ព័ត៌មានទាន់ហេតុការណ៍៖
'

ទើបតែបែកគ្នាជាមួយប្រពន្ធកូន គួបផ្សំមានសារធាតុញៀនផងនោះ បុរសម្នាក់ក៏សម្រេចចិត្តបញ្ចប់ជីវិតចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ បុរសម្នាក់ជាជាងមាស បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ចោលប្រពន្ធកូន ដោយសង្ស័យមានវិបត្តិក្នុងគ្រួសារគួបផ្សំប្រើថ្នាំហួសកម្រិតផងដែរ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២០២ ផ្លូវលំក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀន លើសកម្រិតរហូតមានជំងឺសសៃប្រសាទ ក៏សម្រេចចិត្តធ្វើអត្តឃាត ស្លាប់ចោលឪពុកម្ដាយទាំងវ័យក្មេង

ភ្នំពេញ ៖ អ៊ុំស្រីម្នាក់បានទួញសោកស្ដាយកូនប្រុសរបស់គាត់ ដែលបានសម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទាប់ទឹក បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ... Read More »

ពលរដ្ឋផ្ទុះការតវ៉ាជាមួយក្រុមហ៊ុនផ្ទះល្វែងបុរីប៊ូអៅ រឿងសង់របងបិទច្រកខាងក្រោយផ្ទះ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ព្រឹក ថៃ្ងសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ យ៉ាងហោចណាស់ ប្រជាពល រដ្ឋ១២គ្រួសារ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

​​ប្រទេសចិន៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចស្វែងយល់នៅធនាគារចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះ​ហត្ថ​លេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះចុះហត្ថលេខាដោយរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នរបស់កម្ពុជាជាមួយភាគីធនាគាចិនដូចជា៖ ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅធនាគារចិន នៅទីក្រុងប៉េកាំង ប្រទេសចិន

ប្រទេសចិន៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី 2 រួចហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាល របស់ធនាគារចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំងប្រទេសចិន

ប្រទេសចិន៖ នៅព្រឹកថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០១៩ នេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ ... Read More »

សិស្សសាលាបឋមសិក្សាអូរអំបិល៥២នាក់ ផឹកទឹកដោះគោ ANGKORMILK រួចហើយ រងការឈឺចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ សិស្សបឋមសិក្សាអូរអំបិល៥២នាក់ ក្នុងចំណោម៤០០នាក់ បានផឹកទឹកដោះគោ ANGKORMILK រួចហើយរងការឈឺក្បាលចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ អាណាព្យាបាលសិស្ស និងគ្រូបង្រៀនដាក់ការសង្ស័យរងការពុលពីទឹកដោះគោ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីសង្រ្គោះបន្ទាន់ ក្រោយពីក្រុមហ៊ុនទឹកដោះគោANGKORMILK បានផ្សព្វផ្សាយផលិតផលទឹកដោះគោដោយមានការចែកទឹកដោះគោឲ្យសិស្សផឹកដោយគិតថ្លៃ ... Read More »

ខេត្តបន្ទាយមានជ័យរងគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ទៀតហើយ ស្រុក ក្រុង៧ ត្រូវវាយប្រហារបំផ្លាញផ្ទះប្រជាពលរដ្ឋ១៨៦ខ្នង រន្ទះបាញ់គោងាប់១ក្បាល សាលារៀនខូចខាត៣ខ្នង

ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្រា្តក់លាយឡំនឹងភ្លៀងផ្គរ រន្ទះបក់បោកយ៉ាងខ្លាំងវាយប្រហារ ប៉ះចំខេត្តបន្ទាយមានជ័យបន្តទៀតហើយបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន៧ស្រុកក្រុងក្នុងចំណោម៩ស្រុកក្រុងបានរងការខូចខាតដួលរលំ និងរបើកដំបូលផ្ទះសរុប១៨៦ខ្នង សាលារៀន៣ខ្នង និងរន្ទះបាញ់ងាប់សត្វគោ១ក្បាល ។ ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្រ្តាក់បានកើតឡើង នៅចន្លោះវេលាម៉ោង១ និង៣០នាទីរសៀល ទៅម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ... Read More »

ប្រាក់ជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ មកពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានជនជាតិចិន៣នាក់

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ៣នាក់ បាននាំប្រាក់ជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ មកពីទីក្រុងហុងកុង ចូលក្នុងប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី២៣ ... Read More »

ឆក់ទូរស័ព្ទបានហើយគេចខ្លួនបាត់៥ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច កាលពីយប់ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៩​ នៅផ្លូវវេងស្រេង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ហើយព្យាយាមគេចខ្លួនបាត់មួយរយះរហូតមកដល់វេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៩​ ត្រូវបាននគរបាលឃាត់ខ្លួនបាននៅ មុខស្ថានីប្រេង ... Read More »

កម្លាំងគយចម្រុះ ចុះទៅបង្ក្រាបយានដ្ឋានកាត់ត ដំទ្បើងរថយន្ត ស៊េរីទំនើបអត់ច្បាប់នៅខណ្ឌឫស្សីកែវ ដកហូតបានរថយន្តចំនួន៣គ្រឿង

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគយចម្រុះ ចុះទៅបង្ក្រាបយានដ្ឋានកាត់ត ដំទ្បើងរថយន្ត ស៊េរីទំនើបអត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាក់ស្តែងដកហូតបានរថយន្តស៊េរីទំនើបចំនួន៣គ្រឿង ។ ... Read More »

មានក្តីសង្ឃឹមបញ្ចប់សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន

សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិន បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសជុំវិញពិភពលោក ដោយអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល ។ នៅពេលនេះ ដំណើរពិភាក្សាស្តីពីពាណិជ្ជកម្ម រវាងអាមេរិកមានការរីកចម្រើនឆ្ពោះទៅមុខ យ៉ាងល្អប្រសើរ ។ កិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម រវាងអាមេរិក និងចិន កាន់តែប្រសើរឡើង ... Read More »

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនចូលរួម កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កិច្ចប្រជុំមួយរបស់លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដឹកនាំដោយលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រ ធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានប្រព្រឹត្តទៅនៅក្នុងបរិ វេណទីស្តីការក្រសួងមហាផ្ទៃ ។ ... Read More »

គោយន្តកន្ត្រៃរបូតកង់រេទៅឆ្វេង ស្របពេលរថយន្តមួយគ្រឿងទៀតបើកមកពីក្រោយ បុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តកណ្ដាល៖ បុរសជាអ្នករួមដំណើរលើគោយន្តកន្រ្តៃម្នាក់ទទួលរងរបួសធ្ងន់ ខណៈដែលកំពុងជិះលើគោយន្ត ត្រូវគោយន្តរបូតកង់មួយចំហៀង បណ្ដាលឲ្យរេចង្កូតទៅឆ្វេង ស្របពេលដែលមានរថយន្តមួយគ្រឿងទៀតកំពុងបើកមកពីក្រោយស្របទិសគ្នា ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានបុកគោយន្តពីក្រោយពេញមួយទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៣-២៤ នៅវេលាម៉ោង៩និង១៦នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។ ... Read More »

ខ្យល់ព្យុះវាយប្រហារ ប្រទេសថៃ ធ្វើឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល

អាកាសយានដ្ឋានអន្តរជាតិ ដនមឿង ប្រទេសថៃ ត្រូវបង្ខំចិត្តលុបជើងហោះហើរជាច្រើនធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង ។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ខ្យល់ព្យុះមានកម្លាំងខ្លាំងបានវាយប្រហារនៅទីក្រុងបាងកក ។ ខ្យល់ខ្លាំង និងភ្លៀងធ្លាក់ព្រិល បានវាយប្រហារមកលើអាកាសយានដ្ឋាន ដនមឿង នាភាគខាងជើង ... Read More »

ស្រីលង្កាមិនទាន់ឆ្លងផុត ចលាចល ក្រោយការវាយប្រហារភេរវកម្ម

មកទល់ពេលនេះ មន្ត្រីស្រីលង្កា បានប្រកាសថា មានមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម សម្លាប់មនុស្ស រាប់រយនាក់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។ កាលពីថ្ងៃទី២៥ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិស្រីលង្កា លោក ... Read More »

នគរបាល ខណ្ឌសែនសុខបញ្ជូ​ន​ ជនសង្ស័យ ៧នាក់ ទៅកាន់​តុ​លាការ ៣ករណីផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវកម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបញ្ជូ​ន​ទៅកាន់​តុ​លាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។ ការបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់នេះ គឺនៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ... Read More »

ឃើញជនបរទេសកំពង់តែថតស៊ែលហ្វី ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ តែសំណាងអាក្រក់ រត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ឃើញជនបរទេសកំពង់តែថតស៊ែលហ្វី ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ តែសំណាងអាក្រក់រត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលម៉ោង១៦ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

សួនទឹក ស៊ីនី រងនូវការរិះគន់ថា៖ គ្មានអនាម័យទឹកធុំក្លិនមិនល្អ

ភ្នំពេញ៖ កន្លែងកំសាន្តសួនទឹកស៊ីនី ក្នុងពេលថ្មីៗនេះ ត្រូវបានប្រជាពលរដ្ឋខ្លះដែលនិយមនាំកូនចៅទៅលេងកម្សាន្តហែលទឹកនៅសួនទឹកស៊ីនីរិះគន់ថា ទីកន្លែងសួនទឹកស៊ីនីបច្ចុបន្នដូចជាខ្វះអនាម័យហើយទឹកក៏ធុំក្លិនមិនល្អទេ ធុំក្លិនភាយនូវសារធាតុខ្លរ ។ សួនទឹកស៊ីនីមានទីតាំង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ស្ត្រីម្នាក់បាននិយាយថា ពួកគាត់បានមកលេងទីនេះ២ទៅ៣ដងមកហើយ ។ ... Read More »

ក្រុមហ៊ុន ENARITA Development Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា

  ភ្នំពេញ៖ នៅក្នុងឱកាសនៃការជួបជុំរបស់ក្រុមគ្រួសារ ENARITA ដែលបានធ្វើឡើងនៅថ្ងៃទី 24 និង 25 ខែមេសា ឆ្នាំ 2019 នៅក្នុងទឹកដីនៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះ កំពុងតែមានការគាំទ្រ ... Read More »

ឃាត់ខ្លួនមនុស្ស៣នាក់ នៅទីតាំងម៉ាស្សាយីហោ “កោសជប់ម៉ាស្សា១ម៉ឺនរៀល” បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

ភ្នំពេញ៖ ទីតាំងម៉ាស្សាយីហោ “កោសជប់ម៉ាស្សា១ម៉ឺនរៀល” បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌដង្កោ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន២នាក់ ។ ករណីបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់នាថ្ងៃព្រហស្បតិ៍ ៦រោច ... Read More »

ក្រុមបងតូច បងធំប្រុស ស្រី ចំនួន១០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ចុះឃាត់ខ្លួន

ភ្នំពេញ៖ ក្រុមបងតូចបងធំប្រុសស្រី ចំនួន១០នាក់ កំពុងឈ្លោះគ្នា ដោយម្នាក់ៗមានកាន់កាំបិតគ្រប់ដៃបំរុងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង និងដកហូតបានថ្នាំញៀនចំនួនផងដែរ ។ ករណីបង្ក្រាបក្រុមបងតូចបងធំតាមផ្លូវរថភ្លើងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ... Read More »

ខឹងគូដណ្ដឹងមិនយល់ចិត្ត នារីរូបស្រស់ មកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ បានជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយចំជើងតាងគ្រឹះស្ពានហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះ សែងមកដាក់លើគោក តែនារីរងគ្រោះរងរបួសធ្ងន់បាក់ឆ្អឹងខ្នង ។ ករណីធ្វើអត្តឃាតមិនបានសម្រេចនេះ បានកើតឡើងកាលវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ... Read More »

ខឹងគូដណ្ដឹងមិនយល់ចិត្ត នារីរូបស្រស់ មកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ បានជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយចំជើងតាងគ្រឹះស្ពានហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះ សែងមកដាក់លើគោក តែនារីរងគ្រោះរងរបួសធ្ងន់បាក់ឆ្អឹងខ្នង ។ ករណីធ្វើអត្តឃាតមិនបានសម្រេចនេះ បានកើតឡើងកាលវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ... Read More »

រថយន្តកុងតឺន័របើកលឿនបុករះរថយន្ត២គ្រឿង គាបតៃកុងជាប់ និងមួយគ្រឿងទៀត ក្រឡាប់ធ្លាប់ប្រឡាយ

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនជ្រុលបុករថយន្តយីឌុប ខណៈបើកឆ្លងផ្លូវរុញទៅបុករថយន្តហ៊ីណូឈប់ចិញ្ចើមផ្លូវបណ្តាល ឲ្យធ្លាក់ប្រឡាយចំណែករថយន្តកុងតឺន័រ និងយីឌុបគាបជាប់គ្នាជាប់តៃកុងម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០១៩​ នៅចំណុចមុខសាលាកូរ៉េ​ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ... Read More »

រថយន្តមួយគ្រឿង​បុកម៉ូតូ​ទិសដៅបញ្ច្រាសគ្នា របួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៧និង១៥នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៩​ ចន្លោះគីឡូម៉ែត្រ១១២-១១៣ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៏៍កើតឡើងរវាងរថយន្ត នឹងម៉ូតូមានទិសដៅបញ្ច្រាសគ្នា ដែលតាមសមត្ថកិច្ចថា រថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស​ ស្លាក​លេខ​ភ្នំពេញ៣C​ ... Read More »

ពលរដ្ឋថា សុំឲ្យងាកមកគាំទ្រមុខរបរដាំបន្លែរបស់យើងវិញ ដើម្បីជួយពលរដ្នយើងឲ្យផុតពីភាពក្រីក្រ

ខេត្តកំពង់ធំ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទយកមុខរបរដាំបន្លែបង្កាធ្វើជាមុខរបរ បន្ទាប់ពីដាំណាំស្រូវ ព្រោះ បន្លែបង្កាគឺជាអាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សបរិភោគជាប្រចាំថ្ងៃ ហើយការដាំបន្លែក៏ជាប្រភពចំណូលមួយដ៏ធំសម្រាប់ពលរដ្នកាត់បន្ថយភាពក្រីក្រ ។ បច្ចុប្បន្នមុខរបរដាំបន្លែហាក់ដូចជាមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់នូវ បច្ចេកទេស និងប្រព័ន្ធស្រោចស្រពបែបទំនើប កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សនិងចំណេញពេលវេលា ដោយគេប្រើប្រាស់ម៉ាស៊ីនជាជំនួយការ ក្នុងការស្រោចស្រោចស្រពដំណាំដោយប្រើប្រព័ន្ធដំណក់ទឹក ... Read More »

បុរសចំណាស់ម្នាក់ ដេកស្លាប់ដោយសារជំងឺគាំងបេះដូង

ខេត្តកំពង់ធំ៖ មត្ថកិច្ចបានឲ្យដឹងថា បានទទួលព័ត៌មានកាលពី០៦និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ថា មានករណីបុរសចំណាស់ម្នាក់ដេកស្លាប់ នៅចំណុចភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ សពឈ្មោះ ថុន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម

ប្រទេសចិន៖ ក្នុងឱកាសដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយឯកឧត្តម ង្វៀង ... Read More »

អីក៏ម្ល៉េះៗ ឆេះមិនស្វាង ! ភ្លើងព្រៃឆេះរាលដាលចម្ការកៅស៊ូរបស់លោកឧកញ៉ា ហេង សំណាង អស់ជាង៧ហិកតា

ខេត្តកំពង់ធំ៖ ភ្លើងឆេះព្រៃ រាលដាលឆេះចម្ការកៅស៊ូ របស់លោកឧកញ៉ា ហេង សំណាងទៀតហើយ ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតំបន់អូទក់ ... Read More »