លាក់មកលើម៉ាស៊ីនបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និងសោកស្តាយស្តណោះ ព្រោះគ្រឿងចក្រនេះ ទើបតែទិញគេតម្លៃ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល នេះ កើតឡើង វេលាម៉ោង១១ព្រឺក ... Read More »

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចាប់ខ្លួនជនជាតិវៀតណាមម្នាក់មកប្រមាញ់សត្វព្រៃនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវមន្រ្តីឧទ្យានុរក្សសត្វព្រៃចាប់ឃាត់ខ្លួនបានភ្លាមៗ ខណ:ជននេះ និងបក្ខពួកបានធ្វើសកម្មភាពចាប់សត្វព្រៃដោយប្រើវិធីដាក់អន្ទាក់យកសត្វក្ងោក ១ក្បាល ហើយព្យាយាមរត់គេចខ្លួន បន្សល់ទុកនូវវត្ដុតាងម៉ូតូ២គ្រឿងនិងសត្វក្ងោកងាប់មួយក្បាលនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ សៅរ៍ ១៤ រោច ខែ មាឃ ឆ្នាំកុរ ... Read More »

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលចាប់មុខសញ្ញាកាច់កញ្ចក់រថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ២នាក់

ភ្នំពេញ៖ អស់រយះពេល4ថ្ងៃ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញបានស្រាវជ្រាវ ទើបឈានទៅដល់ធ្វើការឃាត់ខ្លួនបានចំនួន2នាក់ យកទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង8និង30នាទីយប់ ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 តាមបណ្តោយផ្លូវ193 កែងផ្លូវ350 ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ ​នៅចិន​ធ្លាក់ចុះ អ្នកស្លាប់មានតែ៧១នាក់ និង​ឆ្លង​៥០៨នាក់​​ថ្មី

តាមតួលេខថ្មីបំផុត​​ដែលបានប្រកាសនៅថ្ងៃទី​២៥ ខែកុម្ភៈ​ របស់គណៈកម្មការសុខាភិបាលចិន​បានបញ្ជាក់ថា មានអ្នកស្លាប់​៧១នាក់ ដោយវីរុសកូវីដ-១៩​​ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង​ ២៦៦៣នាក់​ ។ នេះជាចំនួនអ្នកស្លាប់​ទាបបំផុត គិតមួយថ្ងៃទៅមួយថ្ងៃ ក្នុងរយៈពេល​២សប្តាហ៍កន្លងមកនេះ ។ ការថយចុះចំនួនអ្នកស្លាប់និងឆ្លងនៅចិន ប៉ុន្តែនៅក្រៅទឹកដីចិនមានអ្នកស្លាប់​ និងឆ្លងកើនឡើងទៅវិញ ... Read More »

ប្រពន្ធតាមទាន់ប្ដីកំហូចចូលមកដេកនៅផ្ទះស្រីកំណាន់ចិត្ត មួយកន្លែងហើយមិនព្រមចេញមកផ្ទះវិញ ក្នុងសង្កាត់ទឹកថ្លា

ភ្នំពេញ៖ នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០ មានស្ត្រីម្នាក់បានអះអាងថាខ្លួនបានតាមទាន់នឹងឃើញប្ដីមកផឹកសុីហើយដេកនៅក្នុងផ្ទះរបស់ស្រីកំណាន់ចិត្តមួយកន្លែងដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  តាមប្រភពព័ត៌មានពីស្ត្រីដែលជាប្រពន្ធមានឈ្មោះ ចន្ធី តាំងហូយ អាយុ៣៣ ដែលមានកូនប្រុស ស្រីចំនួន៤នាក់បានឲ្យដឹងថាខ្លួនបានតាមទាន់ប្ដីកំហូចមកដេកនៅផ្ទះរបស់ស្រីកំណាន់ចិត្តតាំងតែពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២០ រហូតទល់មកដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០នៅតែមិនព្រមចេញមកផ្ទះវិញ ... Read More »

រថយន្ត​បើកបរដោយជនបរទេស​បើកបុកម៉ូតូ​បណ្តាលឲ្យស្លាប់ និងរបួស​នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលបើកបរដោយជនបរទេសក្នុងទិសដៅបញ្ច្រាសគ្នា ។ ហេតុការណ៍នេះ បានកើតមានឡើងនៅកាលពីម៉ោង10.00នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវបេតុងលេខ៤៥ ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ... Read More »

ជនជាតិចិន​ ៥នាក់​ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា និង រំលោភទំនុកចិត្តត្រូវបានសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញដោះលែងវិញហើយ

ភ្នំពេញ៖ ជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ដូចគ្នាដាក់ក្នុងរថយន្ត​ មួយគ្រឿង​ តែត្រូវសមត្ថកិច្ចខណ្ឌ ៧មករា សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បង្ក្រាបពក់ព័ន្ធករណីហឹង្សាដោយចេតនា និង រំលោភទំនុកចិត្ត ឥលូវត្រូវបាន នៃស្នងការនគរបាលរាជធានីភ្នំពេញដោះលែងវិញហើយ។ គួរបញ្ចាក់ថា ... Read More »

លោក កែវ សុភគ៌ ចុះពិនិត្យស្ថានភាពភូមិសាស្រ្តភូមិហ្គាទី ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី ÷ កាលពីព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ... Read More »

ភ្ញាក់ផ្អើលនឹងដំណឹង ឌុច លីដា សម្រាលកូនប្រុសទាំងមិនដែលលេចរឿងរៀបការ

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈក្រោយពីលេចដំណឹងថាតារាស្រីរាងតូចច្រឡឹង ឌុច លីដា សម្រាលបានកូនប្រុសម្នាក់ ទាំងដែលគេនៅមិនដែលដឹងសោះថានាងមានគូស្នេហ៍ ឬរៀបការពីពេលណា។ ដំណឹងនៃការសម្រាលកូនប្រុសរបស់ តារាសម្តែងស្រី ឌុច លីដា បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ពិសេសក្រោយពីនាងបានបង្ហាញទារកដ៏គួរឲ្យស្រលាញ់អមដោយពាក្យពេជ្រ យ៉ាងមានន័យដែលម្តាយនិយាយទៅកាន់កូន។ តារាស្រីរូបនេះនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទោះជាយ៉ាងណាមិត្តរួនអាជីពក៏ភ្ញាក់ផ្អើលខ្លាំងព្រោះតែនាងលាក់លៀមរឿងគូស្នេហ៍បានយ៉ាងជិតហើយសម្រេចចិត្តទទួលយកកំណើតកូនប្រុសលើកដំបូងដោយមិនឆ្លងកាត់ការរៀបការនោះ។ ... Read More »

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

ផ្សាយផ្ទាល់(Live): ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ... Read More »

សង្ស័យភ័យនឹងគេដេញវាយ ជិះម៉ូតូទៅបុកគូទរថយន្តស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ភ្នំពេញ៖ យុវជនម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងពីរនាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស្រាក្រឡុកមួយកន្លែងជ្រុលទៅបុកទូថរថយន្តមួយគ្រឿងមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០៤ ... Read More »

បាត់រថយន្តអស់រយះពេល៥ឆ្នាំ ស្រាប់តែឃើញនៅក្នុងយានដ្ឋាន ម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានម្នាក់

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿង ត្រូវបានជនសង្ស័យលួចនៅរាជធានីភ្នំពេញអស់រយះពេល៥ឆ្នាំមកហើយ ស្រាប់តែចៃដន្យម្ចាស់រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួននៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែងក្នុងទឹកដីខេត្តកណ្ដាល ភ្លាមនោះ ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ដើម្បីចាប់ខ្លួនជនសង្ស័យដែលលួចរថយន្តរបស់ខ្លួនមកចាត់ការតាមច្បាប់ ។ បន្ទាប់ពីសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ ភ្លាមនោះក៏ស៊ើបអង្កេត ស្រាវជ្រាវ ក្រោមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ... Read More »

ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្តរឿងលែងលះជាមួយប្ដីលួចលេបថ្នាំងងុយដេកសម្លាប់ខ្លួន

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ទំនងមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ បានចាកចេញពីផ្ទះ មកស្នាក់នៅនឹងផ្ទះសំណាក់មួយកន្លែងនៅស្រុកបារាយណ៍ ហើយមានបំណងលេបថ្នាំងងុយដេកជាច្រើនគ្រាប់ដើម្បីសម្លាប់ខ្លួន តែសំណាងល្អបានម្ចាស់ផ្ទះសំណាក់ជួយទាន់ពេល ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ(សុបិន្តល្អ) នៅភូមិព្រៃស្រង៉ែ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម​ជូនដំណឹង​ស្តីពី​ស្ថានភាពធាតុអាកាស​

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម​កម្ពុជា​បានជូនដំណឹង​ស្តីពី​ស្ថានភាពធាតុអាកាស​នៅក្នុងប្រទេសកម្ពុជា​ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ។ យោងតាមការជូនដំណឹង​នេះ​បានបញ្ជាក់ថា នៅតំបន់ជួរភ្នំដងរែក និងខ្អប់រាបឦសាន សីតុណ្ហភាព​អប្បបរមា​មានពី​២១-២៣អង្សាសេ, សីតុណ្ហភាព​អតិបរមា មានពី​៣២-៣៤អង្សាសេ​។ តំបន់វាលទំនាបកណ្តាល ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការអះអាងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេស

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការអះអាងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេសមួយចំនួន ដែលនាំឱ្យសាធារណជន ជឿថាប្រទេសកម្ពុជាប្រហែលបានអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ដែលការអនុញ្ញាតនេះ បង្កើនការរីករាលដាលវីរុសកូរ៉ូណាជាសកល។     Read More »

បើកបរលឿន ក្រឡាប់នៅចំណុចផ្លូវកោង ដោយខ្វះការប្រុងប្រយ័ត្ន

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំ កុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួដផ្សារអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន បើកក្រឡាប់ដោយខ្លួនឯង នៅចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ... Read More »

ម៉េចចឹង! អេស្គារមួយគ្រឿង តំលៃ១៤ម៉ឺនដុល្លារ មកស៊ីឈ្នួលកាយដីឲ្យគេសុខៗ ស្រាប់តែឆ្លងចរន្តឆេះឡើងម៉ត់ចេញជាអេតចាយ

ខេត្តស្ទឹងត្រែង៖ អេស្គារកំពុងកាយប្រឡាយរំដោះទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ម្ចាស់សង្ស័យថា អាចឆ្លងចរន្ត ឬបែកទុយយោប្រេងធ្លាក់មកលើម៉ាស៉ីន ទើបបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និងសោកស្តាយ ព្រោះគ្រឿងចក្រនេះ ទើបតែទិញគេ តម្លៃ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាប ចាប់ខ្លួននារីម្នាក់ជាមេក្លោងជូញដូរគ្រឿងញៀន

ភ្នំពេញ​៖​ នារីម្នាក់ជាជនសង្ស័យជូញដូរគ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ត្រី​ ភួង​ បូណា​ អធិការ​រង​នៃ​អធិការ​ខណ្ឌ​សហការ​ជាមួយ​មន្រ្តី​ក្រោម​ឱវាទ​ចុះ​​ប្រតិបត្តិការបង្ក្រាប​ ពាក់​ព័ន្ធ​នឹង​ករណី​ប្រេី​ប្រាស់​និង​ជួញ​ដូរ​សារធាតុ​ញៀន​យ៉ាង​សកម្ម​ កាល​ពី​វេលាម៉ោង​១៥៖០០នាទី​រសៀល​ ថ្ងៃ​ ​ចន្ទ​ ២កេីត​ ... Read More »

សិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័នម្នាក់ជិះម៉ូតូបុកគូទរ៉ឺម៉កម៉ូតូដួលបោកក្បាលស្លាប់

ភ្នំពេញ៖ យុវសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នបានស្លាប់ភ្លាមៗនៅនឹងកន្លែងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉កម៉ូតូ១គ្រឿងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទប់នឹងថ្នល់បែកហូរឈាម ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ បម្រុងធ្វើសកម្មភាពកាច់កម៉ូតូ

ខេត្តព្រះសីហនុ៖ នគរបាលបាន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបម្រុងធ្វើសកម្មភាព លួចកាច់បំបែកសោ កម៉ូតូ កាលពីវេលាម៉ោង3.00នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវចូលភ្នំខៀវ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ... Read More »

ចាប់មន្ត្រីយោធាកងវិស្វកម្មម្នាក់ ក្រោយលើកគ្នាទៅវាយ និងកាប់ពលរដ្ឋដល់ផ្ទះ 

ខេត្តព្រៃវែង៖ ដោយសារតែទំនាស់រឿងរថយន្តដឹកដីរបស់ប្រជាពលរដ្ឋ និងរថយន្តដឹកដីរបស់មន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិម្នាក់ បានលើកគ្នាប្រមាណជា ១០នាក់ ទៅកាប់និងវាយប្រជាពលរដ្ឋដល់ផ្ទះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលស្រុកពាមជរ ចុះទៅអន្តរាគមន៍ចាប់ខ្លួនបានមន្រ្តីយោធាម្នាក់ ។ ចំណែកបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់អស់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ... Read More »

ខឹងប្រដៅកូនមិនស្តាប់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនលើផ្ទះ

ខេត្តកំពង់ឆ្នាំង៖  ស្រ្តីម្នាក់បានសម្រេចធ្វើអត្តឃាទចង.កសម្លាប់ខ្លួនលើផ្ទះរបស់ខ្លួនបានសម្រេច ព្រោះតែប្រដៅកូនឲ្យតែធ្វ់អំពើល្អមិនស្តាប់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃ អាទិត្យ ១កើត  ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ... Read More »

ប្រទះឃើញសាកសពជនរងគ្រោះម្នាក់ ក្នុងចំណោមអ្នកបាត់ខ្លួន២នាក់ នៅក្នុងដែនសមុទ្រប្រទេសវៀតណាម

ខេត្តព្រះសីហនុ៖ ករណីជនរងគ្រោះ២នាក់ដែលលិចទូកនៅជិតកោះថាស ហើយបាត់ខ្លួននោះ មន្ត្រីសង្កាត់លេខ៣ ក្រុងព្រះសីហនុបានប្រាប់អោយដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមគ្រួសារសាច់ញាតិបានមកប្រាប់សង្កាត់ថា គេបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួន២នាក់ នៅក្នុងដែនសមុទ្រប្រទេសវៀតណាម ហើយជនរងគ្រោះដែលក្រុមគ្រួសារអះអាងថាប្រទះឃើញសាកសពនេះតាមរយៈការចំណាំសម្លៀកបំពាក់ជាប់នឹងខ្លួន។ ជនរងគ្រោះឈ្មោះ អ៊ុន ម៉ៅ ... Read More »